ព្រះសីហនុៈ វិបត្តិជំងឺកូវីដ និងបញ្ហាដទៃទៀត បានធ្វើឲ្យការដ្ឋានសំណង់ទូទាំង ខេត្តព្រះសីហនុចំនួន ៦២៤ បានផ្អាកសកម្មភាពសាងសង់ ដែលការដ្ឋានសំណង់ទាំងនោះ មានវាសនាមិនច្បាស់លាស់។ យោងតាមរបាយការណ៍ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដនសស) ខេត្តព្រះសីហនុបានឲ្យដឹងថា យោងតាមការចុះតាមដានការដ្ឋានសំណង់ របស់ក្រុមមន្ត្រីជំនាញរបស់ដនសស ស្ថិតក្នុងខេត្តព្រះសីហនុ ក្រុមការងារមនី្ទរដនសស និងការិយាល័សដនសភ បានចុះតាមដានសកម្មភាពការងារសាងសង់បានរកឃើញថា ការដ្ឋានសំណង់ចំនួន៤ការដ្ឋាន...
កោះកុងៈ បន្ថែមពីលើគម្រោងអភិវឌ្ឍន៍ក្រុងរណប និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់ ដែលវិនិយោគដោយក្រុមហ៊ុនចិន រួមជាមួយនឹងគម្រោងសាងសង់ ព្រលានយន្តហោះតម្លៃទុនសរុបរាប់ខ្ទង់ពាន់លានដុល្លារ បច្ចុប្បន្នរដ្ឋាភិបាលកំពុងជំរុញ សាងសង់កំពង់ផែទេសចរណ៍ថ្មីមួយទៀត ស្ថិតនៅក្នុងក្រុងខេត្ត ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូន តាមសមុទ្របង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍។ នៅក្នុងដំណើរចុះត្រួតពិនិត្យទីតាំង គម្រោងសាងសង់កំពង់ផែទេសចរណ៍ ក្រុងខេមរភូមិន្ទ ស្វែងយល់លម្អិតពីសក្តានុពល ពីសក្តានុពលក្នុងខេត្តកោះកុង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១កន្លងមក លោកអៀង វាងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ...
ចូលរួមដំណើរ ជាមួយក្រុមគ្រួសារ BNI United ដែលមានម្ចាស់ក្រុមហ៊ុនជិត៣០ ចូលរួមក្នុងការបោះតង់ នៅឧទ្យានជាតិព្រះមុនីវង្សបូកគោដ៏ស្រស់ស្អាត ដើម្បីបង្កើនការ “ស្គាល់គ្នា ចូលចិត្តគ្នា និងជឿជាក់គ្នា (Know Like and Trust)” ក្នុងការបង្កើតទំនាក់ទំនង និងបង្កើនឱកាសរកស៊ីបន្ថែម។ លោក វឿនវី វឌ្ឍនៈ ប្រធានគណៈគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍នេះ...
ព្រះសីហនុ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វក្រាស់ ព្រលែងចូលក្នុង សមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ ដែលយកមកប្រគល់ឲ្យលោកឧកញ៉ា ដើម្បីចូលរួមថែរក្សា ក៏ដូចជាអភិរក្ស សម្បត្តិធម្មជាតិកម្ររៗទាំងនេះ។ នេះជាសត្វក្រាស់មួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិ...
ប្រភពព័ត៌មានរបស់ The History ដែលធ្លាប់បានចេញផ្សាយ នូវអត្ថបទមួយថាកាលពីឆ្នាំ១៩៨០សហរដ្ឋអាមេរិកបានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលថា ខ្លួនបានត្រៀមខ្លួនរួចរាល់នឹងលក់សម្ភារៈយោធា ទៅឲ្យសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងកំឡុងពេល ដែលរុស្សីកំពុងតែបើកការលុកលុយទៅលើប្រទេស អាហ្គានីស្ថានជារឿយៗ។ ការប្រកាសនេះត្រូវបានគេបង្ហាញពី ការព្រួយបារម្ភដោយសារតែវាគឺ ត្រូវបានគេមើលឃើញថាគឺជាការឆ្លើយតបរបស់សហរដ្ឋអាមេរិកទៅនឹង សកម្មភាពលុកលុយរបស់សហភាពសូវៀតទៅលើប្រទេសអាហ្គានីស្ថានដែលបានចាប់ផ្តើម ឡើងនៅ តាំងពីឆ្នាំ១៩៧៩។នៅក្នុងកុងត្រាសភារបស់អាមេរិកក៏បានយល់ព្រម ក្នុងការសាងសង់ ស្ថានីយយោធាដែលអាចទទួលបានព័ត៌មានផ្ទាល់ពីផ្កាយរណបរបស់ សហរដ្ឋអាមេរិកដែល អាចជួយឲ្យចិនទទួលបានផលប្រយោជន៍ជាច្រើនទាក់ទងទៅនឹងវិស័យកសិកម្មនិង ការជីកយករ៉ែផង។ ក្នុងកំឡុងពេលដែលសហភាពសូវៀត...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចុះបញ្ជីខ្ពស់បំផុតនៃការស្លាប់ចំនួន ៤៣០០ នាក់ជារៀងរាល់ថ្ងៃនៅថ្ងៃពុធ នៅពេលរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ចូលកាន់តំណែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សរុបចំនួន ១៨៨,១៥៦ ករណីឆ្លងថ្មី និងការស្លាប់ចំនួន ៤៣៨៣ នាក់ត្រូវបានរាយការណ៍នៅទូទាំងប្រទេស កាលពីថ្ងៃពុធនេះបើយោងតាមទិន្នន័យ ដែលបានធ្វើបច្ចុប្បន្នភាព ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃព្រហស្បតិ៍។...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រ វាយប្រហារមកលើតំបន់ភាគនីរតី នៃប្រទេសប៉េរូ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ បានអង្រួននៅចម្ងាយ៥៣គីឡូម៉ែត្រស្ថិតនៅភាគនីរតីនៃក្រុង Changuillo ប្រទេសប៉េរូ នៅវេលា ម៉ោង២២និង២៧នាទី ម៉ោងសកលកាលពីថ្ងៃពុធ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ៤,៨គីឡូម៉ែត្រ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមអ្នកសង្គ្រោះកំពុងទទួលបានក្តីសង្ឃឹមនៅក្នុងប្រតិបត្តិការមួយ ដើម្បីជួយសង្គ្រោះក្រុមអ្នក ជីករករ៉ែជនជាតិចិនចំនួន២២ដែលបានជាប់គាំងនៅ ក្នុងទីតាំងមួយតាំងតែពី ១សប្តាហ៍មកហើយ។ ប្រភពដដែលបានសរសេរទៀតថាក្រុមអ្នកជីក រ៉ែចំនួន១២នាក់ ទំនងជានៅមានជីវិតនៅឡើយក្រោយពេលដែលក្រុមអ្នកសង្គ្រោះបាន រកឃើញក្រដាសមួយសន្លឹកដែលបានបន្សល់ដោយក្រុមអ្នកជីករ៉ែចំនួន១២នាក់ដែល បានបញ្ជាក់ថា កុំបញ្ឈប់ការងាររបស់អ្នកឲ្យសោះដើម្បីជួយសង្គ្រោះពួកយើង។ នៅក្នុងក្រដាសនោះផងដែរក៏អាចបញ្ជាក់ ដែរបានថាមនុស្ស១០នាក់ផ្សេងទៀត គឺនៅតែបន្តបាត់ខ្លួននៅឡើយ។គួរឲ្យដឹងដែរការបាក់ដី ដោយសារការជីកយករ៉ែ នៅចិនបានក្លាយទៅជារឿងធម្មតាដោយសារតែប្រព័ន្ធសុវត្ថិភាព មិនត្រឹមត្រូវឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ក្រុមហ៊ុនMobile World Group (MWG) ដែលជាអាជីវកម្មលក់រាយ ដ៏ធំជាងគេក្នុង ចំណោមក្រុមហ៊ុនទាំង ១០០ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានរៀបចំកម្មវិធី ប្រកាសអំពីការទទួលបាននូវការបើក សាខា នៃហាង Bluetonicsចំនួន ៥០សាខា នៅសណ្ឋាគារផ្កាយប្រាំ សូហ្វីតែលភ្នំពេញភូគីត្រា...
អង់គ្លេស៖ទិន្នន័យបានបង្ហាញថា មេរោគរាតត្បាត Covid-19 បានកាត់បន្ថយអាយុកាលរស់នៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក្នុងរយៈពេលជាងមួយឆ្នាំ ដោយបុរស និងជនជាតិភាគតិចរងការវាយប្រហារ យ៉ាងខ្លាំងបំផុតនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ បើយោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ នៅភាគខាងត្បូងកាលីហ្វ័រញ៉ាបានយកគំរូតាមផលប៉ះពាល់នៃការផ្ទុះឡើងនៃ Covid-19 របស់សហរដ្ឋអាមេរិកទៅលើអាយុកាលថា សហរដ្ឋអាមេរិកបានឃើញការថយចុះនូវអាយុកាលអាយុ ១,១៣ ឆ្នាំ។ ពួកគេបានរកឃើញថា ប្រជាជនស្បែកសត្រូវបានរងផលប៉ះពាល់យ៉ាងហោចណាស់ ជាមួយនឹងអាយុកាលរំពឹងទុកធ្លាក់ចុះត្រឹមតែ ៩ ខែដល់ ៧៧,៨៤...