បរទេសៈ សភាអ៊ីរ៉ាក់ បានអនុម័ត សេចក្តីសម្រេចចិត្ត មួយកាលពីចុងសប្តាហ៍មុន ដើម្បីអំពាវនាវ ឲ្យ រដ្ឋាភិបាលបណ្តេញកងទ័ពបរទេស ចេញពីប្រទេស បន្ទាប់ពីសហរដ្ឋអាមេរិកបាន សម្លាប់មេបញ្ជាការយោធា អ៊ីរ៉ង់ ម្នាក់ នៅទីក្រុងបាកដាត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន AFP...
អាមេរិក៖ អវកាសអាចត្រូវបានគេហៅថា ជាកន្លែងត្រជាក់ងងឹត ប៉ុន្តែរូបភាពថ្មី ដែលថតបានដោយអវកាសយានិក របស់អង្គការណាសា ដែលស្ថិតនៅលើស្ថានីយ អវកាសអន្តរជាតិ បានបង្ហាញភាពមិនដូចការគិតទុកឡើយ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ រូបថតបង្ហាញពីការចាប់ផ្តើមជាច្រើន នៅលើផ្ទៃផែនដី ដែលមានពន្លឺពណ៌បៃតងភ្លឺរលោង បង្ហាញពីភាពងងឹត ដែលគួរឲ្យភ្ញាក់ផ្អើល ។ យាននេះបានហោះជុំវិញចម្ងាយ ២៦០ ម៉ាយល៍ពីលើភពផែនដី របស់យើង...
វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះបានសម្តែងក្តីសង្ឃឹមថា ក្រុងសេអ៊ូល នឹងបញ្ជូនកងទ័ពដើម្បីជួយការពារច្រកសមុទ្រហ៊ូមូស ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈឹមបូព៌ា បន្ទាប់ពីការសម្លាប់មេទ័ពអ៊ីរ៉ង់ម្នាក់ កាលពីសប្តាហ៍មុន។ លោក Harry Harris បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ KBS របស់កូរ៉េខាងត្បូង។ លោក Qassem Soleimani ដែលជាប្រមុខនៃក្រុម Quds ឥស្សរជនអ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក...
បរទេស:ផ្កាយរណបបច្ចេកវិទ្យា ចុងក្រោយមួយ ដែលមានឈ្មោះថា (TESS) របស់អង្គការណាសា នៅពេលចុងក្រោយនេះ បានប្រទះរកឃើញភពដ៏ថ្មីមួយទំហំ ដូចទៅនឹងផែនដីរបស់យើង មានដំណើរគោលចរជុំវិញ បណ្តុំផ្កាយនិងក្នុងចម្ងាយមួយ ដែលអាចផ្តល់លក្ខខណ្ឌ អនុញ្ញាតឱ្យមានវត្តមាន សារធាតុទឹកសម្រាប់ជីវិត រស់នៅផងដែរ ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ពីមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសានៅទី ស្នាក់ការកណ្តាល...
បរទេស៖ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅពេលថ្មីៗនេះថា កងយន្តហោះចម្បាំង នៅមូលដ្ឋានទ័ពអាកាស Tinker ក្នុងរដ្ឋ Oklahoma បានបំពេញបញ្ចប់បេសកកម្ម បាញ់គ្រាប់ពិតដំបូងរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ថព័ត៌មាន AN/TYQ-23A។ បុគ្គលិកទ័ពអាកាសមកពីកងយន្តហោះគាំទ្រប្រតិបត្តិការលេខ៧៥២ បានប្រើប្រាស់ប្រព័ន្ធអាវុធ មានមូលដ្ឋាននៅលើដី ភ្ជាប់ជាមួយទិន្នន័យចាំបាច់នានា នៅទូទាំងទ័ពអាកាសសហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលការចាក់សាំងក្នុងអាកាសរបស់យន្តហោះចម្បាំង F-16។ ដោយត្រូវគេហៅថា មូឌុលប្រតិបត្តិការ...
បរទេស៖ ការផែនដ៏មានសក្ដានុពល របស់ប្រទេសកូរ៉េខាងត្បូង ក្នុងការបញ្ជូននាវាចម្បាំង ពិឃាតសមត្ថភាពមីសីលនាំផ្លូវ ទៅកាន់តំបន់មជ្ឈិមបូព៌ា តាមសេចក្តីរាយការណ៍ កំពុងតែស្ថិតនៅក្រោមការពិចារណា ស្របពេលមានភាពតានតឹងកើនឡើង រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់។ យោងតាមប្រភពព័ត៌មានពីកាសែត UPI បានឲ្យដឹងថា នាវាទម្ងន់៤.៤០០តោន Wang Geon និងក្រុមលេខ៣១ នៃអង្គភាព Cheonghae ប្រឆាំងចោរកម្មតាមសមុទ្រ របស់ប្រទេសកូរ៉េខាងត្បូង គឺស្ថិតក្នុងចំណុចសំខាន់...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានប្រើសុន្ទរកថារបស់លោក សម្រាប់ឆ្នាំថ្មីនៅថ្ងៃអង្គារនេះ ដើម្បីផ្តល់នូវការពិភាក្សា ពេញលេញរវាងកូរ៉េទាំងពីរ ស្តីពីការប្រើប្រាស់ដោយសន្តិភាពនៃតំបន់គ្មានយោធា (DMZ) និងកម្មវិធីដែលទាក់ទងនឹងព្រំដែន។ លោកបានស្នើឱ្យមានការខិតខំ ប្រឹងប្រែងរួមគ្នាក្នុងការចុះបញ្ជី DMZ ដែលបែងចែកឧបទ្វីបនេះជាពីរ នៅលើបញ្ជីបេតិកភណ្ឌពិភពលោក របស់យូណេស្កូដូចជា“ ស៊ីសារ៉េម” ឬចំបាប់ប្រពៃណីកូរ៉េដែលត្រូវបានចុះបញ្ជីនៅឆ្នាំ ២០១៨ ដោយកូរ៉េទាំងពីរថា ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ។...
បរទេស៖ ប្រទេស អ៊ីរ៉ង់ បានសច្ចាសងសឹកទៅលើសហរដ្ឋអាមេរិកវិញ បន្ទាប់ពីមេបញ្ជាការយោធាដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ត្រូវបានមហាអំណាចមួយនេះសម្លាប់ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅឯព្រលានយន្តហោះ Baghdad ប្រទេស អ៊ីរ៉ាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា “ការសងសឹកដ៏ធ្ងន់ធ្ងរកំពុងរង់ចាំ” អ្នក ដែលនៅពីក្រោយការវាយប្រហារសម្លាប់ឧត្តមសេនីយ៍ Qasem Soleimani...
បរទេស៖ រដ្ឋសភានៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអំពាវនាវឲ្យកងទ័ពអាមេរិក និងកងទ័ពបរទេសផ្សេងទៀត ចាកចេញពីប្រទេសខ្លួន ស្របពេលមានប្រតិកម្ម ប្រឆាំងកើនឡើង ចំពោះការដែលអាមេរិក សម្លាប់នាយឧត្តមសេនីយ៍ ជាន់ខ្ពស់អ៊ីរ៉ង់មួយរូប។ យោងតាមសេចក្តីរាយការណ៍ រដ្ឋសភានៃប្រទេសអ៊ីរ៉ាក់ បានអនុម័តសេចក្តីសម្រេចស្នើឲ្យបញ្ចប់វត្តមានកងទ័ពបរទេសទាំងអស់ ឆ្លុះបញ្ចាំងឲ្យឃើញការភ័យខ្លាច របស់មនុស្សជាច្រើន ក្នុងប្រទេសអ៊ីរ៉ាក់ថា ការវាយប្រហារ កាលពីថ្ងៃសុក្រសប្ដាហ៍មុន អាចនឹងរុញច្រានពួកគេ ឲ្យធ្លាក់ចូលទៅក្នុង សង្គ្រាមមួយផ្សេងទៀត...
សេធ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo បានលេីកឡេីងនៅ ថ្ងៃអង្គារនេះថាយោធាត្រូវបានរៀបចំ យ៉ាងពេញលេញសម្រាប់ ការបង្កហេតុណា មួយរបស់កូរ៉េខាងជើង នៅពេលដែលរបបនេះ បានព្រមានអំពី “អាវុធយុទ្ធសាស្ត្រថ្មី” ។ ក្នុងការតវ៉ាជុំវិញការចរចាការ រំសាយអាវុធនុយក្លេអ៊ែរ ដែលបានជាប់ គាំងជាមួយសហរដ្ឋអាមេរិកទីក្រុងព្យុងយ៉ាង បានព្រមានកាលពី សប្តាហ៍មុនថា ពិភពលោកនឹងឃើញ “អាវុធយុទ្ធសាស្ត្រថ្មី” នាពេលអនាគត...