បរទេស៖ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅប្រទេសថៃ សម្តេចប៉ាប ហ្វ្រង់ស័រ បានឆ្លៀតយកឱកាសនេះផ្ញើសារទៅកាន់ពិភពលោក ដើម្បីជួយថែរក្សាកុមារ និងស្ត្រី ដែលត្រូវបានគេរំលោភបំពាន ក៏ដូចជាជនភៀសខ្លួននៅជុំវិញពិភពលោក ក្នុងពេលបង្ហាញពីកិច្ចសហប្រតិបត្តិការអន្តរសាសនាដើម្បីបង្កើតសន្តិភាព។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា សម្តេចប៉ាបហ្វ្រង់ស័រ របានសម្តែងការព្រួយបារម្ភចំពោះភាពលំបាករបស់អ្នកដែលទទួលរងនូវការធ្វើបាបក្នុងអំឡុងពេលធ្វើពិធី អភិបូជាបរិសុទ្ធ mistreatment នៅឯពហុកីឡដ្ឋានជាតិ Supachalasai...
តូក្យូ៖អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ត្រូវបានអនុញ្ញាតិឲ្យនិយាយជាមួយប្រពន្ធរបស់លោក បន្ទាប់ពីមានការហាមឃាត់រយៈពេល ៨ ខែលើការទាក់ទងបែបនេះ ខណៈលោករង់ចាំការជំនុំជម្រះលើបទចោទប្រកាន់ពីការប្រព្រឹត្តខុសហិរញ្ញវត្ថុយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ក្រុមរដ្ឋអាជ្ញាបានជជែកវែកញែកអំពីទំនាក់ទំនងរវាងលោក និងលោក Carole Ghosn ដែល ប្រថុយគ្រោះថ្នាក់នៃការក្លែងបន្លំភស្តុតាង និងប្រឌិតរឿងរ៉ាវ។ សំណើរបស់មេធាវីការពារក្តីដើម្បីឲ្យគូស្វាមីភរិយាត្រូវបានបដិសេធ ៦ ដង មុនពេលតុលាការក្រុងតូក្យូបានផ្តល់ការអនុញ្ញាតកាលពីថ្ងៃសុក្រ។ នេះបើយោងតាមអ្នកនាំពាក្យរបស់...
តូក្យូ៖ក្រុមហ៊ុន Japan Display Inc បាននិយាយថា ខ្លួនបានច្រានចោលនាយកគណនេយ្យម្នាក់កាលពីឆ្នាំមុនពីបទកេងបន្លំប្រាក់ប្រហែល ៥៧៨ លានយ៉េន (៥,៣ លានដុល្លារ) ក្នុងរយៈពេល ៤ ឆ្នាំចាប់តាំងពីក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple Inc បានផ្សព្វផ្សាយជាសាធារណៈកាលពីឆ្នាំ ២០១៤យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ JDI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតនិយោជិកហើយថា ខ្លួនកំពុងសហការជាមួយប៉ូលីស ហើយការកិបកេងប្រាក់ត្រូវបានរាយការណ៍ដំបូងដោយកាសែតអាសាហ៊ី...
BIARRITZ៖ម្ចាស់សណ្ឋាគារបារាំងបានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍ Airbnb កាលពីថ្ងៃពុធបានចាប់ភាពជាដៃគូថ្មីរបស់ខ្លួនជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិដោយព្រមានថា ពួកគេនឹងឈប់ធ្វើការលើផែនការសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេហៅថា ជាគូប្រកួតប្រជែងអយុត្តិធម៌យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ សណ្ឋាគារបារាំងបានចោទប្រកាន់ជាយូរមកហើយនូវកម្មវិធីជួលផ្ទះមួយឈ្មោះ Airbnb ពីការទាញយកផលប្រយោជន៍ពីការត្រួតពិនិត្យតិចតួចបំផុតដើម្បីកាត់ផ្តាច់អាជីវកម្មរបស់ពួកគេ ហើយបាននឹងកំពុងបញ្ចុះបញ្ចូលអាជ្ញាធរឲ្យធ្វើការបង្ក្រាបលើការជួលភ្ញៀវទេសចររយៈពេលខ្លី។ សមាគមសណ្ឋាគារGNI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំឡុងពេលប្រមូលផ្តុំឧស្សាហកម្មមួយនៅក្នុងទីក្រុងរមណីយដ្ឋានឆ្នេរអាត្លង់ទិកថា “Airbnb មិនត្រូវបានអនុវត្តតាមច្បាប់ទេ ហើយត្រូវតែត្រូវបានគេដកសិទ្ធិ” ។ GNI បាននិយាយថា ខ្លួននឹងធ្វើការតវ៉ាជាមួយគណៈកម្មការក្រមសីលធម៌របស់IOCក៏ដូចជាគណៈកម្មាធិការរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤...
បរទេស៖ អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកគួរតែទំពារស្ករកៅស៊ូ បន្ទាប់ពីញាំអាហាររួច ដើម្បីការពារធ្មេញរបស់អ្នកពីការរលួយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវលើការលាងជម្រះបានសិក្សាអស់រយៈពេល ៥០ ឆ្នាំ ហើយបានរកឃើញថា ស្ករកៅស៊ូគ្មានជាតិស្ករកាត់បន្ថយហានិភ័យនៃការពុកធ្មេញបាន ២៨ ភាគរយ។ វាមានប្រសិទ្ធភាពដោយធ្វើឱ្យមាត់បង្កើតទឹកមាត់កាន់តែច្រើន ជួយបន្សាប និងលាងសម្អាតអាស៊ីត...
បរទេស:USA Todayចេញផ្សាយនៅថ្ងៃពុធទី២០ខែវិច្ឆិកានេះបានសរសេរថាយោធារបស់សហរដ្ឋអាមេរិកដែលមិនបានបញ្ជាក់អត្តសញ្ញាណបានអះអាងថាយោធាអាមេរិកចំនួនពីរនាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ឧទ្ធម្ភាគចក្រមួយនៅព្រឹកថ្ងៃថ្ងៃពុធនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប្រភពដដែលបានសរសេរទៀតថាទោះបីជាយ៉ាងណាក្តីការធ្លាក់លើកនេះគឺកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយប៉ុន្តែយោធាដដែលបាននិយាយថារបាយការណ៍បឋមបានបង្ហាញថាឧប្បត្តិហេតុនេះមិនមែនបណ្តាលមកពីការបាញ់ប្រហារណាមួយពីសត្រូវរបស់ខ្លួនទេទោះបីមានការអះអាងពីពួកតាលីបង់ថាខ្លួនគឺជាអ្នកដែលបានបាញ់ឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងហោះហើរនៅក្នុងខេត្តLogarភាគខាងកើតនៃប្រទេសនេះ។ ការស្លាប់របស់យោធាអាមេរិកចុងក្រោយនេះបានធ្វើឲ្យចំនួនអ្នកស្លាប់ដោយការប្រយុទ្ធរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះក្នុងប្រទេសអាហ្វហ្គានីស្ថានកើនដល់១៩នាក់ហើយ។ បច្ចុប្បន្នវត្តមានកងទ័ពអាមេរិកដែលនៅសល់មានប្រហែលជា១៤០០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយទាហានអាមេរិកចំនួន២៤០០នាក់ហើយដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០១៕ ប្រែសម្រួល:ស៊ុនលី
ទីក្រុងចំនួន១២ ត្រូវបានគេវាយតម្លៃថាជាទីក្រុងដែលមានប្រជាពលរដ្ឋបានចូលបណ្ដាល័យសាធារណៈ និងខ្ចីសៀវភៅយកទៅអានច្រើនជាងគេលើពិភពលោក ដោយក្នុងមួយឆ្នាំសៀវភៅដែលខ្ចីចេញមានរហូតដល់ជាង១០០លានក្បាលក៏មាន។ បើតាមតួលេខនេះប្រជាជននៅតំបន់អាស៊ីមានចិន និងជប៉ុន ដែលមានអ្នកចូលចិត្តអានសៀវភៅច្រើន បើគិតតាមចំនួនសៀវភៅដែលបានខ្ចីចេញក្នុងមួយឆ្នាំៗ។ ទីក្រុងដែលមានមនុស្សខ្ចីសៀវភៅអានច្រើនជាងគេគឺបណ្ដាល័យTokyo Metropolitan Library នៅតូក្យូ មានអ្នកខ្ចីសៀវភៅអាន១១១,៩លានក្បាលក្នុងមួយឆ្នាំ តាមបីក្រោយដោយបណ្ដាល័យនៅសៀងហៃ៨៦,២លានក្បាល ញ៉ូយក៥៦,៣លានក្បាល ហុងកុង ៤៩,៣លានក្បាល និងមានជាបន្តបន្ទាប់ដូចមានក្នុងតារាង៕
ក្រុងហូជីមីញ ប្រទេសវៀតណាម បានទទួលរងការបំពុលខ្យល់អាកាសធ្ងន់ធ្ងរអស់រយៈពេលមួយសប្តាហ៍មកហើយ ដោយក្រុមអ្នកពនិត្យមើលខ្យល់អាកាសបង្ហាញកម្រិតខ្ពស់នៃធូលីល្អិត។ អគារខ្ពស់ៗ នៃទីក្រុងនេះ គេស្ទើរតែមិនអាចមើលឃើញពីចម្ងាយ៥០០ម៉ែត្រ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២១វិច្ឆិកា៧៧។ ភាពមើលឃើញបានធ្លាក់ចុះដោយសារផ្សែងអ័ព្ទ ជាពិសេស នៅរង្វង់មូលធីមីនៅសង្កាត់លេខ២ ដែលមានភាពកខ្វក់បំផុតនៅទីក្រុងនេះ។ នេះបើយោងតាមលទ្ធផលត្រួតពិនិត្យខ្យល់អាកាស។ ការបំពុលបរិយាកាសនេះ អាចមើលឃើញដោយភ្នែកទទេ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ សន្ទស្សន៍គុណភាពខ្យល់ (AQI) ដែលត្រូវបានកត់ត្រាដោយក្រុមអ្នកត្រួតពិនិត្យ គុណភាពខ្យល់អាកាសIQAir AirVisual ដែលមានមូលដ្ឋាននៅប្រទេសស្វីសនោះ...
អង់ការ៉ា:ប្រធានាធិបតីតួកគីលោកTayyip Erdoganនៅព្រឹកថ្ងៃអង្គារនេះបានប្រកាសថាតួកគីនឹងត្រូវតែចាំបាច់សម្លឹងមើលទីផ្សារផ្សេងមួយទៀតប្រសិនបើអាមេរិកនៅតែមិនមានបំណងប្តូរចិត្តពាក់ព័ន្ធនឹងការសម្រេចចិត្តមិនព្រមលក់យន្តហោះចម្បាំងប្រភេទF-35មកឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ានោះ។ ភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធទី២០ខែវិច្ឆិកានេះបានឲ្យដឹងថាសេចក្តីថ្លែងការប្រកាសដែលត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីរូបនេះត្រូវបានធ្វើឡើងក្នុងគ្រាដែលលោកកំពុងស្ថិតនៅក្នុងកិច្ចប្រជុំជាមួយនឹងសមាជិកបក្សក្នុងសភាហើយបញ្ជាក់ថាវាជាតម្រូវការចាំបាច់ដែលតួកគីត្រូវតែទិញយន្តហោះចម្បាំងឲ្យបានក្នុងពេលនេះ។ លោកTayyip Erdoganត្រូវបានគេជឿជាក់ថាលោកបានលើកឡើងបែបនេះសំដៅទៅនឹងអ្វីដែលលោកបានជួបប្រជុំដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីអាមេរិកDonald Trupmកាលពីសប្តាហ៍មុនហើយបញ្ជាក់យ៉ាងច្បាស់ថានឹងមិនមានផែនការដកចិត្តលើការបញ្ជាទិញប្រព័ន្ធការពារមីស៊ីលរបស់រុស្សីS-400តាមអ្វីដែលអាមេរិកចង់បាននោះឡើយ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ ប៉ូលីសថៃបាននិយាយថា បុរសជនជាតិម៉ាឡេស៊ីអាយុ ៦៣ ឆ្នាំម្នាក់ ដែលមានឈ្មោះថា «David ស្តេចវីស្គីក្លែងក្លាយ» ត្រូវបានចាប់ខ្លួននៅចំណតរថយន្តមួយកន្លែងនៅផ្សារទំនើបក្នុងទីក្រុងបាងកក ហើយបានសារភាពថា បានផលិតស្រាក្លែងក្លាយជាង ៣០ ឆ្នាំមកហើយ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Chan Fat...