វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងកាលពីថ្ងៃពុធថា វាមិនមែនជាពេលវេលាត្រឹមត្រូវទេ ដែលត្រូវដាក់កម្រិតលើការធ្វើដំណើរលើប្រទេសកូរ៉េខាងត្បួងលើបញ្ហាវីរុសកូរ៉ូណានេះ។ លោក ដូណាល់ ត្រាំ ត្រូវបានគេសួរនៅក្នុងសន្និសីទសារព័ត៌មាន ខ្លីមួយនៅសេតវិមានថាតើលោកកំពុងពិចារណាការរឹតត្បិតការធ្វើដំណើរទៅ និងមកពីប្រទេស កូរ៉េខាងត្បូង អ៊ីតាលី និងប្រទេសដទៃទៀតដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ។ លោកប្រធានាធិបតីបានបញ្ជាក់ថា “ នៅពេលវេលាដ៏ត្រឹមត្រូវយើងអាចធ្វើបាន ឥឡូវនេះវាមិនមែនជាពេលវេលាត្រឹមត្រូវទេ ប៉ុន្តែក៏ដល់ពេល...
សេអ៊ូល៖ ប្រភពពីបញ្ជាការរួមបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថាប្រទេស កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានសម្រេចចិត្តពន្យារពេល សមយុទ្ធយោធារួមគ្នា នៅរដូវផ្ការីករបស់ភាគីទាំងពីរ ជុំវិញការព្រួយបារម្ភកាន់តែ ខ្លាំងឡើងអំពីការរីករាលដាល នៃវីរុសកូរ៉ូណាថ្មីនេះ។ ដំបូងភាគីទាំងពីរគ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាល បញ្ជាការរួមបញ្ចូលគ្នាតាមកុំព្យូរទ័រនៅខែមីនា ប៉ុន្តែបានសម្រេចបញ្ឈប់វារហូតដល់“ មានការជូនដំណឹង បន្ថែមទៀត” ចំពោះការសម្រេចចិត្តរបស់ក្រុងសេអ៊ូល ក្នុងការដំឡើងអត្រាប្រកាសអាសន្នរបស់ ខ្លួនដល់កម្រិតធ្ងន់ធ្ងរ ដែលជាកម្រិតខ្ពស់ករណីមេរោគ កូវីដ -១៩។...
តូក្យូ៖ទូរទស្សន៍ជាតិសាធារណៈ NHK បាននិយាយថា កាលពីថ្ងៃពុធក្រសួង សុខាភិបាលជប៉ុនបានការពារវិធីសាស្រ្តប្រុងប្រយ័ត្នរបស់ខ្លួន ក្នុងការធ្វើតេស្តិ៍រកមេរោគឆ្លង ដោយសារករណីជំងឺក្នុងស្រុកមានការកើនឡើង ព្រមទំាងអ្នកស្លាប់មានរហូតដល់៧នាក់យោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ទូរទស្សន៍ជាតិសាធារណៈ NHK បាននិយាយថា ប្រទេសជប៉ុន មានករណីឆ្លងជំងឺនេះចំនួន១៧៥ ករណីនៅល្ងាចថ្ងៃពុធ ដាច់ដោយឡែកពី៧០៥ ពីនាវាទេសចរណ៍មួយ នៅដាច់ឆ្ងាយពីទីក្រុងតូក្យូនៅដើមខែនេះ និង១៤នាក់ពីអ្នកធ្វើដំណើរ តាមជើងហោះហើរ ពិសេសពីទីក្រុងវ៉ូហានប្រទេសចិន។ កោះហុកកៃដូជាតំបន់...
អាមេរិក៖លិខិតសរសេរ ដោយដៃផ្ទាល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី១ លោក George Washington មាន៣ទំព័រទៅកាន់ញាតិសន្តាន នៅស្កុតឡេននៅឆ្នាំ១៧៩៦ បង្ហាញពីការសរសើរ របស់លោកចំពោះកសិករ អង់គ្លេសប្រៀបធៀបនឹងជនជាតិ អាមេរិកបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ឯកសារដែលមាន៣ទំព័រ ដែលត្រូវបានសរសេរនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៧៩៦ បានផ្តល់នូវការយល់ដឹងទូលំទូលាយ ដល់ប្រធានាធិបតីអាមេរិក ទីមួយការភ្ជាប់ទំនាក់ទំនងជាមួយអង់គ្លេស និងគំនិតរបស់លោកទាក់ទងនឹងកសិកម្ម។ លិខិតនេះគឺជាលិខិតមួយក្នុងចំណោមអាយុ១៨ ឆ្នាំដែលលោកប្រធានាធិបតី...
តូក្យូ៖ ក្តីបារម្ភជុំវិញការរីករាលដាលនៃការឆ្លងមេរោគថ្មីនេះ បានជំរុញឲ្យក្រុមហ៊ុនជប៉ុនមួយចំនួនប្តូរ ទៅធ្វើសិក្ខាសាលា និងសម្ភាសន៍ សម្រាប់ការជ្រើសរើសនិស្សិតទើបបញ្ចប់ការសិក្សា នៅខែមេសា ឆ្នាំ ២០២១ តាមប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នៅពេលក្រុមហ៊ុននានាគេចវេះពីការប្រជុំគ្នា និងរៀបចំព្រឹត្តិការណ៍នានានឹងទាក់ទាញមនុស្សជាច្រើនក្នុងការឆ្លើយតប ទៅនឹងការរីករាលដាលនៃមេរោគនេះ ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន ក៏កំពុងតែទាញយកផលចំណេញ ពីតម្រូវការកើនឡើងនៃឧបករណ៍ សម្រាប់ធ្វើសិក្ខាសាលា ឬសម្ភាសន៍តាមប្រព័ន្ធអ៊ីនធើណេត ។ វីរុសថ្មីបណ្តាលឲ្យកើតមានជំងឺរលាកសួត បានបណ្តាលឲ្យលុបចោលសិក្ខាសាលា...
វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាអាមេរិកពីររូបបានលើកឡើងកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកគួរតែបញ្ឈប់ការទាមទារឱ្យកូរ៉េខាងត្បូង ចំណាយប្រាក់យ៉ាងច្រើន សម្រាប់វត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ។ សមាជិកព្រឹទ្ធសភាលោក Cory Gardner (R-CO) និងលោក Edward Markey (D-MA) បានចេញសេចក្តីអំពាវនាវនេះក្នុងកំឡុងពេលសវនាការក្រឡេកមើលមួយឆ្នាំចាប់តាំងពីកិច្ចប្រជុំកំពូលកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីក្រុងហាណូយប្រទេសវៀតណាម។...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានចាប់ផ្តើមរឹតត្បិតលើការនាំចេញម៉ាស់របស់ប្រទេសនេះ ដោយសារតែតម្រូវការផលិតផលអនាម័យកំពុងកើនឡើងខ្ពស់នៅទីនេះ ចំពេលមានការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាថ្មី។ យោងតាមក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថបានឱ្យដឹងថា ក្រោមវិធានការណ៍ដែលមានប្រសិទ្ធិភាពរហូតដល់ថ្ងៃទី៣០ ខែមេសា រដ្ឋាភិបាលនឹងកំណត់ការនាំចេញម៉ាសដល់អតិបរមា ១០ ភាគរយនៃផលិតផលសរុបនៅទីនេះ។ ផលិតផលម៉ាស់ប្រចាំថ្ងៃរបស់ប្រទេសឈានដល់ ១១ លានម៉ាស់ គិតត្រឹមថ្ងៃអង្គារដែលកើនឡើងទ្វេដងពីពីរសប្តាហ៍មុននេះប្រទេសកូរ៉េខាងត្បូងនៅតែជួបប្រទះកង្វះខាតផលិតផលដោយសារតែការកើនឡើងនៃតម្រូវការ និងការដឹកជញ្ជូនទៅបរទេស ៕ ដោយ ឈូក បូរ៉ា
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃពុធនេះថាប្រទេសជប៉ុន គ្រោងនឹងហាមឃាត់ការចូលដោយជនជាតិបរទេស ដែលបានទៅទស្សនាទីក្រុង Daegu របស់ប្រទេសកូរ៉េខាងត្បូង និងស្រុកជិតខាង Cheongdo ក្នុងខេត្ត Gyeongsang ភាគខាងជើងដែលជាមជ្ឈមណ្ឌលនៃការឆ្លងវីរុសនេះនៅក្នុងប្រទេស។ ប្រភពដដែលបានឲ្យដឹងទៀតថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ នឹងអនុម័តការហាមឃាត់ក្នុងអំឡុងកិច្ចប្រជុំមួយ ស្តីពីវីរុសបង្កជំងឺរលាកសួតវីរុសកូរ៉ូណា នៅពេលរសៀលថ្ងៃនេះផងដែរ។ ផែនការនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រសួងការបរទេសជប៉ុន បានប្រកាសអាសន្នអំពីការធ្វើដំណើររបស់ខ្លួនសម្រាប់ទីក្រុង និងតំបន់នៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េ ដោយស្នើឱ្យប្រជាជនជប៉ុន កុំធ្វើដំណើរដែលមិនចាំបាច់ទៅតំបន់នោះ៕...
បរទេស៖ យោធាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បាននិយាយនៅពេលថ្មីៗនេះថា ខ្លួនកំពុងតែពិចារណាបន្ថយធ្វើសហសមយុទ្ធយោធា ព្រោះតែមានក្តីព្រួយបារម្ភកើនឡើងអំពីកូរ៉ូណាវីរុស ហើយនេះជាសញ្ញាដំបូងមួយនៃចំណាត់ការលើសកម្មភាពយោធាអាមេរិកក្នុងពិភពលោក ។ ការបង្ហាញបែបនេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅមន្ទីរបញ្ចកោណរបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo ក្រោយពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិសហដ្ឋអាមេរិក លោក Mark Esper ហើយកងទ័ពកូរ៉េខាងត្បូងចំនួន១៣តេស្តឃើញវិជ្ជមាន សម្រាប់វីរុសថ្មី ។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន...
អាមេរិក៖ យន្តអវកាស Apollo 13 ត្រូវបានគេកំណត់ជាបេសកកម្មទី៣ របស់អង្គការណាសាទៅភពព្រះច័ន្ទ ទោះយ៉ាងណានាវិកត្រូវបោះបង់ចោល ផែនការរបស់ពួកគេ២ថ្ងៃបន្ទាប់ពីការបាញ់បង្ហោះ ប៉ុន្តែមិនមែនមុនពេលដែលពួកគេ ចាប់យកទេសភាពលើផ្ទៃតាមច័ន្ទគតិទេនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ទិន្ន័យថ្មីពីយានអវកាស Lunar Reconnaissance Orbiter បង្កើតឡើងវិញនូវទស្សនៈ របស់អវកាសយានិកនៅក្នុងវីដេអូដែលបង្ហាញពី“ ផ្នែកខាងងងឹត” នៃព្រះចន្ទក្នុងកម្រិតភាពច្បាស់4K ។ ឃ្លីបរយៈពេល...