ស្ត្រីម្នាក់ត្រូវបានគេព្រមានបណ្ដេញចេញ ពីផ្សារទំនើបមួយឈ្មោះ Pick n Pay ក្នុងប្រទេសអាហ្វ្រិកខាងត្បូង នាងចូលទៅទិញឥវ៉ាន់ ដោយគ្មានម៉ាសការពារកូវីដ.១៩។ ក្រោយមិនបានធ្វើតាមការណែនាំ នាងត្រូវបុគ្គលិក និងសន្តិសុខស្ដីឲ្យធ្វើឲ្យប៉ះសម្ដីគ្នាមួយប្រាវ ហើយស្ត្រីនេះក៏ស្រាតខោទ្រនាប់ យកមកពាក់ធ្វើម៉ាស់ជំនួសតែម្តង។ សកម្មភាពរបស់នារីវ័យកណ្ដាលនោះ ត្រូវបានគេថតជាប់ក្នុងវីដេអូឃ្លីប រយៈពេលជាង១នាទី។ ក្រោយយកខោទ្រនាប់ធ្វើម៉ាសរួចនាង បានលើកមេដៃ ដាក់សន្តិសុខ និងបុគ្គលិកក្នុងហាង ហើយបោះពាក្យដាក់ថា៖ “ប៉ុណ្ណឹងសប្បាយចិត្ត...
អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីរបស់ខ្លួនបានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីនឹងចំណាយប្រាក់ចំនួន១ពាន់លានដុល្លារអូស្ត្រាលីក្នុងរយៈពេល៩ឆ្នាំលើការកែលម្អគុណភាពទឹក និងទិដ្ឋភាពផ្សេងទៀតនៃតំបន់ Great Barrier Reef ដែលកំពុងតែមានបញ្ហាខ្លាំងយោងតាមការចេញផ្សាយពីគេហទំព័រ BBC ។ អ្នកវិទ្យាសាស្ត្របានស្វាគមន៍ចំពោះប្រាក់នេះ ប៉ុន្តែបានព្រមានថា វាមិនដោះស្រាយការគំរាមកំហែងដ៏លើសលុបនៃថ្មប៉ប្រះទឹកនៃការប្រែប្រួលអាកាសធាតុនោះទេ។ អាកាសធាតុមានភាពយឺតយ៉ាវក្នុងចំណោមប្រទេសអ្នកមាន អូស្ត្រាលីតែងតែត្រូវបានរិះគន់ថា មិនបានធ្វើអ្វីបន្ថែមទៀតដើម្បីការពារការប្រែពណ៌ផ្កាថ្មដែលបណ្តាលមកពីសមុទ្រក្តៅ។ នាយករដ្ឋមន្ត្រី Scott Morrison បានអះអាងថា ការវិនិយោគថ្មីនឹងមានអត្ថប្រយោជន៍យ៉ាងទូលំទូលាយ។ វានឹងផ្តល់មូលនិធិដល់គម្រោងសម្រាប់ការកាត់បន្ថយការហូរច្រោះ...
អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ប្រភេទសត្វល្អិតថ្មីរកឃើញនៅភាគខាងលិចប្រទេសអ៊ូហ្គង់ដាដោយអ្នកវិទ្យាសាស្ត្រអង់គ្លេស គឺជាការរកឃើញដ៏កម្រមិនគួរឲ្យជឿនាពេលបច្ចុប្បន្ននេះ។ លោក វេជ្ជបណ្ឌិត Alvin Helden នៃសាកលវិទ្យាល័យ Anglia Ruskin (ARU) បានធ្វើការរកឃើញក្នុងអំឡុងពេលការងារវាលជាមួយសិស្សនៅឧទ្យានជាតិ Kibale ហើយវាជាកម្មសិទ្ធិរបស់ក្រុមសត្វល្អិតដ៏កម្រដែលសាច់ញាតិជិតស្និទ្ធបំផុតរបស់វាបានឃើញចុងក្រោយក្នុងឆ្នាំ ១៩៦៩។ វាត្រូវបានគេដាក់ឈ្មោះថា Phlogis kibalensis ហើយមកពីគ្រួសារស្លឹកឈើជាមួយនឹងភាពខុសប្លែកគ្នានៃលោហធាតុ រាងកាយមានរណ្តៅ និងសរីរាង្គបន្តពូជឈ្មោលមានរាងដូចស្លឹក។ មុនពេលការរកឃើញថ្មីដែលបានធ្វើឡើងកាលឆ្នាំ...
បរទេស៖ ឆ្កែ Russell ធ្លាប់ត្រូវបានគេកំណត់ថា ជាអាហារ ខណៈដែលវាត្រូវបានគេដាក់នៅក្នុងទ្រុង ខ្សែលួសដ៏កខ្វក់មួយ នៅក្នុងកសិដ្ឋានចិញ្ចឹមឆ្កែយកសាច់ ក្នុងទីក្រុង Jeonju ខេត្ត North Jeolla ប្រទេស កូរ៉េខាងត្បូង។ ប៉ុន្តែជោគវាសនារបស់វា បានផ្លាស់ប្តូរបន្ទាប់ពីវា ត្រូវបានជួយសង្គ្រោះ កាលពីខែតុលាឆ្នាំមុន ហើយវាត្រូវបានគេដឹកតាមយន្តហោះ ឆ្ពោះទៅទីក្រុង តូរ៉ុនតូ...
Subaru ត្រូវបានគេស្គាល់ច្រើនពីម៉ាស៊ីនប្រភេទ Boxer របស់ខ្លួន ដែលផ្តល់កម្លាំងខ្លាំង និងស៊ីប្រេងតិច។ បើនិយាយពីរថយន្តអគ្គិសនីវិញ ក្រុមហ៊ុនជប៉ុនមួយនេះហាក់ដូចជានៅក្មេងខ្ចីនៅឡើយ តែទោះជាយ៉ាងនេះក្តី ក្រុមហ៊ុននៅតែបញ្ចេញរថយន្តអគ្គិសនីជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងកាលពីយប់មិញនេះ Subaru បានបញ្ចេញនូវគំរូរថយន្តស្ព័រដំបូង ដែលរត់ដោយកម្លាំងអគ្គិសនីសុទ្ធតែម្តង នៅក្នុងពិព័រណ៌ Tokyo Auto Salon។ រថយន្តនេះមានឈ្មោះថា STI E-RA ដោយក្រុមហ៊ុនបានអះអាងថា...
បរទេស៖ យោងតាមការចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រទេសអូស្ត្រាលីបានជួបប្រទះនូវគ្រោះ ធម្មជាតិដ៏អាក្រក់មួយជាមួយនឹងកំដៅខ្លាំងបំផុត បំបែកកំណត់ត្រាដល់ទៅ៥០,៧ ភាគរយនៅទីក្រុងក្បែរជាប់ទៅនឹងឆ្នេរ។ ប្រភពដដែលបានសរសេរថាអាកាសធាតុនៅក្នុងទីក្រុង Onslow ស្ថិតនៅភាគខាងលិចនៃប្រទេសអូស្ត្រាលីបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃនេះនិងបន្តកើនឡើងបន្តិចទៀតនៅថ្ងៃសុក្រ។ នៅថ្ងៃដដែលនេះទីក្រុង២ផ្សេងទៀតក៏ទទួលបានកំដៅជាង៥០ អង្សារដូចគ្នាដែរដូចជា Mardie និង Roebourne ។ រំលឹកដែរថាអូស្ត្រាលីនៅក្នុងរដូវកាលនេះកំពុងតែរង កំដៅខ្លាំងប៉ុន្តែជាមធ្យមទីក្រុង Onslow ជាដើមជារៀងរាល់ឆ្នាំជាមធ្យមមានកំដៅដល់ទៅ៣៦,៥ភាគរយ៕ ប្រែសម្រួល៖ស៊ុនលី
ការតេស្តសមត្ថភាពប៉ះទង្គិចរបស់រថយន្ត ដើម្បីឲ្យអ្នកបើកបរដឹងពីកម្រិតសុវត្ថិភាពរបស់រថយន្តនីមួយៗ។ ដើម្បីអបអរ និង ដើម្បីបង្ហាញថាសុវត្ថិភាពលើរថយន្តមានភាពប្រសើរឡើងយ៉ាងណាខ្លះក្នុងរយៈពេលជាង ២០ ឆ្នាំនេះ ក្រុមការងារ Euro NCAP បានបង្កើតវីដេអូមួយប្រៀបធៀបពីសមត្ថភាពទ្រទ្រង់ការប៉ះទង្គិចរបស់រថយន្តម៉ូដែលថ្មីមួយ ជាមួយរថយន្តស្រដៀងគ្នាផលិតឆ្នាំ ១៩៩៧។ រថយន្តដែលគេយកមកធ្វើតេស្តគឺម៉ូដែល Rover 100 ផលិតឆ្នាំ ១៩៩៧ និង Honda Jazz ដែលទើបនឹងចេញថ្មី។...
ក្រុមហ៊ុន Suzuki បានបញ្ចេញរថយន្តតូចថ្មីរបស់ខ្លួនគឺម៉ូដែល Alto ឆ្នាំ២០២២ ជាផ្លូវការ ដែលជារថយន្តប្រើមាស៊ីនតូច សន្សំសំចៃ ពិសេសតម្លៃធូរថ្លៃ។ រថយន្ត Suzuki Alto ស៊េរីថ្មីនេះ បានរក្សារូបរាងដូចស៊េរីមុនដែរ ប៉ុន្តែមកជាមួយចង្កៀង LED ដែលមានការឌីហ្សាញថ្មី រួមជាមួយចំណុចដាក់ផ្លាកលេខនៅកាងមុខ ត្រូវបានរំកិលមកផ្នែកស្តាំឡាន ឯតួខ្លួនរចនាឡើងដូចជាប្រអប់ ដើម្បីឱ្យផ្នែកខាងក្នុងកាន់តែធំទូលាយ។ រថយន្តនេះ...
អាមេរិក៖ប៉ូលីសកំពុងពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសរបស់ Katie Price បន្ទាប់ពីនាងគេចពីពិធីបុណ្យណូអែលនៅក្នុងពន្ធនាគារពីបទបើករថយន្តរបស់នាងបង្កគ្រោះថ្នាក់នៅពេលបើកបរស្ថិតនៅស្ថានភាពស្រវឹង ខណៈពេលនាងមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ អតីតតារាបង្ហាញម៉ូតវ័យ ៤៣ ឆ្នាំ ត្រូវបានហាមឃាត់មិនឲ្យបើកបរចំនួន ៥ ដងនោះ ត្រូវបានកាត់ទោសព្យួររយៈពេល ១៦ សប្តាហ៍ និងការហាមឃាត់បន្ថែមទៀតនៅតុលាការ Crawley Magistrates នៅថ្ងៃទី ១៥ ខែធ្នូ។ ទោះបីជាកំណត់ត្រានៃការបើកបររបស់...
បន្ទាប់ពីក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តអគ្គិសនីទីមួយរបស់ខ្លួនម៉ូដែល bZ4X ជាផ្លូវការកាលពីខែវិច្ឆិកាកន្លងទៅ ឥឡូវក៏បានបញ្ចេញតម្លៃរថយន្តនេះផងដែរ សម្រាប់ទីផ្សារក្នុងប្រទេសអង់គ្លេស។ តម្លៃនៃរថយន្តនេះ ខុសគ្នាទៅតាម option រួមមាន៖ -Toyota bZ4X Pure ប៉ុង១ តម្លៃ ៥៥ ៦០០ដុល្លារ។ វាបំពាក់កង់ alloy ទំហំ ១៨អ៊ីញ,...