ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត កាលពីពេលថ្មីៗនេះ បានរកឃើញអតិថិជនរបស់ខ្លួន មួយរូប មានសំណាងឈ្នះរង្វាន់ ២០,០០០ដុល្លារអាមេរិក ដោយបានធ្វើពិធីប្រកាស ផ្តល់ប្រាក់រង្វាន់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្នាក់ការកណ្តាល សែលកាត ដែលបានប្រគល់ ទៅអោយលោក ខូវ ជិសេង ជាអាជីវករមួយរូប កំពុងរស់នៅ ភូមិអូរបែកក្អម សង្កាត់អរបែកក្អម...
ទីក្រុងឡុង៖ការសិក្សា បានបង្ហាញថា កម្រិតឧស្ម័នមេតានបានកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះហើយកំហាប់ បរិយាកាសនៃឧស្ម័នផ្ទះកញ្ចក់បានឈានដល់ កម្រិតខ្ពស់បំផុត ដោយសារការបំពុលបរិយាកាស កើនឡើងពីឥន្ធនៈ ហ្វូស៊ីល និងការចិញ្ចឹមសត្វ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនិយាយថា សកម្មភាពមនុស្សជាច្រើន ត្រូវស្តីបន្ទោសចំពោះកម្រិតដែលកំពុងកើនឡើងដែលរួមមាន ការរុករកធ្យូងថ្ម ផលិតកម្មប្រេង និងឧស្ម័ន ចិញ្ចឹមគោ និងចៀម និងកន្លែងចាក់សំរាម។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រជាការពារម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានស្មគ្រ័ចិត្ត ប្រគល់សត្វសំពោចញីឈ្មោល១គូ តាមរយៈលោកឧកញ៉ា ដើម្បីនាំយកទៅព្រលែង នៅតំបន់ព្រៃធម្មជាតិវិញ ។ បុរសដែលស្ម័គ្រចិត្ត ចូលរួមក្នុងសកម្មភាព ការពារ និងអភិរក្សសត្វព្រៃនេះ ឈ្មោះ ឃួន ដារ៉ា...
ភ្នំពេញ៖ ក្នុងឱកាសខួប ១២ឆ្នាំ នៃការបង្កើត សមាគមចលនាយុវជនកម្ពុជា ហៅក្រុម១៥៧ លោក ម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា បានថ្លែងអំណរគុណ ដល់សមាជិក គណៈកម្មាធិការកណ្តាល និងគ្រប់បណ្តាសាខាខេត្ត ព្រមទាំងសមាជិក សមាជិកាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់នៅពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីបម្រើ...
អង់គ្លេ៖អ្នកស្រាវជ្រាវបានប្រាប់ឲ្យដឹងថា សត្វគោព្រៃចំនួន៤ក្បាល គឺជាប្រភេទថនិកសត្វដីធំជាងគេនៅទ្វីបអាមេរិកនឹងត្រូវបានដោះលែង ឲ្យចូលទៅក្នុងព្រៃនៅរដ្ឋ Kent នានិទាឃរដូវឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃផែនការ ដើម្បីជំរុញជម្រកសត្វព្រៃរបស់អង់គ្លេស នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ សត្វគោព្រៃអឺរ៉ុបនឹងរស់នៅក្នុង តំបន់ដែលព័ទ្ធជុំវិញដោយព្រៃឈើយ៉ាងក្រាសជិត Canterburyម្តុំសាកលវិទ្យាល័យ Universityនៃរដ្ឋKent ។ ទោះបីជាពួកគេគិតថា ពួកគេបានរស់នៅទីនេះរាប់ពាន់ឆ្នាំមកហើយក៏ដោយ ក៏គ្មានឆ្អឹងប្រទាលណាមួយត្រូវ បានគេរកឃើញនៅក្រោមដីរបស់ យើងឡើយ។ ទោះយ៉ាងណាឆ្អឹងរបស់ពួកគេបានប្រែក្លាយ...
បរទេស៖កងទ័ពរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ មានបំណងកាត់បន្ថយរថយន្តពាសដែក ដែលប្រើប្រាស់នៅក្នុងអំឡុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ដោយមន្ត្រីអង់គ្លេសនិយាយថា រថយន្តចម្បាំងទាំងនោះ ក្នុងពេលបច្ចប្បន្ននេះ មិនមានគោលបំណងពិសេសនោះទេ ហើយផែនការនោះបានបង្ហាញនៅក្នុងខែនេះ។ រថយន្តពាសដែកធន់នឹងគ្រាប់ផ្ទុះ ដែលរចនាផលិតឡើងដើម្បីដោះកម្ទេចគ្រាប់នៅតាមចិញ្ចើមផ្លូវនើ នឹងត្រូវដកចេញពីប្រតិបត្តិការ ក្រោយផែនការបង្កើនប្រសិទ្ធភាពកងកងកម្លាំងបរិស្ថានដែនដីថ្មី នេះបើយោងតាមសម្តីរបស់រដ្ឋមន្ត្រីលទ្ធកម្មក្រសួងការពារជាតិនិយាយប្រាប់ឲ្យដឹង ហើយរថយន្តពាសដែកប្រហែល៧៣៣គ្រឿង នឹងត្រូវដកចេញពីសេវាកម្ម និងទំនងជានឹងលក់ឲ្យទៅទីភ្នាក់ងារការពារជាតិរបស់ប្រទេសដទៃ។ គួរបញ្ជាក់ថា ប្រទេសអង់គ្លេសបានទិញរថយន្តពាសដែករាប់ពាន់គ្រឿង ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ការពារសម្រាប់ប្រតិបត្តិការល្បាត និងប្រតិបត្តិការដឹកជញ្ជូន ប៉ុន្តែនៅចុងបញ្ចប់នៃការចូលរួមនៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថានកាលពីឆ្នាំ២០១៤...
បរទេស: រំលឹកឡើងវិញនូវព្រឹត្តការណ៍ នាព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៥ នៅពេលដែលគ្រាប់បែក ជាច្រើនត្រូវបានបំផ្ទុះនៅក្នុងផ្លូវក្រោមដី ចំនួន៣កន្លែងនៅ ទីក្រុងឡុងនិងឡានក្រុងមួយក្នុងអំឡុងពេលដែលមានមនុស្សធ្វើដំណើរមមាញឹកបំផុត។ ការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលត្រូវបានគេជឿថា ជាផែនការវាយប្រហាររបស់ក្រុមអាល់កៃដា បានបណ្តាលឲ្យមានមនុស្សស្លាប់ ដល់ទៅ៥៦នាក់ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកផង ខណៈដែលអ្នករងរបួសមាន ទៅដល់៧០០នាក់ផ្សេងទៀត។ វាជាការវាយប្រហារធំបំផុតនៅ ចក្រភពអង់គ្លេសចាប់តាំងពី សង្គ្រាមលោកលើកទី២។ ការបំផ្ទុះគ្រាប់បែកលើរថភ្លើង បានសំដៅទៅលើទីក្រុង London និងស្ថានីយរថភ្លើងក្រោមដី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថារថយន្តយោធាតួកគី សរុបចំនួន២៥គ្រឿងត្រូវបានគេមើលឃើញបានធ្វើដំណើរ ចូលតាមច្រកភាគខាងជើងនៃប្រទេសស៊ីរី។ យោងតាមការបញ្ជាក់របស់ក្រុមអ្នកឃ្លាំមើល បានអះអាងថាសកម្មភាពរបស់តួកគីលើកនេះគឺក្នុងគោលបំណង ដើម្បីគាំទ្រដល់ប្រតិបត្តិការដែលកំពុងបន្តរបស់តួកគី នៅក្នុងតំបន់នេះ។ក្រុមយោធាដែលមានរួមទាំងក្រុម ដឹកជញ្ជូនឧបករណីព្រមទាំងសំភារៈយោធាផងដែរ។ ក្រុមឃ្លាំមើលដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបានកត់សម្គាល់ថារថយន្តយោធាតួកគី សរុបចំនួន ៤៥៦០ គ្រឿងបានចូលទៅតំបន់នានា ក្នុងខេត្តអ៊ីដលីបភាគពាយព្យប្រទេសស៊ីរីចាប់តាំងពីខែមីនានៅពេល ដែលប្រទេសតួកគីនិងរុស្ស៊ីបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់៕ ប្រែសម្រួល៖ស៊ុនលី
ប្រេស៊ីល៖យោងស្ថិតិជាផ្លូវការបានបង្ហាញថា ការកាប់បំផ្លាញព្រៃឈើ របស់អាម៉ាហ្សូនកើនឡើង២៥ ភាគរយក្នុងមួយឆ្នាំ ដូច្នេះធ្វើឲ្យព្រៃ ត្រូពិកបានឈានដល់កម្រិតនៃការបំផ្លិចបំផ្លាញដោយមានទំហំ ១០ ដងនៃទំហំទីក្រុងប៉ារីស ដែលបានបំផ្លាញរួចហើយក្នុងឆ្នាំ២០២០ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ព្រៃ និងទឹកភ្លៀងក៏កំពុងដំណើរការសម្រាប់ឆ្នាំដ៏អាក្រក់បំផុតរបស់ខ្លួន ហើយនៅឆមាសទីមួយនៃឆ្នាំ ២០២០ ផ្ទៃដីទំហំ៣,០៦៩ គីឡូម៉ែត្រក្រឡា ដែលជាផ្ទៃដី ១០ ដងនៃទំហំទីក្រុងប៉ារីសត្រូវបានបំផ្លាញ។ ទិន្នន័យបឋមពីវិទ្យាស្ថានជាតិស្រាវជ្រាវអវកាស (INPE)...
សេអ៊ូល៖ ប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ទំនងជានឹងលុបចោលសមយុទ្ធរួមដ៏ធំមួយម្តងទៀតនារដូវក្ដៅនេះ ដោយសារតែជំងឺឆ្លងកូវីដ-១៩ បន្ទាប់ពីពន្យារពេលការធ្វើសមយុទ្ធរដូវផ្ការីកប្រចាំឆ្នាំរបស់ពួកគេនៅដើមឆ្នាំនេះ។ ការធ្វើសមយុទ្ធប្រចាំឆ្នាំម្តង ហើយម្តងទៀតប្រសិនបើបានដឹង គឺខ្លាចប៉ះពាល់ដល់ឥរិយាបថប្រយុទ្ធរួមគ្នា រវាងប្រទេសទាំងពីរ ក៏ដូចជាការកាន់កាប់ការគ្រោងទុក របស់កូរ៉េខាងត្បូង លើការគ្រប់គ្រងប្រតិបត្តិការពេលសង្គ្រាម (OPCON) នៃកងកម្លាំងរបស់ខ្លួនពីសហរដ្ឋអាមេរិក។ មន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា “ភាគីទាំងពីរចែករំលែកតម្រូវការដើម្បីធ្វើសមយុទ្ធនៅរដូវក្តៅ ដូចដែលបានគ្រោងទុកហើយយើងបានបន្តការពិគ្រោះ យោបល់លើបញ្ហានេះ ប៉ុន្តែអ្វីៗអាចបត់បែនបានដោយសារស្ថានភាពជំងឺកូវីដ-១៩៕