អាមេរិក៖ របាយការណ៍ការិយាល័យ គណនេយ្យភាពរបស់រដ្ឋាភិបាល កំពុងធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំងថា តើអង្គការណាសានឹងអាចបំពេញកាលបរិច្ឆេទ នៃការបាញ់បង្ហោះសម្រាប់កែវយឺតអវកាស ដែលពន្យាពេលយូររបស់ខ្លួនដែរឬទេ។ នៅក្នុងរបាយការណ៍របស់ខ្លួន បានគូសបញ្ជាក់ជាលើកដំបូងដោយ Ars Technica ទីភ្នាក់ងារនិយាយថា បញ្ហាបច្ចេកទេសជាមួយអ្នកផលិត ជាចម្បងរបស់តេឡេស្កុបគឺ Northrop Grumman ផ្តល់ឲ្យវានូវឱកាស ១២ ភាគរយ នៃការសម្រេចបាននូវការចាប់ផ្តើម របស់ខ្លួននៅខែមីនាឆ្នាំ ២០២១...
បរទេស៖ រដ្ឋមន្រ្តីការពារជាតិបារាំង លោក Florence Parly តាមសេចក្តីរាយការណ៍ បានប្រកាសថា ប្រទេសបារាំង នឹងបន្ថែមកងទ័ពប្រយុទ្ធនឹងពួកបះបោរចំនួន៦០០នាក់ ទៅលើកងទ័ព៤.៦០០នាក់ ដែលឈរជើង នៅក្នុងតំបន់សាហែលរបស់អាហ្វ្រិក។ លោក Florence Parly បានមានប្រសាសន៍នៅពេលថ្មីៗនេះថា កងទ័ពទាំងនេះ នឹងត្រូវដាក់ពង្រាយក្នុងខែកុម្ភៈនេះ នៅតាមតំបន់ព្រំដែននៃប្រទេសម៉ាលី ប្រទេសប៊ើគីណាហ្វាសូ និងប្រទេសនីហ្សេ ដែលស្ថិតនៅចន្លោះវាលខ្សាច់សាហារ៉ា...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ម៉ាកាវ ជាតំបន់លេងល្បែងដ៏ធំបំផុតរបស់ពិភពលោក បានឲ្យដឹងនៅថ្ងៃអង្គារថា បនល្បែងបានស្នើគ្រប់ការីទាំងអស់ ដើម្បីផ្អាកដំណើរការនៃប្រតិបត្តិការរយៈពេល២ សប្តាហ៍ ដើម្បីជួយដល់តំបន់នេះកុំឲ្យមានការឆ្លងចូលនូវរីរុសថ្មីកូរ៉ូណា ។ ការធ្វើដូច្នេះ បានកើតឡើង ដោយក្រុងម៉ាកាវ បានបញ្ជាក់ នូវករណីនៃអ្នកឆ្លងវីរុសទី១០ ហើយបានសម្លាប់មនុស្សអស់ជាង៤០០នាក់មកហើយនៅក្នុងប្រទេសចិន...
អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រចក្រភពអង់គ្លេស បានបង្ហាញថា ពួកគេអាចប្រើចង្ក្រាន ម៉ៃក្រូវ៉េវផ្ទះបាយធម្មតាមួយ ដើម្បីធ្វើធូលីលោហធាតុនៅក្នុងមន្ទីរពិសោធន៍ សម្រាប់សិក្សាពីប្រភពគីមីរបស់ផ្កាយ និងភពក្រហមនាពេលអនាគត បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ពួកគេបានបន្តថា ក្នុងនាមជារូបធាតុរឹងដំបូងបង្អស់ ដែលត្រូវបានបង្កើតឡើង នៅក្នុងប្រវតិ្តសាស្រ្តដំបូង នៃប្រព័ន្ធផ្កាយធូលីលោហធាតុគឺជាគន្លឹះ ក្នុងការស្វែងយល់ពីប្រភពដើមគីមីនៃផ្កាយភព និងជីវិត ។ ទោះបីជាគំរូនៃធូលីលោហធាតុបានមកដល់ផែនដី ក្នុងទម្រង់នៃភាគល្អិតអន្តរធូលីផ្កាយដុះកន្ទុយ និងអាចម៍ផ្កាយក៏ដោយក៏កម្រមាន អ្នកតំណាងទាំងនេះណាស់។...
បរទេស៖ កងកម្លាំងការពារជាតិអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ កំពុងតែចាប់ផ្តើមសមយុទ្ធត្រៀមលក្ខណៈរយៈពេល៤ថ្ងៃ ដោយហាត់សមធ្វើសង្គ្រាមប្រយុទ្ធ នៅតាមព្រំដែនភាគខាងជើង និងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ សមយុទ្ធយោធានេះ បានចាប់ផ្តើមឡើងនៅថ្ងៃអាទិត្យ និងជាមធ្យោបាយធ្វើតេស្តសមត្ថភាពយោធា សម្រាប់សកម្មភាពធ្វើព្រមគ្នា នៅតាមព្រំប្រទល់ ហើយវាគឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីផែនការ ដើម្បីធ្វើឲ្យកងកម្លាំងការពារជាតិប្រសើរឡើង ត្រូវបានអនុម័តយល់ព្រមដោយរដ្ឋមន្ត្រីការពារជាតិ លោក Naftali Bennett។ គួរបញ្ជាក់ថា សមយុទ្ធរយៈពេល៤ថ្ងៃ ដែលហៅថា...
តូក្យូ៖រដ្ឋាភិបាលជប៉ុន កំពុងជំរុញឲ្យ ប្រជាជនរក្សាភាពស្ងប់ស្ងាត់ ក្នុងពេលមានការផ្ទុះឡើង នៃមេរោគឆ្លងថ្មីពីប្រទេសចិន និងទប់ទល់នឹងពាក្យចចាមអារាម ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុង កើនឡើងដែល ផ្ទុកនូវព័ត៌មានមិនពិត និងមតិរិះគន់ជាប់ពាក់ព័ន្ធ ទាក់ទងនឹងជំងឺនេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ យោងតាមក្រសួង សុខាភិបាល ការងារ និងសុខុមាលភាពការអះអាងថា គ្មានមូលដ្ឋានគ្រឹះមួយ ចំនួនបានលេចចេញ នៅលើអ៊ីនធើណេតដូចជា ករណីអ្នកជំងឺឆ្លងម្នាក់បានរត់ចេញពីមន្ទីរពេទ្យ និងមួយផ្សេងទៀត អំពីការជក់បារី...
ហុងហុង៖ក្រុមវិនិយោគិនបាន លុបចោលទឹកប្រាក់ចំនួន ៣៩៣ ពាន់លានដុល្លារពី សន្ទស្សន៍ហ៊ុនគោល របស់ប្រទេសចិន កាលពីថ្ងៃចន្ទ ដោយលក់ប្រាក់យន់ និងបោះចោលទំនិញដែល ជាការ ភ័យខ្លាចចំពោះ ការរីករាលដាលនៃមេរោគឆ្លង និងផលប៉ះពាល់សេដ្ឋកិច្ចជំរុញឲ្យ មានការលក់ ពាណិជ្ជកម្មលើកដំបូង នៅប្រទេសចិន ចាប់តាំងពី ថ្ងៃបុណ្យចូលឆ្នាំថ្មី។ ការធ្លាក់ចុះជិត៨ភាគរយ នៃសន្ទស្សន៍ Shanghai Composite...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី Interfax បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមានគម្រោងដេញជនបរទេស ដែលតេស្តឃើញឆ្លងកូរ៉ូណាវីរុសចេញ ស្របពេលដែលប្រទេសនានានៅទូទាំងពិភពលោក ព្យាយាមទប់ស្កាត់ការផ្ទុះរីករាលដាន នៃវីរុសដែលសម្លាប់មនុស្សអស់៣៦១នាក់ ក្នុងប្រទេសចិន ចាប់តាំងពីវីរុសនេះ បានបង្ហាញខ្លួនដំបូងក្នុងខែធ្នូ។ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishushin បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមានផែនការដេញជនបរទេស ដែលតេស្តឃើញមានកូរ៉ូណាវីរុសទាំងអស់ចេញ ហើយលោកក៏បានស្នើឲ្យធ្វើការពន្យាពេល ធ្វើវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំរបស់រុស្ស៊ី នៅក្នុងទីក្រុងស៊ូជី...
ភ្នំពេញ៖ ក្នុងឱកាសចុះទៅខេត្តកំពង់ធំនាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Murphy បានឈៀងចូលមើលប្រាសាទគុហនគរ ដ៏ស្រស់ស្អាត ដែលត្រូវបានកសាងតាំង ពីមុនសម័យអង្គរ។ ក្នុងពេលនោះលោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា “វាគឺជាតំណាង នៃបេតិកភណ្ឌវប្បធម៌ខ្មែរដ៏សម្បូរបែប” ៕
បរទេស៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយប្រាប់សន្និសីទព័ត៌មានមួយ ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុង Warsaw នាថ្ងៃចន្ទនេះថា ប្រទេសប៉ូឡូញមានគម្រោង ចូលរួមក្នុងគម្រោងផលិតរថក្រោះអឺរ៉ុប។ លោក Andrzej Duda តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា “យើងនឹងធ្វើការពិភាក្សាគ្នា អំពីការចូលរួមរបស់យើង...