ព្រុចសែល៖ គណៈកម្មការអឺរ៉ុប រួមជាមួយដៃគូជាច្រើន កាលពីថ្ងៃចន្ទ បានបើកដំណើរការវេទិកា ចែករំលែកទិន្ន័យកូវីដ-១៩ ដើម្បីជួយដល់ការប្រមូល និងចែករំលែកទិន្នន័យស្រាវជ្រាវ ដែលមាន ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃវីរុសនេះ។ គណៈកម្មការអឺរ៉ុប បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា វេទិកាថ្មីនេះ នឹងផ្តល់នូវបរិយាកាសអឺរ៉ុប និងពិភពលោកបើកចំហ និងអាចជឿទុកចិត្តបាន ដែលអាចធ្វើមាត្រដ្ឋានបាន ដែលអ្នកស្រាវជ្រាវ អាចរក្សាទុកចែករំលែក និងវិភាគនូវការរកឃើញជាច្រើន...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងបើកកិច្ចប្រជុំការពារជាតិទ្វេភាគី តាមរយៈបណ្តាញភ្ជាប់វីដេអូ នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាសម្ព័ន្ធភាព ដែលមិនទាន់សម្រេចដូចជា កិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង និងទប់ទល់នឹងមេរោគរាតត្បាត។ ក្នុងអំឡុងកិច្ចពិភាក្សាកូរ៉េ – អាមេរិក លើកទី ១៧ យោងតាមក្រសួងបានឱ្យដឹងថា កិច្ចពិភាក្សាការពារជាតិចម្រុះ នៅថ្ងៃពុធនេះ ភាគីទាំងពីរ...
ហូលឡង់ ៖ រូបភាពផ្កាយរណបថ្មី បានបង្ហាញពៅភាព ប្រសើរឡើងយ៉ាងខ្លាំង នៃគុណភាពខ្យល់នៅអឺរ៉ុប នៅពេលមនុស្សតំបន់អឺរ៉ុប សម្រេចចិត្តនាំគ្នា ស្នាក់នៅក្នុងផ្ទះ ដោយសារតែវិធានការ ដាច់ខាតរបស់រដ្ឋាភិបាល ប្រទេសនីមួយៗ ទប់ស្កាត់ការរាតត្បាត នៃមេរោគកូរ៉ូណានេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទិន្នន័យថ្មីពីទីភ្នាក់ងារ ផ្កាយរណប Copernicus Sentinel-5P បានបង្ហាញថា...
បរទេស៖ ប្រទេសចិនកាលពីថ្ងៃចន្ទ បានអំពាវនាវ ឲ្យ សហរដ្ឋអាមេរិក បញ្ឈប់ការស្តីបន្ទោស ចំពោះការឆ្លងរាលដាលនៃវីរុសនេះ ដោយនិយាយថា ខ្លួនក៏ជាជនរងគ្រោះផងដែរ នៅពេលដែលសម្ពាធអន្តរជាតិ កើនឡើងលើទីក្រុងប៉េកាំង ជុំវិញការដោះស្រាយវិបត្តិរបស់ខ្លួន។ យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើករបស់អ្នកនាំពាក្យ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមេសានេះ បានឲ្យដឹងថា Walt Disney បានសម្រេចចិត្ត ក្នុងការកាត់ចោលប្រាក់ខែ របស់បុគ្គលិករបស់ខ្លួន ប្រមាណជាជាង១០ម៉ឺននាក់ ចាប់ពីសប្តាហ៍នេះតទៅ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ក្នុងអំឡុងពេលវិបត្តិកូរ៉ូណានេះ។ ក្រុមហ៊ុនផ្នែកកំសាន្តដ៏ធំបំផុត លើពិភពលោកត្រូវបានគ្រប់គ្នា គេស្គាល់ថា ជាក្រុមហ៊ុនដែលដំណើរការ សួនឧទ្យានកំសាន្ត ព្រមទាំងសណ្ឋាគារផងដែរ...
មូស្គូ ៖ នៅថ្ងៃអង្គារទី២១ ខែមេសានេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ខ្លួនបានចេញបញ្ជាឲ្យកងទ័ព រាប់ពាន់នាក់ ឱ្យនៅដាច់ដោយឡែកពីគ្នា រយៈពេលពីរសប្តាហ៍ បន្ទាប់ពីការធ្វើ សមយុទ្ធយោធា ដ៏ធំបំផុតមួយនៅទីក្រុងមូស្គូ ត្រូវបានលប់ចោល។ យោធាដែលត្រូវបានគេជឿជាក់ថា មានរហូតដល់ទៅដល់ ១៥០០០នាក់ គឺបានត្រៀមខ្លួនត្រូវបានដង្ហែរក្បួន យោធានៅថ្ងៃទី ៩ ខែឧសភាជាព្រឹត្តិការណ៍ ដើម្បីប្រារព្ធខួបលើកទី...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិតដល់ នូវរបាយការណ៍ ស្តីពីបញ្ហាសុខភាព របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប៉ុន្តែមិនដឹងពីស្ថានភាពបច្ចុប្បន្ន របស់លោកទេ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា លោក Robert O’Brien បានឆ្លើយតបទៅនឹង របាយការណ៍ថ្មីៗនេះថា...
អាមេរិក៖ Apple Watchរបស់ក្រុមហ៊ុន Apple ស៊េរីថ្មី អាចជួយអ្នកប្រើប្រាស់ មិនឲ្យលង់ទឹកក្នុងខ្លួន នៅពេលដែលពួកគេរកឃើញ បរិមាណទឹកច្រើនហើយ បន្ទាប់មកជូនដំណឹង ដល់សេវាកម្មបន្ទាន់ សម្រាប់ជំនួយនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានចេញផ្សាយប៉ាតង់ សម្រាប់ឧបករណ៍ចាប់សញ្ញា ដែលរកឃើញបរិមាណទឹក ដែលអ្នកប្រើប្រាស់ បានរងផ្តល់ប៉ះពាល់ ។...
មន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេដឹងថា គឺជាអគារមជ្ឈមណ្ឌលកណ្តាល របស់ក្រសួងការពារជាតិ ដែលអគារនេះ បានក្លាយទៅជាអគារ ធ្វើការរបស់រដ្ឋាភិបាល ដែលមានទំហំធំជាងគេបំផុត របស់ពិភពលោក ជាមួយនឹងបុគ្គលិកធ្វើការ សរុបប្រមាណទៅដល់ ជាង២៥០០០នាក់។ អគារមន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេចាប់ផ្តើមសាងសង់ឡើង នាពេលដំបូងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៤១។ ដំណើរការការងាររបស់ខ្លួន បន្តរហូតអស់រយៈពេល៦០ឆ្នាំ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១អគារនេះ...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រកាសកាលពីថ្ងៃចន្ទថា បិទប្រទេសក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃ ទី២៣ដល់២៦ ខែមេសានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។ លោក Erdogan បានថ្លែងឲ្យដឹង ក្រោយកិច្ចប្រជុំមួយនៅអ៊ីស្តង់ប៊ុល...