បរទេស៖ យោងតាមរបាយការណ៍ចេញផ្សាយ នៅថ្ងៃសុក្រដោយមូលនិធិ Mirror ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជួយដល់គ្រួសារ ដែលមានកុមារបាត់ខ្លួន បានឱ្យដឹងថា ក្មេងសរុបចំនួន ២៤៤ នាក់នៅក្នុងប្រទេសថៃ បានបាត់ខ្លួនកាលពីឆ្នាំមុន ជាមួយនឹងចំនួនក្មេងស្រី ដែលបាត់ខ្លួនមានចំនួន ៥០ ភាគរយខ្ពស់ជាងក្មេងប្រុស ។ បើតាមរបាយការណ៍ ការបាត់ខ្លួននេះ គឺបណ្តាលមកពីកត្តាជាច្រើនដូចជា ការរត់ចេញពីផ្ទះដោយស្ម័គ្រចិត្ត ដើម្បីគេចចេញពីអំពើហិង្សា...
ភ្នំពេញ៖ លោកឧកញ៉ា ទៀវិចិត្រ ប្រគល់សត្វខ្លាឃ្មុំ ១ក្បាល ជូនមន្ត្រីជំនាញ អគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងបុគ្គលិកអង្គការ សម្ព័ន្ធសត្វព្រៃ ដែលពិធីប្រគល និងទទួលធ្វើឡើង នៅគេហដ្ឋាន របស់លោកឧកញ៉ាផ្ទាល់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នាសង្កាត់អូរបែកក្អម...
បរទេស៖អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា អង្គការសម្ពន្ធមិត្ត អាចនឹងរួមចំណែកកាន់តែ ច្រើនឡើង ចំពោះស្ថិរភាពក្នុងតំបន់នៅតំបន់មជ្ឈិមបូព៌ា និងជួយបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មអន្តរជាតិ។ នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទនា ថ្ងៃពុធសប្ដាហ៍នេះ...
បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក កំពុងគ្រោងផ្អាក កុងត្រារបស់ខ្លួនជាមួយ ក្រុមហ៊ុនការពារជាតិ អាមេរិក Raytheon សម្រាប់ប្រព័ន្ធរ៉ាដាជំនាន់ថ្មី មានមូលដ្ឋាននៅលើគោក នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ យោងទៅតាមសេចក្តីថ្លែងការណ៍មួយ ដែលមន្ត្រីនាំពាក្យកងទ័ពអាកាសអាមេរិក លោកស្រី Patty Welsh បញ្ជូនឲ្យកាសែត UPI បានឲ្យដឹងថា កងទ័ពអាកាស នឹងចាប់ផ្តើមសម្លឹងរកជម្រើស...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កំពុងតាមដានភាពតានតឹងយ៉ាងដិតដល់ចំពោះតានតឹងនៅតំបន់មជ្ឈឹមបូព៌ា ទោះបីជាជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនមានការកើនឡើងក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូងលោកហុង ណាំគី បានឲ្យដឹងថា ភាពមិនចុះសម្រុងនៅទីផ្សារហិរញ្ញវត្ថុក្នុងស្រុក បានបង្ហាញសញ្ញានៃការបន្ធូរបន្ថយនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្លាស់ប្តូរដើម្បីដោះស្រាយភាពតានតឹង ប៉ុន្តែភាពមិនប្រាកដប្រជានៅតែមាន។ លោកហុង បានប្រាប់កិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តីពាក់ព័ន្ធនឹងសេដ្ឋកិច្ចថា រដ្ឋាភិបាលកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងហ្មត់ចត់ហើយនឹងចាត់វិធានការបើចាំបាច់។ ទោះយ៉ាងណាលោក ហុង បានបន្ថែមថាមិនមានផលប៉ះពាល់រយៈពេលខ្លីទៅលើកូរ៉េខាងត្បូង...
បរទេស៖ ក្រសួងពាណិជ្ជកម្ម របស់ទីក្រុងប៉េកាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះ ថា មន្ត្រីចរចាជំនួញជាន់ខ្ពស់ចិន នឹងធ្វើដំណើរទៅកាន់ ទីក្រុងវ៉ាស៊ីនតោន នាសប្ដាហ៍ក្រោយ ដើម្បីចុះហត្ថលេខាលើជំហានដំបូង នៃកិច្ចព្រមព្រៀងថ្មីមួយ ជាមួយសហរដ្ឋអាមេរិក។ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក ហ្គាវ ហ្វឹង បានមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្ត្រី លីវ ហ៊ី ដែលដឹកនាំកិច្ចចរចាឲ្យប្រទេសចិន...
បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានអនុម័តយល់ព្រមលក់យន្តហោះចម្បាំង បំបាំងកាយ F-35B ជំនាន់ថ្មីដ៏ទំនើប ឲ្យទៅប្រទេសសិង្ហបុរី ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២,៧៥ ពាន់លានដុល្លារអាមេរិក ។ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិអាមេរិក បានចេញសេចក្តីប្រកាសនៅ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រដ្ឋាភិបាលនៃប្រទេសសិង្ហបុរី បានស្នើសុំទិញយកយន្តហោះចម្បាំង បំបាំងកាយ F-35B...
អូស្រ្តាលី៖យោងតាមការចេញផ្សាយពី SkyNews បាននិយាយថា ទីភ្នាក់ងារអវកាសអាមេរិក បានពិពណ៌នាអំពីការបំផ្លិចបំផ្លាញ ដល់កោះធំទី៣របស់អូស្រ្តាលីថា ជា“ សោកនាដកម្មអេកូឡូស៊ី” បន្ទាប់ពីរូបភាពផ្កាយរណបរបស់ណាសា បានបង្ហាញពីផលប៉ះពាល់ដ៏សាហាវ នៃភ្លើងឆេះព្រៃ កំពុងតែបំផ្លាញកោះ Kangaroo របស់ប្រទេសអូស្ត្រាលី ។ ទីភ្នាក់ងារអវកាសអាមេរិក បានប៉ាន់ប្រមាណថា កោះចំនួន ១៥៥,០០០ ហិកតា (៦០០,០០០ ម៉ាយល៍)...
Somerset ៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីម្នាក់ដែលគេជឿថា ត្រូវបានគេដាក់ឲ្យដេកជាមួយខ្នើយ នៅក្រោមក្បាលរបស់នាងគឺស្ថិតនៅក្នុងចំណោម ការរកឃើញនៅកន្លែង បញ្ចុះសពបុរាណមួយនៅ Somerset យោងតាមការចេញផ្សាយពីSkyNews។ អដ្ឋិធាតុរបស់មនុស្សពេញវ័យ និងកុមាររាប់សិបនាក់ ត្រូវបានរកឃើញ ដោយអ្នកបុរាណវិទូនៅទីតាំងនៃសាលាបឋមសិក្សាថ្មីមួយ ដែលបញ្ចេញពន្លឺថ្មីដល់សង្គម ក្នុងយុគសម័យរ៉ូម ។ កាលបរិច្ឆេទនៅចន្លោះឆ្នាំ ៤៣ និង ៤១០ នៃគ.ស...
បរទេស៖ រូបថតពីផ្កាយរណបដែលត្រូវបានគេរាយការណ៍កាលពីថ្ងៃពុធបង្ហាញថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់បានបណ្តាលឱ្យខូចខាតដល់អគារនៅឯមូលដ្ឋានអាកាស Ain al-Assad ក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានកងទ័ពអាមេរិកនិងក្រុមចម្រុះ ឈរជើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា រូបថតទាំងនេះត្រូវបានថតដោយក្រុមហ៊ុនពាណិជ្ជកម្ម Planet និងចែករំលែកជាមួយ NPR តាមរយៈវិទ្យាស្ថាន Middlebury នៃការសិក្សាអន្តរជាតិនៅទីក្រុង Monterey។...