បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី១៧ខែធ្នូនេះបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានបង្ហាញក្តីសង្ឃឹមថាជម្លោះដ៏ខ្លាំងក្លាមួយរវាងភាគីនៃប្រទេសកាតានិងដៃគូសម្ព័ន្ធមិត្ត នៅតំបន់ឈូងសមុទ្រGulfនឹងអាចត្រូវបានដោះស្រាយឲ្យបានល្អប្រសើរមកវិញ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ ដោយអនុលេខាធិការសារព័ត៌មានលោក Judd Deere បានឱ្យដឹងថាលោក Trump កាលពីថ្ងៃចន្ទបាននិយាយតាមទូរស័ព្ទជាមួយមេដឹកននាំប្រទេសកាតាលោក Sheikh Tamim bin Hamad Al Thani ស្តីពីទំនាក់ទំនងទ្វេភាគីនិងក៏ដូចជាបញ្ហាក្នុងតំបន់ផងដែរ។ លោកDeereបានមានប្រសាសន៍ទៀតថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមថាកិច្ចពិភាក្សារបស់ប្រទេសកាតា...
បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារទី១៧ខែធ្នូនេះបានឲ្យដឹងថាប្រទេសឥណ្ឌាបានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងថ្មីដែលមានឈ្មោះថា BrahMosដោយជោគជ័យកាលពីព្រឹកថ្ងៃអង្គារនេះចេញពីទីតាំងបាញ់សាកល្បងដែលស្ថិតនៅភាគខាងកើតនៃរដ្ឋ Odisha។ BrahMosជាប្រភេទមីស៊ីលល្បឿនលឿនជាសម្លេងផងនិងអាចបាញ់សម្រាប់ប្រឆាំងទៅនឹងនាវាចម្បាំងត្រូវបានគេបាញ់សាកល្បងឡើងចេញពីស្ថានីយសមាហរណកម្មតេស្តចម្រុះហៅកាត់ថាITRនៅChandipurនៅស្រុកBalasore ចម្ងាយប្រហែល ២០៨ គីឡូម៉ែត្រភាគឥសាននៃទីក្រុង Bhubaneswarនៃរដ្ឋOdisha ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាមីស៊ីលអាចរត់បានរយៈចម្ងាយរហូតដល់ ២៩០ គីឡូម៉ែត្រនិងថែមទាំងអាចផ្ទុកក្បាលគ្រាប់ធម្មតាទំងន់ប្រមាណជា ៣០០ គីឡូក្រាមទៀតផង៕ ប្រែសម្រួល:ស៊ុនលី
បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារទី១៧ខែធ្នូនេះបានឲ្យដឹងថាអគ្គលេខាធិការអង្គការណាតូនៅថ្ងៃនេះបានប្រកាសថាខ្លួននៅតែបន្តស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាក្រុមប្រឹក្សាសហប្រតិបត្តិការនៅតំបន់ឈូងសមុទ្រGulfហៅកាត់ថាGCC ។ លោក Jens Stoltenberg បានធ្វើការកត់សម្គាល់នេះក្នុងពិធីអបអរសាទរខួបលើកទី ១៥ នៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអ៊ីស្តង់ប៊ុលដែលបានធ្វើឡើងនៅទីក្រុងគុយវ៉ែត។លោកបានមានប្រសាសថាក្នុងរយៈពេល៧០ឆ្នាំចាប់តាំងពីការបង្កើតមកអង្គការណាតូមិនដែលជួបប្រទះបរិយាកាសសន្តិសុខស្មុគស្មាញដូចពេលបច្ចុប្បន្ននេះទេ។ លោកបានបន្ថែមថាយើងចាំបាច់ត្រូវរក្សាសន្តិសុខរបស់យើងនិងមានភាពរហ័សរហួននិងត្រៀមឆ្លើយតបចំពោះការគំរាមកំហែងដែលកើតឡើងពីគ្រប់ច្រកនិងផ្លូវទាំងដីគោកសមុទ្រអាកាសលំហនិងលំហអាកាសផងដែរ។ ក្រោយធ្វើការគូសបញ្ជាក់ពីតម្រូវការសម្រាប់ការឆ្លើយតបដែលមានសំរបសំរួលខ្លាំងជាងមុនប្រឆាំងនឹងអំពើភេរវកម្មអគ្គលេខាធិការអង្គការណាតូបាននិយាយថាណាតូកំពុងធ្វើការជាមួយដៃគូនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីបណ្តុះបណ្តាលកម្លាំងក្នុងតំបន់អំពីវិធីប្រយុទ្ធប្រឆាំងនឹងភេរវករ៕ ប្រែសម្រួល:ស៊ុនលី
កាលីហ្វ័រញ៉ា៖ក្រុមអ្នកវិទ្យាសាស្ត្រ បានចេញការព្រមានថ្មីប្លែកអំពីការ ប្រែប្រួល អាកាសធាតុ នៅក្នុងការសិក្សាមួយ បង្ហាញថា ទឹកនៅឆ្នេរសមុទ្រនៃរដ្ឋកាលីហ្វ័រញ៉ា កំពុងមានជាតិ អាស៊ីដលឿន ជាងអត្រាមធ្យមទ្វេដង ក្រោយពីកំណត់ត្រាសែល រកឃើញ ផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពមហាសមុទ្រ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាដំបូងបង្អស់ របស់អ្នកស្រាវជ្រាវ មកពីរដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) បានប្រើសម្បកតូចៗរាប់ពាន់...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃច័ន្ទនេះថា លោកចាំបាច់ត្រូវនិយាយជាមួយសមភាគីការពារប្រទេសតួកគីរបស់លោក ដើម្បីកំណត់ភាពធ្ងន់ធ្ងរនៃការលើកឡើងថ្មីៗនៅក្នុងប្រទេសតួកគីទាក់ទងនឹងការបិទមូលដ្ឋានទ័ពអាមេរិក និងមូលដ្ឋានរបស់អង្គការណាតូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Esper បានប្រាប់អ្នកយកព័ត៌មានថា « ខ្ញុំត្រូវនិយាយជាមួយសមភាគីការពារជាតិរបស់ខ្ញុំដើម្បីយល់ពីអត្ថន័យរបស់ពួកគេ និងថាតើវាធ្ងន់ធ្ងរកម្រិតប៉ុណ្ណា»។ រដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះ បានបន្តថា លោកនឹងត្រូវពិភាក្សាជាមួយសម្ព័ន្ធមិត្តណាតូ...
បរទេស៖ កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធសម្រាប់ការព្រមានជាមុន ផ្នែកអាកាសមួយដែលមានចម្ងាយឆ្ងាយបំផុតរបស់ខ្លួនដោយមានការហ្វឹកហាត់នាវិកកាលពីខែមុន ក្នុងការកំណត់សញ្ញាអរិភាពជាង ១០ ប្រភេទ និងសម្របសម្រួលជាមួយក្រុមនាវិកដទៃទៀតលើសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាមរបាយការណ៍ថ្ងៃអាទិត្យរបស់ PLA Daily បានអោយដឹងថា តំបន់បញ្ជាការខាងត្បូងរបស់ PLA បានដាក់យន្តហោះចម្បាំងពីរក្រុម...
បរទេស៖ ដំបូងប្រទេសវៀតណាមចង់បើកការហោះហើរទៅកាន់សហរដ្ឋអាមេរិកអស់រយៈពេល ១៦ ឆ្នាំមកហើយ ប៉ុន្តែគោលដៅនេះនៅតែពិបាកដោះស្រាយ ដោយសារបញ្ហាបច្ចេកទេស និងផលចំណេញ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រសួងដឹកជញ្ជូនវៀតណាម កាលពីឆ្នាំ ២០០៣ បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ចាប់ផ្តើមសេវាកម្មផ្ទាល់នៅឆ្នាំ ២០០៥...
បរទេស៖ នាវាមុជទឹករបស់សូវៀត Komsomolets បានលិចកាលពីថ្ងៃទី ៧ ខែមេសាឆ្នាំ ១៩៨៩ បន្ទាប់ពីបានឆាបឆេះភាគនិរតីនៃកោះ Bjørn inya ក្នុងសមុទ្រន័រវេស ។ ក្នុងកំឡុងពេលនោះ អគ្គិភ័យត្រូវបានមពន្លត់ និងជួយសង្គ្រោះម៉ាស៊ីនរ៉េអាក់ទ័រ ហើយបណ្តាលឱ្យមានលទ្ធផលនៅក្នុងទឹកកកនោះ ជីវិតមនុស្ស ៤២ នាក់បានបាត់បង់ នៅក្នុងសោកនាដកម្មដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តនៃកងទ័ពជើងទឹកសូវៀត។ យោងតាមសារព័ត៌មាន Sputnik...
បរទេស៖ ប៉ូលីស រថក្រោះ សុនខ (ឆ្កែ) ប៉ូលីស និងកងកំលាំងផ្សេងៗទៀតមានចំនួនជាង ៤.០០០ នាក់ បានឆ្លើយតបទៅនឹងសេណារីយ៉ូផ្សេងៗគ្នានៅក្នុងសមយុទ្ធប្រឆាំង ភេរវកម្មមួយនៅកណ្តាលក្រុងហូជីមិញ កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន VN Expresss ចេញផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា អាជ្ញាធរទីក្រុងហូជីមិញរំលឹកឡើងវិញនូវមធ្យោបាយដោះស្រាយ ស្ថានការណ៍រំខានសន្តិសុខ ដែលដាក់ពង្រាយអង្គភាព...
YOKOHAMA៖ ថៅកែថ្មីរបស់ក្រុមហ៊ុន Nissan និយាយថា អាទិភាពកំពូល ដើម្បីស្តារការជឿទុកចិត្តឡើងវិញ បន្ទាប់ពីរឿងអាស្រូវលើ អតីតប្រធានក្រុមហ៊ុន Carlos Ghosn បានរអ៊ូរទាំជាមួយក្រុមហ៊ុន ផលិតរថយន្តជប៉ុន និងសម្ព័ន្ធមិត្តបីផ្លូវដែលមិនស្រណុក នឹងក្រុមហ៊ុន Renault និង Mitsubishi យោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នៅក្នុងបទសម្ភាសន៍ របស់ប្រព័ន្ធផ្សព្វផ្សាយ បរទេសលើកដំបូងរបស់លោក...