ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានធ្វើការប្រកាសកាលពីព្រឹកថ្ងៃអាទិត្យថាមេដឹកនាក្រុម ISIS ម្នាក់ទៀតហើយ ត្រូវបានសម្លាប់ដោយកងទ័ពអាមេរិកក្នុងប្រតិបត្តិការយោធានៅពាយព្យប្រទេសស៊ីរី។ ថ្លែងនៅក្នុងសេតវិមាន ប្រធានាធិបតីទី ៤៥រូបនេះឲ្យដឹងថា “មេដឹកនាំ ISIS ឈ្មោះ Abu Bakr al-Baghdadi បានស្លាប់ហើយ។ នេះជាអទិភាពសន្ដិសុខជាតិកំពូលស្ថិតក្រោមរដ្ឋបាលរបស់ខ្ញុំ។” លោកត្រាំ បន្ថែមទៀតថាកងកម្លាំងពិសេសរបស់អាមេរិក បានធ្វើការដេញវាយប្រហារពីក្រោយមេដឹកនាំ ISIS ហើយគ្មានកងទ័ពណាម្នាក់ស្លាប់ក្នុងប្រតិបត្តិការខាងលើទេ។...
សេនហ្វ្រេនស៊ីស្កូ៖មន្ទីរបញ្ចកោណកំពុងតែផ្តល់ទឹកប្រាក់នៃកិច្ចសន្យាលើការគណនាលើCloud ១០ ពាន់លានដុល្លារទៅឲ្យក្រុមហ៊ុន Microsoft បន្ទាប់ពីដំណើរការដេញថ្លៃដែលត្រូវបានពិនិត្យពិចារណាយ៉ាងខ្លាំងដោយធ្វើឲ្យក្រុមហ៊ុន Amazon ខកចិត្តយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កិច្ចសន្យា ១០ ឆ្នាំសម្រាប់កម្មវិធីហេដ្ឋារចនាសម្ព័ន្ធការពារសហគ្រាសរួមដែលត្រូវបានគេស្គាល់ថា JEDI ទីបំផុតនឹងឃើញសាខាយោធាទាំងអស់ចែកចាយព័ត៌មាននៅក្នុងប្រព័ន្ធដែលជំរុញដោយបញ្ញាសិប្បនិម្មិត។ ប្រធាននាយកដ្ឋានព័ត៌មានក្រសួងការពារជាតិបាននិយាយថា យុទ្ធសាស្ត្រការពារជាតិកំណត់ថា យើងត្រូវតែកែលម្អល្បឿន និងប្រសិទ្ធភាពដែលយើងអភិវឌ្ឍ និងពង្រាយសមត្ថភាពបច្ចេកទេសទំនើបដល់ស្ត្រី និងបុរសរបស់យើងក្នុងឯកសណ្ឋាន។ “ពានរង្វាន់នេះគឺជាជំហានសំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តធ្វើទំនើបកម្មឌីជីថល” ។ ក្រុមហ៊ុន Amazon...
ចិន៖លោកស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានលើកឡើងពីសារសំខាន់នៃ blockchain សម្រាប់ការបង្កើតការច្នៃប្រឌិតឯករាជ្យក្នុងបច្ចេកវិទ្យាស្នូលដោយជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការរីកចម្រើននៃបច្ចេកវិទ្យា និងឧស្សាហកម្ម blockchain យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ការកត់សម្គាល់របស់លោកស៊ីបានធ្វើឡើងនៅពេលលោកធ្វើជាអធិបតីក្នុងវគ្គសិក្សាក្រុមនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC ស្តីពីការអភិវឌ្ឍ និងនិន្នាការនៃបច្ចេកវិទ្យា blockchain ។ លោកបានមានប្រសាសន៍ថា វាមានសារសំខាន់ក្នុងការពង្រឹងការស្រាវជ្រាវមូលដ្ឋាន និងបង្កើនសមត្ថភាពច្នៃប្រឌិតថ្មី ដូច្នេះប្រទេសចិនអាចឈានមុខគេក្នុងការសិក្សាទ្រឹស្តី ធានាបាននូវការច្នៃប្រឌិតខ្ពស់ និងអភិវឌ្ឍគែមថ្មីនៅក្នុងឧស្សាហកម្ម។ លោកបានបន្តថា Blockchain...
អាមេរិក៖ទីភ្នាក់ងារអាមេរិករបស់អង្គការណាសាបានប្រកាសពីភាពជាដៃគូថ្មីជាមួយអ្នកវិទ្យាសាស្ត្រ SETI ដែលដឹកនាំគម្រោង Breakthrough Listen ដែលមានទឹកប្រាក់ចំនួន ១០០ លានដុល្លារឯណោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ដោយពួកគេប្រើផ្កាយរណបស្ទង់មតិឆ្លងភព (TESS) របស់អង្គការណាសា (NASA) ក្រុមនេះនឹងកំណត់អត្តសញ្ញាណភាពមិនប្រក្រតីនៅក្នុងខ្សែកោងពន្លឺ និងស្តាប់លក្ខណៈបច្ចេកទេស ដែលទាំង២នេះជាសូចនាករនៃអរិយធម៌ជនបរទេសជឿនលឿន។ ភាពជាដៃគូរវាងអង្គការណាសា និង SETI (ស្វែងរកការស៊ើបការណ៍ក្រៅប្រព័ន្ធ) ត្រូវបានប្រកាស នៅមហាសន្និបាតអវកាសអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ កិច្ចសហការរបស់...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ថា ព្រលានយន្ត ហោះអន្តរជាតិរបស់ក្រុងប៉ែកាំង ដែលមានឈ្មោះថា Daxing International Airport បានដាក់ឲ្យដំណើរការសម្រាប់ការហោះហើរជាអន្តរជាតិកាលពីថ្ងៃអាទិត្យ និងក្រុង ហុងកុង ម៉ាកាវ និងសេវាកម្មនៅកោះតៃវ៉ាន់ ហើយបានឃើញថា មានការហោះហើរនៅក្រៅប្រទេស ចំនួន៩ និងនៅក្នុងតំបន់ចំនួន៦ ដែលជាថ្ងៃ...
អ្នកថតរូបអាជីពម្នាក់ដែលមានគណនី YouTube ឈ្មោះ Lee Zavitz បានបង្កើតវីដេអូប្រៀបធៀបមួយ ដោយយក iPhone 11 Pro ធៀបនឹងកាមេរ៉ា Sony A7iii សាកកម្លាំងការថតរូបភាព Portrait។ អ្នកថតរូបនេះបានបញ្ជាក់ថាគេភ្ញាក់ផ្អើល ដោយសាររូបភាពផលិតចេញពីឧបករណ៍ទាំងពីរគឺមាន Auto White Balance (AWB) ស្រដៀងគ្នា។
ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រីលោក Janos Ader និងភិរយាបានមកដល់ប្រទសកម្ពុជាកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។ លោកនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី២៧ ដល់៣០ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។ ខាងក្រោមនេះជារឿងរ៉ាវខ្លះៗនិយាយពីភាពអស្ចារ្យនៅប្រទេសហុងគ្រី interesting facts about Hungary៖ ១. ហុងគ្រី មានក្រុមcowboysផ្ទាល់ខ្លួន ពួកគេត្រូវបានហៅថា csikos ជាភាសាហុងគ្រី។...
វ៉ាស៊ីនតោន៖ អ្នកតាមដានអាកាសចរណ៍ម្នាក់បានលើកឡើងថាយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្តអាមេរិក B-52 ចំនួន ២ គ្រឿងបានហោះលើសមុទ្រខាងកើត កាលពីសប្តាហ៍មុននៅក្នុងបេសកកម្មមួយដែលត្រូវបានរចនាឡើងដើម្បីបញ្ជូនការព្រមានឆ្លើយតបនឹងការបាញ់មីស៊ីលស៊េរីថ្មីរបស់កូរ៉េខាងជើង។ យន្តហោះទម្លាក់គ្រាប់បែកដែលបានហោះចេញពីមូលដ្ឋានទ័ពអាកាស Andam របស់កោះហ្គាម “បានបំពេញបេសកកម្មនៅសមុទ្រខាងកើត និង ប្រហែលជាសមុទ្រចិនខាងត្បូង។ យន្ដហោះទម្លាក់គ្រាប់បែកប្រភេទ B-52 ត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រតំណាងរបស់សហរដ្ឋអាមេរិករួមជាមួយមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) និងនាវាមុជទឹកមីស៊ីលផ្លោង៕ ដោយ ឈូក បូរ៉ា
ខណៈពេលដែលមានការនិយាយតៗគ្នាថា មានហេតុផលជាច្រើនដែលយើងគួរទៅលេងតៃវ៉ាន់ឲ្យបានម្ដង ដោយសារទេសភាពទីក្រុង និងធម្មជាតិដ៏ស្រស់ស្អាត។ កោះដែលមានផ្ទៃដី ៣៦ ១៩៣គីឡូម៉ែត្រការ៉េនេះ សម្បូរទៅដោយកន្លែងកម្សាន្ដដូចជាឡើងភ្នំ, បោះតង់, អ៊ុំទូកតាមទន្លេ និងសកម្មភាពជាច្រើនទៀតដែលទាក់ទាញភ្ញៀវទេសចរទៅលេងម្ដងហើយ ចង់ទៅម្ដងទៀត។ ខាងក្រោមនេះ គឺជា ៥កន្លែងស្រស់ស្អាតបំផុតនៅតៃវ៉ាន់ មិនគួររំលង ៖ ១. តំបន់ Alishan កន្លែងដែលទេសចរភាគច្រើន មិនរំលងនៅតៃវ៉ាន់...
បរទេស៖អាជ្ញាធរយោធារបស់ប្រទេសតួកគីនិងសហរដ្ឋអាមេរិក បានធ្វើការផ្លាស់ប្តូរនិងសម្របសម្រួលព័ត៌មានឲ្យគ្នាទៅវិញទៅមក នៅមុនពេលមានការវាយប្រហារមួយ ទៅលើតំបន់ Idlibប្រទេសស៊ីរី នេះបើយោងតាមសម្តីរបស់ក្រសួងការពារជាតិតួកគី និយាយឲ្យដឹងនៅថ្ងៃអាទិត្យនេះ។ នៅលើបណ្ដាញសង្គមធ្វីតធើ ក្រសួងការពារជាតិនៃប្រទេសតួកគី បាននិយាយយ៉ាងដូច្នេះថា “នៅមុនប្រតិបត្តិការអាមេរិក ក្នុងខេត្ត Idlib ប្រទេសស៊ីរី កាលពីយប់មិញនេះ ការផ្លាស់ប្តូរនិងសម្របសម្រួលព័ត៌មានគ្នា រវាងអាជ្ញាធរយោធារបស់ប្រទេសទាំងពីរត្រូវបានធ្វើឡើង”។ គួរបញ្ជាក់ថា ដោយពោលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីសហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់កាសែត រ៉យទ័រ...