បរទេស៖ មន្ត្រីយោធាបាននិយាយប្រាប់ថា កម្លាំងប្រយុទ្ធរបស់ក្រុមឥស្លាមជ្រុលនិយមចំនួន៤នាក់ ត្រូវការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក សម្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលកំពុងស្ថិតក្នុងអំឡុងពេលមានបទឈប់បាញ់គ្នារយៈពេល៧ថ្ងៃ រវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់។ មន្ត្រីនាំពាក្យកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន លោក Sonny Leggett បានមានប្រសាសន៍តាមបណ្ដាញសង្គមធ្វីតធ័រថា កម្លាំងប្រយុទ្ធឥស្លាមជ្រុលនិយម ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសចំនួនពីរ ដែលផ្តោតគោលដៅលើទីតាំងក្នុងខេត្ត Kunar ជិតព្រំដែនប៉ាគីស្ថាន។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា...
បរទេស៖ ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារនេះ បានផ្ញើសារលើបណ្ដាញសង្គមធ្វីតធ័រថា តុលាការមួយនៅអារ៉ាប៊ីសាអូឌីត ទើបបានកាត់ទោសប្រហារជីវិតពលរដ្ឋអារ៉ាប៊ីសាអូឌីតមួយរូប និងកាត់ទោសដាក់ពន្ធនាគារ៧រូបផ្សេងទៀត ពីបទក្បត់ជាតិនិងស៊ើបការណ៍សម្ងាត់ឲ្យប្រទេសអ៊ីរ៉ង់។ មនុស្សចំនួន៧នាក់ ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារនោះ ត្រូវបានគេរកឃើញថា បានទាក់ទងនិងសហការគ្នាជាមួយមនុស្ស ដែលកំពុងតែធ្វើការងារនៅក្នុងស្ថានទូតអ៊ីរ៉ង់ នេះបើ យោងតាមការនិយាយរបស់ ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង បន្តធ្វើការប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញ ចំពោះការរីករាល ដាលនៃជម្ងឺឆ្លង COVID-19 ស្របពេលមានករីណឆ្លងថ្មីត្រូវបានគេរាយការណ៍ថា មានចំនួន ១៤៤ករណី នៅថ្ងៃអង្គារនេះ ធ្វើឲ្យមានចំនួនសរុប៩៧៧ករណី ហើយមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺកូរ៉េ ក៏បានប្រកាសផងនូវករណីស្លាប់ចំនួន៣ករណី ធ្វើឲ្យមានអ្នកស្លាប់សរុបចំនួន១០នាក់។ ជម្ងឺថ្មីនេះ បានរីករាលដាននៅតំបន់ជុំវិញទីក្រុង Daegu ដោយចំនួនករណីភាគច្រើន គឺបានផ្ទុះឡើងនៅជុំវិញព្រះវិហារយេស៊ូ Shincheonji និងមន្ទីរពេទ្យមួយ នៅក្នុងទីក្រុង...
ញូវដេលី៖ នៅថ្ងៃអង្គារទី២៥ខែកុម្ភៈនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំបាននិយាយ ថាប្រទេសឥណ្ឌាបានធ្វើការបញ្ជាទិញសព្វាវុធ ដែលមានតម្លៃរហូតទៅដល់ ៣ ពាន់លានដុល្លាររួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធផងដែរ ខណៈពេលដែលប្រទេសទាំងពីរកំពុងព្យាយាមពង្រឹងទំនាក់ទំនង ការពារជាតិនិងពាណិជ្ជកម្មធ្វើយ៉ាងណាអាចប្រឈមមុខ ទៅនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ។ លោកត្រាំក៏បាននិយាយថែមទៀតដែរថា ប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងតំណាក់រៀបចំទៅលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយទៀតផងដែរ ដោយក្នុងក្រុមតំណាងអ្នកចរចាមកពីភាគីទាំងពីរ បានអូសបន្លាយអស់រយៈពេលជាច្រើនខែដើម្បីកាត់បន្ថយភាពខុសគ្នា លើទំនិញកសិកម្មឧបករណ៍វេជ្ជសាស្រ្តពាណិជ្ជកម្មឌីជីថលនិងពន្ធថ្មីផងដែរ ។ ក្នុងនោះគេមើលឃើញថាពន្ធគយរបស់ឥណ្ឌា នៅតែខ្ពស់ពេកប្រហែលជាខ្ពស់បំផុត...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារនេះបានអំពាវនាវឱ្យមានឯករាជ្យពីជំនួយពីខាងក្រៅ ដោយថាការបំភាន់អំពីជំនួយពី “អធិរាជ” ដូចជាសហរដ្ឋអាមេរិក នឹងនាំឱ្យមាន “ការបំផ្លិចបំផ្លាញខ្លួនឯង” ។ កាសែតខុទ្ទការល័យរបស់កូរ៉េខាងជើង Minju Choson បានធ្វើការអំពាវនាវខណៈក្រុងព្យុងយ៉ាង ត្រៀមប្រយុទ្ធប្រឆាំងនឹងការដាក់ទណ្ឌកម្មអន្តរជាតិ ដែលធ្វើឱ្យអន្តរាយនៅពេលមានការពិភាក្សាពីការរំសាយអាវុធនុយក្លេអ៊ែរដែលបានជាប់គាំងជាមួយសហរដ្ឋអាមេរិក។ កាសែតនេះបានឲ្យដឹងនៅក្នុងអត្ថបទមួយថា“ អធិរាជនិយមកំពុងព្យាយាមរារាំង និងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសដទៃទៀត ធ្លាក់ចុះតាមរយៈការគ្រប់គ្រងខ្សែជីវិតនៃសេដ្ឋកិច្ច និងផលប្រយោជន៍របស់ពួកគេតាមរយៈជំនួយ” ៕ ដោយ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា មានករណីបន្ថែមនៃការឆ្លងវីរុស COVID-19 គិតត្រឹមថ្ងៃពុធចំនួន១៦៩ករណី ហើយបានកើនឡើងសរុបអ្នកឆ្លងរោគរហូតដល់១.១៤៦ករណី និងអ្នកស្លាប់បានកើនឡើងដល់១២នាក់ ។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺកូរ៉េ (KCDC) បានកែសម្រួលទិន្នន័យ២ដងក្នុង១ថ្ងៃ នៅត្រឹមម៉ោង១០និង០០នាទី និងម៉ោង៥.០០នាទី ម៉ោងក្នុងស្រុក ។ នៅម៉ោង៩និង០០នាទី...
អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រអង់តាក់ទិក បានបង្ហាញរូបភាពគួរឲ្យកត់សម្គាល់ នៅអង់តាក់ទិកប្រែពណ៌ក្រហមដែលហៅថា “ព្រិលឪឡឹក” នៅជិតអតីតស្ថានីយស្រាវជ្រាវអង់គ្លេស ដោយសារតែសារាយអតិសុខុមទស្សន៍ ដែលអាចរស់បានក្នុងសីតុណ្ហភាពត្រជាក់នេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ រូបភាពគួរឲ្យចាប់អារម្មណ៍ដែលថត នៅជិតអតីតស្ថានីយស្រាវជ្រាវអង់គ្លេស នៅលើកោះ អាហ្សង់ទីននៅអង់តាក់ទិកបង្ហាញ ពីបាតុភូតនេះត្រូវបានគេជឿថា បណ្តាលមកពីសារាយដែលធន់ និងត្រជាក់ ។ ព្រិលឪឡឹក ភាគច្រើនត្រូវបានបង្កើតឡើង ដោយការដំណុះនៃសារាយ Chlamydomonas...
តូក្យូ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Dentsu Group Inc បានធ្លាក់ចុះអស់រយៈពេល៦ថ្ងៃដល់៧ឆ្នាំក្នុងការជួញដូរពេលព្រឹក នៅថ្ងៃពុធជាមួយនឹងការរីករាលដាល នៃមេរោគឆ្លងបង្កការព្រួយបារម្ភថា ព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូនឹងត្រូវលុបចោល និងនាំមកនូវភាពឈឺចាប់ សម្រាប់ទីភ្នាក់ងារផ្សាយពាណិជ្ជកម្មធំបំផុត របស់ជប៉ុនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការរីករាលដាលនៃវីរុសថ្មីបានរីករាលដាលទីផ្សារពិភពលោក នៅពេលវិនិយោគិនព្រួយបារម្ភ អំពីផលប៉ះពាល់សេដ្ឋកិច្ចរបស់វា ។ សន្ទស្សន៍គោលរបស់ជប៉ុនបានធ្លាក់ចុះ ១ភាគរយជាមួយ Dentsu ធ្លាក់ចុះ២...
បរទេស៖ កិច្ចព្រមព្រៀងធ្វើការអភិវឌ្ឍ កសាងកម្មវិធីយន្តហោះចម្បាំង ដ៏ទំនើបរួមគ្នាមួយ ត្រូវបានចុះហត្ថលេខាជាផ្លូវការ ដោយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសបារាំង និងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បានមានប្រសាសន៍ថា កុងត្រាសម្រាប់ជំហានដំបូង នៃកម្មវិធីផលិតយន្តហោះដ៏ចម្បងនៃប្រព័ន្ធប្រយុទ្ធ ដែនអាកាសអនាគត គឺត្រូវបានប្រគល់ឲ្យ កាលពីសប្ដាហ៍មុន ហើយវាគ្របដណ្ដប់លើប្រព័ន្ធរុញច្រានយន្តហោះ ស្ថាបត្យកម្មទិន្នន័យ និងប្រព័ន្ធបរិយាកាសពិសោធន៍...
CAIRO៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ KUNA បានរាយការណ៍ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់គុយវ៉ែតបានប្រកាសថា ខ្លួនបានផ្អាកជើងហោះហើរទាំងអស់ ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសជប៉ុន ដោយសារការភ័យខ្លាចចំពោះមេរោគឆ្លងកូរ៉ូណា បន្ទាប់ពីនៅប្រទេសជប៉ុបបានសម្លាប់មនុស្ស៤នាក់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ សេចក្តីថ្លែងការណ៍នេះត្រូវបានចេញស្រប តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគុយវ៉ែត ថា ប្រទេសគុយវ៉ែតបានផ្អាកជើងហោះហើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង អ៊ីរ៉ង់ ថៃ អ៊ីតាលី និងអ៊ីរ៉ាក់ ដើម្បីការការពារវីរុសថ្មីប្រភេទនេះ...