បរទេស៖ នៅសប្តាហ៍នេះ នាវាផ្ទុកយន្តហោះអាមេរិក ចំនួន ២ គ្រឿង កំពុងធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ កាលពីថ្ងៃសៅរ៍ ខណៈដែលប្រទេសចិន ក៏បានធ្វើសមយុទ្ធយោធាផងដែរ ហើយគឺបានរងការរិះគន់ ពីមន្ទីរប៉ង់តាហ្គោន និងប្រទេសជិតខាងផង។ ប្រទេសចិន និងសហរដ្ឋអាមេរិក បានចោទប្រកាន់គ្នា ទៅវិញទៅមក អំពីការធ្វើឱ្យមាន ភាពតានតឹង នៅតាមផ្លូវទឹកជាយុទ្ធសាស្ត្រ...
ប៉េកាំង៖ ក្រុមអ្នកជំនាញនយោបាយស៊ូដង់បានលើកឡើងថាការអនុម័តច្បាប់របស់ចិន ស្តីពីការការពារសន្តិសុខជាតិនៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធានាគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ។ សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យអាល់ណេលែន បានលើកឡើងថាជំហាននេះជួយ “ពង្រឹងគោលការណ៍នៃប្រទេសមួយប្រព័ន្ធពីរ” ដែលបានបង្ហាញពីភាពជោគជ័យរបស់ខ្លួនចាប់តាំងពីវាត្រូវបានអនុវត្តនៅហុងកុង ហើយបន្ទាប់មកនៅម៉ាកាវ និង ស៊ីនហួ។ លោក al-Saouri ដែលជាប្រធាននៃសង្គមវិទ្យាសាស្ត្រនយោបាយស៊ូដង់ បានបន្ថែមថាច្បាប់នេះផ្តល់នូវឱកាសសម្រាប់ HKSAR ដើម្បីទទួលបាននូវវិបុលភាពបន្ថែមទៀត និងលើកកម្ពស់ក្របខ័ណ្ឌច្បាប់...
បរទេស៖ អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 លោក Tawivilp Visanuyothin បាននិយាយថាមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) មានការព្រួយបារម្ភថា ការធ្វើដំណើរយ៉ាងច្រើនរបស់ប្រជាជនថៃ ដែលរំពឹងថានឹងធ្វើដំណើរ ទៅកាន់ផ្ទះខេត្តរបស់ពួកគេក្នុងអំឡុងពេលវិស្សមកាល ដ៏យូរនៅថ្ងៃទី ៤-៧ ខែកក្កដាខាងមុខ អាចនាំឱ្យមានការកើនឡើងថ្មីនៃការឆ្លងមេរោគ Covid-19 ។ យោងតាមសារព័ត៌មាន Bangkok Post...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ថា ចិន បានសាកល្បងយន្តហោះដឹកអ្នកដំណើរប្រភេទធំ C919 ដែលអាចឲ្យហោះហើរក្នុងកម្រិតសីតុណ្ហភាពខ្ពស់ ។ នៅក្រុង Turpan ដែលជាដឹងថា ជាដែនដីរងការបំផ្លាញដោយអគ្គីភ័យ នៅភាគខាងពាយព្យនៃប្រទេសចិន ដែលជាតំបន់ស្វ័យយ័ត Xinjiang Uygur ត្រូវបានក្រុមអ្នកជំនាញ ដាក់ឲ្យដំណើរការសាកល្បងការហោះហើរ សម្រាប់យន្តហោះដឹកអ្នកដំណើរប្រភទេធំ ដែលមានឈ្មោះថា...
បរទេស៖ នៅសប្តាហ៍នេះក្រុមមន្ត្រីរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយ ថាកងកម្លាំងអ៊ីរ៉ាក់ កំពុងពង្រឹងជំហរនៅតាមបណ្តោយព្រំដែន ជាមួយប្រទេសតួកគី ដើម្បីរារាំងកងកម្លាំងតួកគីមិន ឲ្យឈានដល់ទឹកដីអ៊ីរ៉ាក់កាន់តែជ្រៅទៀតឡើយ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរយៈពេល ២ សប្តាហ៍ខណៈទីក្រុងអង់ការ៉ានៅតែបន្តវាយប្រហារក្រុមឧទ្ទាមឃឺដ នៅភាគខាងជើងអ៊ីរ៉ាក់ដដែល មកទល់ពេលនេះ។ ក្រុមមន្ត្រីសន្តិសុខបាននិយាយថា ទីក្រុងអង់ការ៉ា បានបង្កើតប៉ុស្តិ៍ជាច្រើននៅខាងក្នុងទឹកដី អ៊ីរ៉ាក់ដែលជាផ្នែកមួយនៃយុទ្ធនាការយោធាដើម្បីបណ្តេញចេញ សមាជិកនៃគណបក្សឃឺដ ដែលតួកគីនិយាយថាពួកគេកំពុង មានទីជម្រកសុវត្ថិភាពនៅភាគខាងជើង អ៊ីរ៉ាក់នោះ៕...
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងជើងមានអារម្មណ៍ថា គ្មានភាពចាំបាច់ត្រូវអង្គុយពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក ដែលនឹងគ្មានអ្វីក្រៅពីជាឧបករណ៍នយោបាយសម្រាប់ទីក្រុងវ៉ាស៊ីនតោននោះទេ។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បានមានប្រសាសន៍ប្រាប់ថា កិច្ចពិភាក្សាចរចាគ្នា នឹងមិនបានផល រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង ហើយក៏នឹងគ្មានការផ្លាស់ប្តូរប្រែប្រួល នៅក្នុងគោលនយោបាយរបស់ប្រទេស កូរ៉េខាងជើងនោះឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA...
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France នៅពេលថ្មីៗនេះ បាននិយាយប្រាប់ឲ្យដឹងថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន៧.៥៨០នាក់ នៅចុងឆ្នាំ២០២២ ដោយលើកឡើងពីការធ្លាក់ចុះ៩៥ភាគរយក្នុងប្រាក់ចំណូល នៅក្នុងអំឡុង៣ខែកន្លងមក និងភាពមិនប្រាកដប្រជាអំពីអនាគត។ តាមសេចក្តីរាយការណ៍ ក្រុមហ៊ុនអាកាសចរណ៍បារាំងនេះ បាននិយាយប្រាប់ថា ខ្លួនកំពុងតែខាតបង់ប្រាក់ប្រហែល១៦,៩លានដុល្លារក្នុងមួយថ្ងៃ ស្របពេលមានវិបត្តិមេរោគកូរ៉ូណាកើនឡើង និងមិនបានរំពឹងថា ជំនួញនឹងវិលត្រឡប់ទៅរកកម្រិតមុនមេរោគរាតត្បាត នៅមុនឆ្នាំ២០២៤។ គួរបញ្ជាក់ថា សមាគមគមនាគមន៍ផ្លូវអាកាសអន្តរជាតិ បានធ្វើការប៉ាន់ស្មានថា...
ភ្នំពេញ៖ លោក ហឹម ភារ៉ុន ជាអតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ៤ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត កាលពីថ្ងៃទី៣...
បរទេស៖ អតីតសមាជិកសមាជិកា យុទ្ធនាការរាប់រយនាក់ និងមន្ត្រី របស់ប្រធានាធិបតីទី ៤៣ សហរដ្ឋអាមេរិក បានរួបរួមគ្នានៅក្នុងការជំរុញថ្មីមួយដោយគណបក្សសាធារណរដ្ឋដែលមិនពេញចិត្ត ដើម្បីព្យាយាមនិងបណ្តេញលោកដូណាល់ត្រាំចេញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់អតីតប្រធានាធីបតី លោក George W. Bush បានគាំទ្របេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ គឺលោក...
វ៉ាស៊ីនតោន៖ ប្រេសិតកំពូលទទួលបន្ទុកកិច្ចការនុយកហលេអ៊ែររបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយចំពេលដែលកិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងត្រូវបានជាប់គាំង។ មន្រ្តីរដ្ឋាភិបាលបានលើកឡើងថាអនុរដ្ឋលេខាធិការក្រសួងការបរទេសលោក Stephen Biegun នឹងជួបជាមួយមន្រ្តីកូរ៉េខាងត្បូង នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលោក មូន ជេអ៊ីន ប្តេជ្ញាធ្វើការឆ្ពោះទៅរកកិច្ចប្រជុំលើកទី ៤ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក...