សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងអង់គ្លេស បានព្រមព្រៀងកាលពីថ្ងៃពុធ ដើម្បីបង្កើនការស្រាវជ្រាវរួមគ្នា និងការអភិវឌ្ឍនៅក្នុង បច្ចេកវិទ្យាការពារថ្មី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ រដ្ឋបាលកម្មវិធីការទិញយក ផ្នែកការពារជាតិ និងអង្គការការពារ និងសន្តិសុខរបស់ ចក្រភពអង់គ្លេស ដែលស្ថិតនៅក្រោមនាយកដ្ឋាន ពាណិជ្ជកម្មអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ដើម្បីសហការ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី១១ខែកុម្ភៈនេះ បានឲ្យដឹងថាសាកលវិទ្យាល័យឯកជនមួយ ដែលមានអាយុ ១១៥ ឆ្នាំនៅរដ្ឋOregonនៃប្រទេស អាមេរិក បានប្រកាសបិទជាផ្លូវការ ទាំងគួរឲ្យភ្ញាក់ផ្អើល ។ សាលាត្រូវបានគេស្គាល់ឈ្មោះថា Concordia Univerisity of Portland (CUP)។ ការប្រកាសនោះត្រូវបានគេដឹងដែរថាមូលហេតុចំបង ដែលនាំទៅដល់ការបិទទ្វារទាំងស្រុងបែបនេះ គឺដោយសារសាលាបានជាប់បំណុលហិរញ្ញវត្ថុច្រើនពេក ចំណែកឯការចុះឈ្មោះនិស្សិតថ្មីបន្ថែមក៏កាន់តែខ្សត់ទៅ។ តាមការអះអាងរបស់សាកលវិទ្យាធិកាលោក...
CNN៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato បានប្រកាសនៅថ្ងៃនេះថា មានករណីឆ្លងជំងឺរលាកសួតថ្មីចំនួន ៤០ បន្ថែមទៀតត្រូវបានបញ្ជាក់នៅលើកប៉ាល់ទេសចរណ៍ Diamond Princess ដែលចតនៅកំពង់ផែ យ៉ូកូហាម៉ា។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនឆ្លងនេះនាំឱ្យមានករណីសរុបឆ្លងនៅលើកប៉ាល់ដល់ ១៧៥ នាក់។ កប៉ាល់ទេសចរណ៍នេះត្រូវបានចតនៅក្រោមការដាក់ឱ្យនៅដាច់ដោយឡែកពីគេចាប់តាំងពីថ្ងៃទី...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រទេសថៃឡង់ដ៏ បានហាមឃាត់មិនឲ្យអ្នកដំណើរទាំងឡាយដែលជាជនជាតិហូឡង់សញ្ជាតិអាមេរិកាំងដែលជិះនាវាទេសចរណ៍នៅលើនាវា MS Westerdam ធ្វើការចុះចតនៅលើដែនទឹករបស់ខ្លួនឡើយ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានថ្លែងនៅថ្ងៃអង្គារនេះ ។ ហើយនេះជាប្រទេសចុងក្រោយបង្អស់ដែលឲ្យមានការបញ្ចៀសផ្លូវ ស្របពេលមានការភ័យខ្លាចដោយសារវីរុសកូរ៉ូណា បើទោះបីជាមានការបញ្ជាក់ថាមិនមាននរណាម្នាក់ឆ្លងរោគនេះក៏ដោយ ។ នាវាដែលបានដោតទង់ជាតិប្រទេសហូឡង់...
BBC៖ ប្រទេសចិន បានដកមន្ត្រីជាន់ខ្ពស់ជាច្រើនរូបចេញពីតំណែង ដោយសារការដោះស្រាយការឆ្លងវីរុសរលាកសួតកូរ៉ូណា ចំនួនអ្នកស្លាប់កើនដល់លើសពី ១.០០០ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា លេខាធិការគណបក្សសម្រាប់គណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ី និងប្រធានគណៈកម្មការគឺស្ថិតក្នុងចំណោមអ្នកដែលបាត់បង់ការងារ។ពួកគេគឺជាមន្រ្តីជាន់ខ្ពស់បំផុតដែលត្រូវបានគេទម្លាក់ពីតំណែង។ នាយករងកាកបាទក្រហមក្នុងតំបន់ ក៏ត្រូវបានដកហូតតំណែងពីបទ“ មិនគោរពកាតព្វកិច្ច” ចំពោះ“ ការដោះស្រាយការបរិច្ចាគ” ៕ ប្រែសម្រួលៈ ណៃ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានតួកគី Demiroren Haber Ajansi បានរាយការណ៍ថា ឧទ្ធម្ភាគចក្រកងទ័ពស៊ីរីមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅភាគពាយព្យនៃប្រទេស ស៊ីរី ដោយក្រុមឧទ្ទាមដែលគាំទ្រដោយតួកគី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា រូបភាពឆេះធ្លាក់ដែលមិនអាចផ្ទៀងផ្ទាត់ បានត្រូវបានបង្ហោះលើអ៊ីនធឺណិត។ វាបង្ហាញថា ឧទ្ធម្ភាគចក្រ បានហ៊ុព័ទ្ធអណ្តាតភ្លើង ប៉ុន្តែនៅតែបន្តហោះហើរមុនពេលវាធ្លាក់។...
អ្នកវិទ្យាសាស្ត្របានបង្កើតអំបោះមួយប្រភេទ ធ្វើពីស្បែកមនុស្សដែលអាចប្រើជាខ្សែ ដោយគ្រូពេទ្យវះកាត់ និងជួយតភ្ជាប់សរីរាង្គទៅសរីរាង្គមួយទៀត បានយ៉ាងល្អប្រសើរលើសពីការរំពឹងទុករបស់ពួកគេ យោងតាមការចេញផ្សាយពី SkyNews ។ ជីវគីមីកូឡាជែននឹងមិនត្រូវបានយកចេញពីមនុស្សដែលរស់នៅទេ ផ្ទុយទៅវិញវាត្រូវបានដាំដុះដោយកោសិកានៅខាងក្រៅរាងកាយ ហើយអាចផ្តល់នូវវាយនភ័ណ្ឌវេជ្ជសាស្ត្រជំនាន់ក្រោយ អាចរួមបញ្ចូលជាមួយអ្នកជំងឺបាន ។ រៀបរាប់នៅក្នុងក្រដាសបោះពុម្ភផ្សាយនៅក្នុងទិនានុប្បវត្តិ Acta BioMaterialia សរសៃដែលបង្កើតចេញពីកោសិកាស្បែករបស់មនុស្ស អាចត្រូវបានបត់បែនរមួល និងប៉ាក់ ។ អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Bordeaux...
ទីក្រុងបាសេឡូណា៖ ក្រុមហ៊ុន Amazon របស់សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលបានដកខ្លួនចេញពីការចូលរួម ពិព័រណ៍ពាណិជ្ជកម្មពិភពលោក សមាជទូរស័ព្ទ “Mobile World Congress” នៅខែនេះក្នុងទីក្រុងបាសេឡូណា ដោយសារតែការឆ្លងវីរុសថ្មីនេះ យោងតាមការចេញផ្សាយពី SkyNews។ MWC ជាធម្មតាទាក់ទាញអ្នកទេសចរជាង១០ម៉ឺននាក់ ទៅកាន់ទីក្រុងបាសេឡូណា ដោយមានអ្នកទេសចរចំនួនរហូតដល់៦០០០ នាក់មកពីប្រទេសចិនជាកន្លែងផ្ទុះជំងឺនេះ ចាប់ផ្តើមពេលនេះមានស្លាប់មនុស្សជាង១០០០នាក់ ។...
បរទេស៖ យោងទៅតាមរបាយការណ៍សម្ងាត់ អង្គការសហប្រជាជាតិមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅតែបន្តធ្វើឲ្យប្រសើរឡើង នូវកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលផ្លោងរបស់ខ្លួន កាលពីឆ្នាំមិញ ដែលជាការបំពានទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ របាយការណ៍យូអិននោះ តាមសេចក្តីរាយការណ៍ ក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើង ក៏បានធ្វើការនាំចូលដោយខុសច្បាប់ នូវប្រេងកាតចម្រាញ់រួច និងនាំចេញធ្យូងថ្មមានទំហំជាទឹកប្រាក់ប្រមាណ ៣៧០ លានដុល្លារ ដោយមានការជួយពីទូកចិន។ អ្នកឃ្លាំមើលទណ្ឌកម្មឯករាជ្យអង្គការសហប្រជាជាតិ បានសរសេរយ៉ាងដូច្នេះថា “នៅក្នុងឆ្នាំ២០១៩...
អាមេរិក៖ សហរដ្ឋអាមេរិកបានចោទប្រកាន់ សមាជិកយោធាចិនចំនួន៤នាក់ ពីបទលួចចូលទីភ្នាក់ងារ វាយតម្លៃឥណទាន Equifax និងលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិក ក៏ដូចជាអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុន ក្នុងប្រទេសខ្លួនដែរយោងតាមការចេញផ្សាយពី SkyNews ។ ក្រុមហ៊ុន Equifax បានយល់ព្រមចំណាយរហូតដល់ ៧០០ លានដុល្លារអាមេរិកក្នុងការទូទាត់ ជាមួយនិយតករអាមេរិក ជុំវិញការបំពានទិន្នន័យ ដែលបានកើតឡើងកាលពីឆ្នាំ ២០១៧ និងប៉ះពាល់ដល់អតិថិជនជាង ១៤០...