ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់ឲ្យតំណាង នាំយកឈុតសម្លៀកបំពាក់ ចំនួន៨០ឈុត នឹង មួកសុវត្ថិភាពចំនួន ៨០មួក ឧបត្ថម្ភដល់ប្រជាការពារ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការ បំពេញភារកិច្ច ជួយរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅ ក្នុងមូលដ្ឋាន ដែលត្រូវបានធ្វើឡើង...
កាលីហ្វ័រញ៉ា ៖ព្យុះដ៏ខ្មៅងងឹតមួយដែលមានចម្ងាយជាង៧៤០០គីឡូម៉ែត្រលើមហាសមុទ្រទឹកកកដ៏ឆ្ងាយស្ថិតនៅលើកភពNeptune បានធ្វើឲ្យតារាវិទូយល់ច្រឡំ បន្ទាប់ពីព្យុះនេះបានផ្លាស់ប្តូរទិសដៅដែលជាបាតុភូតមួយមិនធ្លាប់មានពីមុនមក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ប្ញសខ្យល់ព្យុះដូចជាកន្លែងងងឹតរបស់ភព Neptune គឺមិនធម្មតានោះឡើយ ប៉ុន្តែកាលពីមុនគ្មាននរណាម្នាក់បានឃើញការវិលត្រឡប់ទៅកាន់ តំបន់ប៉ូល បន្ទាប់ពីការធ្វើចំណាកស្រុកទៅអេក្វាទ័រទេ។ ដោយប្រើរូបភាពពីតេឡេស្កុបអវកាស Hubble នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា អ្នកវិទ្យាសាស្ត្រ Berkeley បាននិយាយថា ការផ្លាស់ប្តូរទិសដៅមិននឹកស្មានដល់ និងគួរឲ្យភ្ញាក់ផ្អើល។ ព្យុះនេះមានទំហំធំជាងមហាសមុទ្រអាត្លង់ទិក នៅលើផែនដី ហើយត្រូវបានរកឃើញដំបូងដោយតេឡេស្កុបអវកាស...
បរទេស៖កងទ័ពជើងទឹកចិននិយាយនៅ ថ្ងៃចន្ទនេះថា ក្រុមនាវាផ្ទុកយន្តហោះមួយក្រុម ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ ប្រទេសចិន ឈ្មោះ Shandong បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដើម្បីទៅធ្វើសមយុទ្ធ យោធាតាមប្រក្រតី នៅដែនសមុទ្រចិនខាងត្បូង។ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បាននិយាយប្រាប់ថា នាវាផ្ទុកយន្តហោះចិន Shandong នោះ អមដំណើរដោយនាវាចម្បាំង៤គ្រឿង និងបានធ្វើដំណើរ ចាកចេញពីកំពង់ផែ Dalian ស្ថិតនៅប្រទេសចិនភាគខាងជើង កាលពីថ្ងៃព្រហស្បតិ៍...
បរទេស៖ប្រទេសចិនបាននិយាយថា យោធារបស់ខ្លួនបានដេញនាវាពិឃាត អាមេរិកមួយគ្រឿងចេញ ក្រោយសហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងបន្តអះអាងសិទ្ធិនិងសេរីភាពធ្វើនាវាចរណ៍ នៅតំបន់កោះ Spratly ជាទីដែលទីក្រុងប៉េកាំង បានកសាងព្រលានយន្តហោះ និងសំណង់ផ្សេងទៀត។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ មន្ត្រីនាំពាក្យយោធាចិន លោក Tian Junli បាននិយាយថា ទីបញ្ជាការភាគខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ជូននាវានិងយន្តហោះ ទៅព្រមាននិងដេញនាវា ពិឃាតអាមេរិក...
ភ្នំពេញៈ កត្តានគរូបនីយកម្ម និងប្រជាសាស្ត្រ បានធ្វើឲ្យស្រុកចំនួន៦ ក្នុងខេត្តកណ្តាលមានភាពរីកចម្រើនលឿនជាងគេ ដោយសារទទួលឥទ្ឋិពលពីរាជធានីភ្នំពេញ ដែលមានការរីកចម្រើនយ៉ាងលឿន។ បណ្តាស្រុកទាំងនោះរួមមាន ស្រុកកៀនស្វាយ ស្រុកពញ្ញាលឺ ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្តាល និងក្រុងតាខ្មៅជាដើម។ ប្រធានសមាមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា សម្រាប់ដីនៅតាមបណ្តាស្រុកសំខាន់ៗ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានភាពទាក់ទាញខ្លាំង...
ភ្នំពេញៈ តម្រូវការប្រើប្រាស់អគ្គិសនី នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២០ នេះ បានធ្លាក់ចុះប្រមាណ១០ភាគរយ បើទៀបទៅនឹងឆ្នាំមុនេះ ដោយសារតែមានរោងចក្រ និងសហគ្រាសមួយចំនួនៅក្នុងប្រទេស មានការផ្អាកដំណើរការអាជីវកម្ម បណ្តោះអាសន្នរបស់ខ្លួន ដែលបង្កឡើងដោយជំងឺកូវីដ១៩ ។ លោកវិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល បានប្រាប់គេហទំព័រ Propertyaea.asia កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញថា...
បរទេស៖មេដឹកនាំទីបញ្ជាការប្រចំានៅតំបន់អាហ្វ្រិករបស់សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា បើទោះជាកងទ័ពសហរដ្ឋអាមេរិក នឹងចាកចេញពីប្រទេសសូម៉ាលីក៏ដោយ ក៏កងទ័ពទាំងនោះ នឹងនៅតែប្រចាំឈរជើងនៅក្នុងទីណាមួយ នៅតំបន់អាហ្វ្រិកខាងកើតដែរ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃទី០៤ ខែធ្នូថា ស្ថិតក្រោមបទបញ្ជាពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បុគ្គលិកនិងសម្ភារៈយោធាសហរដ្ឋអាមេរិក នឹងត្រូវដកចេញពីប្រទេសសូម៉ាលី...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានប្រកាសប្រឆំាងនឹងការភ្ញាក់ផ្អើលជាខ្លាំងទៅលើវត្តមាននៃវីរុសប្រភេទថ្មី ដែលបង្កការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានសាយភាយនៅចក្រភពអង់គ្លេស ដោយបានថ្លែងថា នេះជាផ្នែកមួយដែលធម្មតានោះទេសម្រាប់ការវិវត្តន៍ខ្លួនរបស់ជំងឺឆ្លងរាល ។ ក្រុមមន្ត្រីអង្គការសុខភាពពិភពលោក បានរកដាក់ចំណុចវិជ្ជមានទៅលើការរកឃើញប្រភេទថ្មី ដែលធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រទេសជាច្រើន ដើម្បីស្នើរឹតត្បិតការធ្វើដំណើរមកលើចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង...
បរទេស៖កងនាវាលេខ៧របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានធ្វើការប្រកាសឲ្យដឹងថា នាវាពិឃាតកងទ័ព USS John S. McCain នៅពេលថ្មីៗនេះ បានចូលរួមក្នុងសមយុទ្ធពហុជាតិមួយ នៅសមុទ្រហ្វីលីពីន ជាមួយនាវាចម្បាំង របស់បារាំងនិងជប៉ុន។ តាមសេចក្តីរាយការណ៍ សមយុទ្ធនោះ រួមមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ Emeraude នាវាគាំទ្រនិងជំនួយ Seine របស់កងទ័ពជើងទឹកបារាំង និងនាវាពិឃាតផ្ទុកឧទ្ធម្ភាគចក្រ JS...
សឹអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងតំបន់ បានប្រកាសនៅថ្ងៃច័ន្ទនេះនូវគម្រោងហាមឃាត់ការប្រមូលផ្តុំមនុស្សមិនលើសពី ៤ នាក់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង។ វិធានការណ៍ថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃពុធនិងរហូតដល់ថ្ងៃទី០៣ ខែមករា ហើយនឹងត្រូវអនុវត្តទៅរដ្ឋធានីសេអ៊ូល ក៏ដូចជាខេត្ត Gyeonggi និងអ៊ិនឈុន នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល។ បទបញ្ជារដ្ឋបាលកើតឡើងនៅពេលដែលការប្រមូលផ្តុំនៅចុងឆ្នាំត្រូវបានគេរំពឹងថា នឹងកើនឡើងបើទោះបីជាថ្មីៗនេះមានការកើនឡើងនៅក្នុងករណី ដែលបានបញ្ជាក់ប្រចាំថ្ងៃ នៅក្នុងប្រទេសក៏ដោយ។ លោក Seo Jeong Hyup...