បរទេស៖កងទ័ពអាកាសរបស់ ប្រទេសសិង្ហបុរី នឹងបង្កើត កម្មវិធីហ្វឹកហាត់ ពីឡុតយន្តហោះចម្បាំងមួយ នៅលើកោះហ្គាម របស់សហរដ្ឋអាមេរិក នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅរាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ អនុស្សរណៈយោគយល់គ្នានោះ ត្រូវបានចុះហត្ថលេខា ដោយលោកបណ្ឌិត Ng Eng Hen...
បរទេស៖កងកម្លាំងរុស្ស៊ី នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចូលទៅក្នុងទីក្រុងរ៉ាក្វា ជាអតីតទីតាំងឈរជើង របស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយម បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក សម្រេចចិត្តដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរី ភាគខាងជើង។ លោក Vladimir Varnavsky ជាមន្ត្រីក្រសួងការពារជាតិ មួយរូប ត្រូវបានទីភ្នាក់ងារ សារព័ត៌មាន RIA ដកស្រង់សម្តីថា កងទ័ពរុស្ស៊ីនៅក្នុងទីក្រុងរ៉ាក្វា...
បរទេស: BBC ចេញផ្សាយនៅថ្ងៃចន្ទទី៩ខែធ្នូនេះ បានសរសេរថាលោកស្រី Sanna Marin ក្នុងវ័យទើបតែ៣៤ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្រ្តីវ័យក្មេងបំផុតរបស់ពិភពលោក ក្នុងនាមជាប្រមុខរដ្ឋាភិបាលចម្រុះ ដឹកនាំដោយស្ត្រីនៅប្រទេសហ្វាំងឡង់។ អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ ត្រូវបានជ្រើសរើសដោយគណបក្សប្រជាធិបតេយ្យសង្គម ដើម្បីទទួលបន្ទុកបន្ទាប់ពីនាយករដ្ឋមន្ត្រី Antti Rinne ដែលបានធ្វើការប្រកាសលាឈប់ទៅហើយនោះ ហើយតាមផែនការត្រូវបានគេជឿជាក់ថា ការស្បថសច្ចាចូលកាន់តែតំណែងនឹងប្រព្រឹត្ត ទៅនៅសប្តាហ៍នេះ។ លោកស្រីនាយករដ្ឋមន្ត្រីដ៏ស្រស់ស្អាតរូបនេះ នឹងដឹកនាំសម្ព័ន្ធភាពកណ្តាលឆ្វេងនិយម នៃក្រុមគណបក្សចំនួន...
អាមេរិក៖ យោងតាមអ្នកវិភាគ ស្សាហកម្មម្នាក់បានឲ្យដឹងថា ក្រុមហ៊ុនApple នឹងបង្ហាញ iPad និង Macbook Pro ដែលស្តើងជាងគេបំផុតនៅឆ្នាំ ២០២០ ជាមួយនឹងអេក្រង់ប្រភេទ MiniLED ដោយមានភីកសែលតូច ដើម្បីធ្វើឲ្យអេក្រង់តូចជាងមុនទៅទៀត បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ របាយការណ៍បង្ហាញថា វាហាក់ដូចជាសំពីងសំពោងពេក សម្រាប់អ្នកខ្លះដែលមានកម្រាស់ ០,២៩ អ៊ីញ (iPad...
TheHistory.com: ការវាយប្រហារតាមអាកាស ដោយជប៉ុនរយៈពេលមួយសប្តាហ៍លើហុងកុង ដែលជាអាណានិគមចក្រភពអង់គ្លេស ត្រូវបានតាមដានបន្តនាថ្ងៃទី១៧ ខែធ្នូឆ្នាំ១៩៤១ តាមរយៈដំណើរទស្សនកិច្ចរបស់បេសកជនជប៉ុន និងជំនួបគ្នាជាមួយលោក Mark Young ដែលជាអភិបាលក្រុងហុងកុង ដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលអង់គ្លេស។ នាថ្ងៃទី១៨ខែធ្នូឆ្នាំ១៩៤១ គឺមួយថ្ងៃបន្ទាប់កងទ័ពជប៉ុនបានចាប់ផ្តើម ធ្វើការវាយលុយចូលទៅដល់តំបន់សំខាន់ៗ ជាច្រើននៅក្នុងទីក្រុងហុងកុងយ៉ាងឆាប់រហ័ស ដោយសកម្មភាពនោះបាននាំឲ្យមានការគំរាមកំហែង ដល់ប្រជាជនអង់គ្លេសនិងចិនដែលរស់នៅទីនោះ ហើយទីបំផុតចក្រភពអង់គ្លេសបានចុះចាញ់ ពីការវាយប្រហារដណ្តើមទីក្រុងហុងកុង ពីសំណាក់ជប៉ុននៅចំថ្ងៃបុណ្យណូអែល។ ទឹកដីហុងកុងដែលមានប្រជាជនរស់នៅ...
KOBE៖ ក្រុមហ៊ុននិងប្រភពផ្សេងទៀតបាននិយាយ កាលពីចុងសប្តាហ៍ថា និយោជិកម្នាក់របស់ក្រុមហ៊ុន Mitsubishi Electric Corp ត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញា ពីបទធ្វើអត្តឃាត បន្ទាប់ពីបុគ្គលិកម្នាក់ របស់ក្រុមហ៊ុនបានសម្លាប់ខ្លួន កាលពីខែសីហាយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការបញ្ជូនបុរសនេះក្នុងវ័យ ៣០ ឆ្នាំបានកើតឡើងនៅពេលប៉ូលីសបានសាកសួរលោកជុំវិញព័ត៌មានថា លោកបានដាក់បុគ្គលិកថ្មីជាប្រចាំក្នុងអាយុ២០ឆ្នាំ របស់លោកពីបទរំលោភបំពានពាក្យសំដី ។ បុរសរូបនេះបានចាប់ផ្តើមបណ្តុះបណ្តាលបុគ្គលិក បន្ទាប់ពីលោកបានចូលរួមជាមួយក្រុមហ៊ុន កាលពីខែមេសា...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិកលោក Robert O’Brien បានព្រមានកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមាន“ ឧបករណ៍ជាច្រើន” ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង ប្រសិនបើរបបកុម្មុយនិស្តបន្តអនុវត្ត តាមការសន្យានុយក្លេអ៊ែររបស់ខ្លួន។ ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានប្រកាសថា ខ្លួនបានធ្វើការសាកល្បងដ៏សំខាន់មួយនៅឯទីតាំងបាញ់បង្ហោះផ្កាយរណបភាគខាងលិចរបស់ខ្លួន កាលពីថ្ងៃសៅរ៍ដោយនិយាយថា ខ្លួននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ“ ទីតាំងយុទ្ធសាស្ត្រ” របស់ប្រទេសនាពេលអនាគត។ លោកគីម ជុងអ៊ុន បានលើកឡើងថា“ ប្រសិនបើកូរ៉េខាងជើងដើរតាមផ្លូវខុសពីផ្លូវដែលខ្លួនបានសន្យាជាមួយប្រជាជនរបស់ខ្លួន...
បរទេស៖ រដ្ឋាភិបាលទីក្រុង ម៉ានីល និងក្រុងញូវដេលី នៅឆ្នាំក្រោយនេះ ទំនងនឹងឈានដល់កិច្ចព្រមព្រៀងស្តីពីការប្រគល់មីស៊ីល BrahMos ដែលជាផលិតផលរួមរវាងក្រុមហ៊ុន រុស្ស៊ី – ឥណ្ឌា ទៅឱ្យប្រទេសហ្វីលីពីន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយយោងតាមកាសែត Hindustan Timesថា ហ្វីលីពីនទំនងជានឹងក្លាយជាប្រទេសដំបូងគេដែលនឹងទិញមីស៊ីលប្រភេទ BrahMos...
QUEZON CITY៖ ព្រឹទ្ធសភាជិក ដែលត្រូវបានឃុំឃាំង គឺលោកស្រី Leila de Lima នៅថ្ងៃសៅរ៍ បានធ្វើការថ្កោលទោសចំពោះចំណាត់ការ របស់លោកប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ ដើម្បីរារាំងការបន្តសិទ្ធិដំណើរការ របស់ប្រព័ន្ធផ្សព្វផ្សាយ ដ៏ធំគឺ ABS-CBN ។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី០៧...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចបាត់បង់អ្វីៗទាំងអស់ប្រសិនបើលោកធ្វើអំពើអរិភាពផ្ញើការព្រមានយ៉ាងច្បាស់ទៅនឹងរបបនេះឱ្យចៀសវាងពីការបង្កហេតុដូចជាការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីល។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារធ្វីតនេះថា ប្រទេសទាំងពីរបានផ្លាស់ប្តូរវោហារស័ព្ទយ៉ាងក្តៅគគុកជុំវិញការចរចា ដែលជាប់គាំងរបស់ភាគីទាំងពីរ ស្តីពីការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ កាលពីព្រឹកថ្ងៃអាទិត្យប្រទេសកូរ៉េខាងជើងបានលើកឡើងថាខ្លួនបានធ្វើការសាកល្បងដ៏សំខាន់មួយ ដែលមិនអាចពន្យល់បាននៅឯកន្លែងបាញ់បង្ហោះផ្កាយរណបដុងឆាងរី របស់ខ្លួនដែលជំរុញឱ្យមានការរំពឹងទុកនៃការរៀបចំសម្រាប់ការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយជាថ្មី៕ ដោយ ឈូក បូរ៉ា