បរទេស៖ ប្រទេសចិនបានប្តេជ្ញាបន្តការចរចា ជាមួយអាស៊ាន ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានរំខានដោយជំងឺ កូវីដ១៩ ។ ប្រទេសចិននិងអាស៊ានបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធ ដើម្បីអនុវត្តឱ្យបានពេញលេញសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅក្នុងសមុទ្រចិនខាងត្បូងនិងបន្តការចរចាស្តីពី COC ដែលមានប្រសិទ្ធិភាព។ ក្រសួងការបរទេសវៀតណាមបាននិយាយថា យ៉ាងណាក៏ដោយប្រទេសចិនមិនបានបង្ហាញពីពេលវេលាជាក់លាក់មួយសម្រាប់ការបន្តកិច្ចពិភាក្សា COC ដែលកំពុងបន្តចាប់តាំងពីឆ្នាំ ២០០២ ដើម្បីបង្កើតច្បាប់ដែលមានកាតព្វកិច្ចស្របច្បាប់នៅក្នុងអ្វីដែលវៀតណាមហៅថាសមុទ្រខាងកើត។ នៅក្នុងកិច្ចប្រជុំចុងក្រោយស្តីពី COC ដែលបានធ្វើឡើងនៅខែតុលាឆ្នាំ...
ក្រុមតារាវិទ្យាបាននិយាយថា ផ្កាយព្រះគ្រោះយក្ស២ស្ថិតចន្លោះពីគ្នារវាងទំហំរបស់ភពព្រះសៅរ៍ និងភពព្រហស្បតិ៍ចាប់រូបភាពបានដោយកែវយឺតនៅក្នុងរបាំទំនាញផែនដីនៅជុំវិញផ្កាយដែលមានពន្លឺព្រះអាទិត្យចម្ងាយ ៨០០ ឆ្នាំពន្លឺពីផែនដី នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ វត្ថុទាំង២ត្រូវបានរកឃើញ ដោយប្រើតេឡេស្កូប ឬកែវយឺតមានមូលដ្ឋានលើផែនដី ហើយនេះជាព្រឹត្តិការណ៍ដំបូងត្រូវបានរកឃើញដោយ ឧបករណ៍មិនមាននៅលើគន្លងជុំវិញផែនដី។ តារាវិទូដែលបង្កើតជាសម្ព័ន្ធអន្តរជាតិនៃសាកលវិទ្យាល័យ និងក្រុមត្រូវបានស្គាល់ថា នេះជាគ្រោងការស្វែងរកតំបន់ធំទូលាយសម្រាប់ភព (WASP) បានរកឃើញពិភព Waltzing។ ភពទាំងនោះមានឈ្មោះថា WASP-148b និង WASP-148c ដោយគោចរជាតារា...
បរទេស៖កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅពេលថ្មីៗនេះ បានចាប់ផ្តើមប្រតិបត្តិការយោធា ប្រឆាំងចលនាពួកហូធី នៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីវាបានបង្កើនការវាយប្រហារឆ្លងព្រំដែនដោយមីស៊ីលនិងកូនដ្រូន ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត នេះបើតាមសេចក្តីរាយការណ៍ ពីទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត។ ចំណែកនៅក្នុងប្រទេសយេម៉ែន ទូរទស្សន៍ Al Masirah TV របស់ពួកហូធី បានរាយការណ៍ពីការវាយប្រហរតាមអាកាស ទៅលើទីក្រុង ទីក្រុង Sanaa ទីក្រុង Marib ទីក្រុង ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា រាល់ចលនាណាមួយរបស់នាវាកងទ័ពជើងទឹករបស់ប្រទេសនេះ នៅតាមសមុទ្រត្រូវបានធ្វើឡើងដោយគោរពតាមបទដ្ឋានអន្តរជាតិ។ កាសែត Wall Street Journal (WSJ) បានរាយការណ៍ថា នៅចុងឆ្នាំ ២០១៩ យ៉ាងហោចណាស់នាវាមុជទឹករុស្ស៊ីចំនួន ១០ គ្រឿង បាន«ចាកចេញពីមូលដ្ឋានទ័ពរបស់ពួកគេនៅលើឆ្នេរសមុទ្រ Arctic របស់រុស្ស៊ី និងកំណត់ផ្លូវក្រោមទឹកឆ្ពោះទៅខាងលិច ឆ្ពោះទៅសមុទ្រអាត្លង់ទិកខាងជើង»។ យ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ។...
បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះប្រទេសចិនដែលប្រារព្ធធ្វើសមយុទ្ធយោធា នៅដែនសមុទ្រចិនខាងត្បូង ដោយនិយាយថា ទង្វើបែបនេះ នឹងធ្វើឲ្យស្ថានភាពបាត់បង់ស្ថិរភាព នៅដែនទឹកមានជម្លោះនេះបន្ថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ អាមេរិកនេះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ការធ្វើសមយុទ្ធនៅទីកន្លែងមានជម្លោះក្នុងសមុទ្រចិនខាងត្បូង គឺគ្មានអំណោយផលល្អ ដល់កិច្ចខិតខំប្រឹងប្រែង បន្ធូរបន្ថយភាពតានតឹង និងការរក្សាស្ថិរភាពនោះទេ”។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us...
ថ្ងៃទី៧ខែតុលាឆ្នាំ២០០១គឺជាថ្ងៃដែលសហរដ្ឋអាមេរិក ក្រោមការដឹកនាំដោយលោកប្រធានាធិបតីGeorge W.Bushបានប្រកាសដាក់ទ័ពទៅកាន់ ប្រទេសអាហ្គានីស្ថាន ដោយមូលហេតុប្រឆាំងសងសឹក ទៅនឹងក្រុមភេវរកម្មអាល់កៃដា ដែលមាន វត្តមាននៅក្នុងប្រទេសអាហ្គានីស្ថាន។ ការប្រកាសនេះត្រូវបាន ធ្វើឡើងនៅត្រឹមតែ រយៈពេលជិតមួយខែក្រោយ ការវាយប្រហារថ្ងៃទី៩ខែកញ្ញាឆ្នាំ២០០១ ទៅលើអគារភ្លោះ ពាណិជ្ជកម្មរបស់ សហរដ្ឋអាមេរិកដែលខ្លួនបានចោទប្រកាន់ថាក្រុមភេវរកម្មអាល់កៃដា គឺជាមេគម្រោងការមួយនេះ។ លោកBushក៏បាននិយាយទុកជាមុនផងដែរថា សង្គ្រាមប្រឆាំងទៅនឹងភេវរកម្មនៅក្នុងប្រទេសអាហ្គានីស្ថានគ្រាន់តែជាការ ចាប់ផ្តើមប្រឈមមុខគ្នាប៉ុណ្ណោះ ហើយលោកបានបន្តទៀតថាសង្គ្រាមនេះក៏នឹងត្រូវធ្វើឡើងជាមួយនឹង បណ្តាប្រទេស ណាដែលមានការគាំទ្រនិងបណ្តុះបណ្តាលដល់...
បរទេស៖កងទ័ពម៉ារីនសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ទីបញ្ជាការអាកាសចរណ៍រួម របស់សហភាពអារ៉ាប់រួម បានបញ្ចប់សហសមយុទ្ធ នៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ ជាមួយកងកម្លាំងសហរដ្ឋអាមរិក។ ប្រតិបត្តិការហ្វឹកហាត់ទ័ពជើងទឹកនិងជើងអាកាសនេះ គឺត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែមិថុនា និងផ្តោតសំខាន់លើនាវាមូលដ្ឋានចល័ត របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ Matthew...
បរទេស៖ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានយល់ព្រមលើផែនការរបស់មន្ទីរបញ្ចកោណក្នុងការដកកងទ័ពចំនួន ៩.៥០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីលោក ត្រាំ បាននិយាយថា ប្រទេសនេះកំពុងខកខានមិនបានបំពេញកាតព្វកិច្ចចំណាយរបស់ខ្លួនក្នុងនាមជាដៃគូរបស់អង្គការណាតូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោករដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានអគ្គសេនាធិការចម្រុះ បានពន្យល់ដល់លោកប្រធានាធិបតីកាលពីម្សិលមិញស្តីពីផែនការដាក់ពង្រាយឡើងវិញកងទ័ពចំនួន ៩.៥០០ នាក់ពីប្រទេសអាឡឺម៉ង់។ សំណើដែលត្រូវបានអនុម័តមិនត្រឹមតែបំពេញតាមសេចក្តីបង្គាប់របស់ប្រធានាធិបតីនោះទេ វាក៏នឹងបង្កើនការទប់ស្កាត់របស់រុស្ស៊ីពង្រឹងណាតូពង្រឹងសម្ព័ន្ធមិត្តឡើងវិញផងដែរ។...
បូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា លោក Carlos Holmes Trujillo រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមអាជ្ញាធរកូឡុំប៊ី បានរឹបអូសបានសារធាតុញៀនប្រភេទកូកាអ៊ីន រហូតដល់១,២តោន ដែលបានលាក់នៅក្នុងកុងតឺណ័រមួយ នៅជាប់ព្រំដែនប្រទេសអាល្លឺម៉ង់ ។ ការដឹកជញ្ជូននោះត្រូវបានគេរកឃើញ នៅភាគខាងជើងនៃកំពង់ផែ Cartagena ។ លោក...
បរទេស៖ប្រទេសឥណ្ឌា ទើបបានបញ្ជូនដាក់ពង្រាយមីស៊ីលបាញ់ប្រហារពីដីទៅក្នុងអាកាស ទៅកាន់តំបន់ព្រំដែនជាប់ប្រទេសចិន ស្ថិតនៅតាមជួរភ្នំហិមាល័យ ក្រោយពីមានការប៉ះទង្គិចគ្នាមួយ ជាមួយកងទ័ពចិន បណ្ដាលឲ្យទាហានឥណ្ឌាចំនួន២០នាក់ បានស្លាប់បាត់បង់ជីវិត។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ការដាក់ពង្រាយមីស៊ីលការពារដែនអាកាសនៅតំបន់ Ladakh ក្នុងរដ្ឋកាស្មៀរកាលពីចុងសប្ដាហ៍នោះ គឺរួមមានទាំងមីស៊ីល Akash ផលិតដោយឥណ្ឌា មីស៊ីល ...