សេអ៊ូល៖ កូរ៉េខាងត្បូង បានទទូចដល់កូរ៉េខាងជើងកុំឲ្យធ្វើតេស្តិ៍អាវុធយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ដែលបានគំរាមកាលពីថ្ងៃពុធដោយថាទង្វើបែបនេះនឹងមិនជួយដល់ការចរចានុយក្លេអ៊ែរ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងសន្តិភាពនៅលើឧបទ្វីបកូរ៉េនោះទេ។ ទីក្រុងសេអ៊ូល បានចេញសេចក្តីអំពាវនាវជាច្រើនម៉ោងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍ថាមេដឹកនាំលោក គីម ជុងអ៊ុន មើលឃើញថាគ្មានហេតុផលណាមួយដែលត្រូវបន្តបញ្ឈប់ការហាមឃាត់ខ្លួនឯង ចំពោះការសាកល្បងមីស៊ីលផ្លោងនុយក្លេអ៊ែរ និងអន្តរទ្វីបនោះទេ ហើយបានព្រមានថាពិភពលោកនឹងឃើញ“ អាវុធយុទ្ធសាស្ត្រថ្មី” ឆាប់ៗនេះ។ ក្រសួងបង្រួបបង្រួមបានឲ្យដឹងថា “រដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើកូរ៉េខាងជើងអនុវត្តរឿងនោះ វានឹងមិនជួយដល់ការចរចានុយក្លេអ៊ែរ និងកិច្ចខិតខំប្រឹងប្រែង...
វ៉ាស៊ីនតោន៖ ក្រុមអ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងថាយន្តហោះស៊ើបការណ៍ របស់សហរដ្ឋអាមេរិក បានបន្ដប្រតិបត្ដិការ ហោះហើរជុំវិញឧបទ្វីបកូរ៉េ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី កាលពីថ្ងៃពុធ ដើម្បីតាមដានសកម្មភាព របស់ប្រទេសកូរ៉េខាងជើង។ កងកម្លាំង RC-135W Rivet រួមគ្នារបស់កងទ័ព អាកាសអាមេរិកបានហោះ ចេញពីមូលដ្ឋានទ័ពអាកាស Kadena របស់ជប៉ុន នៅម៉ោង ៨ និង ២៥...
BEIRUT៖ ប្រភព២ដែលស្និទ្ធនឹងលោក Ghosn បាននិយាយថា អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn បានជួបជាមួយប្រធានាធិបតីលីបង់ បន្ទាប់ពីបានភៀសខ្លួន ចេញពីប្រទេសជប៉ុន ជាកន្លែងដែលលោក ត្រូវបានរត់ពន្ធពីការឃុំខ្លួនក្នុងផ្ទះ ដោយក្រុមហ៊ុនសន្តិសុខឯកជន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រភពមួយបាននិយាយថា លោក Ghosn ត្រូវបានទទួលការ ស្វាគមន៍យ៉ាងកក់ក្តៅ...
សេអ៊ូល៖ អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោកចន បូលតុន បានលើកឡើងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក គួរតែធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូង ឱ្យបានពេញលេញ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង ចុងក្រោយរបស់កូរ៉េខាងជើង ។ នៅមុនថ្ងៃចូលឆ្នាំថ្មីមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងថា លោកមិនមានហេតុ ផលណាមួយ ដើម្បីបន្តការហាមឃាត់ ដោយខ្លួនឯង ចំពោះការសាកល្បង...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper កាលពីថ្ងៃព្រហស្បតិ៍បានជំរុញមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ឱ្យមានការប្រុងប្រយ័ត្នបន្ទាប់ពីប្រទេសកុម្មុយនិស្តមួយនេះ បានគំរាមបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីក្នុងការតវ៉ាជុំវិញការចរចានុយក្លេអ៊ែរដែលជាប់គាំង។ លោកគីម ជុងអ៊ុន បានធ្វើការកត់សម្គាល់នៅក្នុងសារចូលឆ្នាំថ្មីដែលសម្តែងការខកចិត្តចំពោះកិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែរដែលត្រូវបានជាប់គាំងជាមួយសហរដ្ឋអាមេរិក។ ក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Esper បានលើកឡើងថា“ យើងនឹងជំរុញឱ្យមានការអត់ធ្មត់ដោយលោកគី ម ជុងអ៊ុន ដោយកត់សម្គាល់ថាមាគ៌ាឆ្ពោះទៅមុខល្អបំផុតនៅតែជាកិច្ចព្រមព្រៀងនយោបាយ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕...
បរទេស៖ យោងតាមសម្តីរបស់ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានឲ្យដឹងថា សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែបញ្ជូនទាហានប្រហែល ៧៥០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅក្នុងដំណើរឆ្លើយតប ទៅនឹងការតវ៉ាប្រកបដោយហិង្សានៅស្ថានទូតអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Mark Esper បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបាននិយាយឲ្យដឹងកាលពីថ្ងៃពុធថា ពួកគេបានសម្លាប់សត្វតោភ្នំចំនួន៣ក្បាល ដែលបានស៊ីសាច់មនុស្ស អស់ជាច្រើននាក់ នៅជិតតំបន់ជើងភ្នំមួយកន្លែង ស្ថិតនៅរដ្ឋអារីហ្ស៊ូណា ភាគខាងលិច សហរដ្ឋអាមេរិក ។ លោក Raul Vega ប្រធានតំបន់អារីហ្ស៊ូណា និងជលផល បានលើកឡើង នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា “សត្វតោភ្នំជាច្រើនក្បាល មិនបានសុទ្ធតែជាសត្វបង្កការភ័យខ្លាច ទាំងអស់នោះទេ ។ សត្វតោភ្នំមួយក្បាល បានបន្តស៊ីសាច់មនុស្ស ដែលជាធម្មតា ជាចរឹកលក្ខណៈមិនធម្មតា ។ ហើយសត្វទាំងនោះ បានធ្វើតាម ដោយបានវាយប្រហារ មកលើមនុស្ស នៅពេលអនាគត” ។ ក្រុមមន្ត្រីបានបញ្ជាក់ថា សត្វតោភ្នំ៣ក្បាល ក្នុងនោះមានសត្វចាស់មួយក្បាល និងអាយុ២ឆ្នាំ២ក្បាល ហើយបានត្រូវគេប្រទះឃើញជាមួយនឹងសាកសព មនុស្សម្នាក់ ដែលសត្វតោបានទម្លាក់ចោល ។ ក្រោយមកពួកគេ បានបាញ់សម្លាប់សត្វតោភ្នំ ទាំង៣ក្បាលនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ អាជ្ញាធរតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មន្រ្តីយោធាជាន់ខ្ពស់ តៃវ៉ាន់មួយរូប រួមជាមួយមនុស្ស៨នាក់ផ្សេងទៀត បានស្លាប់ បាត់បង់ជីវិត ក្នុងថ្ងៃព្រហស្បតិ៍នេះ នៅពេល ដែលឧទ្ធម្ភាគចក្រ Black Hawk បានធ្លាក់ទៅក្នុង តំបន់ភ្នំមួយ។ លោកឧត្តមសេនីយ៍ សែន យីមិង ដែលបម្រើការជាអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ តៃវ៉ាន់ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស១៣នាក់ ជិះក្នុងឧទ្ធម្ភាគចក្រ នៅពេលធ្លាក់ ទៅក្នុងតំបន់ភ្នំ Wulai Mountain នៅជិតទីក្រុងតៃប៉ិ ហើយកងកម្លាំង ស្វែងរកនិងជួបសង្គ្រោះ បានចេញយ៉ាង ប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុនោះ។ យោងតាម សេចក្តីរាយពីកាសែត UPI បានឲ្យដឹងថា លោក Hsiung Hou-chi ជាមេបញ្ជាការកងទ័ពអាកាស តៃវ៉ាន់ បាននិយាយប្រាប់ថា លោកឧត្តមសេនីយ៍ សែន យីមិង និងមនុស្ស៧នាក់ ផ្សេងទៀត ត្រូវបានគេបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិតនៅពេលដែល ក្រុមអ្នកជួយសង្គ្រោះ ទៅដល់កន្លែងកើតហេតុ៕ ប្រែសម្រួល៖ប៉ាង កុង
បរទេស: The Indepedent ចេញផ្សាយនៅថ្ងៃពុធទី១ ខែមករានេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំក្រោយការវាយប្រហារ ទៅលើស្ថានទូតអាមេរិកប្រចាំ នៅទីក្រុងបាដាដ មកភ្លាមលោកបានធ្វើការគំរាមកំហែង យ៉ាងខ្លាំងទៅដល់ប្រទេសអ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា លោកបានកំណត់ទុកហើយថា រដ្ឋាភិបាល នៃទីក្រុងតេហរ៉ង់ គឺជាអ្នកដែលទទួលខុសត្រូវធំបំផុត ចំពោះការវាយប្រហារ ចូលបរិវេណស្ថានទូត ដោយសមាជិកកងជីវពលអ៊ីរ៉ាក់ ។ ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ីរ៉ង់...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងបង្ហាញ អាវុធថ្មីនៅពេលផុត កំណត់រយៈពេលមួយឆ្នាំ ដែលបានកំណត់ ដោយទីក្រុងព្យុងយ៉ាង សម្រាប់កិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ដោយរំលោភការសន្យា ដើម្បីចៀសវាងការសាកល្បង នុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ។ នៅក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៤ថ្ងៃរហូតដល់ថ្ងៃអង្គារនោះ លោកគីម...