កាណាដា៖លលាដ៍ក្បាលសត្វដាយណូស័រ Wonky ដែលមានប្រវែង៥ម៉ែត្រមានឈ្មោះថា ‘Hannah’ ជាមួយនឹងស្នែងដ៏វែងធ្វើឲ្យអ្នកវិទ្យាសាស្ត្រធ្វើការសាកសួរពីទ្រឹស្តីមុនដែល ដាយ ណូស័រទាំងអស់មានមុខស៊ីមេទ្រីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ លលាដ៍ក្បាលដែលត្រូវបានថែរក្សាយ៉ាងល្អត្រូវបានរកឃើញនៅឆ្នាំ ២០១៥ ដោយលោក Scott Persons ពេលនោះលោកជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Alberta ក្នុងពេលបំពេញបេសកកម្មនៅតំបន់អាក្រក់ នៅភាគពាយព្យនៃឧទ្យានDinosaur Provincia នាប្រទេសកាណាដា។ លលាដ៍ក្បាលសត្វStyracosaurus គឺជាប្រភេទសត្វដាយណូស័រស្នែងមួយដែលមានប្រវែងជាង៥ម៉ែត្រជាមួយនឹងស្នែងវែងជុំវិញក្បាល និងដើរនៅលើផែនដីប្រហែល៧៥លានឆ្នាំមុន។...
ហាណូយ៖ ទោះបីជាវាហាក់ដូចជា មិនសូវសំខាន់ក៏ដោយខ្សាច់ គឺជាសមាសធាតុសំខាន់មួយនៅក្នុងជីវិតមនុស្ស ដោយវាជាសម្ភារៈដើមដែលបង្កើតទីក្រុងទំនើប។ បេតុងសម្រាប់សាងសង់ផ្សារទំនើបការិយាល័យ និងតំបន់លំនៅដ្ឋានរួមជាមួយផ្លូវក្រាលកៅស៊ូ ដើម្បីធ្វើឱ្យផ្លូវថ្នល់ភ្ជាប់ការងារទាំងនោះជាមួយគ្នា ប៉ុន្តែកន្លែងភាគច្រើនត្រូវការខ្សាច់ និងក្រួសដើម្បីភ្ជាប់សម្ភារៈសំណង់ទាំងនោះ ជាមួយគ្នា នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន BBC។ ទ្វារកញ្ចក់នៅគ្រប់ស៊ុម បង្អួចកញ្ចក់ និងអេក្រង់ទូរស័ព្ទដៃសុទ្ធតែធ្វើពីខ្សាច់រលាយ។ ហើយសូម្បីតែមីក្រូឈីប ដែលមានមូលដ្ឋានលើស៊ីលីកុន នៅក្នុងទូរស័ព្ទ និងកុំព្យូទ័រដែលយើងប្រើ –...
វ៉ាស៊ីនតោន៖ គណៈកម្មាធិសេវាប្រដាប់អាវុធនៃព្រឹទ្ធសភា និងសមាជិកសភា សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងនៅថ្ងៃច័ន្ទ (ពេលវេលានៅអាមេរិក) ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចំណាយលើវិស័យការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២០ ក្នុងចំនួនទឹកប្រាក់សរុបចំនួន ៧៣៨ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិសារពើពន្ធឆ្នាំ ២០២០ បំពេញកាតព្វកិច្ចរដ្ឋធម្មនុញ្ញសំខាន់បំផុតមួយរបស់សភា គឺផ្តល់ការការពាររួម។ កិច្ចព្រមព្រៀងទ្វេភាគីនេះ...
បរទេស៖ របាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកមួយ បានបង្ហាញថា ប្រទេសអាល្លឺម៉ង់ នាពេលបច្ចុប្បន្ននេះ កំពុងតែបង្ហាញការស្ទាក់ស្ទើរ ក្នុងការអនុម័តយល់ព្រមទិញយកប្រព័ន្ធការពារមីស៊ីល ដែលអភិវឌ្ឍផលិតឡើង ដោយក្រុមហ៊ុន Lockheed Martin និង MBDA Deutschland។ សំណើរួមគ្នាមួយដែលធ្វើឡើង ដោយក្រុមហ៊ុនកុងត្រាការពារជាតិ សម្រាប់ប្រព័ន្ធការពារមីស៊ីលលំដាប់ខ្ពស់ ឈ្មោះ TLVS ត្រូវបានដាក់នៅក្នុងខែមិថុនា សម្រាប់ជាលើកទីពីរ ប៉ុន្តែផ្នែកមិនច្បាស់លាស់នៃការវាយតម្លៃរាល់ពីរឆ្នាំម្តង...
ន័រវែស៖បុរាណវិទូបាននិយាយថា ពួកគេបានរ៉ាដាមើលភូមិសាស្ត្រ៏ឃើញគ្រោងឆ្អឹងមួយដែលត្រូវបានគេគិតថា ជាកប៉ាល់ Viking ដែលមានអាយុកាល ១០០០ ឆ្នាំត្រូវបានគេរកឃើញថា បានកប់នៅក្រោមដីជាកន្លែងបញ្ចុះសពបុរាណនៅប្រទេសន័រវេសនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ វាត្រូវបានគេរកឃើញដោយប្រើរ៉ាដាភូមិសាស្ត្រជាជាងការជីកចូលទៅក្នុងដីហើយរកឃើញនៅក្បែរព្រះវិហារមួយនៅលើកោះEdoeyaមានចម្ងាយ ៧០ ម៉ាយល៍ខាងលិចនៃត្រុនធីម។ កប៉ាល់នេះត្រូវបានគេគិតថា មានប្រវែងប្រហែល ៥៦ ហ្វីត និងបណ្តោយ ៤៣ ហ្វីត ហើយផ្នែកខ្លះនៃផ្នែកខាងមុខនិងផ្នែកខាងក្រោយត្រូវបានបំផ្លាញ។ វាត្រូវបានគេរកឃើញជាលើកដំបូងនៅខែកញ្ញាឆ្នាំ ២០១៩ ហើយអ្នកបុរាណវិទ្យានិយាយថា...
បរទេស: TheTelegraph ចេញផ្សាយនៅថ្ងៃចន្ទទី៩ខែធ្នូនេះ បានសរសេរថាយោធាអាមេរិក ប្រមាណជា២០០០នាក់ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ នៅលើផ្លូវធំមួយក្នុងទីក្រុង Vicenza ប្រទេសអ៊ីតាលី បន្ទាប់ពីមានជម្លោះដ៏តានតឹងរវាងទាហាននិងអ្នកស្រុក។ ការហាមឃាត់ជាបណ្តោះអាសន្ននេះ នឹងធ្វើឲ្យជះឥទ្ធិពលដល់សមាជិក នៃកងពលតូចទ័ពអាកាសទី ១៧៣ ទាំងអស់ដែលកំពុងឈរជើងនៅក្នុងទីក្រុង ក្រោយហេតុការណ៍មួយដ៏គួរភ្ញាក់ផ្អើល ដែលយុវជនពីរនាក់បាននិយាយថាពួកគេ ត្រូវបានឡោមព័ទ្ធនិងវាយដំដោយទាហានជាច្រើននាក់ បន្ទាប់ពីការប៉ះពាល់ពាក្យសំដីគ្នានាពេលកន្លងមក។ គួរឲ្យដឹងដែរថាប្រជាជនចំនួន១១៣០០០នាក់ បច្ចុប្បន្នដែលកំពុងមានវត្តមានរស់នៅក្នុងទីក្រុង Vicenza...
បរទេស៖លោក Thomas Modly ជាអគ្គមេបញ្ជការទ័ពជើងទឹកស្តីទី បាននិយាយថា គោលដៅនាវា៣៥៥គ្រឿង របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក នៅតែជាគោលនយោបាយដ៏សកម្មមួយ ដែលត្រូវការគម្រោង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។ នៅក្នុងអំឡុងសន្និសីទកាសែតមួយ លោក Thomas Modly បានធ្វើការបញ្ជាក់ថា ទ័ពជើងទឹកនៅតែបន្តសម្លឹងសម្រេចឲ្យបាននូវកងនាវា ៣៥៥ គ្រឿង ប៉ុន្តែបានក្រើនរំលឹកថា ប្រសិនបើគោលដៅនេះត្រូវបានគេមើលស្រាលនោះ...
ទីក្រុងប៉េកាំង៖ សត្វកណ្តុរបុរាណប្រភេទថ្មី ដែលត្រូវបានរកឃើញហ្វូស៊ីល នៅប្រទេសចិនបានបង្ហាញថា ប្រភេទសត្វនេះមានរចនាសម្ព័ន្ឋត្រចៀក ផ្នែកខាងក្នុងតែមួយគត់មិនធ្លាប់ឃើញ លើថនិកសត្វដទៃទៀតឡើយ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ហ្វូស៊ីលនៃសត្វបានថែរក្សាយ៉ាងល្អ ត្រូវបានគេហៅថា Jeholbaatar kielanae រកឃើញនៅក្នុងការបង្កើតជីហ្វូ តាងក្នុងខេត្តលាវនីន របស់ប្រទេសចិន ហើយត្រូវបានសិក្សា ដោយវិទ្យាស្ថានសត្វពាហនៈ និងបសុព្យាបាលនៅទីក្រុងប៉េកាំង។ អ្នកវិទ្យាសាស្ត្រនិយាយថា ថនិកសត្វបុរាណកើតចេញពីប្រភេទសត្វ មួយប្រភេទហៅថា...
បរទេស៖កងកម្លាំងទ័ពសហរដ្ឋអាមេរិកនិងកងកម្លាំងជប៉ុន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចាប់ផ្តើមចូលរួមធ្វើសហសមយុទ្ធយោធាមួយ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ សមយុទ្ធយោធាប្រចាំឆ្នាំ យ៉ាម៉ាសាគូរ៉ា ដែលចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ១៩៨២នេះ មានទ័ពចូលរួមចំនួន៦.៦០០នាក់ ហើយនៅក្នុងឆ្នាំនេះ វាកំពុងតែត្រូវបានធ្វើឡើង ត្រឹមតែក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនទើបធ្វើតេស្តដ៏សំខាន់មួយ នៅស្ថានីយបាញ់បង្ហោះផ្កាយរណប Sohae។ យោងតាមសេចក្តីរាយការណ៍ សមយុទ្ធនេះ...
បរទេស: CNN ចេញផ្សាយកាលពីសប្តាហ៍មុននេះ បានចុះផ្សាយដ៏គួរឲ្យចាប់អារម្មណ៍មួយថា បច្ចុប្បន្នកំពុងមានពាក្យចចាមអារាមដ៏គួរឱ្យភ័យខ្លាចមួយ ដែលដំបូងឡើងត្រូវបានបង្កើតឡើង នៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក ដែលវាកំពុងបានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា មានករណីបុរសបើកបររថយន្តដឹកទំនិញពណ៍សកំពុងចាប់ជំរិតស្ត្រី នៅទូទាំងប្រទេសអាមេរិកទៅរំលោភផ្លូវភេទ និងកាត់យកផ្នែកខ្លះនៃរាង្គកាយរបស់ពួកគេ ទៅលក់ទៀតផង។ ទោះបីជាយ៉ាងណាក្តីខណៈពេលដែលមិនមានភស្តុតាង ដើម្បីបង្ហាញថារឿងនេះថា ជារឿងពិតមែននោះនិងមិនទាន់មាន សកម្មភាពសម្របសម្រួលថ្នាក់ជាតិណាមួយ ដើម្បីធ្វើការបញ្ជាក់នោះ ប៉ុន្តែនៅលើបណ្តាញសង្គមហ្វេសប៊ុកវិញ មានគណនេយ្យមួយចំនួនបានបង្កើតព័ត៌មានបន្ថែម ហើយវាបានបណ្តាលឱ្យអភិបាលក្រុងធំមួយរបស់អាមេរិក ចេញការព្រមានដោយផ្អែក ទៅលើការអះអាងទាំងនោះទៅវិញ។...