បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាសធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស់ នៅប៉ាឡេស្ទីននោះមក គេគឺបាននឹកឃើញភ្លាម ដល់ការទស្សន៍ទាយមួយរបស់កំពូលហោរ៉ាបារាំងលោក Nostradamus កាលពី ៤៥៥ឆ្នាំមុន ។ ក្នុងសៀវភៅព្យាករណ៍ របស់លោកដែលមានចំណងជើងថា «Les Propheties» ចុះផ្សាយក្នុងឆ្នាំ១៥៦៨ គឺបានលើកឡើងពីសង្គ្រាមដ៏ធំមួយក្នុងឆ្នាំ២០២៣។ លោកបានសរសេរថា៖ ៧ខែនៃសង្គ្រាមដ៏ធំនេះ មនុស្សស្លាប់គរលើគ្នា»។ ជាមួយគ្នានេះ គេបានសន្និដ្ឋានទៀតថា វាអាចជាសង្គ្រាមលោកលើកទី៣ ពោលគឺជាសង្គ្រាមរវាងអ៊ីស្រាអែល...
នៅក្នុងពេលបច្ចុប្បន្ននេះ យើងអាចនិយាយបានថា ជាសកលភាវូបនីយកម្មពិភពលោកដែរ ក្នុងនោះយើងសង្កេតឃើញថា មានឥទ្ធិពលយ៉ាងច្រើនទាំងបច្ចេកទេស ទាំងវប្បធម៌ បានជ្រាបចូលប្រទេសមួយ ទៅប្រទេសមួយផ្សេងទៀត។ ទន្ទឹមនឹងមានបច្ចេកវិទ្យាថ្មី កើតឡើងច្រើនក៏ដោយ ក៏យើងសង្កេតឃើញថា ប្រជាជន នៅតាមប្រទេសជាច្រើន នៅមិនទាន់បោះបង់ចោល នូវទស្សនះជំនឿពីអតីតកាលរបស់ខ្លួន នោះនៅឡើយទេ គឺពួកគេនៅតែបន្តគោរពជំនឿនេះ តាំងពីដូនតារហូតមកដល់ពេលឥឡូវ។ ជាក់ស្ដែងប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលស្ថិតនៅក្នុងចំណោមប្រទេសខាងលើនេះដែរ។ ប្រជាជនភាគច្រើនប្រទេសនេះ...
ឆាមីសួរ គឺជាមុខម្ហូបមួយប្រភេទ ដែលគេតែងធ្វើជាចង្ហាន់យកទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ តើមូលហេតុអ្វីបានជាចាស់ៗផ្ដាំឲ្យកូនចៅធ្វើម្ហូបនេះទៅវត្ត? ព្រះភិក្ខុ ធួន ច័ន្ទថន គង់នៅវត្តសន្សំកុសល រាជធានីភ្នំពេញ បានមានសង្ឃដីកាថា ការចម្អិនមីសួរ ឬគុយទាវ ដើម្បីធ្វើជាចង្ហាន់យកទៅវត្តនេះ គឺដោយសារតែមានជំនឿមួយទាក់ទងនឹងប្រេតមួយពួក។ ប្រេតទាំងនោះមានមាត់តូចប៉ុនគូថម្ជុល មិនអាចបរិភោគចំណីអាហារដែលមានទំហំធម្មតាបានទេ។ ដូចនេះហើយទើបពុទ្ធបរិស័ទដែលភ័យខ្លាចញាតិការបស់ខ្លួនមានបាបកម្មធ្លាក់ទៅចាប់កំណើតជាប្រេតជំពូកនេះ ពួកគាត់នាំគ្នាចម្អិនមីសួរយកទៅវត្តដើម្បីអាចឲ្យប្រេតទាំងនោះទទួលយកអាហារបាន ព្រោះគ្មាននរណាម្នាក់អាចដឹងនោះឡើយថា បុព្វការីជនរបស់ខ្លួនបានចាប់កំណើតជាអ្វីឲ្យប្រាកដ។ តាមឯកសារមួយចំនួនបានបង្ហាញថា...
មកទល់ពេលនេះ នៅមិនទាន់មានការកំណត់ ឱ្យបានជាក់លាក់នៅឡើយទេថា តើនៅពេលឈប់តាមស្តុបភ្លើងក្រហមម្តងៗ អ្នកបើកបររថយន្តលេខអូតូ គួរជាន់ហ្វ្រាំង ដាក់ចង្កឹះលេខអក្សរ P ឬ អក្សរ N ។ ការពិតទៅ អ្នកបើកបរអាចយកជម្រើសមួយណាក៏បាន បើគិតថា ជម្រើសនោះមានសុវត្ថិភាពជាង និងមិនបង្កផលប៉ះពាល់ដល់រថយន្ត។ យ៉ាងណាមិញ ប្រសិនបើអ្នកនៅតែមានការ ស្រពិចស្រពិលជុំវិញរឿងនេះ យើងសូមបង្ហាញនូវជម្រើសដូចខាងក្រោម៖ ១....
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណី ដែលពុទ្ធបរិស័ទម្នីម្នាទៅវត្ត ដើម្បីឧទ្ទិសជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន និងមានទំនាក់ទំនងពីមុន មកជាមួយនឹងសាមីខ្លួនដែលនៅរស់។ ពួកគេត្រូវរៀបចំបាយ ម្ហូបយកទៅប្រគេនព្រះសង្ឃ ដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូប អាហារទាំងនោះទៅកាន់ សាច់ញាតិរបស់ពួកគេ។ ដោយឡែកពិធីបុណ្យភ្ជុំបិណ្ឌ ក៏ត្រូវបានគេហៅថាជា «ពិធីសែនដូនតា» មានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ ដែលបានចារ លើសិលាចារឹក កាលពីចុងសតវត្សទី ៩ ដែលរកឃើញនៅថ្នល់បារាយ...
បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បានផ្សាយចូលមកក្នុងប្រទេសខែ្មរយើង ហើយនោះភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អក រាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។ លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន”...
មុនឈានដល់ការប្រើប្រាស់ផែនទី ពិភពលោករួមគ្នា នាពេលបច្ចុប្បន្ន បើកាលពីជំនាន់មុន គឺប្រទេសនីមួយៗ បានគូសផែនទីរៀងៗខ្លួន ដើម្បីសម្គាល់ដែនអធិបតេយ្យ ជាពិសេសពេលមានសង្គ្រាម ។ ក្នុងនោះ ផែនទីខ្លះ ត្រូវបានគូសចេញជារូបរាងចម្លែក និងគួរឱ្យអស់សំណើចផងដែរ សម្រាប់ឌឺដងដាក់ប្រទេសជាសត្រូវ ។ ១. ផែនទីគូសដោយអង់គ្លេស ពេលត្រូវបារាំងឈ្លានពាន ក្នុងឆ្នាំ ១៧៩៣ ២. ផែនទីមួក...
អង់គ្លេស ៖ លោក Adam Britton ជាអ្នកជំនាញខាងសត្វក្រពើ របស់ចក្រភពអង់គ្លេស និងជាផលិតករភាពយន្ត BBC បានសារភាពថា មានពិរុទ្ធ ចំពោះការចោទ ប្រកាន់ចំនួន ៥០ ពាក់ព័ន្ធនឹងការ រំលោភផ្លូវភេទ លើសត្វ និងកុមារ នៅប្រទេសអូស្ត្រាលី ខណៈអ្នកសត្វវិទ្យា ត្រូវបានគេចោទប្រកាន់ថា បានធ្វើទារុណកម្ម...
ដំណើររុករកលំហអាកាស ជាកិច្ចការមួយប្រកបដោយគ្រោះថ្នាក់ និងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ មានតែសហរដ្ឋអាមេរិកទេ ដែលបានបញ្ជូនមនុស្ស ទៅជាន់ឋានព្រះចន្ទ ប៉ុន្តែក៏មានប្រទេសជាច្រើនទៀតបានបង្ហោះផ្កាយរណបសិប្បនិមិត្តរបស់ខ្លួនទៅកាន់ឋានព្រះចន្ទដែរ។ ប្រទេសទាំងនោះមានដូចជា៖ ១. សហរដ្ឋអាមេរិក៖ មានបេសកកម្មជាច្រើន ក្នុងការនាំមនុស្សទៅកាន់ឋានព្រះចន្ទ កំឡុងចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ ដោយក្នុងនោះបេសកកម្ម ដែលជោគជ័យដំបូងគេគឺអាប៉ូឡូទី១១ នៅឆ្នាំ១៩៦៩ ដែលលោក Neil Armstrong បានជាន់លើឋានព្រះចន្ទ ។...
តាំងពីកកើតនៃមនុស្សជាតិមក មនុស្សតែងតែស្វែងរកអ្វីៗដែលថ្មីជានិច្ចក្នុងការអភិវឌ្ឍជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ក្នុងកំឡុងពេលនោះ មនុស្សត្រាច់ចរចេញពីព្រៃភ្នំ ហើយធ្វើកសិកម្មបង្កើតជាភូមិឋាន ក្រោយមករីកធំធាត់ក្លាយជាទីក្រុង ដែលនាំឲ្យគំនិតរីកចម្រើនជាលំដាប់។ អស់រយៈកាលជាច្រើនពាន់ឆ្នាំមក មនុស្សចាប់ផ្ដើមចេះប្រើប្រាស់សម្ភារៈដែលវិវត្តន៍ពីថ្ម រហូតដល់លោហៈ បន្ទាប់មកក៏រកឃើញម៉ាស៊ីន។ គំនិតវិទ្យាសាស្ត្រទាំងនោះ បានញ៉ាំងឲ្យមានការផ្លាស់ប្ដូរមួយដ៏ធំក្នុងជីវិតដែលគេឲ្យឈ្មោះ បដិវត្តន៍ឧស្សាហកម្ម។ មកទល់សព្វថ្ងៃនេះ បដិវត្តន៍ឧស្សាហកម្មមាន ៤ជំនាន់ ដែលរីកចម្រើនចាប់តាំងពីសតវត្សទី ១៨ មក។ បដិវត្តន៍ឧស្សាហកម្មទាំង ៤នោះមានដូចជា៖...