ភ្នំពេគ ៖ ចម្លាក់ប្រអប់ព្រះហស្ថ ព្រះពុទ្ធរូបខាងឆ្វេងមួយ ធ្វើអំពីថ្មភក់ត្រូវ បានប្រទះឃើញនៅក្នុងព្រៃខាងត្បូង ចម្ងាយប្រហែល៣០០ម៉ែត្រ ពីប្រាសាទបាយ័ន្ត។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ បានឲ្យដឹងថា ចម្លាក់នេះមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ឆ្លាក់ រួចរាល់ត្រឹមត្រូវនៅឡើយ ដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ។ តាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា...
អង់គ្លេស៖ក្រុមតារាវិទូចក្រភពអង់គ្លេសបានរកឃើញ ប្រហោងខ្មៅចម្លែកមួយ ដែលមានទម្ងន់ធ្ងន់ជាងព្រះអាទិត្យរបស់យើងរហូតដល់ ១៥០ ដងដោយសាររលកថា មពលបានផលិតនៅពេលមានប្រហោងខ្មៅតូចចំនួន បញ្ចូលគ្នានេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវប្រើឧបករណ៍ ចាប់រលកទំនាញផែនដី LIGO និង Virgo បានប្រទះឃើញរលកមួយដែលមានថាមពល៨ ដងនៃថាមពលពន្លឺព្រះអាទិត្យមកពីចម្ងាយ១៧ពាន់លានឆ្នាំពន្លឺ។ រលកទំនាញដ៏ខ្លាំងក្លានេះគឺជាលទ្ធផលនៃរន្ធខ្មៅមានទំហំ ៦៦ ដងនៃទំហំព្រះអាទិត្យរួមបញ្ចូលគ្នាជាមួយនឹងប្រហោងខ្មៅធំប្រហែល ៨៥ ដងនៃម៉ាស។ បើយោងតាមអ្នកស្រាវជ្រាវចូលរួម ក្នុងការសិក្សាពីសាកលវិទ្យាល័យ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃពុធនេះថា ព្យុះទីហ្វុងដ៏ខ្លំាងក្លាមួយនឹងបោកបក់មកពីតំបន់ ណាហ្គាសាគី ឆ្ពោះមកកាន់ខេត្តដែនកោះដ៏សំខាន់របស់ប្រទេសជប៉ុនដែលស្ថិតនៅភាគខាងជើង គឺកោះ Kyushu ។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន (JMA)បានឲ្យដឹងថា ព្យុះទីហ្វុង Maysak បានបោកបក់មកលើទឹកជប៉ុន នៅខេត្ត អូគីណាវ៉ា ដែលស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុនរួចហើយ និងបានបង្កឲ្យមានអ្នករងរបួស៨នាក់...
បរទេស៖ ប្រព័ន្ធអាវុធដែលមានកាណុងបាញ់ចេញគ្រាប់ច្រើន Pinaka មានសមត្ថភាពក្នុងការបំផ្លាញគោលដៅមួយដែលមានទំហំ ៩០០ ម៉ែត្រក្រឡា ព្រោះវាអាចផ្ទុកនូវគ្រឿងផ្ទុះ ៧,២ តោន ទៅលើគោលដៅចម្ងាយ ៨០ គីឡូម៉ែត្រ ក្នុងរយៈពេល ៤៨ វិនាទីជាមួយនឹងភាពត្រឹមត្រូវ ២៥ ម៉ែត្រ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០...
ប្រវត្តិសាស្ត្រ:យន្តហោះរបស់ក្រុមហ៊ុន Pacific Southwest មួយបានបុកគ្នានៅពាក់កណ្តាលអាកាសជាមួយយន្តហោះ Cessna ខ្នាតតូចមួយនៅពីលើស អាកាសយានដ្ឋានSan Diegoជាលទ្ធផលវាបានសម្លាប់មនុស្សសរុប ១៥៣នាក់។បំណែកនៃយន្តហោះ បានធ្លាក់ចូលទៅក្នុងសង្កាត់មួយដែលមានប្រជាជនច្រើននិង បានធ្វើឱ្យខូចខាតជាច្រើនទៀតនៅលើដីផងដែរ។ លោក David Lee Boswell និងគ្រូបង្រៀនលោក Martin Kazy បានកំពុងសិក្សាមេរៀនហោះហើរមួយជាមួយនឹង យន្តហោះ Cessna 1732...
ភ្នំពេញៈ ទីផ្សារជួលនៅក្នុងផ្សារទំនើប រហូតដល់ចុងឆ្នាំ២០២០នេះ អាចនឹងមានកំណើនតិចតួចបំផុត បើទោះជាស្ថានភាពនៃជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា ត្រូវបានទប់ស្កាត់ និងមានវិធានការល្អពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។ អ្នកជំនាញនៅក្នុងវិស័យផ្សារទំនើប លោកស្រីអាន សុធីតា នាយិកាក្រុមហ៊ុន CBRE ប្រចាំកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីចុងសប្តាហ៍មុននេះឱ្យដឹងថា ដោយបន្សល់ទុកពីការធ្លាក់ចុះនៅក្នុងឆមាសទី១ សម្រាប់ទីផ្សារនៃការជួលទីតាំងលក់រាយ ក្នុងផ្សារទំនើបនៅឆមាសទី២ ឆ្នាំ២០២០...
ភ្នំពេញៈ ទីផ្សារដីធ្លី ដែលកំពុងមានភាពពុះកញ្ជ្រោលខ្លាំង នៅពេលនេះត្រូវបានគេមើលឃើញថា កើតមាននៅតាមបណ្តាខេត្ត សក្ដានុពលមួយចំនួន ដែលស្ថិតនៅជាប់តំបន់ឆ្នេរ។ នៅក្នុងចំណុចនេះ អ្នកជំនាញបានក្រើនរំលឹកថា ចង់វិនិយោគដីទទួលបានចំណេញខ្ពស់ គួរកុំព្យាយាមទិញនៅតំបន់ដែលផ្ទុះទីផ្សារអី ប៉ុន្តែគួរទិញដី នៅតំបន់មិនទាន់ពុះកញ្ជ្រោល មានតម្លៃទាប និងមានគម្រោងអភិវឌ្ឍន៍ជាក់លាក់។ អគ្គនាយកក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌...
គ្រប់គ្នាសុទ្ធតែសម្តែងការសោកស្តាយចំពោះការឆេះផ្សារណាត់ ប៉ុន្តែតើបងប្អូនដឹងទេថា ផ្សារណាត់នេះ មានប្រវត្តិយ៉ាងម៉េចខ្លះ? ដើម្បីជ្រាបកាន់តែច្បាស់ លោក ម៉ៅ វុត្ថា ថៅកែត្រីសាលម៉ុង និងជាអតីតអ្នកសារព័ត៌មាន ហើយចូលចិត្តអានសៀវភៅប្រវត្តិសាស្ដ្រ និងចែករំលែកចំណេះដឹងតាមបណ្ដាញសង្គម បានរៀបរាប់ពីដំណើរដើមទងប្រវត្តិរបស់ផ្សារណាត់ដូចតទៅ៖ផ្សារណាត់មិនត្រឹមតែជាសំណង់បែបបេតិកភណ្ឌប្រវត្តិសាស្ដ្ររបស់ខេត្តបាត់ដំបងតែប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកថាជាអលង្ការមួយ នៃស្ថាបត្យកម្មបែបឥណ្ឌូចិន។ រចនាបទ និងស្ទីលរបស់សំណង់នេះ គឺមានកំណើតមកពីសាលាវិចិត្រសិល្បៈក្រុងហាណូយ ដែលត្រូវបានបង្កើតឡើងដោយស្ថាបត្យករ អឺណែស ហេប្រាដ (Ernest Hebrard) នៅក្នុងឆ្នាំ...
សែនក្បាលទឹក ជាពិធីប្រពៃណីចិន ដែលគេធ្វើឡើង ដើម្បីឧទ្ទិសកុសល ជូនអ្នកដែលបានស្លាប់ ។ ប្រជាជនចិន និងអ្នកកាត់សែស្រឡាយចិន នៅតាមប្រទេសនានា បូករួមទាំងកម្ពុជាផង បានប្រារព្ធពិធីនេះមិនដែលខានរៀងរាល់ឆ្នាំ។ តាមជំនឿរបស់ចិន គេជឿថាមានខែនៃព្រលឹងខ្មោច ដែលគេដោះលែងមកពីឋាននរក និងឋានសួគ៌ ឲ្យចុះមកស្វែងរកអាហារ និងជួបជុំសាច់ញាតិបងប្អូន។ ជំនឿមួយចំនួនក្នុងពិធីបុណ្យ នៅក្នុងថ្ងៃសែន គេនឹងឃើញមានសកម្មភាព មួយចំនួនដែលជាជំនឿ ដូចជាការដុតក្រដាស...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាយន្តហោះចម្បាំង របស់ប្រទេសរុស្សីចំនួន២គ្រឿង ត្រូវបានគេដឹងថាបានធ្វើការហោះរំខាន ទៅនឹងយន្តហោះទំលាក់គ្រាប់បែករបស់អាមេរិកមួយគ្រឿង កាលពីថ្ងៃសុក្រម្សិលមិញនៅលើសមុទ្រប៉ាល់តិក។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសរុស្សីផ្ទាល់ដោយបានបញ្ជាក់ទៀតថា ក្រោយពេលដែលប្រព័ន្ធការពារនិងត្រួតពិនិត្យអាកាសរបស់រុស្សី បានរកឃើញថាមានគោលដៅមួយដែលហោះឆ្ពោះមកកាន់ទឹកដីរបស់ខ្លួន ត្រង់ចំណុចដែនសមុទ្រប៉ាល់តិកភ្លាមខ្លួនក៏បញ្ជូនយន្តហោះចម្បាំងប្រភេទ Su-27ចេញភ្លាមផងដែរ។ ការប្រកាសដដែលបានបន្តទៀតថា ក្រុមពីឡុតរបស់រុស្សីបានហោះទៅក្បែរទើបអាចដឹងថា ជាយន្តហោះប្រភេទ B-52H នៃកងកម្លាំងទ័ពអាកាសអាមេរិក ប៉ុន្តែស្ថិតនៅក្នុងចំងាយសុវត្ថិភាពមួយហើយ នៅពេលដែលយន្តហោះនេះ ហោះចេញទៅវិញឆ្លាយរួច Su-27របស់រុស្សីក៏បានហោះមកកាន់មូលដ្ឋាន របស់ខ្លួនផងដែរ៕...