បរទេស៖ គិតមកដល់ថ្ងៃសុក្រនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា ដែលបានចុះឈ្មោះមានដល់ ៦៥,២១៣ នាក់ខណៈចំនួនអ្នកស្លាប់ ដោយសារការផ្ទុះជំងឺ បានកើនឡើង ដល់ ១.៤៨៦ នាក់។ ទីប្រឹក្សារបស់អង្គការសុខភាព ពិភពលោក (WHO) តាមដានការឆ្លង មេរោគថ្មីនេះបានព្រមានថា ២ ភាគ ៣ នៃចំនួនប្រជាជន ពិភពលោក អាចឆ្លងវីរុសនេះ។...
អាមេរិក៖ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ ប្រហែលជាត្រូវកាត់បន្ថយចំនួនអ្នកដំណើរ ហើយហោះហើរ ទៅទិសដៅ ដែលមានចម្ងាយឆ្ងាយតិច ឬមានតែប្រតិបត្តិការពីអាកាសយានដ្ឋាន មានផ្លូវរត់វែងៗ នាពេលអនាគត ដោយសារតែការកើនឡើង កម្តៅពិភពលោកយោងតាម ការចេញផ្សាយពី SkyNews។ ការសិក្សាមួយបានរកឃើញថា ខ្យល់ក្តៅ និងការផ្លាស់ប្តូរខ្យល់ កំពុងធ្វើឲ្យវាកាន់តែពិបាកសម្រាប់យន្តហោះ ចាប់ផ្តើមឡើង។ ព្រលានយន្តហោះដែល មានផ្លូវរត់ខ្លីនឹងត្រូវការយន្តហោះដើម្បីកាត់បន្ថយ ទម្ងន់ដើម្បីទូទាត់។...
បរទេស៖មន្ត្រីសហរដ្ឋអាមេរិក ជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ថា ភាពជាប់គាំងរវាងប្រទេសតួកគី និងរុស្ស៊ី ជុំវិញការកើនឡើង នៃប្រតិបត្តិការ វាយលុកស៊ីរី ក្នុងតំបន់ Idlib ហាក់មិនធ្វើឲ្យរញ្ជួយ ដល់ផែនការទួកគី ដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល រុស្ស៊ីនោះទេ។ កាលពីសប្ដាហ៍មុន ប្រធានាធិបតីតួកគី លោក បាននិយាយប្រាប់ដោយខឹងសម្បារ ឲ្យរុស្ស៊ីដកថយដើម្បីទុកឲ្យតួកគីធ្វើការសងសឹក ក្រោយពីកងទ័ពតួកគីជាច្រើននាក់...
បរទេស៖ប្រធានាធិបតីអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយបញ្ឆិតបញ្ឆៀង ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ប្រទេសចិន និងប្រទេសរុស្ស៊ី ថាបង្កឲ្យមានភាព មិនទុកចិត្តគ្នា និងអសន្តិសុខជាសាកល តាមរយៈការប្រកួតប្រជែងអំណាចគ្នា ដែលអាចគម្រាមកំហែងដល់ ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែថ្មី។ នៅក្នុងបើកសុន្ទរកថានៅសន្និសីទសន្តិសុខប្រចាំឆ្នាំទីក្រុង Munich ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier...
ប្រេស៊ីល៖ អ្នកស្រាវជ្រាវបាននិយាយថា ប្រភេទសត្វល្មូនគួរឲ្យរន្ធត់ ដែលរូបរាងស្រដៀងនឹងសត្វក្រពើទំនើប ចូលចិត្តស៊ីកាកសំណល់សត្វដាយណូស័រ កាលពី ២៣០ លានឆ្នាំមុនត្រូវបានគេរកឃើញ នៅក្នុងប្រទេសប្រេស៊ីលហើយ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ អ្នកស្រាវជ្រាវបានបន្តថា សត្វនេះបានដើរលើជើង៤ ប៉ុន្តែបានប្រើដៃ ជើងទាំង២របស់វាដើម្បីរត់ ដូចសត្វដាយណូស័រ Tyrannosaurus Rex ដែរ។ សត្វល្មូនមានឈ្មោះថា Dynamosuchus collisensis...
ស៊ីបេរី៖ ក្រុមអ្នកជំនាញបានព្រួយបារម្ភជាយូរមកហើយថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យតំបន់អាក់ទិក និងតំបន់ក្រោមដីមានអត្រាទ្វេដង នៃអត្រាពិភពលោកនឹងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាប់គាំងយូរមកហើយនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ទាំងមេតាន និងកាបូនឌីអុកស៊ីតដែលអាចបន្ថែមដល់កម្ដៅផែនដី ត្រូវបានរក្សាទុកអស់រាប់ពាន់ឆ្នាំ នៅក្នុងកកកកនៅទូទាំងអាឡាស្កា កាណាដា និងស៊ីបេរី។ គេបានសន្និដ្ឋានថា ការបញ្ចេញឧស្ម័នទាំងនេះនឹងមានជាបណ្តើរៗ ។ នេះអាចទុកពេលឲ្យយើង កាត់បន្ថយកាបោនកាបូនបានគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការសាយភាយពីការរលាយ នៃការរលាយទឹកកក និងការឡើងកម្ដៅផែនដី...
អ៊ីរ៉ាក់៖ចម្លាក់បុរាណរបស់ស្តេច Assyrian មួយអង្គដែលបង្ហាញពីគោរពដល់ព្រះនាសម័យកាលនោះ ព័ទ្ធជុំវិញដោយសត្វទេវកថា ត្រូវបានរកឃើញដោយសុវត្ថិភាព នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីរងការគំរាមកំហែងពីក្រុម ISIS បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុម ISIS បានដណ្តើមកាន់កាប់ទីក្រុង Mosul កាលឆ្នាំ២០១៤ ហើយក្រុមអ្នកស្រាវជ្រាវ ត្រូវបានបង្ខំឲ្យបោះបង់ចោលទីតាំងបុរាណវិទ្យារបស់ Faida ខណៈកម្លាំងគ្មានមេត្តានៅចម្ងាយតែ ១៥ ម៉ាយល៍ ។...
អង់គ្លេស៖ របាយការណ៍មួយបានអះអាងថា ជនជាតិអង់គ្លេសប្រមាណជា ១,៨ លាននាក់ដែលរស់នៅក្នុងតំបន់មានទឹកជំនន់ប្រឈមនឹងហានិភ័យខ្ពស់ ហើយផ្ទះថ្មីចំនួន ៩០,០០០ ខ្នងនឹងត្រូវសាងសង់ នៅលើចំណុចគ្រោះថ្នាក់ទាំងនេះនៅឆ្នាំ២០២៥ ។ ភ្លៀងធ្លាក់ខ្លាំង និងទឹកហូរតាមដងទន្លេឃើញមានទំហំធំធេងនៃតំបន់ Midlands និង Yorkshire ត្រូវបានបំផ្លិចបំផ្លាញ ដោយសារទឹកជំនន់នៅចុងឆ្នាំ ២០១៩ ។ ចំនួនទ្រព្យសម្បត្តិសរុបដែលរងគ្រោះដោយទឹកជំនន់ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះដល់ជិត ១០០,០០០ ។...
វូហាន៖ បញ្ជាដោយគណៈកម្មាធិការយោធាកណ្តាល យន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិនចំនួន ១១គ្រឿង នៅថ្ងៃព្រហស្បតិ៍បានបញ្ជូនពេទ្យ និងគ្រឿងផ្គត់ផ្គង់ ដោយកងកម្លាំងប្រដាប់អាវុធ ទៅទីក្រុង វ៉ូហាន់ ខេត្តហ៊ូប៉ី។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នេះជាលើកទីមួយហើយសម្រាប់យន្តហោះដឹកជញ្ជូនធុនធំ Y-20 របស់ចិន ដែលបានអភិវឌ្ឍក្នុងប្រទេស ដើម្បីចូលរួមសកម្មភាពមិនមែនយោធា ហើយវាក៏ជាលើកទីមួយផងដែរសម្រាប់កងទ័ពអាកាសក្នុងការបញ្ជូនយន្តហោះដឹកជញ្ជូនធុនធំនិងមធ្យម...
បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានប្រកាសថា ក្រុមហ៊ុនការពារជាតិ Lockheed Martin ទើបទទួលបានកំណែប្រែកុងត្រាថ្មីមួយ មានទំហំទឹកប្រាក់ ៦៧,៧ លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 ឲ្យរដ្ឋាភិបាលសិង្ហបុរី។ កិច្ចព្រមព្រៀងថ្មី ធ្វើការកែប្រែកុងត្រាដែលផ្តល់ឲ្យកាលពីឆ្នាំ២០១៥ ជាមួយនឹងជម្រើសផ្សេងៗ ប្រសិនបើអនុវត្តនោះ នឹងមានតម្លៃសរុបដល់ចំនួន៩៨០,៤លាន ហើយការធ្វើទំនើបកម្មលើយន្តហោះចម្បាំងចំនួន ៦០...