វិបត្តិកូវីដ១៩ គឺជាវិបត្តិមួយកម្រកើតមាននៅ លើពិភពលោកយើងដែលបានអូសបន្លាយពេលតាំងពីចុងឆ្នាំ២០១៩ រហូតដល់ជាង ពាក់កណ្ដាលឆ្នាំ២០២០នេះ។ ការរីករាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស និងមិនគួរឲ្យជឿរបស់កូវីដបានធ្វើឲ្យគ្រប់ចរន្តទាំងអស់របស់ពិភពលោកត្រូវរាំងស្ទះ មានទាំងវិស័យទេសចរណ៍, អប់រំ, អាជីវកម្ម, ដឹកជញ្ជូន, ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិជាដើម ដែលគ្មានប្រទេសណាមួយអាចគេចផុតពីផលប៉ះពាល់របស់កូវីដ១៩ឡើយ។ ខាងក្រោមគឺជាទិដ្ឋភាពគួរឲ្យស្រណោះពីការរាំងស្ទះ លែងដំណើរការនូវមធ្យោបាយដឹកជញ្ជូននានា ពិសេសគឺប្រលានយន្តហោះ, កំពង់ផែ, ស្ថានីយឡានក្រុង និងភាពស្ងាត់ជ្រងំនៃតំបន់ទេសចរណ៍ ដែលមើលទៅហាក់ដូចជាភពផែនដីកំពុងសុំពេលសម្រាកមួយរយៈពីការនឿយហត់ជាច្រើនឆ្នាំកន្លងមក៕ប្រភព៖Sabay
ទីក្រុងញូវយ៉ក៖អ្នកឆ្មាំងសមុទ្រម្នាក់ថត បានសកម្មភាពត្រីឆ្លាមពណ៌ស ដ៏អស្ចារ្យដែលបានលេបត្រីបាឡែនប្រវែងជាង៥ម៉ែត្រ នៅឆ្នេរនៃកោះឡុង Long នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មុនពេលលោតប៉ះជិះស្គីរបស់លោក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោក Jake Kolar បានថតភាពសប្បាយរីករាយ បន្ទាប់ពីលោក និងមិត្តរួមការងារម្នាក់បានចូលទៅក្នុងទឹកដើម្បីស៊ើបអង្កេតត្រីបាឡែនអណ្តែតលើខ្នងរបស់វា។ ឈុតខ្លីៗបង្ហាញពីសត្វត្រីឆ្លាមពណ៌សខាំនៅត្រីបាឡែន បន្ទាប់មកវាហែលទៅរកខ្សែ និងលោតចូលទៅក្នុងស្គីយន្ដហោះមួយរបស់ពួកវា។ អ្នកទាំង២នៅតែរក្សាភាពស្ងប់ស្ងាត់ជាមួយការថតវីដេអូ ដោយបានកើតឡើងនៅថ្ងៃទី ៣១ ខែកក្កដា...
Hacker មានបែងចែកបុគ្គលល្អនិងអាក្រក់ ប៉ុន្តែមួយភាគធំសុទ្ធសឹងធ្វើឡើងក្នុងគោល បំណងបង្កើតភាពក្តៅក្រហាយឬអុកឡុក ដល់ស្ថាប័នតូចធំណាមួយ។ ដើម្បីតែផលប្រយោជន៍បុគ្គលនិងប្រទេសជាតិខ្លួន ក្រុម Hacker ទាំង ៥ ត្រូវបានគេស្គាល់ថាធ្លាប់បង្កចលាចលទាំង ក្នុងឆាកនយោបាយក៏ដូចជាផែនការ លួចយកថវិការបស់ធនាគារ លំដាប់កំពូលក្នុងលោក។ ១.Fancy Bear: ជាភ្នាក់ងារមានប្រភពមកពីប្រទេសរុស្ស៊ី ជាប់ពាក់ព័ន្ធនឹងការអុកឡុកព្រឹត្តិ ការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតី អាមេរិកកាលពីឆ្នាំ ២០១៦ ពោលគឺពួកគេបានធ្វើឲ្យបែកធ្លាយនៃប្រព័ន្ធដំណើរការគណៈកម្មាធិការជាតិ។...
ជាមហាសេដ្ឋីមានទ្រព្យរាប់លាន គួរតែប្រើរថយន្តស៊េរីទំនើបៗម៉ូដែលចុងក្រោយ ដូចលោក Bill Gates បានទិញរថយន្ត Porsche 911 Supercar។ តែមហាសេដ្ឋី ៥ រូបនេះ បែរជាពេញចិត្តនឹងម៉ូដែលរថយន្តចាស់នៅឡើយ។ លោក Warren Buffett ជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មិនធ្លាប់ចំណាយលុយលើអាហារពេលព្រឹកច្រើនជាង $3.17 ឡើយ...
កែបៈ រដ្ឋបាលខេត្តកែប បាននិងកំពុងជំរុញ និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍន៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងខេត្តឱ្យកាន់តែមានសោភ័ណភាព ដើម្បីលើកកម្ពស់ដល់វិស័យទេសចរណ៍ ដែលស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល។ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវលេខ១៣៣៥ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា កែប ជាខេត្តដែលមានអំណោយផលពីធម្មជាតិ ដែលមានសក្ដានុពលខ្ពស់ ក្នុងវិស័យទេសចរណ៍...
ភ្នំពេញ ៖ តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ ត្រូវបានរំពឹងថា នឹងមានភ្ញៀវទេសចរ នៅក្នុងស្រុកធ្វើដំណើរទៅលេងកម្សាន្តច្រើន នៅក្នុងឈប់សំរាករយៈពេល ៥ ថ្ងៃនៅសប្តាហ៍ក្រោយនេះ ខណៈដែលអាជ្ញាធរពាក់ព័ន្ធ ជំរុញឱ្យប្រតិបត្តិករ និងសេវាទេសចរណ៍ យកចិត្តទុកដាក់វិធាន ការការពារជងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាល។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារ ទេសចរណ៍កម្ពុជា...
ប្រវត្តិសាស្ត្រ:នាវេលាម៉ោងប្រមាណ ជា៤និង៤៥នាទីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៣៩កងទ័ពអាល្លឺម៉ង់ ប្រមាណជា១,៥លាននាក់បានធ្វើការឡោមព័ទ្ធព្រំដែន ប្រទេសប៉ូឡូញក្នុងប្រវែងប្រមាណជា១៧៥០ម៉ាលដែលជាប់ ជាមួយនឹងព្រំដែនអាល្លឺម៉ង់។ អាល្លឺម៉ង់ក្រោមការដឹកនាំរបស់ អាដុលហ៊ីត្លែរវាយប្រហារទាំងផ្លូវអាកាសនិងតាមព្រំដែនជើងទឹក ក្នុងឈូងសមុទ្រប៉ាល់តិកប៉ុន្តែការវាយប្រហារទាំងនេះមេដឹកនាំ កុម្មុយនីសរូបនេះបានអះអាងថាវាគឺគ្រាន់តែជាសកម្មភាពការពារ អធិបតេយ្យភាពរបស់ប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ។ គ្រានោះអង់គ្លេសនិងបារាំងហាក់ មិនសប្បាយចិត្តទៅនឹងសកម្មភាពឡោមព័ទ្ធកាន់កាប់ របស់អាល្លឺម៉ង់ទៅលើទឹកដីប៉ូឡូញឡើយហើយក្រោយមកបានតែ២ថ្ងៃគឺនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ១៩៣៩ទាំងអង់គ្លេស និងបារាំងក៏បានប្រកាសធ្វើសង្គ្រាមប្រឆាំងទៅនឹងប្រទេស អាល្លឺម៉ង់ដែលវាបានក្លាយទៅជាដើមចម នៃសង្គ្រាមលោកទី២៕ ប្រែសម្រួល:ស៊ុនលី
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា យោធាអ៊ីរ៉ាក់ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍គ្រាប់រ៉ុក្កែត Katyusha ចំនួន០២គ្រាប់ បានផ្លោងចំមូលដ្ឋាន យោធាមួយកន្លែង នៅភាគខាងជើង រដ្ឋធានីបាដាដ របស់ប្រទេសអ៊ីរ៉ាក់ ។ ការិយាល័យផ្សព្វផ្សាយ ព័ត៌មានរបស់សេនាធិការចម្រុះ អ៊ីរ៉ាក់ បានឲ្យដឹង ដោយសង្ខេបថា ការវាប្រហារបានកើតឡើង...
ហាណូយ៖ អគ្គលេខាបក្ស និងជាប្រធានាធិបតី គឺលោក ង្វៀន ភូទ្រុង និងសមភាគីឡាវលោក Bounnhang Vorachith បានឯកភាពបន្តចែករំលែក ព័ត៌មានក្នុងលក្ខណៈទាន់ពេលវេលា និងសម្របសម្រួលបញ្ហា អន្តរជាតិនិងតំបន់។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចពិភាក្សា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍...
ភ្នំពេញៈ គម្រោងសាងសង់ផ្សារទំនើបAEON3 ស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោកែងផ្លូវ៥០ម៉ែត្រ បានចាប់ផ្តើមសាងសង់ទីស្នាក់ការ សម្រាប់អ្នកបច្ចេកទេសនិងបុគ្គលិកជំនាញដែលនឹងគ្រោងប្រារព្វពិធីបុកគ្រឹះសាងសង់ជាផ្លូវនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។ គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ទីតាំងគម្រោងសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិទី៣របស់ក្រុមហ៊ុន AEON Mall បានចាប់ផ្តើមសង់សំណង់ផ្ទាល់ដីសម្រាប់ជាទីស្នាក់ការនៃការដ្ឋានរបស់ក្រុមអ្នកបច្ចេកទេសនិងបុគ្គលិកជំនាញផ្នែកសំណង់ខណៈដែលសម្ភារៈសម្រាប់សាងសង់និងថ្មគ្រឹះបាននិងកំពុងត្រៀមដឹកជញ្ជូនយកមកកាន់កំពង់ផែព្រះសីហនុ។ តាមប្រភពព័ត៌មានដែលជឿទុកចិត្តបានបញ្ជាក់ប្រាប់ថា ការបុកគ្រឹះសាងសង់ផ្សារទំនើបដ៏ធំរបស់ជប៉ុននេះ នឹងចាប់ផ្តើមនៅខែតុលាយ៉ាងយូរបំផុត ឬអាចបន្តត្រឹមដំណាច់ឆ្នាំនេះ និងមិនឆ្លងចូលដល់ដើមឆ្នាំ២០២១នោះទេ។ ជាក់ស្ដែងពេលនេះ ក្រុមហ៊ុនតំណាងនៅកម្ពុជាបានចាប់ផ្តើមសាងសង់សំណង់ផ្ទាល់ដីសម្រាប់ធ្វើការិយាល័យនៃការដ្ឋានហើយ។ លោកបានបញ្ជាក់ថា “វាជាការធម្មតាទេ គ្រប់ការដ្ឋានទាំងអស់...