History.com:រំលឹកប្រវត្តិសាស្ត្រមួយរបស់ ឥណ្ឌាដែលនាយករដ្ឋមន្ត្រីជា ស្ត្រីមួយរូបត្រូវបានក្រុមអង្គរក្សផ្ទាល់ខ្លួនរបស់គាត់ធ្វើឃាតនៅ ក្នុងការិយាល័យធ្វើការនាថ្ងៃទី៣១ខែតុលាកាលពីឆ្នាំ១៩៨៤។ លោកស្រីនាយករដ្ឋមន្ត្រីឥណ្ឌាIndira Gandhiដែលគ្រានោះត្រូវបានក្រុមអង្គរក្ស២នាក់របស់គាត់ដែលមានឈ្មោះBeant SinghនិងSatwant Singhដែលក្រោយមកទើបត្រូវបានគេដឹងថាពួកគេក្រុមជនជាតិSikhបានបាញ់សម្លាប់លោកស្រី នៅពេលដែលគាត់កំពុងស្ថិតនៅក្នុងការិយាល័យរបស់គាត់នាទីក្រុងញូវដេលីហើយជាការ ឆ្លើយតបបុរសទាំង២នាក់ត្រូវបានបាញ់សម្លាប់វិញភ្លាមៗផងដែរក្រោយហេតុការណ៍កើតឡើង។ អ្វីដែលគួរឲ្យកត់សំគាល់នៅមុនពេលការធ្វើឃាត នាយករដ្ឋមន្ត្រីរូបនេះលោកស្រីដែលបានឡើងកាន់តំណែងបន្តពីឪពុកដែលជា នាយករដ្ឋមន្ត្រីដំបូងបង្អស់របស់ឥណ្ឌាគឺលោកJawaharla Nehruគឺបានទទួលរង នូវបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយអស់ដូចជាបញ្ហាជាមួយក្រោយរួចផុតពីអាណានិគម អង់គ្លេសផងការប្រកាសឯករាជ្យពីប៉ាគិស្ថានផងនិងជាពិសេសបញ្ហាព្យាយាមបង្រួបបង្រួមជាតិតែមួយ ពីក្រុមជនជាតិភាគតិចផងដែរ។ ការធ្វើឃាតគឺទំនងកើតចេញពីការឆ្លើយតបទៅនឹង បញ្ជាមួយរបស់លោកស្រីនាយករដ្ឋមន្ត្រីកាលពីខែមិថុនាឆ្នាំ១៩៨៤ក្នុងការធ្វើការប្រតិបត្តិការ យោធាវាយលុកចូលទៅក្នុងប្រាសាទមួយរបស់ក្រុមជនជាតិSikhដើម្បីបំផ្លាញសំបុកក្រុមជ្រុល និយម Sikh...
ភ្នំពេញ៖ ដោយមើលឃើញ សកម្មភាពយ៉ាងសកម្ម របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងការងារអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ មួយរយៈកាលកន្លងមក លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឧបត្ថម្ភម៉ាស ចំនួន ៥កេះធំ (ស្មើនឹងចំនួន ១២.៥០០ សន្លឹក) ដល់សាខា សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្តទៀត ។ ក្រោយពីទទួលបាន ការឧបត្ថម្ភនេះហើយ ក្នុងឱកាសនេះដែរ ក្នុងនាម លោក គាំ សុខុម ជានាយកសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកឧកញ៉ា និងលោកស្រី ក្នុងការយកចិត្តទុកដាក់បរិច្ចាគ សម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្ត៕
ភ្នំពេញៈ វិស័យអចលនទ្រព្យ ស្ទើរគ្រប់ផ្នែកនៅក្នុងឆ្នាំ ២០២០នេះ បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលពីជំងឺកូវីដ១៩ ប៉ុន្តែអ្នជំនាញមើលឃើញថា មានវិស័យមួយចំនួននៅក្នុងផ្នែកនេះ នឹងមានសន្ទុះឡើងវិញ នៅឆ្នាំ២០២១ខាងមុខ។ លោកស្រីអាន សុធិតា នាយិកាក្រុម CBRE Cambodia នៅក្នុងកិច្ចសម្ភាសពិសេសជាមួយនឹងគេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា មានវិស័យមួយចំនួន នៅក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នឹងបន្តទាក់ទាញការវិនិយោគជាតិ និងអន្តរជាតិ...
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ដែលនឹងចុះហត្ថលេខានៅពេលខាងមុខ នឹងដើរតួជានិមិត្តរូបដ៏មានអត្ថន័យ នៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងពហុភាគី ដែលមិនត្រឹមតែ នៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកផងដែរ។ ការរីកចម្រើននាពេលបច្ចុប្បន្ន នៃការជំរុញឱ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដ៏ធំ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូរបស់ខ្លួន ប្រកាន់ខ្ជាប់ នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ ដែលប្រកបដោយបរិយាប័ន្ន...
បរទេស៖ ភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បាននិងកំពុងកើនឡើង ខណៈពេលដែលសហរដ្ឋអាមេរិកបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងវិវឌ្ឍន៍ចំណងទាក់ទងជាមួយកោះតៃវ៉ាន់និងចោទប្រកាន់ប្រទេសចិនថា ជាអ្នកទទួលខុសត្រូវចំពោះការរាតត្បាតវីរុសពាសពេញពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីចិន លោកស៊ីជិនពីង បានជំរុញឱ្យកងទាហាននៃកងទ័ពរំដោះប្រជាជនចិន រក្សាស្ថានភាពប្រុងប្រយ័ត្នខ្ពស់ និងដាក់ស្មារតី និងថាមពលទាំងអស់ដើម្បីត្រៀមធ្វើសង្គ្រាមនៅក្នុងដំណើរទស្សនកិច្ចនៅឯកងម៉ារីននៅទីក្រុងឆៅចូវ នៅភាគខាងត្បូងខេត្តក្វាងទុង។ ។ លោកបានបន្តដោយអំពាវនាវដល់កងទ័ព...
អ៊ីស្លង់៖យោងតាមអ្នកជំនាញ បាននិយាយថា ភ្នំភ្លើងសកម្មបំផុតរបស់ ប្រទេសអ៊ីស្លង់ធ្លាក់ធ្វើឲ្យលុប ជើងហោះហើរសម្រាប់អ្នកដំណើរចំនួន ៩០០ជើងកាលឆ្នាំ ២០១១ មើលទៅដូចជាវាត្រៀមនឹងផ្ទុះឡើងជាថ្មីហើយនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ភ្នំភ្លើងនេះមានឈ្មោះថា Grímsvötn គឺសកម្មបំផុតនៅលើកោះហើយស្ទើរតែគ្របដណ្ដប់ដោយទឹកកក។ វាបានផ្ទុះឡើងចុងក្រោយក្នុងឆ្នាំ២០១១ ហើយបានបង្កើតពពកផេះមួយចម្ងាយ២០គីឡូម៉ែត្រទៅលើអាកាសបណ្តាលឲ្យមានការលុបចោលជើងហោះហើរចំនួន ៩០០ ជើង។ ភ្នំភ្លើងអ៊ីស្លង់មួយទៀតឈ្មោះEyjafjallajökull បានផ្ទុះឡើងក្នុងឆ្នាំ ២០១០ ហើយបញ្ហានេះបានបង្កភាពវឹកវរជាងមុនដោយធ្វើឲ្យមានជើងហោះហើរប្រមាណ ១០០,០០០ ជើងត្រូវផ្អាក។...
វ៉ាស៊ីនតោន៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់ជាថ្មីម្តងទៀតនូវកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្ទេរការគ្រប់គ្រង ប្រតិបត្តិការពេលមានសង្គ្រាម (OPCON) របស់កងទ័ពកូរ៉េខាងត្បូង ត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook និងសមភាគីអាមេរិកលោក Mark Esper ក៏បានប្តេជ្ញាខិតខំអភិវឌ្ឍន៍សម្ព័ន្ធមិត្តរបស់ប្រទេស និងលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងថែមទៀត។ សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា“ រដ្ឋលេខាធិការ និងរដ្ឋមន្រ្តី...
ស៊ុយអែត៖ពិធីប្រគល់រង្វាន់ណូបែល និងព្រឹត្តិការណ៍ប្រពៃណីជាច្រើន ដូចជា ពិធីជប់លៀងធំត្រូវបានគេលុបចោល ឬផ្លាស់ប្តូរធ្វើតាមអ៊ីនធើណេតហើយទ្រង់ទ្រាយថ្មីត្រូវបានគេយកទៅប្រារព្ធ និងអបអរសាទរពិធីជប់លៀងនៅឆ្នាំ នេះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ រដូវណូប៊ែលប្រព្រឹត្តទៅនៅខែតុលារៀងរាល់ឆ្នាំ ដោយគណៈកម្មាធិការនៅប្រទេសស៊ុយអែត និងន័រវែសប្រកាសថា អ្នកដែលទទួលបានរង្វាន់ សម្រាប់ការងារឆ្នើមក្នុងវិស័យវិទ្យាសាស្ត្រ អក្សរសាស្ត្រ សន្តិភាព និងសេដ្ឋកិច្ច។ នៅឆ្នាំនេះមេដាយ និងសញ្ញាប័ត្រកំពុងត្រូវបាន ប្រគល់ទៅឲ្យម្ចាស់ជយលាភីនៅក្នុងប្រទេសកំណើតរបស់ពួកគេភាគច្រើនទំនងជាដោយមានជំនួយ ពីស្ថានទូត ឬសាកលវិទ្យាល័យដែលទទួលបានជយលាភី។ អ្នកទទួលនឹងត្រូវបានអញ្ជើញ ឲ្យចូលរួមពិធីប្រគល់រង្វាន់និងពិធីជប់លៀងនៅឆ្នាំក្រោយ។...
តូក្យូ៖ក្រុមហ៊ុនផលិតថាមពល អគ្គីសនីធំបំផុតរបស់ជប៉ុន “JERA” បាននិយាយថា ខ្លួននឹងបិទរោងចក្រថាមពលដើរដោយធ្យូងថ្ម ដែលគ្មានប្រសិទ្ធភាពក្នុងប្រទេស ជប៉ុននៅឆ្នាំ ២០៣០ ហើយវាមានគោលបំណងដើម្បី សម្រេចបាននូវការបំភាយកាបូន ឌីអុកស៊ីតសុទ្ធនៅឆ្នាំ ២០៥០ ដើម្បីទប់ទល់នឹងការប្រែប្រួល អាកាសធាតុ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការបិទស្ថានីយ៍ថាមពលធ្យូងថ្មដែលគ្មានប្រសិទ្ធិភាព គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ប៉ុន្តែនេះជាលើកដំបូងហើយដែលក្រុមហ៊ុនថាមពលប្រកាសពីចេតនាដើម្បីផ្គូផ្គងគោលនយោបាយនោះ។ ក្រុមប្រឹក្សារដ្ឋកំពុងពិភាក្សាអំពីវិធីកំណត់រោងចក្រផលិតធ្យូងថ្មដែលគ្មានប្រសិទ្ធិភាព ប៉ុន្តែ JERA បាននិយាយថា...
ភ្នំពេញ៖ ក្នុងនាមក្រុមការងារ កាកបាទក្រហមកម្ពុជា លោកឧកញ៉ាទៀ វិចិត្រ អនុប្រធានកិត្តិយស គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៍ មានម្ហូប អាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ដូចជាភួយ និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១៨គ្រួសារ ដែលរស់នៅក្នុង ក្រុមព្រែកពពេល ភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ដែលជាភូមិដាច់ស្រយាលមួយ ឆ្ងាយពីទីប្រជុំជន ក្នុងខេត្តកោះកុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះជាជំនួយផ្នែកមនុស្សធម៍ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្រាប់ ជូនពលរដ្ឋ ដែលជួបការលំបាក និងដោយពិនិត្យឃើញថាពលរដ្ឋទាំង១៨គ្រួសារនេះ រស់នៅឆ្ងាយពីទីប្រជុំជន ពិបាកទាំងផ្លូវធ្វើដំណើរ ឡើងចុះទៅកាន់ទីផ្សារផងនោះ ទើបនាំយកជំនួយនេះ មកផ្តល់ជូន ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋ ត្រៀមបម្រុងក្នុងរដូវភ្លៀងធ្លាក់ មកផងដែរ៕