ក្រុមហ៊ុន Honda បានប្រកាសកាលពីចុងខែមិថុនាកន្លងទៅថា ខ្លួននឹងបញ្ឈប់ការផលិតម៉ូតូ Honda Super Cub (ឬអាគុប) ៥០សេសេ ទៀតហើយ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥តទៅ។ ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីស្របតាមច្បាប់នៃការរឹតបន្តឹងការបញ្ចេញផ្សែងរបស់ប្រទសជប៉ុន សម្រាប់ម៉ូតូ។ ហេតុនេះទើបធ្វើឱ្យ Honda មានការពិបាក ឬត្រូវចំណាយច្រើនទៅលើការឌីហ្សាញប្រព័ន្ធបញ្ចេញផ្សែងរបស់ម៉ូតូម៉ាស៊ីនតូចបែបនេះ។ ខណៈការប្រើប្រាស់ម៉ូតូអគ្គិសនី មានការកើនឡើងច្រើន ធ្វើឱ្យម៉ូតូម៉ាស៊ីនតូចៗ...
នៅក្នុងអាស៊ាន ១០ប្រទេស មានតែ ៤ប្រទេសទេ ដែលមិនប្រើប្រាស់អក្សរឡាតាំងនៅក្នុងភាសាផ្លូវការរបស់ខ្លួន។ ប្រទេសទាំង ៤នោះរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ។ ប្រទេសទាំងបួននេះមានអក្សរផ្ទាល់ខ្លួន ដែលវិវត្តន៍ទៅតាមឥទ្ធិពលនានាដូចជា ការហូរចូលនៃអរិយធម៌បុរាណ ប្រពៃណី និងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយព្រមទាំងឆ្លងកាត់នូវសម្ពាធនៃការហូរចូលនូវឥទ្ធិពលបរទេសលោកខាងលិចតាមរយៈអាណានិគមនិយម និងក្រោយមកសកលភាវូនីយកម្ម។ អក្សរខ្មែរ យោងតាមការស្រាវជ្រាវមួយរបស់ក្រុមអ្នកអក្សរសាស្ត្រឥណ្ឌានៅឆ្នាំ[២០១០](https://www.researchgate.net/figure/The-Brahmic-family-of-scripts-used-in-India-and-southeast-Asia_fig5_47544548) តួអក្សរនៃប្រទេសទាំង៤ខាងលើ ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត...
សិង្ហបុរីបានធ្វើការសម្រេចដាក់ពន្ធនាគារចំនួន ២០ថ្ងៃទៅលើ លោក Muhammad Danial Sukirman ដែលជាបុរសមានវ័យ៣១ឆ្នាំ ក្នុងករណីធ្វេសប្រហែសមិនបានមើលថែ សត្វចិញ្ចឹមរបស់ខ្លួនដែលជាសត្វឆ្មាចំនួន៤៣ក្បាល កាលពីថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ។ រឿងរ៉ាវនេះគឺកើតឡើងក្នុងចន្លោះខែសីហា និងវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះក្នុងផ្ទះល្វែងមួយកន្លែងនៅសិង្ហបុរី ដោយកាលពីកំឡុងពេលនោះបុរសខាងលើនេះ បានផ្លាស់ប្ដូរទៅកាន់កន្លែងរស់នៅថ្មី។ ដោយសារតែជាប់រវល់នឹងការរើផ្ទះ ក៏ដូចការងារប្រចាំថ្ងៃក៏ជាត្រូវបន្ថែមម៉ោងការងារដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បុរសនេះក៏មិនមើលទៅមើលផ្ទះល្វែងនោះជាប្រចាំថ្ងៃ។ លោក...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX គឺមហាសេដ្ឋី Elon Musk បានផ្តោតគោលដៅលើការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់ ដោយលោកបង្ហាញថា ទីក្រុងហ្សេរុយសាឡឹមខាងលិចបានប្រើប្រាស់លុយអាមេរិកដើម្បីវាយប្រហារយន្តហោះដែលផលិតដោយអាមេរិក ដែលត្រូវបានលក់ទៅឱ្យរាជវង្ស Shah កាលពីក្នុងសម័យសង្គ្រាមត្រជាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា...
បរទេស៖អ្នកបុរាណវត្ថុបានរកឃើញមនុស្សបុរាណ Ötzi the Iceman មានស្បែក និងភ្នែកងងឹត នៅលើភ្នំ Tyrolean Alps កាលឆ្នាំ ១៩៩១ ដោយអដ្ឋិធាតុត្រូវបានថែរក្សាយ៉ាងល្អគួរឲ្យកត់សម្គាល់របស់លោកដែលកកនៅក្រោមទឹកកកអស់រយៈពេលប្រហែល ៥,៣០០ ឆ្នាំមកហើយ បានបង្ហាញស្នាមសាក់ចំនួន ៦១ ចាក់ពេញរាងកាយរបស់លោក។ របៀប និងមូលហេតុដែលមនុស្សបុរាណ Ötzi ក្លាយជាសាកសពកកនោះ ត្រូវបានសិក្សាច្រើនជាងគេបំផុតរបស់ពិភពលោក...
បរទេស៖ Livia Voigt ជានិស្សិតចិត្តវិទ្យាប្រេស៊ីលអាយុ ១៩ ឆ្នាំដែលមានទ្រព្យសម្បត្តិចំនួន ១,១ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១០ ខែមេសាគឺជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោក បើយោងតាមទស្សនាវដ្តី Forbes ។ ក្មេងជំទង់រូបនេះស្ថិតក្នុងចំណោមអ្នកស្នងមរតកទាំង ១៨នាក់ របស់ក្រុមហ៊ុនលក់ម៉ូទ័រអគ្គិសនី WEG ដូចដែលបានរាយការណ៍ដោយ The Sun ។ យោងតាមសារព័ត៌មាន VN...
អាមេរិក៖ការវិភាគហ្សែនបានបំភ្លឺលើអាថ៌កំបាំងដ៏យូរអង្វែងមួយជុំវិញជោគវាសនារបស់លោក Samuel ប្អូនប្រុសរបស់អតីតប្រធានាធិបតីអាមេរិក លោក George Washington និងសាច់ញាតិរបស់លោក ខណៈកូនចៅរបស់សាំយូអែល ២ នាក់ និងម្តាយរបស់ពួកគេថ្មីៗនេះត្រូវបានគេរកឃើញពីគ្រោងឆ្អឹងដែលគេរកឃើញក្នុងការបញ្ចុះសពគ្មានស្លាកស្នាមមានតាំងពីទសវត្សរ៍ឆ្នាំ ១៨៨០ ។ ការស៊ើបអង្កេតក៏បានផ្តល់នូវផែនទី DNA ដំបូងសម្រាប់អតីតប្រធានាធិបតីអាមេរិកដំបូងដែលមិនមានកូនរបស់លោកផ្ទាល់ធ្វើឡើយ។ អ្នកស្រាវជ្រាវបានកំណត់លម្អិតអំពីពូជពង្សសំខាន់ៗតាមរយៈការវិភាគ DNA ជាច្រើនប្រភេទ រួមទាំងបច្ចេកទេសថ្មីមួយបានវិភាគរាប់ម៉ឺនចំណុចនៃទិន្នន័យហ្សែន ហៅថា Single...
ចិន៖ឧត្តមសេនីយ៍ទោ Zhang Lixiong ដែលចូលនិវត្តន៍ និងជាទាហានជើងចាស់អាយុរាប់រយឆ្នាំនៃកងទ័ពរំដោះប្រជាជនបានទទួលមរណភាពនៅទីក្រុងណានជីង រដ្ឋធានីនៃខេត្ត Jiangsu ភាគខាងកើតប្រទេសចិនកាលពីថ្ងៃអង្គារក្នុងអាយុ ១១១ ឆ្នាំ។ លោក Zhang ជាស្ថាបនិក PLA ចុងក្រោយបង្អស់ដែលបានចូលរួមក្នុង Long March ជាប្រតិបត្តិការយុទ្ធសាស្ត្រដែលធ្វើឡើងដោយកងទ័ពក្រហមរវាងឆ្នាំ ១៩៣៤ និង ១៩៣៦ ។...
វេណេស៊ុយអេឡា៖ យោងតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា បុរសជនជាតិវេណេស៊ុយអេឡាជាបុរសចំណាស់ជាងគេបំផុតលើលោក លោកតា Juan Vicente Perez Mora បានទទួលមរណភាពក្នុងអាយុ ១១៤ឆ្នាំ កាលពីថ្ងៃអង្គារនៅប្រទេសវេណេស៊ុយអេឡា។ កសិករចូលនិវត្តន៍រូបនេះបានក្លាយជាបុរសដែលមានអាយុច្រើនជាងគេក្នុងឆ្នាំ ២០២០ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records នៅឆ្នាំ ២០២២ នៅពេលលោកតាមានអាយុ ១១២ឆ្នាំ។ នេះបើយោងតាមលោកអភិបាល...
ប៉េរូ៖នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវដែលទើបនឹងពណ៌នាអំពីថនិកសត្វមិនស្គាល់មុនដែលផុតពូជថា សត្វត្រីផ្សោតយក្សមួយមានអាយុប្រហែល ១៦ លានឆ្នាំមុនបានធ្វើដំណើរទៅកាន់ជម្រៅនៃដែនទឹករបស់វា ប៉ុន្តែមិនដូចសត្វផ្សោតទំនើបបំផុតឡើយ ជម្រករបស់វាមិនមែនជាមហាសមុទ្រទេ ដោយសត្វប្រភេទនេះ រស់នៅក្នុងបឹងទឹកសាបមួយនៅតំបន់ព្រៃអាម៉ាហ្សូនប៉េរូ។ ហើយទោះបីជាមានប្រភេទសត្វផ្សោតទឹកសាបអាម៉ាហ្សូននៅរស់សព្វថ្ងៃនេះក៏ដោយ ពួកវាមិនមែនជាសាច់ញាតិជិតស្និទ្ធនឹងស៊ីតាសេនបុរាណនោះទេ។ សាច់ញាតិដែលរស់នៅជិតបំផុតរបស់វា គឺសត្វផ្សោតទន្លេរស់នៅជាង ១០,០០០គីឡូម៉ែត្រ ឆ្ងាយនៅអាស៊ីខាងត្បូង ។ ការវិភាគលើលលាដ៍ក្បាលរបស់សត្វផ្សោតបុរាណដែលទើបកំណត់អត្តសញ្ញាណថ្មីបានប្រាប់ក្រុមបុរាណវិទូថា រាងកាយរបស់វានឹងមានប្រវែងយ៉ាងហោចណាស់ ៣.៥ ម៉ែត្រ ធ្វើឲ្យវាធំជាងផ្សោតទន្លេសម័យទំនើបប្រហែល ២០ ទៅ...