បរទេស៖ទីភ្នាក់់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានចាប់ផ្តើមដកកងទ័ពចេញពីប្រទេសបេឡារុស ក្រោយពីបានចូលរួមក្នុងសហសមយុទ្ធយោធា Slavic Brotherhood។ តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា ទាហានឆ័ត្រយោង ដែលបានលោតឆ័ត្រយោងចូលទៅក្នុងប្រទេសបេឡារុស កាលពីថ្ងៃពុធនោះ កំពុងតែរៀបបញ្ជូនសម្ភារៈនិងបុគ្គលិកទៅលើរថភ្លើងយោធា សម្រាប់ការចាកចេញពីទីក្រុង Brest។ គួរបញ្ជាក់ថា សហសមយុទ្ធនោះ គឺជានិមិត្តសញ្ញាមួយនៃការគាំទ្ររបស់រុស្ស៊ី ចំពោះប្រធានាធិបតីបេឡារុស...
បរទេស៖ប្រទេសចិននិងឥណ្ឌា នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាឈប់បញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់ទីតាំងស្ថិតនៅតាមព្រំដែនមានជម្លោះ និងព្រមព្រៀងគ្នាជៀសវាងសកម្មភាពណាមួយ ដែលអាចនឹងធ្វើស្ថានភាពឲ្យមានភាពស្មុគស្មាញខ្លាំងឡើងនៅក្នុងតំបន់នោះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយប្រាប់ថា មន្ត្រីយោធាជាន់ខ្ពស់មកពីប្រទេសទាំងពីរ បានជួបគ្នាកាលពីថ្ងៃចន្ទ និងបានផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក...
បរទេស៖នាវាចម្បាំងសហរដ្ឋអាមេរិក USS Hershel ‘Woody’ Williams តាមសេចក្តីរាយការណ៍ពីទ័ពជើងទឹកអាមេរិក បានធ្វើដំណើរសមយុទ្ធហាត់សមការធ្វើដំណើរឆ្លងកាត់និងទំនាក់ទំនងគ្នា ជាមួយនាវាល្បាត Kedougou របស់ទ័ពជើងទឹកសេណេហ្គាល់ នៅក្នុងសប្ដាហ៍នេះ។ លោក David L. Gray ជាមន្ត្រីគ្រប់គ្រងលើនាវាចម្បាំងអាមេរិកនោះ បានមានប្រសាសន៍ថា “វាជារឿងមានកិត្តិយសនិងរីករាយ ដែលបានធ្វើការរួមជាមួយនាវាចម្បាំង Warship OPV Kedougou...
រដ្ឋកាលីហ្វ័រញ៉ា៖រដ្ឋកាលីហ្វ័រញ៉ាបានប្រកាសថា ខ្លួននឹងបញ្ឈប់ការលក់រថយន្តដឹកអ្នកដំណើរដើរដោយថាមពលសាំងថ្មី និងរថយន្តដឹកទំនិញនៅត្រឹមឆ្នាំ២០៣៥ជាផ្លូវការដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អភិបាលខេត្ត Gavin Newsom បានចេញបទបញ្ជានេះដោយចំណាត់ការមួយដែលលោកនិយាយថា នឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៣៥ ភាគរយនៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេស។ ការផ្លាស់ប្តូរនេះមិនបានហាមឃាត់មិនឲ្យសាធារណជនកាន់កាប់រថយន្ ប្រើហ្គាស ឬលក់វានៅលើទីផ្សាររថយន្តដែលបានប្រើនោះទេ ប៉ុន្តែបានបញ្ចប់នូវម៉ូដែលថ្មីត្រូវបានដាក់លក់។ រដ្ឋកាលីហ្វ័រញ៉ាមានច្បាប់ដែលតម្រូវឲ្យមានភាគរយជាក់លាក់នៃការលក់រថយន្តថ្មីត្រូវតែជាយានយន្តដែលមានអគ្គិសនី ឬសូន្យ។ ប្រសិនបើច្បាប់នេះត្រូវបានអនុវត្តវានឹងធ្វើឲ្យរដ្ឋកាលីហ្វ័រញ៉ាក្លាយជារដ្ឋសហរដ្ឋអាមេរិកដំបូងគេដែលមានផែនការបញ្ឈប់ពួកគេចេញទាំងស្រុង។ កាលីហ្វ័រញ៉ាគឺជារដ្ឋមានសេដ្ឋកិច្ចធំជាងគេទី៥ របស់ពិភពលោក ហើយប្រជាជនកាលីហ្វ័រញ៉ាមានចំនួនច្រើនជាងមួយក្នុងចំណោមយានយន្តថ្មីទាំង...
ភ្នំពេញ៖ ក្រុមអ្នកជំនាញ បានអះអាងស្រដៀងគ្នាថា ទីផ្សារដីធ្លីនៅតំបន់ជាយក្រុង នៅតែមានភាពល្អប្រសើរ និងមានចរន្តទិញលក់សកម្ម ជាងតាមបណ្តាខេត្ត ទោះបីក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងមានបញ្ហាក្តី។ លោកស្រី អាន សុធីតានាយិកាប្រចាំប្រទេស នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា តម្លៃដីនៅជាយក្រុងជាផ្នែកមួយ ក្នុងចំណោមផ្នែកសំខាន់ៗចំនួន៣ នៃវិស័យអចលនទ្រព្យ ដែលនឹងមានភាពល្អប្រសើរនៅឆ្នាំនេះ។ លោកស្រីបន្តថា តម្លៃដីនៅជាយក្រុងកើនឡើង ដោយសារការអភិវឌ្ឍន៍...
ភ្នំពេញ៖ ក្នុងឱកាស ដែលព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ លោក សូវ សច្ចៈសម្បត្តិ ជាឧកញ៉ា លោក សយ វិចិត្រ អគ្គនាយករង ក្រុមហ៊ុន ដើមអម្ពិល អែតវើថាយស៊ីង ឯ.ក សូមជូនពរឧកញ៉ា សូវ សច្ចៈសម្បត្តិ មានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវ...
បរទេស៖នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសយន្តហោះចម្បាំងប្រភេទ Sukhoi Su-30 នៃកងកម្លាំងយោធារុស្ស៊ីខាងលិច បានធ្លាក់នៅអំឡុងពេលហោះហើរ ហ្វឹកហាត់ដែលបានគ្រោងទុកមួយ នៅក្នុងតំបន់ Tver ភាគពាយព្យនៃទីក្រុងមូស្គូតែសំណាងល្អ ពីឡុត ២ នាក់បានហោះចេញដោយសុវត្ថិភាព។ ទីភ្នាក់ងារផ្សព្វផ្សាយសរព៏ត៌មាន របស់ក្រសួងការពារជាតិបានរាយការណ៍ថាបន្ទាប់ពីធ្លាក់ដល់ដីហើយអាកាសយានិកបានទាក់ទងជាមួយអាកាសយានដ្ឋានមូលដ្ឋាន ហើយក៏ត្រូវបានគេជម្លៀសចេញ។ យន្ដហោះបានធ្លាក់ចូលទៅក្នុងព្រៃ ដែលវាមិនបានបណ្តាលមានការបំផ្លាញណាមួយនៅលើដីគោកឡើយហើយប្រភពដដែលបាននិយាយទៀតថា គណៈកម្មការមួយនៃកងកម្លាំងយោធាត្រូវបានបញ្ជូនទៅកាន់ កន្លែងកើតហេតុដើម្បីកំណត់ពីមូលហេតុនៃឧប្បត្តិហេតុនេះ៕ ប្រែសម្រួល៖ស៊ុនលី
ត្រីបាឡែនជាង៩០ក្បាល បានស្លាប់ បន្ទាប់ពីបានមកជាប់នៅឆ្នេរសមុទ្រ ដាច់ស្រយ៉ាលមួយ នៅតំបន់ភាគខាងត្បូង នៃប្រទេសអូស្ត្រាលី។ ដោយក្រុមអ្នកសង្គ្រោះ បានព្រមាននៅថ្ងៃអង្គារទី២២ ខែកញ្ញាថា ការសង្គ្រោះត្រីបាឡែន ចំនួន១៨០ក្បាលទៀត ដែលនៅជាប់ខ្លួននៅទីនោះនៅឡើយនោះ ជួបការលំបាកច្រើន។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាត្រីបាឡែនធំៗជាច្រើនក្បាល បានជាប់នៅលើឆ្នេរសមុទ្រ នៃកំពង់ផែ Macquarie នៅរដ្ឋ Tasmania។ ក្រុមអ្នកជួយសង្គ្រោះបានឃើញដើរកាត់ទឹក ដើម្បីទៅដល់ត្រីបាឡែនទាំងនោះនៅពេលពួកគេបានព្យាយាម...
ភ្នំពេញៈ ស្របពេលតំបន់អាស៊ាន ដែលកំពុងលេចចេញ ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ក្រុមហ៊ុន Best Inc ដែលមានបណ្តាញផ្គត់ផ្គង់ និងដំណោះស្រាយដឹកជញ្ជូនរួមរបស់ចិន នឹងបង្កើតបណ្តាញសេវាកម្មបន្ថែមទៀតនៅក្នុងតំបន់នេះ។ ក្រុមហ៊ុន ដែលមានទីស្នាក់ការកណ្តាលទីក្រុង Hangzhou បានចាប់ផ្តើមប្រតិបត្តិការ សេវាកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសចិន និងទីផ្សារអាស៊ីអាគ្នេយ៍ចំនួន ៥កាលពីដើមឆ្នាំនេះ។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន China Daily នៅថ្ងៃទី២២ ខែកញ្ញា...
បរទេស៖សារព័ត៌មានបរទេស នៅថ្ងៃចន្ទបានសរសេរថា សមយុទ្ធយោធា ដ៏ធំមួយនឹងប្រព្រឹត្តទៅ នៅឯភាគខាងត្បូង នៃប្រទេសរុស្ស៊ី។ ផ្នែកមួយចំនួននៃកងទ័ពជើងទឹក នៃសមយុទ្ធទាំងនឹងធ្វើឡើង ទាំងសមុទ្រខ្មៅនិងសមុទ្រកាសព្យែនដោយវត្តមាន ចូលរួមពីសំណាក់កងនាវាចរអ៊ីរ៉ង់ផងដែរ។ ក្រសួងការពារជាតិរុស្សីក៏បាននិយាយផងដែរថា សមយុទ្ធនេះនឹងមានការចូលរួមពីបុគ្គលិកយោធា ប្រហែលជា ១០០០ នាក់មកពីប្រទេសអាមេនីបេឡារុស្សចិន មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។ លើសពីនេះសមយុទ្ធនេះនឹងត្រូវបាន អង្កេតដោយអ្នកតំណាង នៃប្រទេសដទៃទៀតដែលរួមមានទាំងអ៊ីរ៉ង់ផងដែរដោយសរុប ចំនួនរថក្រោះ អាចមានទៅដល់ពី២៥០ទៅ៤៥០គ្រឿង...