សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍បានឲ្យដឹងថា អាមេរិក ហោះហើរយន្ដហិះចារកម្មលើឧបទ្វីបកូរ៉េ មួយថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាង បានលើកឡើងថា ខ្លួនបានស្វែងរកវិធានការណ៍ដើម្បីពង្រឹងបន្ថែមទៀតនូវ“ ការទប់ស្កាត់សង្គ្រាម” ។ យន្ដហោះ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញនៅលើមេឃនៅខាងលើតំបន់រដ្ឋធានីនៅកូរ៉េខាងត្បូងប្រហែលម៉ោង ១០ ព្រឹកម្សិលមិញនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានបើកការប្រជុំបិទមួយនៃគណៈកម្មាធិការយោធាមជ្ឈិមរបស់គណបក្ស ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗនៃការជំរុញបន្ថែមទៀតនូវការទប់ស្កាត់សង្គ្រាមនៅក្នុងប្រទេស៕ដោយ...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងនូវសេចក្តីត្រែកអរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហការដ៏រីករាយ របស់លោក ហាស់ សុទ្ធា ដែលបានប្រគល់ សត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់ ១ក្បាល ដល់លោកឧកញ៉ា ទៀ វិចិត្រ សម្រាប់នាំយក ទៅព្រលែង ក្នុងសមុទ្រធម្មជាតិវិញ ។...
សៀមរាប៖ លោកស្រី ទាង អេង អនុប្រធានសាខា កាកបាទក្រហមខេត្តសៀមរាប និងលោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ជូនពលរដ្ឋក្រីក្រមួយគ្រួសារ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ខណៈថវិកាសាងសង់ផ្ទះ ឧបត្ថម្ភដោយលោកឧកញ៉ា និងគ្រួសារមានចំនួន ៣៨០០ដុល្លារ។...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានបើកការប្រជុំទ្រង់ទ្រាយធំមួយរបស់គណៈកម្មាធិការយោធាមជ្ឈិម នៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ ដោយពិភាក្សាពីវិធានការ “ការរាំងស្ទាក់” ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រជុំត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារ។ KCNA បាននិយាយថា គណៈកម្មការយោធារបស់កូរ៉េខាងជើងបានពិភាក្សាអំពីគោលដៅយុទ្ធសាស្ត្រនិងការត្រៀមខ្លួនសម្រាប់ការកេណ្ឌកងទ័ពដោយមើលឃើញពីស្ថានភាពស្មុគស្មាញនៅឧបទ្វីបកូរ៉េ។...
បរទេស៖មេដឹកនាំរបស់ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានគម្រាមប្រើទណ្ឌកម្មជាលើកដំបូង លើប្រទេសនានា ដែលនៅតែបំពានបម្រាមអាវុធរបស់អង្គការសហប្រជាជាតិ លើប្រទេសលីប៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ចេញដោយការិយាល័យប្រធានាធិបតីបារំាង ក្រោយជំនួបនៅក្នុងទីក្រុងព្រួចសែល ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃសៅរ៍ លោក David Malpass នាយកធនាគារពិភពលោក បានជំរុញឱ្យក្រុមប្រទេស G20 ពន្យាពេលវេលានៃគំនិតផ្តួចផ្តើមសេវាកម្មផ្អាកបំណុល (DSSI) រហូតដល់ចុងឆ្នាំ២០២១ ដោយហៅថា ជាកត្តាសំខាន់មួយក្នុងការពង្រឹងការស្តារសេដ្ឋកិច្ចសកល ។ លោក Malpass បានធ្វើការកត់សម្គាល់នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុម G20...
បរទេស៖ ទីក្រុងបុមបៃ បានក្លាយជាទីក្រុងទី ២ របស់ប្រទេសឥណ្ឌាបន្ទាប់ពីទីក្រុងញូវដែលី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ ចំនួន ១០០,០០០នាក់ ហើយមានករណីឆ្លងថ្មីចំនួន ១.១៩៩ ករណីកាលពីថ្ងៃសៅរ៍។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងសរុបចំនួន ១០០.១៧៨ នាក់ មកដល់ពេលនេះមានអ្នកជំងឺចំនួន...
Wikipedia: សង្គ្រាមស៊ីវិលដ៏អាក្រក់មួយនៅក្នុង ប្រវត្តិសាស្ត្រនៃប្រទេសអាមេរិក គឺជាជម្លោះក្នុងស្រុករបស់យោធា ដែលបានកើតឡើងនៅចន្លោះពីឆ្នាំ១៨៦១ទៅដល់ ឆ្នាំ១៨៦៥ដោយសារតែការព្យាយាម ធ្វើការផ្តាច់ខ្លួនចេញពីរដ្ឋចំនួន១១នៅភាគខាងត្បូង នៃប្រទេសបញ្ជូលគ្នាជាមួយនឹងក្រុមសម្ព័ន្ធនៃសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក្តីសហរដ្ឋអាមេរិក បានយកឈ្នះទៅលើក្រុមធ្វើអបគមន៍ទាំងនោះ ប៉ុន្តែវាបានក្លាយទៅជាសង្គ្រាមដែលបង្ហូរឈាម មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ សង្គ្រាមដែលចាប់ផ្តើមដោយសារ តែរដ្ឋចំនួន៧ក្នុងចំនួនរដ្ឋទាំង៣៤របស់សហរដ្ឋអាមេរិក ដែលពួកគេភាគច្រើនសុទ្ធតែជាជន វណ្ណៈទាសករដែលព្យាយាម ផ្តាច់ខ្លួនចេញពីការគ្រប់គ្រាប់របស់រដ្ឋាភិបាលអាមេរិក ដែលត្រូវបានហៅថាUnion។នាថ្ងៃទី១២ខែមេសា ឆ្នាំ១៨៦១ ក្រុមសម្ព័ន្ធអាមេរិកនិងរដ្ឋទាំង៧បានចាប់ផ្តើមធ្វើការវាយប្រហារ ទៅលើរដ្ឋាភិបាលអាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង...
បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង អាចនឹងបន្តទៅមុខជាមួយទម្រង់ សមយុទ្ធយោធារួមគ្នាមានទ្រង់ទ្រាយតូច នៅក្នុងខែសីហាខាងមុខនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង។ បណ្ដាញទូរទស្សន៍ MBC បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា យោធារបស់ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាធ្វើសមយុទ្ធរួមគ្នា ដែលមានការចូលរួមដោយកងទ័ព តិចតួចទាំងសងខាង ព្រោះតែមានក្តីព្រួយបារម្ភកំពុងតែកើតមាន ស្តីពីមេរោគកូវីដ១៩។ តែមន្ត្រីនាំពាក្យកងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ លោក Lee Peters...
បរទេស៖ យោធារបស់ប្រទេសរុស្ស៊ី បានបញ្ជាឲ្យធ្វើសមយទ្ធត្រៀមលក្ខណសម្បត្តិសម្រាប់ការប្រយុទ្ធ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅថ្ងៃសុក្រម្សិលមិញនេះ ដោយមានការចូលរួមដោយកងទ័ពប្រហែល១៥០.០០០នាក់ ប្រព័ន្ធអាវុធ យន្តហោះ និងយន្តហោះចម្បាំង។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងជាឧត្តមសេនីយ៍កងទ័ព លោក Sergei Shoigu តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា សមយុទ្ធយោធានោះ បានចាប់ផ្តើមនៅក្នុងតំបន់យោធាភាគខាងត្បូងនិងភាគខាងលិចរបស់ទីក្រុងមូស្គូ និងរួមមានទាំងកងកម្លាំងទ័ពអាកាស កងទ័ពម៉ារីន និងកងនាវាចម្បាំងខាងជើងនិងកងនាវាប៉ាស៊ីហ្វិកផង។ សមយុទ្ធ...