UN៖ បើយោងតាមការវិភាគ ចេញផ្សាយដោយ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ (UN-DESA)ថា សេដ្ឋកិច្ចសកល អាចនឹងធ្លាក់ចុះដល់ ១ ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត COVID-19 ហើយអាចនឹងធ្លាក់ចុះថែមទៀត ប្រសិនបើការរឹតត្បិត លើសកម្មភាពសេដ្ឋកិច្ច ត្រូវបានពង្រីក ដោយគ្មានការឆ្លើយតប សារពើពន្ធគ្រប់គ្រាន់។ របាយការណ៍សង្ខេបរបស់ UN-DESA...
បរទេស៖មន្ត្រីរដ្ឋបាលជាន់ខ្ពស់ លោក ត្រាំ មួយរូបបាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងចេញថ្លៃឲ្យ ប្រទេសរុស្ស៊ី សម្រាប់បរិក្ខារពេទ្យទាំងអស់ ដែលទីក្រុងមូស្គូបាន បញ្ជូនមកឲ្យ ដើម្បីជួយប្រយុទ្ធប្រឆាំងការផ្ទុះឆ្លង នៃកូរ៉ូណាវីរុស។ វានៅមិនច្បាស់នៅឡើយថា រុស្ស៊ីបញ្ជូនគ្រឿងបរិក្ខារចំនួន៦០តោននោះ សម្រាប់ជាអំណោយ ឬក៏ជាការលក់សម្ភារៈទាំងនោះ ដែលរួមមានផ្លិតបក់បញ្ចូលខ្យល់ ម៉ាស់ ឧបករណ៍ជំនួយដង្ហើម និងសម្ភារៈផ្សេងៗទៀត បន្ទាប់ពីមានកិច្ចសន្ទនាគ្នាតាមទូរសព្ទ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង កំពុងតែប្រឹងប្រែង អភិវឌ្ឍកម្មវិធីលំហអាកាស សម្រាប់គោលបំណងសន្តិភាព ហើយរដ្ឋបាលអភិវឌ្ឍន៍ លំហអាកាសជាតិ របស់រដ្ឋាភិបាល នឹងបន្តធ្វើលើគម្រោងជាច្រើន នៅក្នុងឆ្នាំនេះ។ យោងតាមប្រភពព័ត៌មាន ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ ឃោសនាទីក្រុងព្យុងយ៉ាង...
ម៉ានីល៖ អង្គការ លើកលែងទោសអន្តរជាតិ Amnesty International នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte គួរតែដកហូតការកត់សម្គាល់ភ្លាមៗ របស់លោកដែលបង្ហាញថា អាជ្ញាធរត្រូវបានគេអនុញ្ញាត ឱ្យសម្លាប់អ្នករំលោភបំពាន ចំពោះការដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដោយនិយាយថា ទាំងនេះអាចនាំឱ្យមានការរំលោភបំពាន ក្នុងអំឡុងពេល ដាក់ឱ្យនៅឡោយឡែកនេះ នៅទូទាំងតំបន់Luzon និងផ្នែកខ្លះនៅ...
សេអូល៖ ប្រភពបានឲ្យដឹងនៅថ្ងៃសុក្រនេះថា កងទ័ពអាកាសកូរ៉េខាងត្បូង កំពុងជំរុញឱ្យដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Global Hawk នៅក្នុងឆ្នាំ២០២០ នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ប្រទេសកូរ៉េខាងត្បូង បាននាំយកយន្តហោះ RQ-4 Block 30 Global Hawk ពីខែធ្នូ ហើយបាននិងកំពុងធ្វើការដើម្បីដាក់ឱ្យដំណើរការ។ កងអនុសេនាធំឈ្លបយកការណ៍ ត្រូវបានបង្កើតឡើង...
បរទេស៖ The Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសានេះ បានសរសេរថា ក្រៅតែពីដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង់ជាច្រើន រួចមកហើយនោះ នៅថ្ងៃនេះប្រធានាធិបតីអាមេរិក បានធ្វើការព្រមានខ្លាំង ទៅលើប្រទេសមួយនេះបន្ថែមទៀតផងដែរ ចំពោះសកម្មភាពទាំងឡាយ របស់គេនាពេលខាងមុខ។ លោកត្រាំបានធ្វើការព្រមានចំៗ និងធ្ងន់ៗថា អាមេរិកនឹងបើកការវាយប្រហារខ្លាំងៗ មិននឹកស្មាន ប្រសិនបើប្រទេស កាន់សាសនាឥស្លាមមួយនេះ មានផែនការអាក្រក់...
កិច្ចប្រជុំជាបន្ទាន់មួយ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃពុធ បានសម្រេចចិត្តជាលទ្ធផល ហើយសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ Champion League និង Europa League ដោយក្នុងនោះ UEFA បានប្រកាសថា នឹងធ្វើការពន្យាពេលបន្តទៀត រហូតដល់ការសម្រេចចិត្តថ្មីមួយ នៅពេលក្រោយ។ គណកម្មការបាល់ទាត់ដ៏ធំបំផុត នៅអ៊ឺរ៉ុបមួយនេះ បានបញ្ជាក់ថា ស្ថានភាពកាន់តែអាក្រក់ នៅក្នុងប្រទេសតំបន់អ៊ឺរ៉ុប ជាក់ស្តែងទាំងអ៊ីតាលី...
បរទេស៖ ក្រុមហ៊ុន Lockheed Martin នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានផ្តល់កុងត្រា មានទំហំទឹកប្រាក់ ៨១៨,២លានដុល្លារ សម្រាប់ការផលិតគ្រាប់មីស៊ីល JASSM ឲ្យទៅកងទ័ពអាកាសសហរដ្ឋអាមេរិក និងយោធារបស់ក្រុមសម្ពន្ធមិត្ត។ កុងត្រានេះ ត្រូវបានផ្តល់ថវិកា ក្នុងផ្នែកនៃថវិកាទិញសម្ភារៈឆ្នាំ២០១៨ ដែលមានចំនួន រហូតដល់ទៅ៧៦៧,៤ដុល្លារ ក៏ដូចជាប្រាក់៥០,៧លានដុល្លារ ពីកម្មវិធីលក់សម្ភារៈយោធា ឲ្យបរទេសរបស់ក្រសួងការពារជាតិ នេះបើយោងតាមសេចក្តីរាយការណ៍...
បរទេស៖The Bloomberg នៅថ្ងៃព្រហស្បតិ៍ទី២ខែមេសានេះ បានសរសេរថាអាមេរិក ត្រៀមនឹងដាក់ពង្រាយទ័ពជើងទឹករបស់ខ្លួន ទៅកាន់តំបន់សមុទ្រការ៉ាប៊ីនធ្វើយ៉ាងណាដើម្បីដាក់សំពាធទៅលើក្រុមជួញដូរគ្រឿងញៀននៅតំបន់អាមេរិកឡាទីន ដែលត្រូវបានគេមើលឃើញថាជាក់ស្តែងតម្រង់សំដៅមេដឹកនាំ វេណេស៊ុយអេឡាលោកម៉ាឌូរ៉ូ។ ផែនការនេះត្រូវបានប្រកាសឡើងដោយ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដោយមេដឹកនាំរូបនេះ បានបញ្ជាក់ដែរថាក្រុមជួញដូរគ្រឿងញៀន បានសម្លឹងឃើញឧិកាសពេលដែលអាមេរិកកំពុងមមាញឹក នឹងការប្រយុទ្ធប្រឆាំងទៅនឹងវិរុសកូរ៉ូណានាពេលបច្ចុប្បន្នដូចនេះ អាមេរិកដាច់ខាតត្រូវតែបន្ថែមកម្លាំងទ្វេរដង ដើម្បីរារាំងពួកគេ។ ការដាក់ពង្រាយទ័ពជើងទឹកបន្ថែម មានដូចជានាវាចម្បាំងនិងកងយន្តហោះផងធ្វើឡើងនៅក្រោយបន្តិច ដែលអាមេរិកទើបតែបានប្រកាសផ្តល់រង្វាន់សម្រាប់ ការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាបច្ចុប្បន្នគឺ លោកម៉ាឌូរ៉ូថាជាមេខ្លោងក្រុមជូញគ្រឿងញៀនដ៏ធំនៅអាមេរិក ឡាទីនដល់ទៅ១៥លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប៉ូលិសក្រុងឡុងដ៍ របស់អង់គ្លេស បាននិយាយថា នេះគឺជាករណីដែលគេជួបដំបូង នៃការកាត់ទោស ដែលត្រូវបានផ្តល់ឱ្យសម្រាប់“ ឧប្បត្តិហេតុទាក់ទងនឹងវីរុសកូវីដ១៩ ដែលពាក់ព័ន្ធនឹងប៉ូលិស” ។ ប្រធានស្នងការលោកស្រី Helen Harper បាននិយាយថា លោកស្រីសង្ឃឹមថា ការកាត់ទោសដាក់ពន្ធនាគារនេះ គឺបានផ្ញើសារថា អាកប្បកិរិយា ដែលមិនអាចទទួលយកបាន “នឹងមិនត្រូវបានគេអត់ឱនឱ្យនោះទេ” ។ យោងតាមសារព័ត៌មាន...