បរទេស៖ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែលត្រូវ បានចេញផ្សាយដោយ វេបសាយ The Weekកាលពីថ្ងៃចន្ទដើមសប្តាហ៍ ទៅនេះថាប្រធានាធិបតីអាមេរិកលោកត្រាំ បានលើកឡើងអំពីលទ្ធផលមួយរបស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងវិរុសកូរ៉ូណាក្នុង ពេលខាងមុខនេះ។ លោកត្រាំបានមានប្រសាសយ៉ាងដូច្នេះថា កាលពីថ្ងៃអាទិត្យប្រសិនណាបើជាពលរដ្ឋអាមេរិកនឹងបាត់បង់ជីវិតត្រឹមតែ១០ម៉ឺននាក់មែននោះមានន័យ ថារដ្ឋាភិបាលអាមេរិកបានធ្វើការងារដ៏ល្អបំផុតមួយ។ការពោលបែបនេះអំពីសំណាក់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងថ្ងៃដដែលគឺនៅក្រោយបន្តិចនៃការព្យាករណ៍អ្នកស្លាប់ដោយលោក សាស្ត្រចារ្យDr. Anthony Fauciប្រធានវិទ្យាស្ថានជំងឺឆ្លងរបស់អាមេរិកថានឹងមាន ទៅដល់១០ម៉ឺននាក់ ឬ២០ម៉ឺននាក់នៅទូទាំងប្រទេសដោយ សារតែកូរ៉ូណា។ លោកត្រាំបាននិយាយចំនួនអ្នកស្លាប់ ដល់ទៅ១០ម៉ឺនពិតជាអាក្រក់ណាស់ ប៉ុន្តែបើអ្នកសា្លប់ត្រឹមតែ១០ម៉ឺននាក់នៅក្នុងចន្លោះព្យាករណ៍...
សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់ ដែលធ្វើការឱ្យកងកម្លាំងអាមេរិកនៅកូរ៉េ USFK ត្រូវបានប្រកាសឲ្យឈប់សម្រាក ដោយគ្មានកំណត់រយៈពេល ចាប់ពីថ្ងៃពុធចំពេលមានការជាប់គាំងនៅក្នុងការចរចារការចែករំលែក តម្លៃការពារជាតិរវាងប្រទេសទាំងពីរ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាច កើតមានលើឥរិយាបថត្រៀមខ្លួនរបស់កូរ៉េ។ ការនិយាយលួងលោមនេះក៏បានធ្វើឱ្យមានការរិះគន់ ថាទីក្រុងវ៉ាស៊ីនតោន កំពុងប្រថុយនឹងជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងត្បូង ដែលបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំសម្រាប់ USFK សម្រាប់ជាប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងដើម្បីដាក់សម្ពាធសម្ព័ន្ធមិត្ត របស់ខ្លួននៅក្នុងកិច្ចពិភាក្សាថ្លៃការពារជាតិ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបរាជ័យក្នុងការភ្ជាប់ភាព ខុសគ្នាលើកិច្ចព្រមព្រៀងវិធានការពិសេសថ្មី...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្យាករណ៍ថាជំងឺរាតត្បាតកូវីដ-១៩ អាចសម្លាប់មនុស្ស យ៉ាងហោចណាស់ ១០០.០០០ នាក់នៅក្នុងប្រទេស ទោះបីជាវិធានការកាត់បន្ថយបានអនុវត្តយ៉ាង ពេញលេញក៏ដោយ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា “ខ្ញុំចង់ឲ្យជនជាតិអាមេរិកទាំងអស់ត្រៀមខ្លួន សម្រាប់ថ្ងៃដ៏លំបាកដែលនឹងមកដល់។ យើងនឹងឆ្លងកាត់ពីរសប្តាហ៍ដ៏លំបាក” នៅពេលសមាជិកនៃក្រុមអ្នកជំនាញជំងឺឆ្លងវីរុស បានបង្ហាញការព្យាករណ៍ថាអ្នកស្លាប់អាចមានចន្លោះពី ១០០,០០០ និង ២០០,០០០នាក់ ។...
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិក ចង់កសាងមន្ទីរពេទ្យ បណ្ដោះអាសន្នរាប់រយ នៅទូទាំងប្រទេស ដើម្បីដោះស្រាយ ករណីឆ្លងកូរ៉ូណាវីរុសថ្មីរាប់ពាន់ ដែលកំពុងពិនិត្យ រកឃើញជារៀងរាល់ថ្ងៃ ក្រោយសហរដ្ឋអាមេរិក មានអ្នកស្លាប់ច្រើនបំផុត កាលពីថ្ងៃចន្ទ គឺស្លាប់ចំនួន៥៧៥នាក់។ កងកម្លាំងវិស្វកម្មកងទ័ពអាមេរិក ដែលបានផ្លាស់ប្តូរ មជ្ឈមណ្ឌលសន្និបាតក្នុងទីក្រុងញូយ៉ក ឲ្យទៅជាមន្ទីរពេទ្យមានគ្រែ១.០០០ ក្នុងពេលមួយសប្ដាហ៍ កំពុងតែស្វែងរកសណ្ឋាគារ ទីស្នាក់អាស្រ័យ មជ្ឈមណ្ឌលសន្និបាត និងទីទំនេរធំៗ...
សេអ៊ូល៖ ប្រភពព័ត៌មានមួយបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក អាចប្រកាសពីកិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិមួយ នៅព្រឹកថ្ងៃពុធនេះ ខណៈដែលបុគ្គលិកកូរ៉េរាប់ពាន់នាក់ បានឈប់សម្រាក ដោយគ្មានប្រាក់ឈ្នួល ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀង ផ្តល់ប្រាក់ឈ្នួលរបស់ពួកគេ។ ប្រភពដដែលបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ក្នុងលក្ខខណ្ឌអនាមិកថា“ នៅក្នុងគ្រោងការណ៍ ធំទូលាយភាគីទាំងពីរ បានឈានដល់ដំណាក់កាល នៃការបញ្ចប់ការចរចា ទោះបីជាលទ្ធភាពផ្សេងៗ នៅតែបើកចំហ” ។...
មូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៣១ ខែមីនា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោកត្រាំ និងប្រធានាធិបតីរុស្ស៊ី លោកពូទីន បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ ដើម្បីដោះដូរការសហប្រតិបត្តិការគ្នា ឲ្យកាន់តែស៊ីជម្រៅ លើកិច្ចការងារប្រយុទ្ធប្រឆាំង ទៅនឹងវិរុសរាតត្បាតកូរ៉ូណា។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយវិមានក្រមឡាំង បានបញ្ជាក់ដែរថា មេដឹកនាំទាំងពីររូនេះ បានបង្ហាញពីជំហដ៏ច្បាស់លាស់...
ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Co បាននិយាយថា ប្រាក់ចំណូលពីការលក់ នៅលើពិភពលោក បានកើនឡើងប្រហែល ១៩ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៨៥៨,៨ ពាន់លានយន់ (១២០ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០១៩ ទោះបីមានការរឹតត្បិត របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ក្រុមហ៊ុន...
បរទេស៖ វេជ្ជបណ្ឌិតនិង គិលានុបដ្ឋាយិកា ដែលកំពុងព្យាបាលអ្នកជំងឺ កូវីដ១៩ នៅទីក្រុងហូជីមិញ គឺអាច សម្រាក នៅសណ្ឋាគារនិងរីករាយជា មួយនឹងសេវាកម្ម បរិភោគអាហារនៅទីនោះទៀតផង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមមន្ទីរសុខាភិបាលក្រុងថា ទីក្រុងនេះគ្រោងនឹងប្រើប្រាស់ សណ្ឋាគារចំនួន ៣ ដើម្បីផ្តល់កន្លែងស្នាក់នៅ...
បរទេស៖ រូបភាពដ៏គួរឱ្យរន្ធត់បានលេចឡើងតាមរយៈសាកសពដែលត្រូវបានគេដាក់លើឡានដឹកទំនិញដែលមានទូរទឹកកក នៅខាងក្រៅមន្ទីរពេទ្យ Brooklyn ក្នុងទីក្រុងញូវយ៉ក ដែលមានមនុស្ស ៤ពាន់នាក់បានស្លាប់ ដោយសារវីរុសកូវីដ១៩ និង ៣៦.០០០ នាក់ផ្សេងទៀតបានឆ្លង។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា វីដេអូដែលថតពីលើឡាន ដោយអ្នកនៅក្បែរនោះ បានបង្ហាញពីសាកសពកំពុងត្រូវបានគេផ្ទុកលើរថយន្ត។ វាបានលេចចេញក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីគិលានុបដ្ឋាយិកាម្នាក់បានចែករំលែករូបថតដ៏គួរអោយឈឺចាប់...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នំា ២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាបានកើនឡើងលើស៣.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ហើយថ្ងៃនៃការកាន់ទុក្ខចំពោះអ្នកស្លាប់យ៉ាងរង្គាលរបស់ប្រទេសមិនទាន់ប្រព្រឹត្តធ្វើឡើងនៅឡើយទេ ទន្ទឹមនឹងនេះដែរ នៅក្រុងញ៉ូវយ៉ក ទើបបានទទួលគ្រែចំនួន១.០០០គ្រឿង សម្រាប់នាវាពេទ្យ ដែលជាក្តីសង្ឃឹមសម្រាប់ការដាក់ឲ្យនៅដាច់ដោយឡែក ។ សរុបនៃអ្នកស្លាប់ដោយសារវីរុសកំណាចនេះនៅសហរដ្ឋអាមេរិក បានកើនឡើងលើស៣.០០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងអ្នកស្លាប់ចុងក្រោយគិតត្រឹមថ្ងៃចន្ទចំនួន៥៤០នាក់...