បរទេស៖ មន្ត្រីអ៊ីរ៉ង់ នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានធ្វើការច្រានចោលនូវសេចក្តីរាយការណ៍ អំពីការបំផ្ទុះគ្រាប់នៅខាងលិចទីក្រុងតេអេរ៉ង់ បង្កឲ្យមានការភ័យខ្លាចអំពីអស្ថិរភាពកាន់តែខ្លាំង ក្រោយមានការបំផ្ទុះគ្រាប់និងអគ្គិភ័យជាបន្តបន្ទាប់ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីរាយការណ៍នោះ បាននិយាយប្រាប់ថា មានហេតុការណ៍បំផ្ទុះគ្រាប់និងការផ្តាច់ចរន្តអគ្គិសនី នៅតំបន់ Shahr-e Qods...
បរទេស៖ ក្រសួងទទួលបន្ទុកកិច្ចការងារដឹកជញ្ជូន សហរដ្ឋអាមេរិកនៅថ្ងៃនេះបានប្រកាសថាខ្លួន នឹងដកហូតការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ឬ PIA ដើម្បីអាចធ្វើការហោះហើរទៅសហរដ្ឋអាមេរិកទៀតឡើយ។ ក្រសួងនេះក៏បានបញ្ជាក់ដែរថា មូលហេតុសំខាន់បំផុតក្នុងការសម្រេចចិត្តនេះតាមរយៈការលើកឡើង ពីការព្រួយបារម្ភរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធឬ FAA ចំពោះការផ្តល់អជ្ញាប័ណ្ឌដល់ការហោះហើរបស់ពីឡុត ជនជាតិប៉ាគីស្ថាន។ រំលឹកដែរថាកាលពីខែមុនប្រទេសប៉ាគីស្ថាន បានបិទការហោះហើររបស់ខ្លួនស្ទើរតែមួយភាគបី នៃចំនួនអាកាសយានិកជាពីឡុត របស់ខ្លួនបន្ទាប់ពីបានដឹងថាពួកគេប្រហែលជា បានក្លែងបន្លំឯកសារ និងអជ្ញាប័ណ្ណរបស់ពួកគេ៕ ប្រែសម្រួល៖ស៊ុនលី
តេអេរ៉ង់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអ៊ីរ៉ាក់លោក Iraj Masjedi ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Tehran Times ប្រចាំថ្ងៃនៅថ្ងៃពុធម្សិលមិញនេះថា មូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ប្រហែលជានឹងត្រូវបិទ នាពេលអនាគត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា លោក Masjedi បានធ្វើការកត់សម្គាល់អំពីការវិវត្តនយោបាយនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងនិងវានបង្ហើបពីការចង់ដកមូលដ្ឋានទ័ពអាមេរិក ចេញពីប្រទេសនេះ។ លោកបានលើកឡើងថា ប្រទេសអ៊ីរ៉ាក់បច្ចុប្បន្នកំពុងស្វែងរកការបង្កើតតុល្យភាពរវាង“ តួអង្គសំខាន់ពីរគឺអ៊ីរ៉ង់...
បរទេស៖អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថានាយករដ្ឋមន្រ្តីជប៉ុនShinzo Abe និងសមភាគីអូស្ត្រាលី លោក Scott Morrison បានចែករំលែកនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានានានៅសមុទ្រចិនខាងកើត និងខាងត្បូងនៅក្នុងកិច្ចប្រជុំជាវីដេអូមួយរបស់ពួកគេ។ នៅពេលដែលត្រូវបានសួរនៅឯសន្និសីទសារព័ត៌មានមួយថា តើកង្វល់របស់មេដឹកនាំទាំងពីរបានបង្ហាញនៅក្នុងកិច្ចប្រជុំនោះដោយផ្ទាល់ ទៅកាន់ប្រទេសចិននោះលោក Naoki Okada អនុរដ្ឋលេខាធិការរងខុទ្ទកាល័យនៃប្រទេសជប៉ុន បានបដិសេធមិននិយាយលំអិតអំពីរឿងនេះនោះទេ ខណៈដែលអូស្ត្រាលីក៏ដូចគ្នានេះដែរ។ គួរបញ្ជាក់ដែរថាប្រទេសចិនបានអះអាងនិងទាមទារយកដែនសមុទ្រចិនខាងត្បូង ដែលសំបូរថាមពលភាគច្រើនស្ថិតក្នុង“ បន្ទាត់ទីប្រាំបួន” ដែលមានរាងអក្សរ U នៅលើផែនទីរបស់ខ្លួនដែលមិនត្រូវបានទទួលស្គាល់...
អឺរ៉ុប៖សហភាពអន្ដរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN) បានព្រមានយ៉ាងខ្លាំងៗថា នាពេលបច្ចុប្បន្ននេះប្រភេទ European hamster នឹងទទួលរង ជិតផុតពូជគួរឲ្យកត់សម្គាល់ ហើយនេះគ្រាន់តែមួយជំហានទៀត ពីការផុតពូជតែប៉ុណ្ណោះ បន្ទាប់ពីពួកគេធ្វើការស្រាវជ្រាវ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នៅពេលអាគារមានច្រើន នៅទូទាំងទ្វីបអ៊ឺរ៉ុប និងរុស្ស៊ីចំនួនសត្វ European hamster និងCricetus cricetus បានធ្លាក់ចុះដោយសារអត្រា នៃការបន្តពូជទាប។...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ របស់មន្ទីរប៉ង់តាហ្គោន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលើលទ្ធភាពក្នុងការ លក់យន្តហោះចម្បាំងប្រភេទ F-35 ចំនួន ១០៥ គ្រឿង ដែលអាចធ្វើបាន ក្នុងទំហំទឹកប្រាក់ចំនួន ២៣,១១ ពាន់លានដុល្លារអាម៉េរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានបញ្ជាក់ឲ្យដឹងថាសហរដ្ឋអាមេរិក បានជូនដំណឹងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការដកខ្លួន ចេញពីអង្គការសុខភាពពិភពលោក WHO។ លោកថា “ជាចម្លើយទៅនឹងសំណួរដែលទទួលបានឥឡូវនេះ ខ្ញុំអាចនិយាយបានថានៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២០ សហរដ្ឋអាមេរិក បានជូនដំណឹងដល់អគ្គលេខាធិការក្នុងឋានៈជារដ្ឋលេខាធិការនៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ នៃអង្គការសុខភាពពិភពលោក ពីការដកខ្លួនចេញ ។ អ្នកនាំពាក្យរបស់អគ្គលេខាធិការលោក Antonio...
អាល្លឺម៉ង់៖រដ្ឋាភិបាលអាល្លឺម៉ង់ បានអនុម័តលើវិក័យប័ត្រថ្មីដែលនឹងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេសឆ្ពោះទៅរកប្រភពកកើតឡើងវិញ និងបិទរោងចក្រថាមពលធ្យូងថ្មចុងក្រោយរបស់ខ្លួននៅឆ្នាំ ២០៣៨ និងលុបបំបាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ទាំងអស់នៅឆ្នាំ២០៥០ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ វិក័យប័ត្រនេះបានអនុម័តលើផែនការ ទាំង២នៅក្នុងសភាអាល្លឺម៉ង់ដោយចំណាយទឹកប្រាក់ចំនួន ៤៥ ពាន់លានដុល្លារដើម្បីទ្រទ្រង់ការផ្លាស់ប្តូរទៅជាទម្រង់ ផលិតកម្មថាមពលផ្សេងទៀត។ ផែនការនេះគឺជាផ្នែកមួយ នៃគោលដៅរបស់អធិការបតីលោក Angela Merkel ក្នុងការធ្វើឲ្យប្រទេសអាល្លឺម៉ង់ក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុបបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបច្ចុប្បន្នត្រូវបាន គេកំណត់គោលដៅនៅឆ្នាំ ២០៥០ ។ រដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់ ប្រទេសលោក...
បរទេស ៖ តុលាការកូរ៉េខាងត្បូងមួយ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចេញសាលក្រមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវតែសងជម្ងឺចិត្ត អតីតអ្នកទោស សង្រ្គាមកូរ៉េខាងត្បូង ដែលត្រូវការបង្ខំឲ្យធ្វើការងារ ជាពលករ ក្នុងខណៈពួកគេកំពុង តែជាប់ឃុំ ។ លោកចៅក្រម Kim Young-ah របស់តុលាការខ័ណ្ឌកណ្ដាល...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសចិន បានទទូចដល់ទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន គឺលោក Peter Navarro ឲ្យគោរពនូវអ្វីដែលជាការពិត និងតាមបែបវិទ្យាសាស្ត្រ ដែលបដិសេធលើការអនុវត្តន៍ មិនត្រឹមត្រូវដែលជាការយកចំណេញខាងផ្នែកនយោយបាយពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយបានបដិសេធចំពោះ ពាក្យចចាមអារាមនៅលើពិភពលោក ដែលបាននិយាយកុហក់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។ អ្នកនាំពាក្យរបស់ក្រសួង ការបរទេស បានថ្លែងកាលពីថ្ងៃចន្ទយ៉ាងដូច្នេះ...