បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរអូស្ត្រាលី Qantas បានធ្វើការលាគ្នា ជាលើកចុងក្រោយ ជាមួយនឹងយន្តហោះប្រភេទ Boeing 747 របស់ខ្លួនជាលើកចុងក្រោយ ហើយតាមរយៈការហោះហើរ ដ៏អស្ចារ្យមួយ។ ប្រភពដដែលបាន សរសេរទៀតថា ពីឡុតបានធ្វើការហោះហើរ ឲ្យចេញជារូបកង់គូរូដ៏ធំមួយ តាមរយៈផ្លូវធ្វើដំណើរ ដែលខ្លួនបានហោះ នៅលើអាកាសដោយមានការប្រមូលផ្តុំ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា លោកស្រី Muriel Bowser អភិបាលក្រុងវ៉ាស៊ីនតោន ឌីស៊ី បានប្រកាសដាកបញ្ជាកាលពីថ្ងៃពុធថា តម្រូវឲ្យពលរដ្ឋទាំងអស់ពាក់ម៉ាស់នៅពេលចេញពីក្រៅផ្ទះរបស់ពួកគេ ។ លោកស្រី Bowser បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាននៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយថា “ជាមូលដ្ឋាន អ្វីដែលយើងចង់និយាយនោះគឺថា បើសិនជាអ្នកទាំងអស់គ្នាចាកចេញពីផ្ទះ អ្នកទំាងអស់គ្នា គប្បីតែពាក់ម៉ាស់” ។...
បរទេស៖កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញយុទ្ធសាស្ត្រថ្មីរបស់ខ្លួន សម្រាប់បត់បែន ទៅនឹងលក្ខខណ្ឌកំពុងតែផ្លាស់ប្តូរ នៅក្នុងតំបន់អាក់ទិក នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ លេខាធិការកងទ័ពអាកាសអាមេរិក លោក Barbara Barrett បាននិយាយដូច្នេះថា “តំបន់អាក់ទិក ស្ថិតនៅក្នុងចំណោមតំបន់យុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ពិភពលោក នាពេលបច្ចុប្បន្ននេះ ជាមូលដ្ឋានគ្រឹះដែលកងទ័ពអាកាសនិងកងកម្លាំងអវកាសមានការប្រុងប្រយ័ត្ន”។...
បរទេស៖មន្ត្រីនាំពាក្យឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Morgan Ortagus តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនទើបបានបញ្ជាឲ្យបិទស្ថានកុងស៊ុលចិនក្នុងទីក្រុងហ៊ូស្តុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលើអ៊ីម៉ែល លោកស្រី Morgan Ortagus បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនាពេលថ្មីៗនេះ បានណែនាំឲ្យបិទស្ថានកុងស៊ុលរបស់ប្រទេសចិនប្រចាំទីក្រុងហ៊ូស្តុន” នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ ...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថាគ្មានការពិភាក្សាណាមួយត្រូវបានធ្វើឡើងលើ កម្រិតកងទ័ពអាមេរិកនៅកូរ៉េខាងត្បូងនោះទេ នៅពេលរដ្ឋមន្ត្រីការពារជាតិ លោក Jeong Kyung-doo បានជួបគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper កាលពីថ្ងៃអង្គារ។ ការសន្ទនាដែលមានរយៈពេល ៥០ នាទីបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថា មន្ទីរប៉ង់តាហ្គោន បានបង្ហាញជំរើសដល់សេតវិមានក្នុងការកាត់បន្ថយកម្រិតកងទ័ព នៅកូរ៉េខាងត្បូង...
ប៉ូឡូញ៖កងទ័ពរបស់លោក Stalin បានចូលលុកលុយមកលើអាកាសយានដ្ឋាន ណាស៊ី ឆ្ពោះទៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ដោយបានសម្លាប់ទាហានអាល្លឺម៉ង់ មួយចំនួន ហើយឥឡូវនេះអ្នកបុរាណវិទ្យាបានរកឃើញកន្លែងសម្រាក ចុងក្រោយរបស់ពួកគេនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ផ្នូរដ៏ធំមួយត្រូវបានរកឃើញនៅប្រទេសប៉ូឡូញក្នុងនោះ មានបំណែកគ្រោងឆ្អឹងរបស់ទាហានឆ័ត្រយោងចំនួន១៨នាក់ដែលបានគេសម្លាប់នៅឆ្នាំ១៩៤៥ ។ រណ្តៅនោះក៏បង្ហាញអាវុធមានជាប់នឹងខ្លួន គឺជាឧបករណ៍ភ្ជាប់ជាមួយ នឹងសញ្ញា Swastikas ស្លាកឆ្កែ និងមេដាយដែលអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រកំណត់ អត្តសញ្ញាណពួកគេថា ជាអង្គភាពមួយភ្ជាប់ទៅនឹង Luftwaffe...
អង់គ្លេស៖ការកើនឡើងយ៉ាងខ្លាំង នៃការបោះជំរុំហោះហើរខុសច្បាប់នៅតំបន់ ធម្មជាតិដ៏ស្រស់សម្រស់នៅចក្រភពអង់គ្លេស មើលឃើញថា មានសំរាម និងក្រដាស់បង្គន់ប្រើប្រាស់ យ៉ាងច្រើន ហើយអ្នកអភិរក្សបានព្រមានថា វាកំពុងបង្កគ្រោះថ្នាក់ដល់ធម្មជាតិ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ដោយសារតែការរឹតបន្តឹង ការចាក់សោរការពារមេរោគCOVID-19 បានបន្ធូរបន្ថយនៅក្នុងចក្រភពអង់គ្លេសមនុស្សជាច្រើនបានយករថយន្តកាមរី ឬតង់ទៅក្នុងទីជនបទជាមួយមិត្តភក្តិដែលជាទម្រង់នៃការស្នាក់នៅ។ ទោះយ៉ាងណាជំរុំជាច្រើន នៅតែជាកន្លែងបិទទ្វារ ប្រជាជនត្រូវបានគេបោះជំរំខុសច្បាប់នៅចំណុច សម្រស់ដោយគ្មានការអនុញ្ញាត។ ទីភ្នាក់ងារជាតិជឿទុកចិត្តបានបង្ហាញពីការកើនឡើង នៃការបោះជំរុំហោះហើរ ហើយប្រជាជនដែលទទួលខុសត្រូវ ចំពោះការទុកសំរាម...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានថ្កោលទោសចំពោះមន្ត្រីនានា ដែលទទួលបន្ទុកកិច្ចការសាងសង់មន្ទីរពេទ្យថ្មីធំមួយកន្លែង នៅក្នុងទីក្រុងព្យុងយ៉ាង ជុំវិញការគ្រប់គ្រងខុសផ្នែកសេដ្ឋកិច្ច និងបានបញ្ជាឲ្យដកហូតតំណែងរបស់មន្ត្រីទាំងនោះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង KCNA បានឲ្យដឹងថា នៅក្នុងអំឡុងធ្វើទស្សនកិច្ចទីការដ្ឋានសាងសង់មន្ទីរពេទ្យធំក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានចង្អុលបង្ហាញនូវបញ្ហាធ្ងន់ធ្ងរក្នុងដំណើរគ្រប់គ្រងសេដ្ឋកិច្ចសម្រាប់ការសាងសង់នោះ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី២០...
អាមេរិក៖ ប្រសិនបើការផ្សាំ ខួរក្បាលជាមួយបន្ទះឈីប Neuralink របស់លោក Elon Musk ទទួលជោគជ័យពាក្យថា កាសស្តាប់ត្រចៀកអាច មានអត្ថន័យថ្មីទាំងស្រុង សម្រាប់សម័យទំនើប បន្ទាប់ពីលោកបានប្រកាស កន្លងមកស្តីពីការជំរុញបច្ចេកវិទ្យា ជាមួយខួរក្បាលមនុស្ស នាពេលអនាគត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅលើបណ្តាញសង្គម Twitter ជាមួយអ្នកវិទ្យាសាស្ត្រកុំព្យូរទ័រ លោក Austin...
អត្ថបទមួយ ដែលបានចេញផ្សាយដោយ គេហទំព័រThe History អំពីអធិរាជនៃប្រទេសម៉ុងហ្គោលី សម័យបុរាណព្រះអង្គម្ចាស់ Genghis Khan ដែលជាស្តេចគ្រប់គ្រងលើទឹកដីដ៏ធំល្វឹងល្វើយលាតសន្ធឹង ចាប់ពីតំបន់ប៉ាស៊ីហ្វិកទៅដល់តំបន់អ៊ឺរ៉ុបខាងកើតនាគ្រានោះ។ ការពិតមួយចំនួនដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ស្តេចអង្គនេះ ត្រូវបានរៀបរាប់ដូចខាងក្រោម: 1. ជាស្តេចដែលបានសម្លាប់ មនុស្សអស់ច្រើនបំផុតប្រមាណជា១១ភាគរយ នៃចំនួនមនុស្សទូទាំងពិភពលោកនាសម័យនោះគឺប្រមាណជា ៤០លាននាក់ 2. Genghisគឺមិនមែនជាឈ្មោះដើមរបស់ ព្រះអង្គឡើយប៉ុន្តែឈ្មោះដើមគឺTemujinដែលមានន័យថា ដែកនិងបានប្តូរឈ្មោះនៅពេលក្លាយទៅជាអ្នកចម្បាំង របស់ប្រទេសម៉ុងហ្គោលី...