ភ្នំពេញៈ ក្រោមឥទ្ធិពលនៃវិបត្តិជំងឺសាកល ដែលកំពុងញាំញីសេដ្ឋកិច្ចស្ទើរគ្រប់ប្រទេសលើសាកលលោក ឱ្យដាំក្បាលធ្លាក់ចុះនោះ សម្រាប់តែចរន្ត ទីផ្សារអចលនទ្រព្យកម្ពុជា ត្បិតថាទទួលនូវឥទ្ធិពលអវិជ្ជមាន មិនសូវធ្ងន់ធ្ងរដូចគេ ប៉ុន្តែទម្រាំឱ្យ មានស្ថានភាពល្អប្រសើរឡើងវិញដូចឆ្នាំ២០១៩ យ៉ាងហោចណាស់ រហូតដល់ចុងឆ្នាំ២០២១ ។ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៩...
បងប្អូនដែលធ្វើដំណើរចុះពីស្ពានច្បារអំពៅ ត្រង់ចំនុចស្តុបទី ២ ប្រហែលជាបានស្គាល់ និងបានឃើញ ប៉ូលិសចរាចរណ៍រូបនេះហើយ ព្រោះគាត់តែងតែមានវត្តមាន ក្នុងការសម្រួលចរាចរណ៍ ជូនដល់បងប្អូន ដែលធ្វើដំណើរ ទៅមកជារៀងរាល់ថ្ងៃ មិនដែលដាច់នោះទេ។ យោងតាមហ្វេសប៊ុក របស់បងស្រីម្នាក់ ដែលមានឈ្មោះថា រ៉ានូ បានបង្ហោះនូវសារ ដោយភ្ជាប់ជាមួយរូបភាព របស់លោកអ៊ុំប៉ូលិស ថា នាងខ្ញុំសូមអធ្យាស្រ័យ.. សូមរំខាន...
ភ្នំពេញ៖ ឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា ៥៥៥ដុល្លារសហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩។ ការបរិច្ចាគនេះធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ទិញវ៉ាក់សាំងកូវីដ១៩...
កំពតៈ ស្របទៅនឹងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយខេត្តជាប់មាត់សមុទ្រ ឱ្យទៅជាតំបន់កម្សាន្ត ដ៏ទាក់ទាញលំដាប់អន្តរជាតិ បច្ចុប្បនេះ ខេត្តកំពត បានបន្តភាពទាក់ទាញលើគម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំៗជាច្រើន ដែលមានតម្លៃរាប់សិបលានដុល្លារ ដែលបម្រើដល់វិស័យទេសចរណ៍។ ភ្ជាប់ជាមួយ នឹងការទទួលបានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើននៅទូទាំងខេត្តកំពត លោកឧកញ៉ា តេង រិទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុនអចលទ្រព្យ R Investment Group...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ វាយប្រហារភាគនីរតីនៃដែនកោះ សូលូម្ម៉ង់ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា មានគ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ អង្រួននៅចម្ងាយ៣៩គីឡូម៉ែត្រភាគនីរតីនៃក្រុង Buala នៃដែនកោះ សូលូម្ម៉ង់ (Solomon) នៅវេលាម៉ោង២២និង៣០នាទី ម៉ោងសកល កាលពីថ្ងៃចន្ទ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ថា ផ្កាយរណបសេវាកម្មតាមដាន របស់សហភាពអឺរ៉ុប (EU) បានឲ្យដឹងកាលពីថ្ងៃចន្ទថា កាលពីខែមុន ជាខែវិច្ចិកា ដែលក្តៅបំផុត នៅក្នុងកំណត់ត្រា ខណៈដែលសហភាពអឺរ៉ុប បានចាត់ទុកថា មានសីតុណ្ហភាពក្តៅបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។ សេវាកម្មតាមដានការបំរ៉ែលបំរួលអាកាសធាតុ (C3S)បានធ្វើការវិភាគទៅលើផ្ទៃរាប...
នាថ្ងៃទី១១ខែធ្នូឆ្នាំ១៩៤៦ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ទៅមហាសន្និបាតអង្គការសហប្រជាជាតិមួយត្រូវបានប្រព្រឹត្តឡើង ក្នុងគោលបំនងបោះឆ្នោតដោយបង្កើតឲ្យមានមូលនិធិមួយសង្គ្រោះបន្ទាន់ដល់កុមារឬ United Nation International Children’s Emergency (UNICEF) ដែលជាអង្គការស្ថិតនៅ ក្នុងគោលដៅធំដើម្បីផ្តល់ជំនួយនិងការគាំទ្រដល់កុមារដែលរស់នៅក្នុងប្រទេស ដែលបានបំផ្លិចបំផ្លាញ ដោយសង្គ្រាម។ បន្ទាប់ពីវិបត្តិស្បៀងអាហារនិងវិបត្ដិវេជ្ជសាស្ដ្រ នៅចុងទសវត្សឆ្នាំ១៩៤០អង្គការយូនីសេហ្វUNICEFបានបន្តតួនាទីរបស់ខ្លួនជាអង្គការ ផ្តល់ជំនួយដល់កុមារនៃគ្រប់ប្រជាជាតិដែលកំពុងមានបញ្ហានិងបន្តបន្ទាប់មកទៀត នៅក្នុងអំឡុង ទសវត្សរ៍ឆ្នាំ១៩៧០វាក៏បានក្លាយជាអង្គការដែលមានការគាំទ្រពេញទំហឹង ទៅលើសិទ្ធិកុមារ នៅលើលោក។ ក្រោយមកនៅក្នុងអំឡុងឆ្នាំ...
ភ្នំពេញ៖ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកអំណោយទៅជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិត្រពាំងគា ឃុំជើងគោ ចំនួន ១២៦ គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវគ្រឿង ឧបភោគ បរិភោគ រួមមាន៖ អង្ករ ចំនួន ២៥ គីឡូក្រាម ត្រីខ ចំនួន ១...
ភ្នំពេញៈ តំបន់ជ្រោយចង្វារបាន និងកំពុងក្លាយជាតំបន់ ដែលមានការរីកចម្រើនលឿន ដោយសារការវិនិយោគកើនឡើង ពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។ ហេតុផលជាច្រើន ដែលអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុង ជ្រើសរើសតំបន់នេះ សំរាប់សាងសង់ខុនដូ គឺមានច្រើនចំណុចដូចជា ទី១ មានទន្លេអមសងខាង ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព ទី២ មានទេសភាពស្រស់ស្អាត ដែលអាចគយគន់ដងទន្លេបានយ៉ាងស្រស់ស្រាយ ទី៣ ជាតំបន់...
ម្តងនេះកាន់តែពិសេស! វីងឈ្នះឥតល្ហែ រដូវកាលទី៣ បានមកវិញហើយ ដោយនាំជាមួយ ទឹកប្រាក់៣៣០លានរៀល ដើម្បីចែកជូនអតិថិជន ដែលមានសំណាង ចំនួន២៥នាក់ជារៀងរាល់ថ្ងៃ។ ងាយស្រួលបំផុត លោកអ្នក គ្រាន់តែ ធ្វើប្រតិបត្តិ ការ បញ្ចូលលុយទូរស័ព្ទ តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬលេខកូដ*989# ឬ ភ្នាក់ងារវីង ជាង៨២០០កន្លែង ដែលនៅក្បែរអ្នកបំផុត នោះលោកអ្នក...