បរទេស៖មន្ត្រីនិងប្រភពសន្តិសុខក្នុងទីក្រុងបង់ហ្គី តាមសេចក្តីរាយការណ៍ បាននិយាយថា រុស្ស៊ីនិងរវ៉ាន់ដា បានបញ្ជូនយោធានិងសម្ភារៈផ្គត់ផ្គង់ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដើម្បីជួយក្នុងការទប់ស្កាត់មិនឲ្យមានអំពើហិង្សាបង្កឡើងដោយក្រុមពួកឧទ្ទាម នៅមុនការបោះឆ្នោតនាថ្ងៃអាទិត្យ។ រដ្ឋាភិបាលសាធារណរដ្ឋអាហ្វ្រិកកណ្ដាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសរវ៉ាន់ដានិងប្រទេសរុស្ស៊ី បានចាត់វិធានការនានា ផ្តល់នូវការគាំទ្រដ៏មានប្រសិទ្ធភាព ដែលបានទៅដល់ទឹកដីអាហ្រ្វិកកណ្ដាលនៅថ្ងៃអាទិត្យ។ ក្រសួងការពារជាតិរបស់ប្រទេសរវ៉ាន់ដា បានធ្វើការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនទើបបានបញ្ជូនកងទ័ពទៅមែន ចំណែករុស្ស៊ី ដែលពីមុនធ្លាប់បានបញ្ជូនអាវុធ និងយោធាទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ស្របពេលដែលខ្លួនស្វះស្វែងបង្កើនឥទ្ធិពលនៅអាហ្វ្រិកនោះ...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ខុទ្ទកាល័យនាយកដ្ឋមន្ត្រី បានប្រកាស បន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រីថា ប្រទេសបារាំង កំពុងតែផ្អាកសម្រាប់ការធ្វើដំណើរនៅពាក់កណ្តាលអធ្រាត (ម៉ោងនៅក្រុងប៉ារីស) សម្រាប់រយៈពេល៤៨ម៉ោង រាល់ការធ្វើដំណើរទាំងអស់មកពីចក្រភពអង់គ្លេស “ក្នុងនោះបូករួមទាំង ពលរដ្ឋដែលបានដឹកជញ្ជូនទំនិញនៅលើដងផ្លូវ តាមអាកាស តាមសមុទ្រ ឬរថភ្លើង” ។ ទូរទស្សន៍ BFM TV...
បរទេស៖ប្រទេសចិន នៅក្នុងពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញពីអំណាចយោធារបស់ខ្លួន នៅលើបណ្ដាញផ្សព្វផ្សាយរដ្ឋនានា ជាអ្វីដែលអ្នកវិភាគនិយាយថា គឺជាការព្រមានមួយចំពោះកោះតៃវ៉ាន់ និងលោកស្រីប្រធានាធិបតី តៃ្ស អ៊ីងវិន។ ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍ថា ទូរទស្សនកណ្ដាលចិនរបស់ទីក្រុងប៉េកាំង នៅពេលថ្មីៗនេះ បានចាក់ផ្សាយវីដេអូឃ្លីបពីការហ្វឹកហាត់សង្គ្រាមមួយ ដែលត្រៀមសម្រាប់តៃវ៉ាន់ បង្ហាញពីសមត្ថភាពរថក្រោះ Type...
លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបន្តនាំយកសត្វពង្រូល ចំនួន ១ក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិ វិញ ប្រយោជន៍ដើម្បីឲ្យសត្វនេះ បានរស់រាន មានជីវិតឡើងវិញ ក្រោយទទួលបាន ពីប្រជាពលរដ្ឋ នាំយកមកប្រគល់ជូន។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វពង្រូលទាំង ០១នេះ...
អាហ្វហ្គានីស្ថាន៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា អ្នកនាំពាក្យមួយរូបរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថា គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានបាញ់ផ្លោងចំមូលដ្ឋានដ៏សំខាន់របស់សហរដ្ឋអាមេរិក- អង្គការណាតូ (NATO) នៅក្នុងស្រុក Bagram ខេត្ត Bagram របស់ប្រទេសអាហ្វហ្គានីស្ថាន នៅព្រឹកថ្ងៃសៅរ៍នេះ ដែលហួសទៅដល់តំបន់ស្ថិតនៅភាគខាងជើងនៃក្រុងកាប៊ុល ។ គ្រាប់រ៉ុក្កែតនោះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីការស្លាប់ ឬខូចខាតអ្វីនៅឡើយទេ ។ លោកស្រី...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ ជាការព្រលែង លើកទី១២០ ដែលលោកឧកញ៉ា បានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស។...
នៅថ្ងៃនេះកាលពីក្នុងឆ្នាំ ១៩៧៣ យន្ដហោះដែលដឹកក្រុមអ្នកធម្មយាត្រា មួយក្រុមត្រឡប់មកពីទីក្រុងMeccaវិញបានជួបឧបទ្ទេវហេតុដ៏អាក្រក់ គឺធ្លាក់នៅក្នុងតំបន់Kanoនៃប្រទេសនេហ្ស៊េរីយ៉ាដោយក្នុងនោះវាបានសម្លាប់ មនុស្ស រហូតទៅដល់១៧៦នាក់។ យន្តហោះ Royal Jordanian Boeing 707-300 ត្រូវបានជួលដោយ ក្រុមហ៊ុននេហ្ស៊េរីយ៉ាដើម្បីដឹកអ្នកកាន់សាសនាឥស្លាមនៅប្រទេសនីហ្សេរីយ៉ាទៅកាន់ ពិធីធ្វើធម្មយាត្រាមួយនៅក្នុងទីក្រុងMeccaក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយក្នុងនោះមានអ្នកដំណើរប្រមាណជា១៩៨នាក់និងសមាជិកនាវិក១១នាក់ ដែលនៅជាមួយនឹងយន្តហោះនេះនៅពេលដែលយន្ដហោះបានទៅដល់ អាកាសយានដ្ឋានកាណូ។ ការហោះហើរចេញនិងចូលទៅកាន់ អាកាសយានដ្ឋានKano គឺជាការពិបាកមួយសម្រាប់អ្នកបើកយន្តហោះក្នុងរដូវត្រជាក់ដោយ ទីក្រុងនេះស្ថិតនៅលើច្រាំងនៃវាលខ្សាច់សាហារ៉ានិងបរិវេណដែលជាខ្យល់បក់ខ្លាំងនៃវាលខ្សាច់...
ភ្នំពេញ៖ ក្រោយពីទទួលដំណឹង ពីនគរបាលប៉ុស្តិ៍មូលដ្ឋាន ថាមាន ក្មេងប្រុសម្នាក់ ឈ្មោះ សឹង ប៊ុនលាភ អាយុ ១០ឆ្នាំ សព្វថ្ងៃរស់នៅជាមួយ យាយ តា ក្នុងភាពក្រីក្រ ក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានជំងឺរាគរោះ ចុកពោះ ធ្ងន់ធ្ងរ ដែលត្រូវការ សង្គ្រោះព្យាបាលបន្ទាន់នោះ...
រតនៈគីរីៈ កោះសិប្បនិម្មិតថ្មីមួយ ដែលមានទំហំ៥,៣១ហិកតា គ្រោងនឹងបង្កើតឡើងនៅចំកណ្តាលផ្ទៃបឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគីរី ដោយមានការរៀបចំជាតំបន់ធម្មជាតិ ជាទីជម្រកសត្វស្លាប ក្នុងនាមជាផលិតផលថ្មី ក្នុងវិស័យទេសចរណ៍ប្រចាំខេត្ត។ នេះបើតាមការបង្ហើបប្រាប់ ពីរដ្ឋបាលខេត្តរតនៈគីរី កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ និងលើកកម្ពស់សោភ័ណភាពក្រុង ដើម្បីបង្កើនភាពទាក់ទាញលើការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋបាលខេត្តរតនៈគីរី បានបង្ហាញពីគម្រោងរៀបចំ និងស្ថាបនាទីសាធារណៈនានា...
បរទេស៖ កាសែតមួយឈ្មោះ Orient Today បានរាយការណ៍ថា គ្រួសារមួយ នៅខេត្តហឺប៉ី ប្រទេសចិន បានជីកសាកសពកូនស្រី របស់ពួកគេចេញពីផ្នូររបស់នាង ហើយបានលក់សាកសពនោះ សម្រាប់ពិធីភ្ជាប់ពាក្យ ប្រពៃណីដ៏ចម្លែកមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នាង Kang Cuicui...