ហាវ៉ៃ៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ត្រីឆ្លាមរាប់លាននៅជុំវិញពិភពលោក កំពុងរងផលប៉ះពាល់ដោយស្ងៀមស្ងាត់ ទទួលរងនូវផលប៉ះពាល់នៃការនេសាទត្រី ដែលបង្កប់ផ្លែសន្ទួចឲ្យជាប់នឹងស្បែករបស់ពួកគេ ដោយមិនមានមធ្យោបាយណាមួយអាចជួយពួកគេចេញដោយខ្លួនឯងបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមការស្រាវជ្រាវថ្មីពីវិទ្យាស្ថានហាវ៉ៃ ជីវវិទ្យាសមុទ្រនៃសាកលវិទ្យាល័យ ហាវៃមីណូណាបានឲ្យដឹងថា ផ្លែសន្ទួចដែលជាប់ស្បែក ឬមាត់របស់ត្រីឆ្លាមអាចនៅអស់រយៈពេលជាច្រើនឆ្នាំហើយនាំឲ្យមានបញ្ហាសុខភាពសំខាន់ៗរួមទាំងការហូរឈាមខាងក្នុង និងជំងឺសរសៃប្រសាទ។ នៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ ២០១៩ ក្រុមស្រាវជ្រាវបានតាមដានត្រីឆ្លាមខ្លានៅក្នុងដែនទឹកមហាសមុទ្រជុំវិញហៃទីហើយបានរកឃើញថា ៣៨ ភាគរយត្រូវបានជាប់យ៉ាងហោចណាស់ម្តង ដោយឧបករណ៍នេសាទត្រី ឬឧបករណ៍នេសាទឧស្សាហកម្មស្រដៀងគ្នាក្នុងអំឡុងពេលនោះ។...
បរទេស៖ លោក Praveen Pathak ជាអគ្គនាយកផ្នែកទីផ្សារនិងការនាំចេញ នៃក្រុមហ៊ុនរួមគ្នារវាងរុស្ស៊ីនិងឥណ្ឌា ឈ្មោះ BrahMos Aerospace បានមានប្រសាសន៍ថា កុងត្រាដំបូង ក្នុងការផ្គត់ផ្គង់មីស៊ីលរុស្ស៊ី-ឥណ្ឌា BrahMos ទៅឲ្យប្រទេសទី៣ គឺត្រូវបានគេគ្រោងចុះហត្ថលេខា នៅក្នុងនិទាឃរដូវ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី២០...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ថា ចំនួននៃអ្នករត់ចោលជួរដែលជាជនជាតិកូរ៉េខាងជើង ទៅកាន់ទឹកដីនៃប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងកម្រិតមួយទាបបំផុត នៅក្នុងរយៈពេលជិត២ទសវត្សរ៍គិតត្រឹមឆ្នាំមុន ។ រដ្ឋាភិបាលក្រុងសេអ៊ូល បានឲ្យដឹងកាលពីថ្ងៃចន្ទថាយ៉ាងដូច្នេះ ដោយបន្តធ្លាក់ចុះទៀតដោយផ្អែកលើនិន្នាការរបស់ក្រុងព្យុងយ៉ាង ដែលបង្កើនការត្រួតពិនិត្យទៅលើចលនារត់ចេញ ។ យោងតាមទិន្នន័យដែលបានប្រកាសដោយ ក្រសួងបង្រួបបង្រួម បានឲ្យដឹងថា ពលរដ្ឋកូរ៉េខាងជើងប្រមាណ១.០៤៧នាក់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សាធារណរដ្ឋអ៊ីស្លាម នឹងចាកចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ NPT ក្នុងករណីដែលនុយក្លេអ៊ែររបស់ប្រទេសត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC។ ទីភ្នាក់ងារសារព័ត៌មាន IRNA បានចុះផ្សាយថា“ ប្រសិនបើអឺរ៉ុប បន្តឥរិយាបទមិនសមហេតុផលឬបញ្ជូនឯកសារនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ៊ីរ៉ង់នឹងចាកចេញពីសន្ធិសញ្ញា NPT”៕ ដោយ ឈូក បូរ៉ា
អ៊ីតាលី៖ ការសិក្សាថ្មីមួយបានបង្ហាញថា ជនជាតិរ៉ូម៉ាំងបុរាណ បានប្រើថ្នាំបុរាណចិន រួមទាំងឫស និងថ្នាំដែលត្រូវបានដាំដុះនៅអាស៊ី ដើម្បីព្យាបាលជំងឺ ដូចជាជំងឺរលាក់ពោះវៀន កាលពីសម័យកាលនោះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវមក ពីសាកលវិទ្យាល័យ Tor Vergata នៃទីក្រុងរ៉ូមនៅប្រទេសអ៊ីតាលី បានពិនិត្យអដ្ឋិធាតុដែលមានអាយុកាល ២០០០ ឆ្នាំនៃធ្មេញ និងបន្ទះរបស់ស្ត្រីវ័យក្មេងម្នាក់ រស់នៅជាមួយជំងឺនេះ...
អូស្រ្តាលី៖អ្នកក្រុមស្រាវជ្រាវបុរាណវិទ្យា បាននិយាយថា គ្រោងឆ្អឹងសត្វដាយណូស័រ ត្រូវបានរកឃើញពីកណ្តាលទីក្រុង Queensland នៅប្រទេសអូស្ត្រាលី អាចជាបំណែកដំបូងគេ នៃប្រភេទដាយណូស័រ ដ៏កាចសាហាវ ដែលមិនធ្លាប់មានពីមុនមក បើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ គ្រោងឆ្អឹងដែលមានអាយុ៩៣ លានឆ្នាំនេះរួមមានទឆ្អឹងដៃ ជើង និងឆ្អឹងខ្នងរបស់សត្វនេះ បង្ហាញថា សត្វនេះគឺជាសាច់ញាតិរបស់ សត្វដាយណូស័រ Tyrannosaurs Rex...
អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវមកពី UCLA និងមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសាបានរកឃើញ បរិមាណងងឹតបំផុត មិនចេះរីងស្ងួតនៅជិតកន្លែង ដែលបានកំណត់ជាមួយនឹងទិន្នន័យថ្មី ពីកែវយឺតអវកាស Hubble បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ការស្រាវជ្រាវបង្ហាញពីជំហាន ឆ្ពោះទៅមុខយ៉ាងសំខាន់ ក្នុងការព្យាយាមស្វែងយល់ពីបញ្ហាភពងងឹត ដោយចាប់យកទិន្នន័យថ្មីអំពីរបៀប ដែលវាប្រព្រឹត្តទៅ ក្នុងបរិមាណចន្លោះពី...
អាមេរិក៖ការសិក្សាថ្មីមួយបានអះអាងថា ហ្វូស៊ីលសត្វខ្យាដំរីដែលបានរកឃើញនាពេលថ្មីៗនេះ ប្រហែលជាសត្វមួយក្នុងចំណោមសត្វដំបូង ដែលបានចាកចេញពីសមុទ្រ និងទៅរកទីដីគោកវិញ កាលពីសម័យបុរាណកាល បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Otterbein សហរដ្ឋអាមេរិកបាននិយាយថា សត្វនេះនឹងមានអាយុកាលប្រហែលជា ៤៣៧ លានឆ្នាំមកហើយក្នុងកំឡុងសម័យ Siluarian ។ វាត្រូវបានគេហៅថា Parioscorpio venator ហើយជាខ្យាដំរីត្រូវបានគេស្គាល់ចាស់ជាងគេរហូតមកដល់ពេលនេះ ត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ផែនការទីក្រុងតូក្យូ ក្នុងការបង្កើតអង្គភាពយោធាអវកាសមួយ ដោយនិយាយថាផែនការនេះ គឺជាសកម្មភាពគ្រោះថ្នាក់ និងមិនប្រុងប្រយ័ត្នក្នុងការ ធ្វើឱ្យជប៉ុនក្លាយជាយក្ស ខាងផ្នែកយោធា នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់។ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានចុះផ្សាយនៅក្នុងបទវិចារណកថារបស់ខ្លួនថា“ ប្រទេសជប៉ុន មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការកេងចំណេញលើលំហខាងក្រៅ សម្រាប់គោលបំណងដ៏អាក្រក់របស់ខ្លួនក្នុងការកសាងសមត្ថភាពការពារជាតិ ទីធ្លាខាងក្រៅមិនដែលត្រូវបានកាត់បន្ថយទៅជាល្ខោន សម្រាប់រដ្ឋនៃការឈ្លានពានដែលជារដ្ឋដែលស្រេកឃ្លានដោយសង្គ្រាមនោះទេ” ។ ប្រទេសជប៉ុនកាលពីឆ្នាំមុនបានប្រកាសថាកងកម្លាំងការពារខ្លួន...
វ៉ាស៊ីនតោន៖ អនុប្រធាននៃអគ្គសេនាធិការចំរុះសហរដ្ឋអាមេរិកបានឲ្យដឹងថាលោកមាន“ ទំនុកចិត្ត ១០០ ភាគរយ” លើសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការការពារខ្លួនពីមីស៊ីលថ្មីរបស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ នាយឧត្តមសេនីយ៍ John Hyten បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលាមួយនៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដោយកត់សម្គាល់ថា កូរ៉េខាងជើងបានបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមីស៊ីលរបស់ខ្លួន។ លោកបាននិយាយសំដៅដល់ប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកថា “ខ្ញុំមិននិយាយ ១០០ ភាគរយញឹកញាប់ទេ ខ្ញុំមានទំនុកចិត្ត ១០០ ភាគរយលើសមត្ថភាពទាំងនោះប្រឆាំងនឹងកូរ៉េខាងជើង”៕ ដោយ...