បរទេស៖យោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA សមាជិកសភាអ៊ីរ៉ង់ បាននិយាយប្រាប់ រដ្ឋសភានៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីរ៉ង់នឹងត្រូវបានការពារ ពីការគម្រាមកំហែង ប្រសិនបើខ្លួនមានអាវុធនុយក្លេអ៊ែ ហើយលោកបានបន្ថែមទៀតថា ប្រទេសអ៊ីរ៉ង់គួរតែកសាងផលិត មីស៊ីលជាមួយក្បាលគ្រាប់មិនធម្មតា។ សមាជិកសភាអ៊ីរ៉ង់រូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើយើងមានអាវុធនុយក្លេអ៊ែនៅក្នុងពេលបច្ចុប្បន្ននេះ យើងនឹងត្រូវបានការពារពីការគម្រាមកំហែងនានា យើងគួរតែដាក់ផលិតកម្មមីស៊ីលវាយប្រហារ ក្នុងចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់ មិនធម្មតា នៅលើរបៀបវារៈរបស់យើង ហើយនេះគឺជា សិទ្ធិធម្មជាតិរបស់យើង”។ គួរបញ្ជាក់ថា ប្រទេសលោកខាងលិច ជាយូរមកហើយ បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ ពីបទស្វះស្វែងអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែប៉ុន្តែមេដឹកនាំអ៊ីរ៉ង់ ជារឿយៗបានបដិសេធអំពីរឿងនេះ ដោយនិយាយថា កម្មវិធីនុយក្លេអ៊ែជាតិ មានគោលដៅសន្តិភាពតែម្យ៉ាង៕
បរទេស៖យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានពាក់កណ្ដាលផ្លូវការអ៊ីរ៉ង់ បានឲ្យដឹងថាសមាជិកសភាអ៊ីរ៉ង់មួយរូប នៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា នឹងផ្តល់រង្វានជាប្រាក់ចំនួន៣លានដុល្លារ ឲ្យដល់អ្នកណាក៏ដោយ ដែលសម្លាប់លោក ត្រាំ បាន។ ទីភ្នាក់ងារសារព័ត៌មានរបស់ ប្រទេសអ៊ីរ៉ង់ ឈ្មោះ ISNA បានរាយការណ៍ថា លោក Ahmad Hamzeh បាននិយាយប្រាប់ដល់រដ្ឋសភាយ៉ាងដូច្នេះថា ក្នុងនាមជាប្រជាជនខេត្ត Kerman យើងនឹងផ្តល់ប្រាក់សុទ្ធចំនួន៣លាន ដុល្លារ ដល់អ្នកណាដែលសម្លាប់លោក ត្រាំ បាន”។ ប៉ុន្តែលោកមិនបានផ្តល់សេចក្តីលម្អិតថា តើវាជាការសម្រេចចិត្តធ្វើឡើងដោយថ្នាក់ដឹកនាំអ៊ីរ៉ង់ ដើម្បីគម្រាមប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នោះទេ។ គួរបញ្ជាក់ថា ខេត្ត Kerman គឺជាទឹកដីកំណើតរបស់លោក Qassem Soleimani ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំង Quds Force របស់អ៊ីរ៉ង់ ដែលត្រូវកូនដ្រូនអាមេរិកសម្លាប់ នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅ៕ ប្រែសម្រួល៖ប៉ាង កុង
វាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីថាកិច្ចសហប្រតិបត្តិការអន្តរកូរ៉េគួរតែ បន្ដជាមួយនឹងវឌ្ឍនភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ខណៈទីក្រុងសេអ៊ូល នៅតែបន្តជំរុញឱ្យមានដំណើរ ទេសចរណ៍ផ្ទាល់ខ្លួនទៅកាន់កូរ៉េខាងជើង។ មុននេះក្រសួងបង្រួបបង្រួម ទីក្រុងសេអ៊ូលបានឲ្យដឹងថាខ្លួនកំពុងស្វែងរកមធ្យោបាយ ដើម្បីធ្វើកិច្ចចរចា ជាមួយក្រុងព្យុងយ៉ាង ស្តីពីការអនុញ្ញាតឱ្យដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងជើងដោយឈរ លើមូលដ្ឋានបុគ្គល។ ការជំរុញនេះបានទទួលឥទ្ធិពល បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានលើកឡើងពីសប្តាហ៍មុនថា ជាមធ្យោបាយមួយដើម្បីពង្រីក ការផ្លាស់ប្តូរអន្តរកូរ៉េដោយមិនរំលោភលើទណ្ឌកម្ម។ អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា សហរដ្ឋអាមេរិក គាំទ្រកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ និងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ដើម្បីធានានូវកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ នៅក្នុងភាពជាប់គាំងជាមួយនឹង វឌ្ឍនភាពលើការរំសាយអាវុធនុយក្លេអ៊ែរ៕
Bangkok Post៖ រដ្ឋបាលក្រុង បាងកក (BMA) ប្រមូលប្រាក់បានជាង ២១.៥ លានបាត ជាប្រាក់ពិន័យ ពីអ្នកជិះម៉ូតូរាប់ពាន់នាក់ ដែលមិនអើពើនឹងច្បាប់ ហើយជិះលើផ្លូវខឿនសម្រាប់ ថ្មើជើង ឬចិញ្ចើមថ្នល់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ ក្រសួងការពារជាតិបាន ឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងកែប្រែសមយុទ្ធរួមគ្នា នៅរដូវផ្ការីកខាងមុខនេះ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែង ការទូតក្នុងការរំសាយ អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ ចាប់តាំងពីដំណើរការ ចរចានុយក្លេអ៊ែរ បានចាប់ផ្តើម នៅក្នុងឆ្នាំ ២០១៨ មកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើមាត្រដ្ឋាន ថយក្រោយឬធ្វើការកែប្រែផ្សេងទៀត ចំពោះសមយុទ្ធយោធារួមគ្នា...
恭禧發財!! GONG XI FA CAI!! រីករាយ បុណ្យចូលឆ្នាំ ចិន2020 រាល់អតិថិជនទាំងអស់ ដែលអញ្ជើញមកទទួលទានកាហ្វេ ឬកុម្ម៉ង់កាហ្វេ និងភេសជ្ជៈផ្សេងៗ ពី Max Cafe ចំនួន២ កែវឡើងទៅ នឹងទទួលបានអាំងប៉ាវ ចំនួន២ដូចគ្នាវិញភ្លាមៗតែម្តង ។ ការផ្តល់ជូននេះ មានសពុលភាព...
ភ្នំពេញ៖ ចម្លាក់ទោល «សត្វមករ» ដ៏ធំដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជើងភ្នំគូលេន ដែលស្ថិតនៅទិសពាយ័ព្យ នៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ យោងតាមផេកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះថា តាមការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំនួន១៤...
នៅកំឡុងពេលសង្គ្រាមលោកលើកទី២ មានស្ត្រីជនជាតិអាមេរិក ប្រមាណជា៣៥០០០០នាក់ ដែលត្រូវបានដាក់ឲ្យបម្រើ នៅក្នុងកងកម្លាំងយោធា របស់អាមេរិកទាំងក្នុងប្រទេស និងក្រៅប្រទេស ។ ក្នុងនោះក៏មានរូមទាំងស្ត្រី ដែលជាអ្នកបើកយន្តហោះ ដែលក្រោយមក បានទទួលពានរង្វាន់មេដាយមាស កាលពីថ្ងៃទី១០ ខែមិនាឆ្នាំ ២០១០ កន្លងមកផងដែរ។ នៅក្នុងកំឡុងឆ្នាំពី១៩៤០ ទៅដល់១៩៤៥មានស្ត្រីអាមេរិក ដែលបម្រើការងារនៅក្នុងវិស័យយោធា បានកើនឡើងពីប្រមាណពី២៧ភាគ ទៅដល់៣៧ភាគរយ នៃចំនួនរបស់ប្រជាជនស្ត្រីទាំងអស់របស់ប្រទេស...
បរទេស៖ អង្គភាពកងទ័ពជើងទឹកកូរ៉េខាងត្បូង នឹងធ្វើបេសកកម្មការពារប្រជាជន និងនាវារបស់ខ្លួននៅតំបន់ច្រកសមុទ្រ Hormuz ក្រោមបញ្ជាការយោធារបស់ប្រទេស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ ទីភ្នាក់ងារយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងនឹងពង្រីកតំបន់ប្រតិបត្តិការ របស់អង្គភាពប្រឆាំងនឹងចោរកម្មតាមសមុទ្រ ដែលទាក់ទងទៅនឹងការបញ្ជូន កងទ័ពរបស់ខ្លួនតំបន់ច្រកសមុទ្រ Hormuz ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានបញ្ជាក់ពីព័ត៌មាននេះដែរ។ កាលពីមុនសហរដ្ឋអាមេរិក...
បរទេស៖ ការសិក្សានេះត្រូវបានធ្វើឡើងមុនពេលការធ្វើឃាតមេបញ្ជាការកំពូលរបស់កងកម្លាំងពិសេស Quds របស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់គឺលោក Qasem Soleimani ដែលបានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិ Baghdad កាលពីថ្ងៃទី ៣ ខែមករា តាមបញ្ជារបស់ប្រធានាធិបតី លោក ដូណាល់ត្រាំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការសិក្សាមួយដែលធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាលអង់គ្លេស...