បរទេស៖ដោយលើកឡើង នូវប្រភពពីក្រសួង ការពារជាតិរុស្ស៊ី ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ីបានរាយការណ៍ នៅថ្ងៃពុធនេះថា ប្រទេសជប៉ុននិង ប្រទេសកូរ៉េខាងត្បូង បានចេញយន្តហោះ យ៉ាងប្រញាប់ប្រញាល់ ដើម្បីតាមដានមើល យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររុស្ស៊ីចំនួនពីរគ្រឿង ដែលហោះហើរពីលើដែន ទឹកនៃសមុទ្រជប៉ុន និងសមុទ្រចិន ខាងកើត។ ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី TASS តាមសេចក្តីរាយការណ៍ បានដកស្រង់សម្តីកដែលក្រសួងនិយាយយ៉ាងដូច្នេះថា “នៅក្នុងដំណាក់...
យ៉េរូសាឡឹម៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា កាលពីព្រឹកថ្ងៃពុធ នេះ កងកម្លាំងការពារ អ៊ីស្រាអ៊ែល (IDF) បានបើកការ វាយប្រហារ តាមដែនអាកាស មកលើ តំបន់ហ្គាហ្សាស្ទ្រីប ដែលនេះ ជាការសងសឹកទៅនឹងការបាញ់គ្រាប់រ៉ុក្កែត បាញ់ចេញពីទឹកដីប៉ាឡេស្ទីន...
អាជ្ញាធរអេស្ប៉ាញ បានចាប់នាវាមុជទឹកមួយគ្រឿងដែលដឹកគ្រឿងញៀនតម្លៃប្រមាណជា ១២១លានដុល្លារឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។ យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា គ្រឿងញៀនដែលចាប់បាន គឺជាប្រភេទកូកាអ៊ីនប្រមាណជា ៣តោន បើគិតជាទឹកប្រាក់ស្មើនឹង ១២១លានដុល្លារ។ វានានេះ ត្រូវចាប់បានកាលពីថ្ងៃអាទិត្យកន្លងទៅនៅក្នុងតំបន់ Galicia នៃប្រទេសអេស្ប៉ាញ ក្រោយពេលដែលក្រុមជំនាញធ្វើការតាមដានពីកូឡុំប៊ី មកអ៊ឺរ៉ុបក្នុងរយៈចម្ងាយ ៧ ៥៩០គីឡូម៉ែត្រ។ ប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេត បាននិយាយថាក្រុមដែលនៅពីក្រោយការដឹកជញ្ជូននេះ គឺជាក្រុមធំខ្លាំងណាស់ព្រោះថាគ្រាន់តែនាវាមុជទឹកមានតម្លៃប្រហែល ២,៧ លានដុល្លារបាត់ទៅហើយ។...
Bill Gates បានប្រាប់ទៅមនុស្ស នៅជុំវិញពិភពលោកថា រឿងដែលសោកស្ដាយ ធំបំផុតក្នុងមួយជីវិត គឺលោកមិនចេះ និយាយភាសាបរទេសទេ។ នៅក្នុងកម្មវិធីសំនួរចម្លើយ “Ask Me Anything” រវាងអតិថិជន និងថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុនបច្ចេកវិទ្យា Bill Gates ត្រូវបានប្រិយមិត្តម្នាក់សួរថា “តើរឿងដែលលោកធ្លាប់សោកស្ដាយធំបំផុតក្នុងមួយជីវិតគឺជាអ្វី?”។ Bill Gates ពិចារណាមួយភ្លែតក៏ឆ្លើយថា ...
វ៉ាស៊ីនតោន៖ យោងតាមសៀវភៅថ្មីមួយដោយផ្អែកលើបទសម្ភាសន៍ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលលោកបានប៉ាន់ប្រមាណថា មានមនុស្សប្រហែលជា ១០០ លាននាក់អាចត្រូវបានសម្លាប់ ប្រសិនបើសហរដ្ឋអាមេរិក ធ្វើសង្គ្រាមជាមួយប្រទេសកូរ៉េខាងជើងក្រោមរដ្ឋបាលមុនរបស់ប្រធានាធិបតីបារ៉ាក់អូបាម៉ា។ ការអត្ថាធិប្បាយរបស់លោក ត្រាំ បានធ្វើឡើងក្នុងកិច្ចប្រជុំនៅខែមករា ឆ្នាំ២០១៩ នៅឯសេតវិមានជាមួយលោក Doug Wead ដែលជាអ្នកនិពន្ធលក់ដាច់បំផុត និងជាទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិកពីររូប ដែលសៀវភៅរបស់លោកមានចំណងជើងថា“ នៅខាងក្នុងសេតវិមានរបស់លោក ត្រាំ...
អូស្ត្រាលី៖តារាវិទូនៅប្រទេសអូស្ត្រាលីបានមើលឃើញទិដ្ឋភាពប្លែកនៃ Milky Way ដោយយកព័ត៌មានពីកែវយឹតវិទ្យុ និងផលិតរូបភាពថា តើកាឡាក់ស៊ីរបស់យើងនឹងទៅជាយ៉ាងណា ប្រសិនបើមនុស្សអាចមើលឃើញរលកវិទ្យុនេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ រូបភាពពីកែវពង្រីក Murchison Widefield Array បង្ហាញពីការបំភាយវិទ្យុប្រេកង់ទាបពីកណ្តាលនៃកាឡាក់ស៊ីជាពណ៌លឿង និងមាសដោយមានពណ៌ខៀវ និងពណ៌បៃតង។ លោកស្រីវេជ្ជបណ្ឌិត Natasha Hurley-Walker មានប្រសាសន៍ថា រូបភាពរបស់យើងកំពុងតែក្រឡេកមើលចំកណ្តាលមីលគីវ៉េឆ្ពោះទៅរកតារាវិទូក្នុងតំបន់ដែលគេហៅថា មជ្ឈមណ្ឌល ហ្គោលទិក។...
បរទេស៖វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា យោធារុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញមីស៊ីលនុយក្លេអ៊ែលឿនជាងសម្លេងថ្មីរបស់ខ្លួន ឲ្យក្រុមត្រួតពិនិត្យមកពីអាមេរិកមួយក្រុមមើល ដែលជាផ្នែកនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធទ្វេភាគី។ ក្រុមអ្នកជំនាញត្រួតពិនិត្យអាវុធសហរដ្ឋអាមេរិក បានធ្វើដំណើរទៅប្រទេសរុស្ស៊ី ជាផ្នែកនៃសន្ធិសញ្ញា ដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើឡើងជាមួយទីក្រុងមូស្គូ ហើយមីស៊ីលផ្លោងឆ្លងទ្វីប Avangard នេះ ត្រូវបានគេនិយាយថា មានសមត្ថភាពហោះលឿនជាងល្បឿងសម្លេងដល់ទៅ២០ដង។ គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Avangard នេះ...
សត្វរមាសចុងក្រោយបំផុតនៃកោះស៊ូមាត្រាប្រទេសឥណ្ឌូនេស៊ី បានងាប់ហើយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលបណ្ដាលឲ្យពូជរមាសប្រភេទនេះដាច់ពូជពីភពផែនដី។ យោងតាមមន្ត្រីអភិរក្សសត្វព្រៃឥណ្ឌូនេស៊ីឲ្យដឹងថា សត្វរមាសញីដែលមានអាយុ ២៥ឆ្នាំនេះ មានឈ្មោះថា Iman ដែលបានងាប់នៅលើកោះ Borneo ភាគកណ្ដាល។ មូលហេតុដែលបណ្ដាលឲ្យស្លាប់ គឺដោយសារជំងឺមហារីក និងដុះដុំសាច់។ ជំងឺនេះ បានធ្វើឲ្យសត្វរមាសរងការឈឺចាប់ខ្លាំងអស់រយៈពេលជាច្រើនខែ និងមានសម្ពាធខ្លាំងមុនពេលងាប់។ ថ្លែងដោយស្រងូតស្រងាត់ ប្រធានាយកដ្ឋានសត្វព្រៃលោក Augustine Tuuga ឲ្យដឹងថា...
បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសតួកគីមានផែនការ ធ្វើការផលិតឲ្យមានយន្តហោះចម្បាំងដោយខ្លួនឯងផ្ទាល់ ដែលនឹងត្រៀមរួចរាល់សម្រាប់ការហោះហើរ នៅក្នុងរយៈពេល៥ឬក៏៦ឆ្នាំទៅមុខទៀត។ លោក Tayyip Erdogan ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសតួកគីនឹងធ្វើការវិនិយោគក្នងបរិវេណអគារ ដែលនឹងអនុញ្ញាតឲ្យធ្វើការបំពេញតួនាទីនៃប្រព័ន្ធបំផ្ទុះ ដែលបង្កើតឡើងដោយយន្តហោះចម្បាំង F-16 និងយន្តហោះគ្មានមនុស្សបើក ឬក៏កូនដ្រូន។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
ព្រះសីហនុ៖ ជាថ្មីម្តងទៀត ក្នុងសប្តាហ៍នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក កូនសត្វពង្រូលមួយក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះ បានរស់រានមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលបានពីប្រជាពលរដ្ឋ ដែលមានបំណងចូលរួមជាមួយលោកឧកញ៉ា ក្នុងយុទ្ធនាការ អភិរ័ក្សប្រភេទសត្វកម្រ នៅកម្ពុជា ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កូនសត្វពង្រូលនេះ...