បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីយោធាជើងទឹកជាន់ខ្ពស់អាមេរិកម្នាក់ បានធ្វើការចោទប្រកាន់ថាកងកម្លាំងយោធាពិសេសរបស់អូស្ត្រាលីថា គឺជាអ្នកដែលបានបាញ់សម្លាប់អ្នកទោសអាហ្គានីស្ថានម្នាក់នៅក្នុងចំណោមអ្នកទោសអាហ្គានីស្ថាន ចំនួន៧រូបដែលត្រូវបញ្ជូលតាមឧទ្ធម្ភាគចក្រ។ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកដែលមានឈ្មោះថា Josh គឺជាអ្នកបើកបករឧទ្ធម្ភាគចក្រ ប្រភេទ Squadron 469 ជាប្រភេទឧទ្ធមម្ភាគចក្រវាយប្រហារធន់តូច បានបន្តទៀតថានៅក្នុងពេលដែលកំពុង ធ្វើការប្រមូលអ្នកទោសទាំង៧នាក់នោះ យោធាអូស្ត្រាលីបានបាញ់សម្លាប់អ្នកទោសម្នាក់ដោយសារតែ បានដឹងថាឧទ្ធម្ភាគចក្រនេះគឺអាចផ្ទុកពួកគេបានតែ៦នាក់ប៉ុណ្ណោះ។ រំលឹកដែរថាហេតុការណ៍នេះ បានកើតឡើងនៅក្នងអំឡុងពេលយុទ្ធនាការ យោធារួមគ្នារវាងកងកម្លាំងពិសេសរបស់អាមេរិក និងអូស្ត្រាលីដើម្បីប្រឆាំងទៅនឹងការជូញដូរថ្នាំញៀន ដែលធ្វើឡើងដើម្បីឧបត្ថម ទៅដល់ក្រុមតាលីបង់ក្នុងប្រទេសអាហ្គានីស្ថាន៕...
បរទេស៖ ប៉ូលីសទីក្រុង ហូជីមិញ កំពុងតែធ្វើការស៊ើបអង្កេត លើពាក្យបណ្តឹងរបស់ស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបានអះអាងថា នាងត្រូវបានបុរសម្នាក់ រំលោភនិងប្លន់ ដោយថា បុរសម្នាក់នោះ ជាអ្នករត់ម៉ូតូឌុប។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសខាងលើ មានអាយុ ២៩ ឆ្នាំ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន ៨២គ្រួសារ ស្ថិតនៅភូមិបាក់ត្រកួន ឃុំនាច ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។ គួររំលឹកថា លោក ឧកញ៉ា ទៀ វិចិត្រ បាននាំយក គ្រឿងឧបភោគ និងបរិភោគ បន្តចែកជូនពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់ តួុរយ៉ាង លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat ក៏បានចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា នូវថវិកា ៥០ ០០០ដុល្លារ សហរដ្ឋអាមេរិក ក្នុងការជួយដល់ ជនរងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងវាយប្រហារ បណ្តារាជធានីខេត្តក្រុង នៃប្រទេសកម្ពុជា៕
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារបាននិយាយថា ខ្លួននឹងត្រៀមខ្លួនដើម្បី បង្កក្បាលគ្រាប់នុយក្លេអ៊ែរ បស់ខ្លួនទាំងស្រុង ប្រសិនបើសហរដ្ឋអាមេរិក ពិតជាធ្វើដូចគ្នានេះ ក្នុងគោលបំណងដើម្បី បន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ ចុងក្រោយដ៏ចម្បងមួយ ប្រើពេលត្រឹមតែមួយឆ្នាំ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២០២០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា សំណើដែលធ្វើឡើង ក្នុងពេលពីរសប្ដាហ៍មុនការបោះឆ្នោត...
សេអ៊ូល៖ បណ្ដាញឃោសនារបស់ កូរ៉េខាងជើងនៅថ្ងៃអង្គារ បានស្តីបន្ទោសកូរ៉េខាងត្បូង ចំពោះកិច្ចចរចាការពារជាតិរវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន អំពីការទប់ស្កាត់ការគំរាមកំហែង នុយក្លេអ៊ែរពីប្រទេសកុម្មុយនិស្ត ដោយហៅការពិភាក្សានេះថា ជាគ្រោងការណ៍ដែលមិនចេះពិចារណា ដើម្បីបង្ក្រាបការប្រណាំងរបស់ខ្លួន។ កាលពីសប្តាហ៍មុនទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ កិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខ (SCM) និងបានបញ្ជាក់ជាថ្មីនូវ កិច្ចប្រឹងប្រែងរួមគ្នា ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងដោយកត់សម្គាល់ថា កម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់រដ្ឋកុម្មុយនិស្ត...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសាងសង់ផ្ទះថ្មីមួយខ្នង ជូនស្រ្តីមេម៉ាយក្រីក្រ មួយគ្រួសារ មានកូន២នាក់ ក្រោយផ្ទះចាស់រងគ្រោះដោយសារដើមដូង រលំសង្កត់ពីលើ បណ្តាលអោយ រងការខូចខាតទាំងស្រុង នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងពេល អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីជូន គ្រួសារស្ត្រី មេម៉ាយរូបនេះ នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ក៏បាននាំយកអំណោយ ជាម្ហូមអាហារ និងថវិកា មួយចំនួន មកឧបត្ថម្ភបន្ថែមផងដែរ៕
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ដែលបានជួយឧបត្ថម្ភ ការសាងសង់ សំយ៉ាបដែកប្រកស័ង្កសី ក្រុមហ៊ុនខាងមុខ និងខាងក្រោយ សាលាឃុំ ចំនួន១៦៥ ម៉ែត្រការេ ចំណាយថវិកាអស់ ២, ៦៤០ដុល្លារសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក ឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវិក នៅកងឯកភាព កងនាវាប្រដេញ និងកងនាវាដឹកជញ្ជូន កងទព័ជើងទឹកមូលដ្ឋានសមុទ្រ និងបានឧបត្ថម្ភជា ហ្វីប្រូជ័រ ចំនួន ៥០០សន្លឹក និងថវិកា...
វេល៖យោងតាមការសិក្សាថ្មីមួយ នៃការវិភាគនៃធ្មេញអាយុកាល២០០ លានឆ្នាំបង្ហាញថា ថនិកសត្វដំបូងបង្អស់ នៅលើផែនដីមិនសូវសកម្មជាងសាច់ញាតិ ទំនើបទេ ប៉ុន្តែរស់នៅបានយូរដូចជាសត្វល្មូននាសម័យ បច្ចុប្បន្ន។ ការស្រាវជ្រាវបានរកឃើញថា ថនិកសត្វដំបូងបង្អស់ ដែលមានការវិវត្តប្រហែល ២០០ លានឆ្នាំមុន ប្រៀបដូចជាមនុស្សដែលកំពុងលង់លក់ នៃការផ្លាស់ប្តូរក្នុងល្បឿនយឺតដូចជាពស់ និងបង្គួយ។ ជីវិតនៅលើផ្លូវយឺត ៗ បានធ្វើឲ្យសត្វមានទំហំ ប៉ុនសត្វកណ្តុរទាំងនេះរស់នៅបានយូរជាងសមីការបច្ចុប្បន្នរបស់ពួកវា។ រង្វង់នៃការដុះលូតលាស់នៃហ្វូស៊ីលធ្មេញរបស់ ពពួកសត្វ២ប្រភេទបុរាណគឺ...
ភ្នំពេញៈ កិច្ចព្រមព្រៀង ការលុបបំបាត់ការយកពន្ធត្រួតគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងបណ្តាប្រទេសនានា នឹងផ្តល់អត្ថប្រយោជន៍ ដល់ភាគីចុះហត្ថលេខី លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិ នៃការយកពន្ធ កំណើនមូលដ្ឋានគិតពន្ធ តាមរយៈការទាក់ទាញ វិនិយោគដោយផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ លំហូរមូលធន ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស ការការពារនិវាសនជន ពីការប្រព្រឹត្តិកម្ម មិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការ...