នាឱកាស បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នេះ គណៈគ្រប់គ្រង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក សូមថ្លែងអំណរគុណ យ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះភាគីពាក់ព័ន្ធ ទាំងអស់រួមមាន ភាគទុនិក ក្រុមប្រឹក្សាភិបាល បុគ្គលិក និយោជិតគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម អនុវត្ដការងារប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងសូមអរគុណ ចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រផលិតផល និងសេវារបស់ប្រាសាក់...
BBC៖ ក្រុមមន្រ្តីអូស្រ្តាលីនិយាយថា ពួកគេនឹងព្យាយាមដឹកនាំត្រីបាឡែនត្រឡប់ ចេញពីទន្លេដែលមានសត្វក្រពើ ដែលស្ថិតនៅក្នុងដែនដី Northern Territory វិញបន្ទាប់ពីពួកវា (ត្រីបាឡែន) បានវង្វេង ឆ្ងាយពីសមុទ្រចម្ងាយ ៣០ គីឡូម៉ែត្រ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកជំនាញជឿជាក់ថា ត្រីបាឡែនផ្សេងទៀត បានធ្វើចំណាកស្រុកតាមសមុទ្រប្រចាំឆ្នាំ...
ក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងកាលពីថ្ងៃចន្ទកន្លងទៅ ថាពួកគេបានប្រទះឃើញឧស្ម័នម្យ៉ាងឈ្មោះ Phosphine ក្នុងពពកនៃភពសុក្រ ដែលជាសញ្ញាបញ្ជាក់ថាប្រហែលជាមានមីក្រុបរស់នៅលើភពនេះ និងជាសញ្ញាថាជីវិតក្រៅភពមានពិតមែន។ ក្រុមអ្នកវិទ្យាសាស្ត្រមិនបានរកឃើញទម្រង់ជីវិតពិតនោះទេ ប៉ុន្តែបានបញ្ជាក់ថាឧស្ម័ន Phosphine លើភពផែនដីគឺផលិតឡើងដោយបាក់តេរីដែលរីកលូតលាស់ក្នុងបរិយាកាសគ្មានអុកស៊ីហ្សែន។ គេបានប្រទះឃើញឧស្ម័ន Phosphine លើភពសុក្រ ដោយប្រើប្រាស់កែវយឹតអវកាស James Clerk Maxwell ក្នុងរដ្ឋ Hawaii និងបានបញ្ជាក់ពីវត្តមានរបស់វា ដោយប្រើប្រាស់នូវកែវយឹតរលកវិទ្យុ Atacama...
ភ្នំពេញ៖ ផ្សារ 247 Store Cambodia ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០២០ និងត្រូវបានប្រកាស បើកដំណើរការជាផ្លូវការហើយ ចាប់ពីថ្ងៃនេះតទៅ ក្នុងគោលដៅផ្តល់ភាពងាយស្រួល ទំនុកចិត្ត សេវាកម្មល្អ សម្រាប់អតិថិជន ក្នុងការជាវទំនិញ តាមប្រព័ន្ធអនឡាញ ។ ផ្សារ 247 Store Cambodia ជាផ្សារលក់រាយ...
បរទេស៖នាវាផ្ទុកយន្តហោះថ្មីរបស់ប្រទេសអង់គ្លេស ឈ្មោះ HMS Queen Elizabeth នាពេលថ្មីៗនេះ បានធ្វើនាវាចរណ៍ចាកចេញពីទីក្រុង Portsmouth ប្រទេសអង់គ្លេស សម្រាប់ការធ្វើដំណើររយៈពេលខ្លីប្រមើលមើលសមយុទ្ធហ្វឹកហាត់ ជាមួយនឹងយន្តហោះចម្បាំងបំបាំងកាយ F-35B មកពីសហរដ្ឋអាមេរិក។ យោងតាមការឲ្យដឹងពីកងទ័ពជើងទឹករបស់ប្រទេសអង់គ្លេស យន្តហោះចម្បាំងទាំងនោះ បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាសអង់គ្លេស Marham ក្នុងទីក្រុង Norfolk កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោយត្រូវបញ្ជូនចេញពីមូលដ្ឋានកងកម្លាំងទ័ពម៉ារីនសហរដ្ឋអាមេរិក នៅក្នុងទីក្រុង...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងគិតគូរដាក់ ឱ្យដំណើរការឡើងវិញ នូវរថយន្តក្រុងសេវាសាធារណៈ (City Bus) នាពេលខាងមុខនេះ បន្ទាប់ពីត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយព្រួយបារម្ភពីការចម្លងនូវនូវជំងឺ Covid-19។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឱ្យដឹងថា បន្ទាប់ពីក្រសួងអប់រំយុវជន...
បរទេស៖នៅថ្ងៃពុធនេះអំឡុង នៃដំណើរទស្សនកិច្ចនៅប្រទេសស៊ីបរដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov បានថ្លែងថាសកម្មភាពរបស់ អាមេរិកនៅភាគខាងកើតមេឌីទែរ៉ាណេគឺបានត្រឹមតែ កាន់ធ្វើឲ្យមានកំដៅដល់ជម្លោះក្នុងតំបន់ ប៉ុណ្ណោះជំនួសឱ្យការជួយដោះស្រាយដោយសន្តិវិធី។ លោក Labrov បាននិយាយបែបនេះ នៅបន្ទាប់ពីកិច្ចប្រជុំជាមួយលោកប្រធានាធិបតី Nicos Anastasiades ហើយបន្ថែមថានៅមានបញ្ហាផ្សេងទៀត ដែលជាមូលហេតុនៃការព្រួយបារម្ភដល់យើងទាក់ទងនឹងស្ថានភាព ជម្លោះនៅភាគខាងកើតមេឌីទែរ៉ាណេ ហើយក្នុងនោះភាគីខាងក្រៅដូចជាសហរដ្ឋអាមេរិកជាដើម ដែលព្យាយាម ដើរលើសគំនូសបន្ទាត់ព្រំដែននិងបានជាបន្ថែមសំពាធទៅដ ល់ជម្លោះទៅវិញជំនួសឱ្យដំណោះស្រាយដោយសន្តិភាព។ ...
ចិន៖ប្រទេសចិនបានបាញ់គ្រាប់រ៉ុក្កែត Long March 4B បញ្ជូនផ្កាយរណបសង្កេតមើលផែនដី ទៅកាន់តារាវិថីប៉ុន្តែបែរជាមិនទទួលបានជោគជ័យឡើយ ដោយសារគ្រាប់រ៉ុក្កែតធ្លាក់ផ្ទុះនៅពាក់កណ្តាលទីបង្កើតជា ផ្សែងពណ៌ទឹកក្រូចដ៏ធំដ៏កម្រមួយនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រូបភាពដែលត្រូវបានចេញផ្សាយបន្ទាប់ ពីការបាញ់បង្ហោះបានបង្ហាញថា គ្រាប់រ៉ុក្កែតបានធ្លាក់មកលើផែនដីនៅជិតសាលារៀនមួយកន្លែងមុនពេលធ្លាក់ និងផ្ទុះនៅក្នុងទីក្រុងក្បែរនោះ។ ឈុតដ៏គួរឲ្យរន្ធត់នេះ ត្រូវបានគេចាប់បាននៅក្បែរភូមិ Lilong ទីក្រុង Gaoyao ក្នុងតំបន់ Luonan នៃខេត្ត Shaanxi...
អង្គការសហប្រជាជាតិ ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសចំនួន ១៩៣ជាសមាជិក។ កម្ពុជាបានក្លាយជាសមាជិកផ្លូវការនៅខែធ្នូ ឆ្នាំ១៩៥៥។ ឥស្សរជនខ្មែរដំបូងបង្អស់ ដែលទទួលបានឱកាសក្នុងការថ្លែងសុន្ទរកថានៅអង្គការនេះគឺ ឯកឧត្ដមឯកអគ្គរាជទូត នង គិមនី ដែលជារាជទូតខ្មែរដំបូងប្រចាំសហរដ្ឋអាមេរិក ដែលបានថ្លែងនៅខែវិច្ឆិកា ឆ្នាំ១៩៥៦។ និយាយជាភាសាបារាំង ឯកឧត្ដមបានបញ្ជាក់ពីគោលជំហររបស់កម្ពុជាទាក់ទិននឹងបញ្ហានានានៅក្នុងមជ្ឈិមបូព៌ា ហើយព្រមទាំងបញ្ជូននូវអនុសាសន៍របស់សម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ទៅកាន់អង្គវេទិកាទៀតផង។ ក្រៅពីនេះទៅទៀត គោលជំហររបស់កម្ពុជានៅពេលនោះក៏បានគាំទ្រឲ្យដាក់ចូលប្រទេសជប៉ុន...
បរទេស៖ ប្រទេសវៀតណាម មានការថយចុះគួរឱ្យកត់សម្គាល់នូវចំនួនគ្រោះថ្នាក់ផ្នែក អាកាសចរណ៍ក្នុងខែមករា ដល់ សីហា ចំពេលដែលការធ្វើដំណើរ តាមផ្លូវអាកាសមានកំណត់ដោយសារតែ មេរោគកូវីដ-19 ប៉ុន្តែករណីធ្ងន់ធ្ងរមួយចំនួនបានគូសបញ្ជាក់ថា បញ្ហាសុវត្ថិភាពនៅតែជាក្តីកង្វល់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បាននិយាយកាលពីថ្ងៃអង្គារថា មានឧប្បត្តិហេតុចំនួន...