បរទេស៖ ការអភិវឌ្ឍកើតឡើងនៅពេល ដែលប្រធានអង្គការណាតូលោក Jens Stoltenberg បានប្រកាសថា សម្ព័ន្ធអាត្លង់ទិចខាងជើង បានអនុម័តរូបមន្តថ្មី ដើម្បីចែកចាយថ្លៃដើម និងសន្យាធ្វើទំនើបកម្មបន្ថែមទៀត នៃសម្ព័ន្ធមិត្ត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកនាំពាក្យសេតវិមាន បានប្រាប់ អ្នកសារព័ត៌មាន នៅឯសន្និសីទកាសែតមួយដែលបាន...
ប្រេស៊ីល៖ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា កាបូនដែលបញ្ចេញដោយអគ្គិភ័យ ដែលកំពុងឆេះនៅព្រៃអាម៉ាហ្សូន “Amazon” អាចចូលរួមចំណែកដោយផ្ទាល់ ដល់ការរលាយ នៃផ្ទាំងទឹកកកត្រូពិច នៅតំបន់ Andes ដែលមានចម្ងាយជាង ១០០០ ម៉ាយល៍នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ បើយោងតាមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Rio de Janeirថា ការដុតជីវម៉ាស នៅភាគនិរតី អាម៉ាហ្សូនេះ...
បណ្តាញសារព័ត៌មាន រដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកា បានរិះគន់ខ្លាំងៗដល់នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីន ហ្សូអាបេ ដោយហៅលោកថា អ្នកនយោបាយភ្លីភ្លើ និងពុតត្បុតចំពោះការហៅ ការបាញ់សាកល្បង ប្រព័ន្ធរ៉ុក្កែតធំចុងក្រោយបំផុត របស់ខ្លួននោះថា ជាការការបាញ់សាកល្បង មីស៊ីលផ្លោង និងបានព្រមានថា លោកអាចនឹងឃើញមីស៊ីលពិត នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។ កូរ៉េខាងជើង បានបាញ់គ្រាប់ផ្លោង ចម្ងាយខ្លីចំនួន២គ្រាប់ ចូលសមុទ្រ...
សេអ៊ូល៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ បានពិភាក្សាពីវិធីដើម្បីទប់ទល់ នឹងសម្ពាធពីសហរដ្ឋអាមេរិក ក្នុងការបង្កើនបន្ទុក ហិរញ្ញវត្ថុរបស់ក្រុងសេអ៊ូល ចំពោះវត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសនេះ។ នៅក្នុងសម័យប្រជុំ ប្រចាំសប្តាហ៍នៃគណៈកម្មាធិការ អចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលស្ថានការណ៍ផងដែរ បន្ទាប់ពីការសម្រេចចិត្ត របស់កូរ៉េខាងត្បូង ក្នុងការផ្អាកប្រសិទ្ធភាពនៃសេចក្តីសម្រេច របស់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក ដឹងអំពីរបាយការណ៍នៃការបាញ់មីស៊ីល របស់កូរ៉េខាងជើង និងកំពុងតាមដានស្ថានការណ៍ជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់។ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២គ្រាប់ពីអ្វីដែលត្រូវបានគេសន្និដ្ឋានថាជាឧបករណ៍បាញ់រ៉ុក្កែតចម្រុះធំមួយ។ មីស៊ីលទាំង ២គ្រាប់ត្រូវបានបាញ់ចូលទៅក្នុងដែនទឹកនៅឆ្នេរសមុទ្រខាងកើត។ ការបាញ់បង្ហោះចុងក្រោយបង្អស់បានកើតឡើងនៅពេលដែលកូរ៉េខាងជើង បានទទូចដល់សហរដ្ឋអាមេរិក ឱ្យបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួន និងផ្តល់ដំណោះស្រាយចំពោះការចរចាការរំសាយអាវុធនុយក្លេអ៊ែរ ដែលបានជាប់គាំងមុនដំណាច់ឆ្នាំនេះ៕ ដោយ ឈូក បូរ៉ា
បរទេស៖ ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់លោក Emmanuel Macron ពីការឧបត្ថម្ភភេរវកម្ម ដែលនេះជាប្រតិកម្មតប ទៅនឹងការរិះគន់ថ្មីរបស់ប្រធានាធិបតីបារាំង អំពីប្រតិបត្តិការរបស់រដ្ឋាភិបាល ទីក្រុងអង់ការ៉ា នៅក្នុងប្រទេសស៊ីរី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា តួកគីកាលពីខែមុន បានធ្វើការវាយលុកប្រឆាំង នឹងកងកម្លាំង...
ហឺប៉ី៖ទីក្រុងចំនួន៤ ក្នុងខេត្តហឺប៉ី របស់ប្រទេសចិនបាន ទទួលរងការបំពុល បរិយាកាស ដោយសារអាកាសធាតុមិន អំណោយផលនាពេលថ្មីៗ នេះដែលជាលើកទី៣ហើយសម្រាប់ខេត្តនេះបានជួប ផ្សែងអ័ព្ទចាប់តាំងពី រដូវត្រជាក់ចាប់ផ្តើមក្នុងខែ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ បើយោងតាមស្ថិតិជាក់ស្តែង នៃការិយាល័យបរិស្ថាន វិទ្យានិងបរិស្ថានខេត្តហឺប៉ីថា ទីក្រុង Shijiazhuang, Tangshan, Xingtai និង Dingzhou កំពុងប្រឈម...
បរទេស៖ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានចូលរួមក្នុងការបង្កើនស្ថានការណ៍ ព្រំដែនយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការវាយប្រហារ តាមអាកាសឆ្លងកាត់ព្រំដែន ដោយកងទ័ពអាកាសឥណ្ឌា កាលពីខែកុម្ភៈ។ គូប្រជែងធំៗទាំងពីរបានដាក់ពង្រាយកងទ័ព និងបរិក្ខាយោធារបស់ខ្លួន នៅឯមូលដ្ឋានទ័ពជួរមុខ ដើម្បីសងសឹកក្នុងករណី ដែលមានការភាន់ច្រឡំដោយភាគីណាមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា កងទ័ពឥណ្ឌាបានសម្រេចដាក់ពង្រាយ រថពាសដែកប្រមាណ...
ស៊ីបេរី ៖ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ជីដូនជីតា Inuitបាននាំសត្វឆ្កែផ្ទាល់ខ្លួនរបស់ពួកគេមកជាមួយដើម្បីទាញរអិលរបស់ពួកគេ នៅពេលពួកគេបានផ្លាស់ទីលំនៅពីអាឡាស្កា និងស៊ីបេរីទៅកាន់តំបន់អាក់ទិកអាមេរិកខាងជើងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Exeter បានវិភាគលើអដ្ឋិធាតុបុរាណរបស់សត្វឆ្កែអាក់ទិកចំនួន ៣៩១ ក្បាល ហើយបានប្រៀបធៀបវាជាមួយDNA របស់សត្វឆ្កែ និងឆ្កែចច កប្រហែល ៩០០ ក្បាលបានរស់នៅតំបន់ក្នុងរយៈពេល ៤,៥០០ ឆ្នាំចុងក្រោយនេះ។ ពួកគេបានរកឃើញថា សត្វឆ្កែនៅតំបន់អាក់ទិកដែលត្រូវបានគេប្រើប្រាស់...
បរទេស:ប្រធានាធិបតីបារាំងលោកEmmanuel Macronនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយលើកឡើងអំពីការកត់សម្គាល់មួយរបស់លោកដែលថាអង្គការណាតូកំពុងជួបប្រទះបញ្ហានៃការស្លាប់ខួរក្បាលដែលលោកចង់បានន័យថាវាគឺជាការអំពាវនាវដ៏មានប្រយោជន៍ដល់សមាជិកសម្ព័ន្ធភាពហើយគាត់នឹងមិនសុំទោសចំពោះការនិយាយបែបនេះឡើយ។ ការលើកឡើងដែលមានភាពមិនច្បាស់លាស់របស់លោក Macron នៅមុនពេលកិច្ចប្រជុំកំពូលមួយនៅថ្ងៃទី៤ខែធ្នូនៅចក្រភពអង់គ្លេសបានចេញមុខប្រតិកម្មខ្លាំងទៅលើមិត្តអឺរ៉ុបដែលជឿជាក់ថាអឺរ៉ុបនៅតែត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើសម្ព័ន្ធមិត្តយោធាអាត្លង់ទិកសម្រាប់ការពារជាតិរបស់ខ្លួន។ ប៉ុន្តែមេដឹកនាំបារាំងរូបនេះដែលបានថែមទាំងនិយាយជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg មិនបានធ្វើការសុំទោសចំពោះសម្តីទាំងនោះទេហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថាសម្ព័ន្ធមិត្តបច្ចុប្បន្នបានផ្តោតអារម្មណ៍ខ្លាំងពេកទៅលើបញ្ហាថវិកាជំនួសឱ្យការវិវត្តភូមិសាស្ត្រនយោបាយជាជាងបញ្ហាចំពោះមុខ៕ ប្រែសម្រួល:ស៊ុនលី