បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ តាមសេចក្តីរាយការណ៍ កំពុងតែបង្កើនការស្នើសុំឲ្យមានចំណងមិត្តភាព កាន់តែល្អប្រសើរឡើង ជាមួយប្រទេសកូរ៉េខាងត្បូង ស្របពេលដែលប្រទេសទាំងពីរ មានការខ្វែងគំនិតគ្នា ក្រោយមានភាពតានតឹងខ្លាំងក្នុងឆ្នាំ២០១៩។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍នៅថ្ងៃសុក្រនេះថា លោក អាបេ ដែលបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីឆ្ពោះទៅរកដំណោះស្រាយ ចំពោះជម្លោះនយោបាយជាច្រើននោះ បាននិយាយថា ការផ្លាស់ប្តូរមតិគ្នាទៅវិញទៅមក...
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោក ឃាង ពុទ្ធី បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យonline និងE-commerce មនុស្សមិនសូវជាចាំបាច់ចេញទៅក្រៅ ដើម្បីទិញទំនិញច្រើនដូចមុនទេ ដែលមិនសូវបង្កផលប៉ះពាល់ខ្លាំងដូចកាលពីការរាតត្បាតមេរោគផ្តាសាយជំងឺសា នាឆ្នាំ២០០៣នោះទេ។ លោកពុទ្ធី បានកត់សម្គាល់ថា ដោយមានអារម្មណ៍ភ័យខ្លាចមេរោគ…រាតត្បាត គឺពុំសូវចេញទៅទិញនៅផ្សារទេ ដោយបង្វែរមកទិញតាមអនឡាញ ដែលមានការដឹកជញ្ជូនដល់ផ្ទះ កាត់បន្ថយការទៅផ្សារ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បាននិយាយថា លោកជឿជាក់លើព័ត៌មានដែលចេញមកពីប្រទេសចិន ទាក់ទងនឹងវីរុស កូរ៉ូណាវីរុស ដែលបានសម្លាប់មនុស្ស ៩ នាក់នៅទីនោះ និង ធ្វើឲ្យ មនុស្សជិត ៥០០ នាក់ផ្សេងទៀតឈឺ ដោយបន្ថែមថា សហរដ្ឋអាមេរិកនៅតែគ្រប់គ្រងស្ថានការណ៍ នៅតាមព្រំដែនរបស់ខ្លួនបន្ទាប់ពីករណីដំបូងនៅអាមេរិក ត្រូវបានបញ្ជាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣...
វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេស ជាន់ខ្ពស់មួយរូបបានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងបន្តការទូត“ អត់ធ្មត់” ជាមួយប្រទេសកូរ៉េខាងជើង ដើម្បីបញ្ជាក់ឱ្យច្បាស់ថា របបនេះចាំបាច់ត្រូវវិលត្រឡប់ ទៅរកកិច្ចចរចាការរំសាយអាវុធវិញ។ មន្ត្រីរូបនោះបាននិយាយទៅកាន់ ក្រុមអ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពី កិច្ចប្រជុំកាលពីសប្តាហ៍មុន ដែលពាក់ព័ន្ធនឹង អ្នកការទូតកំពូល ៗ របស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ហេីយការកត់សម្គាល់របស់លោកបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន...
វូហាន៖ABCនៅថ្ងៃនេះ បានចេញផ្សាយ នូវអត្ថបទគួរឲ្យចាប់អារម្មណ៍ពីស្ថានភាព បច្ចុប្បន្នរបស់អ្នក រស់នៅទីក្រុងវូហានទាំង១១លាននាក់ ក្រោយការប្រកាសបិទទីក្រុងមួយនេះនិងបន្តបន្ទាប់ទៅទីក្រុងដល់ទៅ៧ផ្សេងទៀត ហើយនោះ។ Emoriz Cong គឺជាមនុស្សមិន សំណាងម្នាក់ក្នុងចំណោមមនុស្សរាប់លាននាក់ក្នុងទីក្រុងវូហាន ដែលកំពុងរាតត្បាតដោយជំងឺ កូរ៉ូណាដោយនាងទើបតែ មកដល់ទីក្រុងនេះកាលពី ៣ ថ្ងៃមុនប៉ុណ្ណោះដើម្បីចំណាយពេល ជួបជុំជាមួយនឹងក្រុមគ្រួសាររបស់នាង ក្នុងឱកាស វិស្សមកាលបុណ្យចូលឆ្នាំចិន។ នាង Cong បាននិយាយទៅកាន់...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Jonathan Hoffman បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ២៤ ខែមករាថា សមាជិកសេវាកម្មអាមេរិកចំនួន ៣៤ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការប៉ះទង្គិច និងរបួសខួរក្បាល បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានធ្វើការវាយប្រហារមីស៊ីលផ្លោងទៅលើមូលដ្ឋាន ចំនួនពីរ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយពាក់កណ្តាល នៃអ្នកទាំងនោះកំពុងទទួលការព្យាបាល។ យោងតាមសារព័ត៌មាន Sputnik...
សេអ៊ូល៖ ការសម្រេចកាលពីឆ្នាំមុន ក្នុងការបន្តកតិកា សញ្ញាចែករំលែកចំណាយរវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ជារៀងរាល់ឆ្នាំសម្រាប់ការថែរក្សាកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់នៅទីកូរ៉េខាងត្បូង នឹងបង្កឱ្យមានអស្ថិរភាព រចនាសម្ព័ន្ធ។ នៅក្នុងបទសម្ភាសន៍ ជាមួយសំឡេង សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍នេះ អតីតមេបញ្ជាការ កងទ័ពជើងទឹកសហរដ្ឋអាមេរិកលោក Vincent Brooks បានលេីកឡេីងថាកិច្ចព្រមព្រៀងបន្តជាថ្មីប្រចាំឆ្នាំ មិនធានានូវស្ថេរភាពរបស់ខ្លួននោះទេព្រោះខ្លួនតែងតែចំណាយ ពេលជាងមួយឆ្នាំនៅពេលនិយាយដល់ការជួលក្នុងតំបន់ និងការកសាងទីតាំងយោធា។ ...
បរទេស៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោកនឹងចេញសេចក្តីលម្អិតនៃផែនការសន្តិភាពយូរអង្វែងរបស់លោក សម្រាប់តំបន់មជ្ឈិមបូព៌ា នៅមុនពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងលោក Benny Gantz ធ្វើទស្សនកិច្ចសេតវិមាននៅសប្ដាហ៍ក្រោយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅពេលធ្វើដំណើរតាមយន្តហោះ Air Force One ទៅកាន់តំបន់ Miami...
បរទេស៖រូបភាពពីផ្កាយរណបថ្មីៗនេះ បានបង្ហាញពីការត្រៀមរៀបចំហោះហើរយន្តហោះយោធា នៅព្រលានយន្តហោះ Wonsan-Kalma របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមគេហទំព័រឃ្លាំមើលរបស់ សហរដ្ឋអាមេរិកមួយ បានឲ្យដឹងនៅថ្ងៃសុក្រនេះ។ តាមសេចក្តីរាយការណ៍ នេះគឺជាសកម្មភាពហោះហើរលើកទីមួយ ដែលត្រូវបានគេសង្កេតឃើញ នៅក្នុងតំបន់ដែលស្ថិតនៅលើតំបន់ឆ្នេរខាងកើត របស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមពិធីប្រកួតហោះហើរ យន្តហោះចម្បាំង កាលពីខែវិច្ឆិកាឆ្នាំមិញ។ គេហទំព័រ...
បរទេស៖នៅថ្ងៃព្រហស្បតិ៍ទី២៣ខែមករានេះ រដ្ឋមន្រ្តីក្រសួងការពារជាតិ ប៉ូឡូញលោក Mariusz Blaszczak បាននិយាយ ថានៅ សប្តាហ៍ក្រោយប្រទេស ប៉ូឡូញនឹងបញ្ចប់កិច្ចព្រមព្រៀងស្តីពីការទិញ យន្តហោះចម្បាំង F-35ពីសហរដ្ឋអាមេរិក ។ លោក Blaszczak បានប្រាប់វិទ្យុក្នុងស្រុកប៉ូឡូញ ទៀតថាការចរចារដើម្បីទិញយន្តហោះ ចំនួន ៣២ គ្រឿងពីសហរដ្ឋអាមេរិកគឺជិតរួចរាល់ហើយ ហើយយន្តហោះដំបូងនឹងត្រៀម ដឹកជញ្ជូនមកដល់ ប្រទេសខ្លួននៅក្នុងឆ្នាំ...