បរទេស៖ នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃពុធថា ជើងហោះហើរពិសេសកំពុងត្រូវបានរៀបចំឡើងដើម្បីទៅយកជនជាតិថៃ ដែលជាប់គាំងនៅបរទេស បន្ទាប់ពីនិស្សិតថៃម្នាក់បានស្លាប់ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេស អេហ្ស៊ីប។ លោកនាយករដ្ឋមន្រ្តីបាននិយាយថា លោកបានបញ្ជាឲ្យក្រសួងការបរទេសរៀបចំជាបន្ទាន់នូវជើងហោះហើរ “ជួយសង្គ្រោះ” ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃពុធ...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ការប្រកាសដ៏គួរឲ្យចាប់អារម្មណ៍មួយពីសំណាក់ ទីភ្នាក់ងារសមាគមន៍ ធ្វើដំណើរតាមអាកាសអន្តរជាតិ ឬហៅកាត់ថា IATA ថាការធ្វើដំណើរ ជាសកលនឹងអាចមិនដំណើរ ជាធម្មតាវិញបានឡើយរហូតដល់ឆ្នាំ២០២៤។ ទីភ្នាក់ងារអន្តរជាតិដែលតំណាងឱ្យក្រុមហ៊ុន អាកាសចរណ៍ចំនួន ២៩០ មួយនេះបានស្តីបន្ទោសការស្ទុះងើបឡើងវិញ ដែលមានភាពយឺតយ៉ាងវ ទៅលើកត្តាមួយចំនួន ដែលមានការពាក់ព័ន្ធរួមមានទាំងកង្វះទំនុកចិត្ត ពីអតិថិជនការធ្លាក់ចុះ នៃការធ្វើដំណើរអាជីវកម្មនិងការរីករាលដាលនៃវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។...
បរទេស៖ប្រទេសកូរ៉េខាងជើង បានថ្កោលទោស ប្រទេសកូរ៉េខាងត្បូង សម្រាប់ការដាក់ពង្រាយនាវា ឲ្យចូលរួមសមយុទ្ធនៅប៉ាស៊ីហ្វិក រដ្ឋហាវ៉ៃ ដោយហៅការដាក់ពង្រាយនោះ ថាជាគោលនយោបាយហួសសម័យ ដែលមានការអនុគ្រោះដល់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង Uriminzokkiri បានរាយការណ៍ នៅថ្ងៃពុធម្សិលមិញនេះថា ការចូលរួមរបស់ទីក្រុងសេអ៊ូល ក្នុងសមយុទ្ធដែលនឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៣១នោះ គឺជាទង្វើប្រកបដោយគ្រោះថ្នាក់ ប្រឆាំងនឹងរបបលោក គីម...
បរទេស៖រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានមានប្រសាសន៍នៅថ្ងៃពុធសប្ដាហ៍នេះថា មន្ទីរបញ្ចកោណ នឹងដកកងទ័ពស្ទើរតែទាំងអស់ ចេញពីប្រទេសអាល្លឺម៉ង់ ហើយនេះជាគឺជាទង្វើមួយ ដែលថ្កោលទោសដោយទំាងក្រុមលទ្ធិប្រជាធិបតេយ្យនិង ក្រុមសាធារណរដ្ឋ។ យោងតាមកាសែត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានថ្លែងប្រាប់ថា ប្រហែលពាក់កណ្ដាលនៃកងទ័ព១១.៩០០នាក់ នឹងត្រូវដូរឲ្យទៅឈរជើងក្នុងប្រទេសសមាជិកណាតូផ្សេងទៀត ហើយដែលនៅសល់ នឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។...
គេតែងតែនិយាយថា “មនុស្សកុំមើលងាយមនុស្ស ថ្ងៃនេះគេក្រមិនប្រាកដថា ថ្ងៃក្រោយគេក្រទៀតនោះទេ” តួយ៉ាងដូចជាអ្នកនាង ហ៊ុង ជីវិរីឌីយ៉ាម៉ង់ ដែលតាំងពីដើមចម មកគាត់គ្រាន់តែជាស្ត្រីមេផ្ទះ គ្មានចំណូល និងគ្មានលុយដូចគេ តែពេលនេះគាត់ប្រឹងប្រែង រហូតមានលុយទិញផ្ទះ ទិញឡាន ក្រោយចូលរកស៊ី ជាមួយក្រុមហ៊ុន Rouy Infinity។ អ្នកនាងហ៊ុង ជីវិរីឌីយ៉ាម៉ង់ បាននិយាយថា តាំងពីដើមឡើយ...
ភ្នំពេញ៖លោក ឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានយកសត្វល្មិច ឬអណ្តើកសមុទ្រ ២ក្បាល និង សត្វក្រាស់១ក្បាល ទៅព្រលែងចូលក្នុង សមុទ្រធម្មជាតិវិញ ដែលសត្វទាំងនេះ បានពីការចូលរួមសហការ ពីប្រជានេសាទសមុទ្រ ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការនាំយកទៅសត្វសត្វល្មិច ឬអណ្តើកសមុទ្រនិង...
បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះ បានសរសេរថាសត្វព្រៃប្រមាណជាជិត ៣ ពាន់ប៊ីលានក្បាលត្រូវបានសម្លាប់ឬផ្លាស់ទីលំនៅក្នុងកំឡុងពេលភ្លើងឆេះព្រៃ របស់ប្រទេសអូស្ត្រាលីកាលពីឆ្នាំកន្លងទៅ។ តួលេខដែលត្រូវបានធ្វើឡើង ដោយក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដែលមានប្រភពមក ពីអង្គការសត្វព្រៃដ៏ល្បី World Wide Fund for Nature (WWF)ហើយក្នុងនោះខ្លួនបានបញ្ជាក់ថាវាគឺជាការបាត់បង់ជីវិត សត្វព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សលោក សម័យថ្មីនេះ។ គួរឲ្យដឹងដែរថាកាលពីអំឡុងពេលដែល មានវិបិត្តភ្លើងឆេះព្រៃនេះនៅក្នុងខែមករាអ្នកវិទ្យសាស្ត្រដដែលនេះបានធ្វើការទស្សទាយចំនួនសត្វព្រៃ ដែលបាត់បង់គឺមានទៅដល់១,២៥ពាន់ប៊ីលានក្បាលរួច ទៅហើយគិតត្រឹមក្នុងរដ្ឋ...
បរទេស៖ កងទ័ពលេខ៧ មានមូលដ្ឋាននៅអឺរ៉ុប របស់កងទ័ពសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា កងទ័ពសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តជាង ៤.០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធ Saber Junction 20 នៅក្នុងខែសីហាខាងមុខនេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺត្រូវបានធ្វើឡើងដោយ ទីបញ្ជាការហ្វឹកហាត់កងទ័ពលេខ៧ និងដឹកនាំដោយកងទ័ព អាមេរិកប្រចាំនៅអឺរ៉ុប រចនាបង្កើតឡើងដើម្បីវាយតម្លៃ ពីការត្រៀមលក្ខណៈជាស្រេច របស់កងពលតូចដែនអាកាស...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Dwight D. Eisenhower នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសថា ក្រុមវាយប្រហាររបស់ នាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក ដែលនៅលើផ្ទៃសមុទ្រអស់រយៈពេល ១៩២ថ្ងៃ នាពេលថ្មីៗនេះ បានធ្វើដំណើរចេញពី តំបន់មជ្ឈិមបូព៌ា ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ានេ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាផ្ទុកយន្តហោះនេះ កំពុងតែធ្វើប្រតិបត្តិការ ជាមួយតំបន់ទំនួលខុសត្រូវ...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា យោធាបាននិយាយថា មានករណីបំផ្ទុះដ៏កក្រើកចំនួន២លើក បានកើតឡើងកាលពីយប់ថ្ងៃចន្ទ និងបង្កជាអគ្គីភ័យឆាបឆេះឡើងទ្រង់ទ្រាយធំ នៅក្នុងមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅខេត្ត Salahudin ស្ថិតនៅភាគខាងជើងនៃរដ្ឋធានីបាដាដរបស់ប្រទេសអ៊ីរ៉ាក់ ។ ការិយាល័យព័ត៌មាននៃបញ្ជាការដ្ឋានសេនាធិការចម្រុះអ៊ីរ៉ាក់ (JOC)បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ការផ្ទុះនោះបានកើតឡើងនៅវេលាម៉ោង១១យប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២០និង០០នាទីម៉ោងសកល នៅក្នុងមូលដ្ឋានទ័ពអាកាស Majid al-Tamimi...