ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា មានករណីលិចទូកនេសាទមួយគ្រឿង ដែលបណ្តាលឲ្យបាត់ខ្លួន មនុស្សចំនួន២នាក់ ខណៈពេលនេះលោកឧកញ៉ា កំពុងបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង ដើម្បីរុករកជនរងគ្រោះ នៅលើផ្ទៃសមុទ្រ។ បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស ថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៊ីនប្រភេទគោយន្ត...
ភ្នំពេញ៖ លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថា ព្រះហស្តទាំងពីរ ដែលព្រះហស្តស្ដាំ នៃរូបព្រះបាទជ័យវម៌្ម ទី៧ រកឃើញក្នុងឆ្នាំ១៩៩០ និងដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ជារបស់ព្រះបាទជ័យវម៌្មទី៧ ។ យោងតាមហ្វេសប៊ុកសារមន្ទីរជាតិនៃកម្ពុជា នាថ្ងៃទី២៨ មករានេះ បានឲ្យដឹងថា បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុក នៅអភិរក្សដ្ឋានអង្គរ នៅឆ្នាំ១៩៣១...
ចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ឆ្នាំ២០២៣នេះ គឺកាន់តែខិតចូលមកដល់ហើយ ជាហេតុដែលកូនចៅ អ្នកជាប់ខ្សែស្រឡាយចិន ត្រូវប្រុងប្រយ័ត្ន អនុវត្តន៍ត្រណមផ្សេងៗ ទៅតាមក្បួនតម្រា របស់ខ្សែចិន ដោយគេជឿជាក់ថា ប្រសិនបើមិនមានការអនុវត្តន៍ តំណមត្រឹមត្រូវ តាមក្បួនខ្នាតទេ អាចនឹងនាំលាភមិនល្អ នាំឱ្យកើតរឿងហេតុផ្សេងៗ និងអាចនាំរឿងខាតបង់ ដល់ក្រុមគ្រួសារផងដែរ។ ក្នុងអំឡុងចូលឆ្នាំរយៈពេល៣ថ្ងៃនេះ កូនចៅសែចិនចាំបាច់ណាស់ ត្រូវអនុវត្តន៍តំណម ដោយចាស់ទុំមិនឲ្យបោសផ្ទះ សម្បែងចេញទៅក្រៅទេ...
ពិធីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ ជាបុណ្យមួយដ៏សំខាន់របស់ជនជាតិចិន ឬអ្នកជាប់ខ្សែស្រឡាយចិន។ មិនខុសពីប្រទេសដទៃដែលមានអ្នកជាប់ខ្សែស្រឡាយចិន នៅក្នុងប្រទេសកម្ពុជាក៏មាន បងប្អូនដែលជាប់ខ្សែស្រឡាយចិន និងតែងប្រារព្ធធ្វើពិធីជារៀងរាល់ឆ្នាំផងដែរ។ ដោយឡែក នៅក្នុងថ្ងៃសែន តើអ្នកមានដែលកត់សម្គាល់ទេថា ហេតុអ្វីបានជាគេសែនផ្លែក្រូច នៅថ្ងៃចូលឆ្នាំចិន? នៅក្នុងពិធីបុណ្យចូលឆ្នាំចិន រាល់មុខម្ហូប ផ្លែឈើ និងគ្រឿងតង្វាយផ្សេងៗ តែងតំណាងឲ្យអត្ថន័យផ្សេងៗគ្នា ទៅតាមជំនឿតៗគ្នា។ ជាក់ស្តែង ផ្លែក្រូចជាផ្លែឈើមួយប្រភេទដែលប្រជាជនចិន និងអ្នកជាប់ខ្សែស្រឡាយចិនជឿថា...
នៅប្រទេសណាក៏ដោយសុទ្ធតែមានគ្រឿងសព្វាវុធ ក៏ដូចជាយានជំនិះយោធាសម្រាប់ការការពារ ពីការឈ្លានពានរបស់សត្រូវ។ ប៉ុន្តែវាមិនមែនមានន័យថា គ្រប់ប្រទេសទាំងអស់មានឧបករណ៍យោធាទំនើបៗដូចគ្នាឡើយ ពោលគឺប្រទេសខ្លះជឿនលឿនខ្លាំង តួយ៉ាងដូចជាបារាំង។ ថ្ងៃនេះ Sabay សុំរម្លឹកពីនាវាជ្រមុជទឹកប្រភេទ Typhoon ដ៏ធំមហិមារបស់រុស្ស៊ី ដែលមានចំនួន ៦គ្រឿង។ នាវានីមួយៗមានប្រវែង១៧៥ម៉ែត្រ ហើយមានសមត្ថភាពផ្ទុកមីស៊ីល នុយក្លេអ៊ែរប៉ាលីស្ទិក បានចំនួន ២០គ្រាប់។ រាល់ការជ្រមុជទឹកម្ដងៗ វាអាចស្ថិតនៅក្រោមសមុទ្រចំនួន ៣ខែដោយគ្មានបញ្ហា។...
របាំម៉ុងសាយ ឬរបាំសត្វតោ គឺជាការសម្ដែងក្បាច់ រាំបែបប្រពៃណីចិន នៅក្នុងឱកាសពិសេសធំៗ ដូចជា ពិធីបុណ្យចូលឆ្នាំចិន ជាដើម ដើម្បីនាំមកនូវសំណាងល្អ ព្រោះគេជឿជាក់ថា តោ ជាសត្វដ៏វិសេសវិសាល ។ ម៉ុងសាយត្រូវធ្វើឡើងពី គ្រោងឫស្សី បិទដោយក្រដាស និងមានមនុស្សពីរនាក់សម្តែង ។ ម្នាក់កាន់ក្បាល ហើយម្នាក់ទៀតកាន់កន្ទុយ និងចលនាពួកគេធ្វើតាមចង្វាក់ភ្លេងស្គរ ។...
កំពូលតារាសម្ដែងហូលីវូដ អេនជេលីណា ជូលី បានធ្វើឲ្យមហាជន ជាពិសេសប្រជាជនកម្ពុជា ចាប់អារម្មណ៍លើអ្នកស្រីជាថ្មី បន្ទាប់ពីបញ្ចេញរូបថតម៉ាដុក ដែលត្រូវជាកូនចិញ្ចឹម កាលពីកុមារភាពជាច្រើនសន្លឹក តាមបណ្ដាញសង្គម។ ក្នុងពេលម៉ាដុក ធំពេញវ័យកម្លោះ និង មានឈ្មោះបោះសំឡេង លើវិស័យភាពយន្ដអន្ដរជាតិ ស្រាប់តែអ្នកស្រីរំលឹក អនុស្សាវរីយ៍របស់ខ្លួន ជាមួយកូនប្រុសចិញ្ចឹម ដែលជាកុមារាកម្ពុជាតែម្នាក់គត់ មានសំណាង ត្រូវបានតារារូបនេះ ស្មុំយកទៅចិញ្ចឹមបីបាច់...
កំពត៖ អញ្ជើញចូលរួមបើកការដ្ឋានសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេនៅកម្ពុជា និងពិភពលោកក្នុងរចនាបទទ្រង់ភ្នែន លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែល។ លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងពិធីបើកកាតដ្ឋានសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ លើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ៥០០នាព្រឹកថ្ងៃទី៤ មករាកន្លងមកនេះ។ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែល ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានបូកគោ និងបានផ្ដួចផ្ដើមគំនិតសាងសង់ ព្រះពុទ្ធបដិមានេះឡើង ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ ព្រះពុទ្ធសាសនាដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា...
បើគិតត្រឡប់ទៅ៦៧ឆ្នាំមុន គិតត្រឹមឆ្នាំ២០២៣នេះ គឺត្រូវនឹងឆ្នាំ១៩៥៦ គឺជាឆ្នាំដែលកម្ពុជាបានបង្កើតក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលមានឈ្មោះថា «Royal Air Cambodge-ក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទកម្ពុជា» ។ ក្រុមហ៊ុនអាកាស ចរណ៍ភូមិន្ទកម្ពុជា ត្រូវបានបើកសម្ពោធជើងហោះហើរដំបូងនៅឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥។ បន្ទាប់ពីការបង្កើត សាធារណរដ្ឋខ្មែរក្នុងឆ្នាំ ១៩៧០ ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានដាក់ឈ្មោះឡើងវិញថា«Air Cambodge-ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា»។ ក្រុមហ៊ុនអាកាសចរណ៍ ភូមិន្ទកម្ពុជាដែលជាក្រុមហ៊ុន អាកាសចរណ៍ដែលបង្កើតដំបូងគេ នៅកម្ពុជានេះគឺបង្កើតក្រោមការចាប់ដៃគូ...
ទីក្រុងបុរាណនានា នៅលើសកលលោកសុទ្ធ តែមានប្រវត្តិសាស្ត្រពិសេសខុសៗគ្នា ។ តួយ៉ាងដូចជានៅប្រទេសហ្ស៊កដានី មានទីក្រុងបុរាណដ៏ពិសេសមួយដែលគេឲ្យឈ្មោះថា Petra ហើយវាជាទីក្រុង ដែលគេបោះបង់ចោលអស់ រយៈពេលរាប់សតវត្សមកហើយ ។ ខាងក្រោមនេះគឺជារឿងរ៉ាវខ្លះៗដែលជាប់ពាក់ព័ន្ធនឹងទីក្រុង Petra៖ ១. ជាង៥០០ឆ្នាំកន្លងមក ទីក្រុងបុរាណ Petra ត្រូវបានគេទុកចោល។ ប៉ុន្តែមុននោះទៅទៀត វាគឺជាកន្លែងដែលពោរពេញទៅមនុស្សអ៊ូអរនឹកស្មានមិនដល់ ។ Petra...