ញូវយ៉ក៖Wall Street កំពុងស្ថិតនៅក្នុងដំណាក់កាល នៃការប្រញាប់ប្រញាល់សម្រាប់តម្លៃមាសនៅពេលវិនិយោគិនជំរុញតម្លៃលោហៈ ដ៏មានតម្លៃទៅកម្ពស់ថ្មីលើសពីការ រំពឹងទុកអាចឡើងដល់ ៣.០០០ ដុល្លារក្នុងមួយអោនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេមាសគឺជាការវិនិយោគដ៏ល្អបំផុត ប្រចាំឆ្នាំរហូតមកដល់ពេលនេះ។ តម្លៃនៃលោហៈធាតុមានតម្លៃបានកើនឡើងជិត ២៧ភាគរយនៅឆ្នាំនេះច្រើនជាង៣ដងនៃការត្រឡប់មកវិញនៃមូលនិធិសញ្ញាសម្គាល់ ដ៏ធំបំផុតរបស់ សហរដ្ឋអាមេរិក និងការកើនឡើងខ្ពស់ជាងការត្រឡប់មកវិញប្រហែល ១ ភាគរយនៃភាគហ៊ុនធំ ៗ របស់សហរដ្ឋអាមេរិក។ បន្ទាប់ពីបានឈានដល់ចំនួន១,៨០០ ដុល្លារក្នុងមួយអោនកាលពីឆ្នាំ ២០១១...
បរទេស៖ប្រទេសអង់គ្លេស នឹងជំរុញបង្កើនសមត្ថភាពខ្លួន ដើម្បីគ្រប់គ្រងការគម្រាមកំហែងបង្កឡើងដោយប្រទេសរុស្ស៊ីនិងប្រទេសចិន ជាផ្នែកនៃការត្រួតពិនិត្យគោលនយោបាយការបរទេស សន្តិសុខនិងការពារជាតិ ដែលរដ្ឋាភិបាលអង់គ្លេសបានធ្វើឡើង នេះបើតមសម្តីរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Ben Wallace។ តាមសេចក្តីរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អង់គ្លេសនិយាយថា ខ្លួនមានក្តី្តព្រួយបារម្ភអំពីការតេស្តសាកល្បងផ្កាយរណបរុស្ស៊ី ដែលមានពាក់ព័ន្ធនឹងការបាញ់គ្រាប់មួយ ដែលមានកលក្ខណៈពិសេសនៃអាវុធ។ លោក Ben Wallace បានសរសេរក្នុងកាសែត The Sunday...
បរទេស៖ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ បានបញ្ជូនប្រេសិតពិសេសទៅប្រទសអាហ្វហ្គានីស្ថាន ដើម្បីជំរុញឲ្យមានកិច្ចពិភាក្សាសន្តិភាព រវាងរដ្ឋាភិបាលនិងពួកតាលីបង់ ដោយក្នុងការធ្វើដំណើរនេះ នឹងធ្វើទស្សនកិច្ចទីក្រុងកាប៊ុល និងឈប់នៅក្នុងប្រទេសចំនួន៥។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា តំណាងពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាហ្វហ្គានីស្ថាន លោក បានធ្វើដំណើរចេញនៅថ្ងៃសុក្រ ធ្វើដំណើរទៅទីក្រុងដូហា ទីក្រុងកាប៊ុល ទីក្រុងអ៊ីស្លាមម៉ាបាដ ទីក្រុងអូស្លូនិងទីក្រុងសូហ្វីយ៉ា។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងតែបន្ថយចំនួនកងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោមកិច្ចព្រមព្រៀងធ្វើឡើងក្នុងខែកុម្ភៈជាមួយពួកតាលីបង់...
នារដូវក្តៅក្នុងឆ្នាំ១៨៩៧ភាពតានតឹង នៅក្នុងតំបន់មួយនៃប្រទេសឥណ្ឌាបានកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលកងទព័របស់អាណានិគមអង់គ្លេស ដែលទើបនឹងរួចដៃក្នុងការកំចាត់ក្រុមបះបោរ Pashtun Tribe នៅក្នុងតំបន់ Malakandn តាំងពីដើមខែសីហា។ សង្គ្រាមរវាងក្រុមបះបោរផង និងតាមព្រំដែនផងបានធ្វើឲ្យប្រទេសឥណ្ឌា ស្ថិតនៅក្នុងស្ថានភាពអស្ថេរភាពយ៉ាងខ្លាំង។ ក្នុងវគ្គមួយនៃប្រវត្តិសាស្ត្រដែលបាននិយាយថា នៅថ្ងៃទី២ខែកញ្ញាឆ្នាំ១៨៩៧ ទាហានរបស់ឥណ្ឌាប្រមាណ២១នាក់ បានដែលកំពុងឈរជើងនៅក្នុងទីតាំងមួយដែលជាកន្លែង តែមួយគត់សម្រាប់ការធ្វើទំនាក់ទំនងគ្នារវាងក្រុមកងទ័ពជំនួយ ប៉ុន្តែក្រោយមកទាហានរបស់អាហ្គានីស្ថានដែលមានឈ្មោះថា Pashtun បានធ្វើការវាយប្រហារទៅលើតំបន់នេះ ដោយប្រើប្រាស់ទាហានប្រមាណជា១០០០០នាក់។ ការវាយប្រយុទ្ធគ្នាបានធ្វើឡើង...
បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី នៅសប្ដាហ៍ក្រោយនេះ នឹងប្រារព្ធធ្វើកិច្ចពិភាក្សាទ្វេភាគីផ្លូវការដំបូងស្តីពីសន្តិសុខអវកាស គិតចាប់តាំងពីឆ្នាំ២០១៣មក ក្រោយសហរដ្ឋអាមេរិកចោទថា ប្រទេសរុស្ស៊ីបានតេស្តអាវុធ បាញ់ផ្កាយរណបមានមូលដ្ឋានក្នុងលំហ នៅក្នុងខែនេះ។ អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុក សន្តិសុខនិងការមិនរីកសាយអាវុធនុយក្លេអ៊ែអន្តរជាតិ លោក Christopher Ford បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងលើកកម្ពស់ទំនៀមនៃឥរិយាបថប្រកបដោយទំនួលខុសត្រូវ ក្នុងលំហអវកាស និងបានស្នើឲ្យមានស្ថិរភាព ភាពអាចព្យាករបាន និងឧបករណ៍គ្រប់គ្រងវិបត្តិកាន់តែប្រសើរឡើង។ យោងតាមសេចក្តីរាយការណ៍មួយ...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ SANA បានរាយការណ៍ថា ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងរបស់ប្រទេសអ៊ីស្រាអ៊ែល បានដាក់គោលដៅចំទីតាំងយោធាមួយចំនួន របស់ប្រទេសស៊ីរី គឺនៅខេត្ត Quneitra ភាគខាងត្បូងប្រទេសស៊ីរី កាលពីយប់ថ្ងៃសុក្រ បង្កឲ្យរបួសយោធាចំនួន២នាក់ ។ ទីភ្នាក់ងារ SANA បានដកស្រង់ចេញពីប្រភពយោធាមួយថា ឧទ្ធម្ភាគចក្ររបស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់ចំយោធាចំនួន៣ទីតាំង...
អង់គ្លេស៖ ការប៉ុនប៉ងបង្កាត់ពូជរបស់សត្វមាន់ ត្រូវបានជំរុញឲ្យមានការថែទាំដោយយកទុកចិត្តដាក់ ជាពិសេសរក្សាកូនឥន្ទ្រីចំនួន១១ ក្បាលដែលញាស់នៅទីតាំងចំនួន ៤ របស់ National Trust នៅចក្រភពអង់គ្លេសការពារមេរោគ COVID-19 នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សត្វឥន្រ្ទី Peregrine ចំនួន ៣ ត្រូវបានគេចិញ្ចឹមនៅប្រាសាទ Corfe ក្នុងសតវត្សរ៍ទី ១២ នៅ Dorset...
បរទេស៖ អ្នកដំណើរជាច្រើននាក់ លើយន្តហោះស៊ីវិលអ៊ីរ៉ង់ បានរងរបួសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយពីឡុតផ្លាស់ប្តូររយៈកម្ពស់ហោះហើរ ដើម្បីគេចមិនឲ្យបុកគ្នា ជាមួយយន្តហោះចម្បាំង អាមេរិកមួយគ្រឿង ប៉ុន្តែយោធាអាមេរិកនិយាយថា យន្តហោះចម្បាំង F-15 ស្ថិតនៅចម្ងាយសុវត្ថិភាព។ តាមសេចក្តីរាយការណ៍ យន្តហោះអ៊ីរ៉ង់ជារបស់ ក្រុមហ៊ុនអាកាសចរណ៍ Mahan Air កំពុងតែធ្វើដំណើរចេញពី ទីក្រុងតេអេរ៉ង់ ឆ្ពោះទៅប្រទេសប៉េឡារុស នៅពេលដែលពីឡុត ធ្វើការផ្លាស់ប្តូរកម្ពស់...
បរទេស៖ នៅសប្តាហ៍នេះ រដ្ឋាភិបាលចិន បានប្រកាសដាក់កំហិតថារាល់ការហោះហើរ ចូលក្នុងប្រទេសទាំងអស់ ចាំបាច់តម្រូវឲ្យមានចេញជាលិខិតធានាអះអាងថា គ្មានវត្តមាននៃអ្នក ផ្ទុកវិរុសកូវីដ១៩ឡើយ។ ប្រទេសចិន ត្រូវបានគេដឹងហើយថា បានដកបម្រាមធ្វើដំណើរសម្រាប់ជនបរទេសទាំងអស់ រួចរាល់ហើយចាប់តាំង តែពីបានធ្វើបែបនេះ កាលពីខែមិនាកន្លងទៅ ដើម្បីជៀសវាងការ រីករាលដាលកាន់តែខ្លាំង នៅក្នុងប្រទេសដោយសារតែ បច្ចុប្បន្នខ្លួនអាចគ្រប់គ្រងស្ថានភាព ឆ្លងបានយ៉ាងល្អត្រឹមត្រូវ។ គួរបញ្ជាក់ថា មុនការប្រកាសច្បាប់ថ្មីនេះ ប្រទេសចិនបានតម្រូវឲ្យអ្នកធ្វើដំណើរទាំងឡាយ...
បរទេស៖ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិក បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ការវាយប្រហារតាមអាកាសមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសសូម៉ាលីភាគខាងជើង បានសម្លាប់សមាជិកក្រុមរដ្ឋឥស្លាមជ្រុលនិយមចំនួន៧នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិក បាននិយាយយ៉ាងដូច្នេះថា ការវាយប្រហារតាមអាកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយពីប្រតិបត្តិការវាយឆ្មក់មួយរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម បានវាយប្រហារកងកម្លាំងដៃគូ ក្នុងទីតាំងដាច់ស្រយ៉ាលមួយ នៅជិតភូមិ ប្រទេសសូម៉ាលី កាលពីថ្ងៃអង្គារ មានចម្ងាយប្រហែល៩០ម៉ាយនៅភាគអាគ្នេយ៍នៃទីក្រុង Bosasso។ នាយកឧត្តមសេនីយ៍កងទ័ពសហរដ្ឋអាមេរិក លោក Miguel Castellanos...