អារ៉ាប់ប៊ីសាអូឌីត៖ សំណង់ថ្មអាថ៌កំបាំងរាយប៉ាយពាសពេញ ពាយព្យ នៃប្រទេសអារ៉ាប៊ីសាអូឌីតដែលមានអាយុកាល ចំណាស់ជាងប្រសាទពីរ៉ាមីត របស់ប្រទេសអេហ្ស៊ីបត្រូវបានប្រើដោយមនុស្សបុរាណ “Neolithic” កាលពី ៧០០០ ឆ្នាំមុនដើម្បីគោរពបូជាសត្វដល់ព្រះដែលមិនស្គាល់ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវកំពុងសិក្សាលើដុំថ្មតូច និងទីធ្លាធ្វើពីប្លុកថ្មភក់ មានអាយុកាលប្រហែល ៧,០០០ ឆ្នាំមុនដែលធ្វើឲ្យពួកវាមានអាយុកាល ចំណាស់ជាង Stonehenge ឬពីរ៉ាមីតនៅ Giza ។...
បារាំង៖ ការសិក្សាស្រាវជ្រាវមួយ បានអះអាងថា លោក Napoleon Bonaparte ដែលជាវីរបុរស នៃបដិវត្តបារាំង និងអធិរាជបារាំងផង ប្រហែលជាត្រូវបានស្លាប់ ដោយការគិតមមៃយ៉ាងខ្លាំង របស់លោកជាមួយកូឡាជែន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អតីតមេដឹកនាំរូបនេះ បានទទួលមរណភាពនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៨២១ នៅលើកោះដាច់ស្រយាលអាត្លង់ទិ ជាកន្លែងដែលលោក...
នៅសហរដ្ឋអាមេរិកអាចជ្រើសរើស លេងផ្លាកលេខរថយន្តប្លែកៗ ហើយក្នុងនោះមានម្ចាស់រថយន្ត Ford Mustang ម្នាក់ក្នុងរដ្ឋ Ohio ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងព្រោះតែការកុម្ម៉ង់យកផ្លាកលេខ “COV1D19” ដែលជាឈ្មោះផ្លូវការនៃវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតពេញពិភពលោក។ ម្ចាស់រថយន្តដែលមានឈ្មោះថា Brandoc C. បាននិយាយថា រូបគាត់ចង់បានផ្លាកលេខប្លែកសម្រាប់បំពាក់រថយន្តរបស់ខ្លួន តាំងពីពេលទិញរថយន្ត Ford Mustang ស៊េរីឆ្នាំ ១៩៨៦ បានតាំងពី...
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ការកើនឡើងកម្រិតទឹកសមុទ្រក្នុងសតវត្សរ៍នេះពីការប្រែប្រួលអាកាសធាតុអាចនឹងថយចុះ ប្រសិនបើប្រទេសនានាសម្រេចបាននូវគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងការកំណត់កម្រិតកម្តៅពិភពលោកដល់១,៥ អង្សាសេនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ឆ្លើយតបនឹងគោលដៅនេះជំនួសឲ្យការឡើងកម្ដៅប្រហែលជា ៣ អង្សាសេអាចនឹងបន្ថយកម្រិតទឹកសមុទ្រពិភពលោកជាមធ្យមពី ៩,៨ អ៊ីញ (២៥ ស.ម) ចុះមក ៥.១ អ៊ីញ (១៣ ស.ម)។ ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយទីក្រុងឡុងបានយកគំរូតាមបែបផែននៃផ្ទាំងទឹកកករលាយ និងផ្ទាំងទឹកកកលើកម្ពស់ទឹកសមុទ្រកើនឡើង ២១០០ ក្រោមសេណារីយ៉ូដែលអាចបង្កជាកម្តៅផ្សេងៗ។ក្រុមស្រាវជ្រាវបានរកឃើញថា ការកំណត់កម្តៅឡើងដល់១,៥ អង្សាសេនឹងកាត់បន្ថយការខាតបង់ពីផ្ទាំងទឹកកកពិភពលោក ៥០...
CAIRO៖ តុលាការអេហ្ស៊ីបបានច្រានចោល បណ្តឹងឧទ្ធរណ៍របស់ម្ចាស់នាវាកុងតឺន័រដ៏ធំមួយ នៃការរឹបអូសនាវាដែលបញ្ជាដោយតុលាការពីជម្លោះ ហិរញ្ញវត្ថុដោយការបង្កឲ្យរារាំងព្រែកជីក Suez ជាច្រើនថ្ងៃយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អាជ្ញាធរអេហ្ស៊ីបបានដាក់បន្ទុកលើ Ever Given ដែលបានបិទព្រែកជីក Suez អស់រយៈពេលជិតមួយសប្តាហ៍កាលពីខែមីនាធ្វើឲ្យបាត់បង់ ពាណិជ្ជកម្មរាប់ពាន់លានដុល្លារ។ អាជ្ញាធរព្រែកជីក Suez បាននិយាយថា នាវានេះនឹងមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសទេរហូតទាល់តែចំនួនសំណងត្រូវបានដោះស្រាយជាមួយម្ចាស់នាវាជប៉ុនគឺ Shoei Kisen Kaisha Ltd...
បរទេស៖ ពលរដ្ឋអូស្រ្តាលី ដែលវិលត្រឡប់ មកពីប្រទេសឥណ្ឌាវិញ អាចប្រឈមនឹងការ ជាប់ពន្ធនាគារ រយៈពេល ៥ ឆ្នាំ និងពិន័យបន្ទាប់ពី រដ្ឋាភិបាលអូស្រ្តាលី ចេញសេចក្តីសម្រេច អំពីការធ្វើដំណើរខុសច្បាប់ ជាបណ្តោះអាសន្ន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលអូស្រ្តាលី បាននិយាយថា...
ប៉ូឡូញ៖ តំបន់ Massive ដ៏ធំ សម័យរ៉ូម៉ាំង ត្រូវបានប្រើប្រាស់មនុស្ស យ៉ាងព្រៃផ្សៃបំផុត ជាង ១.៨០០ ឆ្នាំមុន ដើម្បីធ្វើឲ្យគ្រឿងស្មូន ដើម្បីផ្ទុកម្ហូបអាហារ នាសម័យកាលនោះ ត្រូវបានរកឃើញ នៅក្នុងប្រទេសប៉ូឡូញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ទីរតាំងនេះមានឡដុតចំនួន ១៣០ ជាឡចំហាយខ្នាតយក្ស សម្រាប់ធ្វើផើងផ្កា ដែលមានអាយុកាល...
អេហ្ស៊ីប៖ អ្នកបុរាណវិទ្យាអេហ្ស៊ីបបាននិយាយថា ពួកគេរកឃើញផ្នូរបុរាណចំនួន១១០ ផ្នូរនៅដែនដីសណ្តរទន្លេ Nile នៃប្រទេសអេហ្ស៊ីប ដែលមានផ្ទុកទៅដោយគ្រោងឆ្អឹងរបស់មនុស្សពេញវ័យ កុមារ ប្រដាប់ប្រដារបុណ្យសព និងវត្ថុស្មូនដែលមានអាយុកាល ៥.០០០ ឆ្នាំមកហើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រសួងទេសចរណ៍ និងបុរាណវិទ្យារបស់អេហ្ស៊ីបបាននិយាយថា ផ្នូរនេះក៏មានគ្រឿងស្មូន និងគ្រឿងសង្ហារិមផងដែរត្រូវបានគេរកឃើញនៅទីតាំងបុរាណវិទ្យា Koum el-Khulgan ក្នុងខេត្ត Dakahlia ស្ថិតនៅប្រហែល ៩៣...
សត្វតុកកែចេះហោះ ដែលមានឈ្មោះបច្ចេកទេសថា “Ptychozoon trinotaterra” គឺជាសត្វកម្រមួយប្រភេទរបស់ប្រទេសកម្ពុជា។ បើតាមការឱ្យដឹងពីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្នសត្វតុកែចេះហោះនេះ កំពុងមានវត្តមានស្ថិតនៅជើងភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភេទសត្វដ៏កម្ររបស់កម្ពុជានេះ ត្រូវបានរកឃើញដោយលោក ភិរុណ (ពនេចរ) ជាប្រជាពលរដ្ឋនៅរីសតមួយកន្លែង។ គួរឱ្យដឹងថាប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយសត្វកម្រៗជាច្រើនប្រភេទ។ ទន្ទឹមនឹងនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការថែរក្សាអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សជានិរន្ត៍៕
ល្ពៅ គឺជារុក្ខជាតិ ដែលមានគុណសម្បត្តិ ជាប្រយោជន៍ ដល់មនុស្សយ៉ាងច្រើនលើសលប់ ទាំងធ្វើជាអាហារ បង្អែមបានគ្រប់រូបបែប ផ្តល់នូរសារធាតុ អាហារសំខាន់ជាច្រើន រួមទាំងមានសព្វគុណ ខាងផ្នែកថ្នាំព្យាបាលរោគផ្សេងៗ មួយចំនួនផងដែរ។ ល្ពៅ ក្រៅពីជារបស់ល្អ មានតំលៃថោក ថែមទាំងអាចរកទិញបាន យ៉ាងងាយ ព្រោះអ្នកស្រុកនិយមដាំច្រើន នៅតាមគេហដ្ឋាន ឬចំការជាលក្ខណៈគ្រួសារ ឬសំរាប់ធ្វើអាជីរកម្ម។ ល្ពៅ...