គេហទំព័រភ្នាល់កីឡាតាមអ៊ីនធើណេតបានព្យាយាមរកប្រាក់ចំណេញដែលបាត់បង់ក្នុងកំឡុងពេលមេរោគ COVID-19 ការស្រាវជ្រាវថ្មីបានបង្ហាញថា ការកើនឡើងភ្លាមៗនៃឧស្សាហកម្មនេះអាចជះឥទ្ធិពលអវិជ្ជមានដល់ជីវិតរបស់បុរសវ័យក្មេង និងធ្វើឲ្យពួកគេជាប់ក្នុងបញ្ជីខ្មៅដោយប្រាក់កម្ចីបើកប្រាក់ខែនិងបំផ្លាញជីវិតគ្រួសារនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាដែលដឹកនាំដោយសាកលវិទ្យាល័យ Darragh McGee នៃសាកលវិទ្យាល័យ Bath បានផ្តោតលើបុរស ៣២ នាក់មានអាយុចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំដែលជាអ្នកលេងល្បែងកីឡាតាមអ៊ីនធើណេតជាប្រចាំត្រូវបានស្នើសុំឲ្យរក្សាទុកកំណត់ហេតុប្រចាំថ្ងៃនៃរាល់ការភ្នាល់របស់ពួកគេ។ បន្ទាប់ពី៣០ ថ្ងៃពួកគេម្នាក់ៗត្រូវបានសម្ភាសន៍ស៊ីជម្រៅដែលពួកគេបានឆ្លុះបញ្ចាំងពីបទពិសោធន៍របស់ពួកគេក្នុងការភ្នាល់កីឡា និងផលប៉ះពាល់ដល់ជីវិតរបស់ពួកគេ។ ការឆ្លើយតបមានលក្ខណៈអវិជ្ជមានច្រើនដោយប្រធានបទសម្ភាសន៍រាយការណ៍ពីភាពតានតឹងខាងផ្លូវចិត្ត និងហិរញ្ញវត្ថុដែលជំរុញដោយសកម្មភាពភ្នាល់របស់ពួកគេ។...
បរទេស៖ក្រសួងការបរទេសការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយថា ក្រសួងនាពេលថ្មីៗនេះ ទើបបានអនុម័តលក់ឧទ្ធម្ភាគចក្រ MV-22 Osprey ចំនួន៨គ្រឿង មានទំហំទឹកប្រាក់ចំនួន២ពាន់លានដុល្លារ និងសម្ភារៈពាក់ព័ន្ធនានា ឲ្យទៅប្រទេសឥណ្ឌូនេស៊ី។ យោងតាមប្រភពព័ត៌មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បាននិយាយប្រាប់ថា ទីភ្នាក់ងារទើបបានជូនដំណឹងដល់រដ្ឋសភា អំពីភាពអាចទៅរួចនៃការលក់ឧទ្ធម្ភាគចក្រនោះ...
Fukuoka៖ ចំនួនអ្នកស្លាប់ដោយសារ ជំនន់ទឹកភ្លៀងនៅភាគនិរតីនៃប្រទេសជប៉ុន បានកើនឡើងដល់ ៥២ នាក់ នៅថ្ងៃអង្គារ ដោយសារតំបន់រងគ្រោះ ដោយគ្រោះមហន្តរាយ បានពង្រីកដល់តំបន់ភាគខាងជើង នៃកោះ Kyushu ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីអាយុ ៨៧...
បរទេស៖មន្ត្រីការទូតជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងគ្មានបំណងអង្គុយនិយាយគ្នាជាមួយសហរដ្ឋអាមេរិក និងបានជំរុញឲ្យប្រទេសកូរ៉េខាងត្បូងឈប់ធ្វើការជ្រៀតជ្រែក ស្របពេលដែលប្រេសិតអាមេរិកមួយរូបនឹងធ្វើដំណើរទស្សនកិច្ចទីក្រុងសេអ៊ូល ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីឲ្យមានកិច្ចពិភាក្សានុយក្លេអ៊ែថ្មីជាមួយទីក្រុងព្យុងយ៉ាង។ លោក Kwon Jong Gun អគ្គនាយកទទួលបន្ទុកកិច្ចការសហរដ្ឋអាមេរិកនៅក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់កូរ៉េខាងត្បូងពីបទបកស្រាយខុស លើសេចក្តីថ្លែងការណ៍ពីមុនមួយ ដែលច្រានចោលពាក្យចចាមអារាមមិនសមហេតុផល ស្តីពីជំនួបកំពូលមួយផ្សេងទៀត រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក...
ព្រះសីហនុ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជា ការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិក សមាជិកា ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ យកទៀនព្រះវស្សា និងទេយ្យទានវេប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក និងសមភាគីឡាវលោកថងលូន ស៊ីស៊ូលីត កាលពីថ្ងៃអាទិត្យបានផ្លាស់ប្តូរ ព័ត៌មាននិងបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងរាតត្បាតកូវីដ១៩ ក៏ដូចជាវិធានការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផ្សេងៗនៅក្នុង រយៈពេលក្រោយការរាតត្បាត។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះ សមយុទ្ធនាវាផ្ទុក យន្តហោះសហរដ្ឋអាមេរិក នៅដែនសមុទ្រចិនខាងត្បូង ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយអះអាងថា សមយុទ្ធនោះគឺជាការបង្ហាញ ដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លាក្រដាស់ នៅដែនទឹកដែលចិនអះអាងកម្មសិទ្ធិ។ មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ទីក្រុងប៉េកាំង លោក Zhao Lijian បានលើកឡើងនៅក្នុង សន្និសីទកាសែតមួយថា ការដាក់ពង្រាយប្រើប្រាស់ នាវាផ្ទុកយន្តហោះយោធា សហរដ្ឋអាមេរិកនោះ អាចមានការជំរុញ...
ប្រវត្តិសាស្ត្រ: ១៦ ខែកក្កដា ឆ្នាំ១៩៤៥ សហរដ្ឋអាមេរិក បានធ្វើការសាកល្បងដំបូង នៃគ្រាប់បែកបរមាណូនៅកន្លែង ទម្លាក់គ្រាប់បែកត្រីភាគី នៅក្នុងរដ្ឋញូម៉ិកស៊ិក ភាគកណ្តាលនៃប្រទេស។អាវុធថ្មីដ៏គួរឱ្យភ័យខ្លាចនេះ បានក្លាយទៅជាចំណុចស្នូលមួយ នៅក្នុងសង្រ្គាមត្រជាក់រវាង សហរដ្ឋអាមេរិក និងសហភាពសូវៀតនាគ្រានោះ។ ការបង្កើតគ្រាប់បែកបរមាណូ ផ្លូវការរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមជាមួយនឹង ការបង្កើតគម្រោងដែលមានឈ្មោះថា Manhattan តាំងតែពីខែសីហា ឆ្នាំ១៩៤២។ គម្រោងនេះបានប្រមូល...
បរទេស៖មន្ត្រីរដ្ឋាភិបាលចិន តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់អះអាងនៅពេលថ្មីៗនេះថា ទើបបានតែងតាំងមន្ត្រីបក្សមួយរូប គឺលោក Zheng Yanxiong ឲ្យដឹងនាំទីភ្នាក់ងារសន្តិសុខថ្មីរបស់ខ្លួន និងអនុវត្តច្បាប់សន្តិសុខជាតិ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Zheng Yanxiong គឺមានកិត្តិស័ព្ទល្បីល្បាញនៅក្នុងប្រទេសចិន សម្រាប់តួនាទីរបស់លោក ក្នុងកិច្ចចរចាដោះស្រាយជាមួយអ្នកតវ៉ាជុំវិញជម្លោះដីធ្លី...
សេអ៊ូល៖ មន្រ្តីបានឲ្យដឹងថាក្រសួងការបរទេសបានធ្វើឱ្យសកម្មនូវក្រុមកិច្ចការសាធារណៈឯកជនមួយ ដែលបានបង្កើតឡើងដើម្បីស្វែងរកយុទ្ធសាស្ត្រសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង នៅចំពោះមុខការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន។ ក្រុមការងារដែលរួមមានមន្ត្រីរដ្ឋាភិបាលប្រជាជនមកពីបណ្ឌិតសភា និងផ្នែកសាជីវកម្មត្រូវបានបង្កើតឡើងនៅក្នុងខែធ្នូឆ្នាំមុន ប៉ុន្តែប្រតិបត្តិការរបស់វានៅមានកម្រិតដោយសារតែជំងឺរាតត្បាតកូវីដ-១៩នេះដោយសមាជិកបានពិភាក្សាគ្នាពីបញ្ហានានា តាមរយៈអ៊ីម៉ែលដោយគ្មានការប្រជុំផ្ទាល់។ ក្រុមមន្ត្រីដែលបានដឹងពីបញ្ហានេះបានលើកឡើងថាឥឡូវនេះក្រុមការងារត្រូវបានដាក់ឱ្យធ្វើប្រតិបត្តិការពេញលេញជាមួយនឹងការប្រជុំទល់មុខគ្នា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ៕ដោយ ឈូក បូរ៉ា