វ៉ាស៊ីនតោន៖ ក្រសួងការបរទេសកាល ពីថ្ងៃព្រហស្បតិ៍ បានទទូចដល់សហរដ្ឋអាមេរិក និងអង្គការជំនួយអន្តរជាតិ ឲ្យជួយកូរ៉េខាងជើង ទប់ទល់នឹងការគំរាមកំហែង នៃការផ្ទុះឡើងនៃវីរុសថ្មីនេះដោយលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពងាយរងគ្រោះរបស់ប្រជាជនខ្លួន ចំពោះការរីករាលដាលនៃជំងឺ នៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀត។ អ្នកនាំពាក្យ Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងគាំទ្រនិងលើកទឹកចិត្តយ៉ាងខ្លាំងដល់ការងាររបស់សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិ និងអង្គការសុខភាពពិភពលោក ដើម្បីប្រឆាំង និងទប់ស្កាត់ការរីករាល ដាលនៃវីរុសនេះ...
បរទេស៖ទីភ្នាក់ងារ សារព័ត៌មាន លីបង់ NNA បាននិយាយថា បុរសស៊ីរីមួយរូប ដែលត្រូវចាប់ខ្លួន ពីបទសង្ស័យរៀបផែនការវាយប្រហារស្ថានទូត សហរដ្ឋអាមេរិកក្នុងប្រទេស លីបង់នោះ ត្រូវបានបញ្ជូនទៅ ជំនុំជំរះក្តី នៅថ្ងៃព្រហស្បតិ៍ ជាមួយនឹងមនុស្សចំនួន២០នាក់ផ្សេងទៀត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់ ដដែលនេះ បានរាយការណ៍ថា ចៅក្រមយោធាលីបង់ បានធ្វើការចោទប្រកាន់បុរសស៊ីរីនោះ ពីបទពាក់ព័ន្ធ នឹងក្រុមពួកសកម្ម ប្រយុទ្ធរដ្ឋឥស្លាម...
បរទេស៖រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា សហរដ្ឋអាមេរិកនិង ពួកតាលីបង់ បានធ្វើការចរចាគ្នាពីសំណើឲ្យ ធ្វើការកាត់បន្ថយការប្រយុទ្ធគ្នា រយៈពេល៧ថ្ងៃ។ ប្រភពព័ត៌មាននានាបាន និយាយប្រាប់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់នេះ អចនឹងត្រូវចុះហត្ថលេខា នៅក្នុងខែនេះ ប្រសិនបើ ពួកតាលីបង់ បានកាត់បន្ថយអំពើហិង្សា ដែលអាចនាំទៅរកការដកកងទ័ពអាមេរិក...
បរទេស៖កូរ៉ូណាវីរុស ដែលកំពុងតែ បង្កការភិតភ័យដល់ពិភពលោក នាពេលបច្ចុប្បន្ន បានឆកយកជីវិត បុរសចំណាស់ម្នាក់ ដោយរូបគាត់ មិនទាន់បានឆ្លងវីរុសថ្មីនេះឡើយ នេះបើតាមសេចក្តីរាយការណ៍ មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានអង់គ្លេស Ibtimes។ បុរសជនជាតិ ឥណ្ឌា មានវ័យ៥០ឆ្នាំ ឈ្មោះ ខេ បាឡាគ្រីស្នាយ៉ា មានការភ័យខ្លាចជាខ្លាំង អំពីវីរុសឆ្លងថ្មី ក្រោយពីបាន...
ប្រវត្តិសាស្ត្រ: នៅថ្ងៃនេះក្នុងឆ្នាំ 1950 ប្រធានាធិបតីអាមេរិក Harry S. Truman បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកត្រៀមខ្លួនផ្តល់សិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីទទួល បានសន្តិភាពនៅក្នុងប្រទេសកូរ៉េ។ នៅពេលការប្រកាសរបស់លោក Truman កុម្មុយនិស្តចិនបានចូលរួមកងកម្លាំងកូរ៉េខាងជើង នៅក្នុងការវាយប្រហាររបស់ពួកគេទៅលើ កងទ័ពអង្គការសហប្រជាជាតិ រួមទាំងពួកទាហានអាមេរិកដែលកំពុងព្យាយាម រារាំងការពង្រីកពួកកុម្មុយនិស្តចូលទៅក្នុង កូរ៉េខាងត្បូង។ លោក Truman បានបន្ទោសសហភាពសូវៀត ថាបានប្រើប្រាស់ពួកអ្នកបះបោរ...
បរទេស៖ យ៉ាងហោចណាស់នៅក្នុង ភ្នែករបស់មនុស្សធម្មតា ហុងកុង មើលទៅដូចជាវាគួរតែមាន ភាពងាយរងគ្រោះជាង សិង្ហបុរី ចំពោះការរីករាលដាល នៃវីរុសផ្លូវដង្ហើម។ យ៉ាងណាមិញ ហុងកុងមានច្រកព្រំដែនចំនួន ១៣ ជាមួយប្រទេសចិនដីគោក ដែលជំងឺនេះត្រូវបានគេគិតថា មានប្រភពដើមនៅក្នុងផ្សារមួយនៅទីក្រុង Wuhan ខេត្ត Hubei ខណៈដែលប្រទេសសិង្ហបុរីមានចម្ងាយជាង ៣.៥០០ គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន...
BARCELONA៖ អ្នករៀបចំនៃពិព័រណ៌ទូរស័ព្ទពិភពលោក “World Mobile” បាននិយាយថា ពួកគេបានលុបចោលពិព័រណ៌ពាណិជ្ជកម្មទូរស័ព្ទចល័ត កំពូលរបស់ពិភពលោក ដោយសារតែការភ័យខ្លាចកើតចេញពីវីរុសថ្មីនេះ បន្ទាប់ពីការរត់គេចខ្លួនចេញពីឧស្សាហកម្មធុនធ្ងន់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ពិព័រណ៍ទូរស័ព្ទចល័ត គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅទូទាំងពិភពលោក ដែលត្រូវបានលុបចោលដោយហេតុថាវីរុស បានសម្លាប់មនុស្សជាង ១១០០ នាក់។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពី GSMA ជាសមាគមពាណិជ្ជកម្មតាមទូរស័ព្ទចល័ត ដែលរៀបចំកម្មវិធីប្រចាំឆ្នាំបានបើកកិច្ចប្រជុំ ដើម្បីសម្រេចជោគវាសនានៃព្រឹត្តិការណ៍...
តូក្យូ៖ ក្រុមហ៊ុន Nissan Motor Co បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ដើម្បីទាមទារសំណងខូចខាតទឹកប្រាក់ចំនួន១០ ពាន់លានយ៉េន (៩១ លានដុល្លារ) ពីអតីតប្រធានក្រុមហ៊ុនផលិតរថយន្តជប៉ុនលោក Carlos Ghosn យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Nissan បានដាក់ពាក្យបណ្តឹងនៅតុលាការស្រុកយ៉ូកូហាម៉ា ដើម្បីប្រមូលសំណងខូចខាតមួយចំនួនដែលជាលទ្ធផលនៃការប្រព្រឹត្តខុស និងសកម្មភាពបន្លំជាច្រើនឆ្នាំរបស់លោក Ghosn ។ ការទាមទារនេះត្រូវបានគណនាដោយបន្ថែមថ្លៃដើមដែលក្រុមហ៊ុន...
បរទេស៖ មកដល់ពេលនេះមនុស្សស្លាប់កើនឡើងជាង១០០នាក់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិនស្ទើរតែទាំងអស់ទីក្រុងវូហាន និងទីក្រុងចំនួន១៥ទៀតត្រូវបានបិទ ដែលធ្វើឲ្យចិននៅតែបន្តធ្វើការទប់ស្កាត់ ការរីករាលដាលនៃការឆ្លងវីរុសឆ្លងវីរុស ដ៏សាហាវនេះនៅឡើយ។ នៅថ្ងៃអង្គារទី១១ ខែកុម្ភៈនេះមានព័ត៌មានចេញផ្សាយ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយសរសេរថា ក្រុមអ្នកស្រាវជ្រាវនៅសាលា Hygiene and Tropical នៃទីក្រុងឡុងបានធ្វើការស្រាវជ្រាវមួយ ដើម្បីកំណត់ការរីករាលដាលនៃជំងឺនេះ នៅក្នុងទីក្រុងវូហានហើយជាលទ្ធផលពួកគេបានរកឃើញថា កូរ៉ូណាទំនងជាឈានដល់កម្រិតកំពូល នៅពាក់កណ្តាលដល់ចុងខែកុម្ភៈនេះជាមិនខាន ។ លោក...
បរទេស៖កាលពីថ្ងៃពុធទី១២ខែកុម្ភៈ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានអះអាងថា យន្តហោះរបស់សហរដ្ឋអាមេរិក ៣ គ្រឿងរួមទាំង យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ២ គ្រឿងបានហោះហើរក្បែរ ដែនអាកាសរបស់ខ្លួន កាលពីដើមសប្តាហ៍ ដើម្បីស្ទាក់ចាប់យន្តហោះរបស់ចិន។ គួរឲ្យដឹងដែរថាកន្លងមក និងបច្ចុប្បន្នប្រទេស អាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិ ដ៏សំខាន់បំផុតរបស់ កោះតៃវ៉ាន់សូម្បីតែ អវត្តមាននៃទំនាក់ទំនង ការទូតជាផ្លូវការហើយ ក៏ជាប្រភពអាវុធ ដ៏សំខាន់របស់កោះនេះផងដែរ...