ញូវយ៉ក ៖ ការរីករាលដាល នៃមេរោគឆ្លងវីរុសកូរ៉ូណនេះ បានលេចចេញជារូបរាង នៅក្នុងសង្គម ហើយវាក៏បានជួយ ក្នុងការច្របាច់បញ្ចូលក្រុមហ៊ុន បច្ចេកវិទ្យាខ្ពស់ ដែលពឹងផ្អែកលើសេរីភាព របស់ប្រជាជនក្នុងការធ្វើដំណើរ និងរួមគ្នាយោងតាមការ ចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ចាប់តាំងពីដើមខែមីនា ភាគហ៊ុនរបស់ Uber បានបាត់បង់មួយភាគបួន នៃតម្លៃរបស់ពួកគេ ។ គូប្រជែង Lyft...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន បច្ចេទវិទ្យា យក្ស Apple និង Google របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមបញ្ចេញសមត្ថភាព ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនបច្ចេកវិទ្យាស្មាតហ្វូន ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតកូរ៉ូណា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ សូហ្វវែរថ្មីរបស់ក្រុមហ៊ុនគ្រោង នឹងបន្ថែមលើទូរស័ព្ទ នឹងផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឥតខ្សែប៊្លូធូស...
បរទេស៖ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអនុម័តយល់ព្រម ចំពោះកិច្ចព្រមព្រៀង៦៧៥លានដុល្លារ ពាក់ព័ន្ធការគាំទ្រ ដល់ការងារលើយន្តហោះចម្បាំង F-35 ក៏ដូចជាគ្រឿងបន្លាស់និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត សម្រាប់កូរ៉េខាងត្បូង ជាផ្នែកនៃកម្មវិធីលក់សម្ភារៈយោធា ឲ្យបរទេសរបស់មន្ទីរបញ្ចកោណ។ យោងតាមទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ កិច្ចព្រមព្រៀងនោះនឹងផ្តល់ថវិកាសម្រាប់ការផ្គត់ផ្គង់និងសេវាកម្មនានា លើយន្តហោះចម្បាំង F-35 ម៉ាស៊ីន អាវុធ និងសម្ភារៈពាក់ព័ន្ធ ក៏ដូចជាការបោះពុម្ពផ្សាយ និងឯកសារ សម្ភារៈគាំទ្រ...
បរទេស៖នៅថ្ងៃសុក្រទី១០ខែមេសា នេះដោយទូរទស្សន៍BBCរូបភាពជាច្រើន សន្លឹកបានបែកធ្លាយឲ្យយើងឃើញថាមឈូសជាច្រើនត្រូវបាន បញ្ចុះនៅក្នុងរណ្តៅដ៏ធំមួយនៅក្នុងទីក្រុងញូវយ៉កខណៈចំនួន អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកំពុងមានចំនួន កើនឡើងខ្លាំង។ ក្រុមមន្រ្តីបាននិយាយថាការបញ្ចុះសព កំពុងត្រូវបានធ្វើឡើងនៅតាមទីតាំងដែលត្រូវបានប្រើជាយូរមកហើយសម្រាប់មនុស្សដែលគ្មានសាច់ញាតិឬគ្រួសារ ដែលមិនអាចមានលទ្ធភាពធ្វើពិធីបុណ្យសពជាដើម។ គួរបញ្ជាក់ថាទីក្រុងញូវយ៉កមកដល់ពេលនេះ មានចំនួនអ្នកស្លាប់ ច្រើនជាងប្រទេសណាទាំងអស់លើលោក។ ចំនួនអ្នកស្លាប់នៅក្រុងញូវយ៉កបានកើនដល់៧០០០នាក់ ហើយករណីឆ្លងមានទៅដល់១៥៩៩៣៧នាក់ ខណៈដែលអេស្បាញមានករណីឆ្លង១៥៣០០០នាក់ នៅអ៊ីតាលីមាន១៤៣០០០នាក់និងចិនកាលពីឆ្នាំទៅ មាន៨២០០០នាក់។ ដោយឡែកតួលេខសរុបនៅអាមេរិក មានឆ្លងរហូតទៅដល់៤៦២០០០នាក់ហើយនិងមនុស្សក្បែរ១៦៥០០នាក់បានបាត់បង់ជីវិតក្នុងពេលដែលករណី ឆ្លងទូទាំងពិភពលោក១,៦លាននាក់ និងស្លាប់៩៥០០០នាក់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖នៅថ្ងៃសុក្រទី១០ខែមេសា នេះកាសែតក្នុងស្រុកនៃប្រទេសកូរ៉េខាងត្បូងបានសរសេរថា លោកគីមជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានធ្វើការដើរត្រួតទ័ព ដោយផ្ទាល់នៅក្នុងសមយុទ្ធយោធា ខ្នាតតូចមួយនៅក្នុង ប្រទេសនៅមុនកិច្ចប្រជុំសភារបស់ប្រទេស។ សមយុទ្ធខ្នាតតូចនេះត្រូវបានគេដឹងថា មានការចូលរួមដោយកងពលថ្មើរជើងព្រមជាមួយនឹង ការបាញ់កាំភ្លើងត្បាល់សំដៅគោលដៅ និងជាសមយុទ្ធចុងក្រោយបំផុត ក្រោយរយៈពេលតែមួយខែប៉ុណ្ណោះនៃសមយុទ្ធរបស់ យោធាកូរ៉េខាងជើង។សមយុទ្ធយោធាមុននេះកូរ៉េខាងជើង បានដាក់បញ្ចូលទាំងមីស៊ីលឆ្លងទ្វីបរយៈចំងាយខ្លីផង។ គួរបញ្ជាក់ដែរថាកិច្ចប្រជុំសភា ដែលត្រូវបានប្រកាសកាលពីខែមុនអ្នកសង្កេតការណ៍អន្តរជាតិ បាននិយាយថាវាជាសញ្ញាមួយនៃការទុកចិត្តរបស់រដ្ឋាភិបាល របស់លោកគីមដែលលោកអាចប្រមូលផ្តុំមេដឹកនាំប្រទេស រាប់រយនាក់នៅកន្លែងតែមួយទោះបីជាពិភពលោកកំពុងមានការ រាតត្បាតដោយវិរុសកូរ៉ូណាខ្លាំងក៏ដោយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ស្ថាបនិកក្រុមហ៊ុន Microsoft លោកមហាសេដ្ឋី ប៊ៀល ហ្គេត តាមសេចក្តីរាយការណ៍ បានយល់ព្រមសហការជាមួយប្រទេសកូរ៉េខាងត្បូង លើការអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំងសម្រាប់ការពារវីរុសកូវីដ១៩ នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នៅក្នុងអំឡុងកិច្ចសន្ទនាពិភាក្សាគ្នាពេល២៥នាទីនោះ លោក ប៊ៀល ហ្គេត បានមានប្រសាសន៍ថា លោកចង់ជួបលោក មូន ជេអ៊ីន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃពុធ សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយជំងឺកូវីដ១៩លើសពី១៤.៦០០នាក់ ដែលជាប្រទេសជាប់លំដាប់លេខ២នៅលើពិភពលោក បន្ទាប់ពីអ៊ីតាលី ។ នាពេលឥឡូវនេះ ការឆ្លងរាលដាលជំងឺ បានសម្លាប់មនុស្សនៅសហរដ្ឋអាមេរិក អស់តិចបំផុត១៤.៦៩៥នាក់ ដែលនាំមុខពិភពលោក ដោយមានអ្នកឆ្លងជំងឺច្រើនជាងគេបំផុតដល់ទៅ៤២៩.០៥២នាក់ នេះបើយោងតាមតួលេខបង្ហាញឡើងដោយសាកលវិទ្យាល័យ Johns...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមទីបញ្ជាការការពារ ដែនអាកាសអាមេរិកខាងជើង យន្តហោះចម្បាំងកងទ័ព អាកាសសហរដ្ឋអាមេរិក បានស្ទើរដំណើរយន្តហោះល្បាត របស់រុស្ស៊ីពីរគ្រឿង នៅជិតរដ្ឋអាឡាស្កា នាសប្ដាហ៍នេះ។ តាមសារបង្ហោះលើបណ្ដាញ សង្គមធ្វីតធ័ររបស់ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង បានឲ្យដឹងថា យន្តហោះចម្បាំងបំបាំងកាយ F-22 Raptors បានស្ទាក់ដំណើរយន្តហោះរុស្ស៊ី...
សេអ៊ូល៖ យោងតាមការលើកឡើង របស់អ្នកតាមដានអាមេរិកម្នាក់ បានឲ្យដឹងថា រូបភាពផ្កាយរណប ពាណិជ្ជកម្មបង្ហាញថា ប្រទេសកូរ៉េខាងជើងថ្មីៗនេះ បានធ្វើតេស្តកាំជ្រួចមីស៊ីល ចេញពីកន្លែងផលិតនាវា Sinpo របស់ខ្លួន។ តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា រូបភាពទី០៥ ខែមេសា បានបង្ហាញពីប៉មសេវាកម្ម នៅលើបន្ទះសាកល្បង នៃការច្រានចេញពីទីតាំងស្ថិតនៅរបស់វា នេះបើយោងតាមគេហទំព័រ 38North...
បរទេស៖ យោងតាមសេចក្តីរាយការណ៍នានា មន្ត្រីការទូតជាន់ខ្ពស់ ដែលតំណាងឲ្យប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង បានផ្លាស់ប្តូរយោបល់គ្នាតាមទូរស័ព្ទ ពិភាក្សា អំពីការបាញ់តេស្តមីស៊ីលថ្មីៗនេះ របស់ប្រទេសកូរ៉េខាងជើង។ ទូរទស្សន៍ជប៉ុន បានរាយការណ៍នៅថ្ងៃពុធថា លោក Shigeki Takizaki ជាមន្ត្រីការទូតជប៉ុន ទទួលបន្ទុកកិច្ចការអាស៊ី និងអូសេអានី បាននិយាយជាមួយ លោក Lee Do-hoon តំណាងពិសេសរបស់កូរ៉េខាងត្បូង...