ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមន៍ ទូកដឹកទេសចរណ៍ ខេត្តព្រះសីហនុ បានលើកឡើងថា អំឡុងពេលបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២១នេះ ក្រុមហ៊ុនទូកដឹកទេសចរណ៍ ក្នុងសមាគមន៍ នឹងអនុវត្តន៍វិធាន ការសុវត្ថិភាព តាមការណែនាំ របស់រដ្ឋបាលខេត្ត ពិសេសការណែនាំផ្ទាល់ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ពលរដ្ឋនិងអ្នកទេសចរណ៍...
រីយ៉ុ៖ ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានចុះបញ្ជីការឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៤,៧៤២ករណី និងចំនួនអ្នកស្លាប់ ១,៣៥១ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលនាំឱ្យមានចំនួនសរុប ៩,៧១៣,៩០៩ ករណី និងមានអ្នកស្លាប់ ២៣៦,២០ នាក់ ។ ជាមួយនឹងកំណត់ត្រាទាំងនេះ ប្រទេសនៅអាមេរិកខាងត្បូង បានកត់ត្រាថ្ងៃទី២២ ជាប់ៗគ្នាជាមួយនឹងការស្លាប់ប្រចាំថ្ងៃជាង ១,០០០ នាក់ដែលវិលត្រឡប់ទៅរកតួលេខ...
ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដឹកនាំកិច្ចប្រជុំ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួន ដើម្បីត្រួតពិនិត្យតាមដានសកម្មភាពការងារ ក៏ដូចជាត្រៀមរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៥ ខែកុម្ភៈ ឆាប់ៗនេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា...
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា និង សភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំកិច្ចពិភាក្សា ស្តីពី “កិច្ចសហប្រតិបត្តិការណ៍ រវាងស្ថាប័ននិងស្ថាប័ន”ក្រោមអធិបបតីភាព លោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសតូច និងមធ្យម និង...
បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុន Coca Cola ត្រូវបានគេជឿជាក់ថា នឹងដាក់ឲ្យដំណើរការផលិត រូបរាងដបថ្មីជាលើកដំបូងហើយក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់ខ្លាំង ជាងនេះទៀតនោះ គឺថាវាត្រូវបានផលិតឡើង ពីជាតិជ័រប្លាស្ទិក ដែលអាចយកមកកែច្នៃវិញបាន១០០ភាគរយផងដែរ ។ ដបភេសជ្ជៈរូបរាងថ្មីនេះ ត្រូវបានគេដឹងដែរថា អតិថិជនមួយចំនួននៅលើលោក នឹងអាចមើលឃើញវានៅតាមទីតាំងលក់ ជាច្រើននៅក្នុងសប្តាហ៍នេះ ដែលសង្ឃឹមបានបង្ហាញក្តីសង្ឃឹមថាវានឹងអាចជួយកាត់បន្ថយកាកសំណល់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ បានឲ្យដឹងថា សមាជិកក្រុមជិះកង់មនុស្សធម៌ របស់លោក បានត្រៀមប្រមូលផ្តុំគ្នា ជិះកង់ដើម្បីស្វាគមន៍ ព្រឹត្តិការណ៍ជិះកង់ នៃក្ដីស្រឡាញ់ខេត្តព្រះសីហនុ ដែលនឹងរៀបចំឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌...
ព្រះសីហនុ៖ លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ចាត់ទុកព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ គឺទិវាជិះកង់នៃក្តីស្រឡាញ់ នៅខេត្តព្រះសីហនុ រយៈពេលមួយថ្ងៃ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឆាប់ៗខាងមុខ ជាមេដែកដ៏សំខាន់មួយ ក្នុងការទាក់ទាញទេសចរក្នុងស្រុក បង្កើនការផ្សព្វផ្សាយ កាន់តែទំលូទំលាយអំពីកម្ពុជា ពិសេសនឹងចូលរួមលាតត្រដាង បង្ហាញពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ របស់ខេត្តព្រះសីហនុ ពិសេសគឺវិថី...
ភ្នំពេញ៖ សហព័ន្ធខ្មែរហែលទឹក ប្រកាសរៀបចំព្រឹត្តិការណ៍ ប្រកួតហែលទឹកដណ្ដើមពានរង្វាន់ លោកព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ចាប់ផ្ដើមឡើងវិញនាថ្ងៃទី១៩ និង២០ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីអាកខានមួយឆ្នាំ ដោយសារតែការរាតត្បាត នៃមេរោគCOVID-19 ធ្វើឡើងនៅអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង ។ លោក ហែម គីរី អគ្គលេខាធិការ...
បរទេស៖ក្រុមនាវាផ្ទុកយន្តហោះអាមេរិកពីរក្រុម នៅថ្ងៃអង្គារនេះ បានធ្វើសហសមយុទ្ធនៅដែនសមុទ្រចិនខាងត្បូង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីនាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង ធ្វើដំណើរក្បែរកោះដែលចិនគ្រប់គ្រង នៅដែនទឹកមានជម្លោះ ស្របពេលចិនធ្វើការថ្កោលទោសសហរដ្ឋអាមេរិក ពីបទធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាព។ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ Theodore Roosevelt និង Nimitz បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដែលមានគោលដៅបង្កើនអន្តរប្រតិបត្តិការរវាងសម្ភារៈ ក៏ដូចជាទីបញ្ជាការនិងសមត្ថភាពគ្រប់គ្រង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News...
ភ្នំពេញ៖ កីឡាករ មីន សាគីរីន ពាក់លេខ៣ ជួយឲ្យក្រុមបាល់ទាត់វ័យចាស់ ស្នងការខេត្តកណ្តាល គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំ ខេត្តកណ្តាលប្រចាំឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះ លើក្រុមបាល់ទាត់វ័យចាស់តាខ្មៅ ដោយប៉េណាល់ទី៣ទល់១ នាទីលានបាល់ទាត់ស្រុកកោះធំ នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០១។ រីឯក្រុមបាល់ទាត់វ័យចាស់ រីករាយដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះ...