បរទេស ៖ យោងតាមការចេញផ្សាយ របស់ the Business Insider នៅថ្ងៃពុធនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីតាលី លោក Mario Draghi បានប្រកាសក្នុងការបើកទ្វារប្រទេសវិញ ចំពោះភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិវិញ នៅក្នុងពាក់កណ្តាល ខែឧសភានេះហើយ ។ លោក Draghi បាននិយាយថា...
បរទេស ៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារ សប្ដាហ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកបានបញ្ជូន សម្ភារៈមានចំណុះស្មើ៦០យន្តហោះ ដឹកជញ្ជូនយោធា C-17 ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងបានប្រគល់សម្ភារៈ ចំនួនជាង១.៣០០ដុំ ឲ្យទៅទីភ្នាក់ងារដឹកជញ្ជូនឧបករណ៍ការពារជាតិ សម្រាប់កម្ទេចចោល ។ ចាប់តាំងពីលោកប្រធានាធិបតី អាមេរិក ចូ បៃដិន ប្រកាសផែនការដកកងទ័ព ចេញពីប្រទេសអាហ្វហ្គានីស្ថានមក...
អាមេរិក៖ យោងតាមទិន្នន័យថ្មីពីរដ្ឋបាល មហាសមុទ្រនិងបរិយាកាសជាតិ (NOAA)ថា ផ្នែកខ្លះនៃសហរដ្ឋអាមេរិកបានឃើញការធ្លាក់ភ្លៀងប្រហែល ១០ ភាគរយក្នុងមួយទសវត្សចុងក្រោយនេះហើយ ជាង៩០ភាគរយនៃប្រទេសបានប្រែជាក្តៅទៅវិញ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ តួលេខបានបង្ហាញថា ប្រទេសនេះមានសង្រ្គាមមួយដឺក្រេជាងវាកាលពី២០ឆ្នាំមុនតំបន់ភាគខាងកើត និងភាគកណ្តាល គឺសើម ហើយប្រទេសលោកខាងលិចស្ងួតជាងគួរឲ្យកត់សម្គាល់ជាងមួយទសវត្សរ៍មុននេះ។ មធ្យមភាគនៃអាកាសធាតុដែលបានធ្វើបច្ចុប្បន្នភាពផ្អែកលើរយៈពេល៣០ឆ្នាំចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២០ បង្ហាញថា សីតុណ្ហភាពធម្មតាប្រចាំឆ្នាំរបស់ប្រទេសទាំងមូលគឺ ៥៣,៣ អង្សា។...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបើកវេទិកាតាមអ៊ិនធឺណិត ក្នុងគោលបំណងទាក់ទងផ្ទាល់ ជាមួយអ្នកគាំទ្ររបស់លោក ប៉ុន្មានខែបន្ទាប់ពីគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ របស់លោកត្រូវបានហាមឃាត់ ជុំវិញការចោទប្រកាន់ថា លោកបានប្រើឧបករណ៍នេះដើម្បីផ្សព្វផ្សាយ អំពីភាពមិនពិតនៃការបោះឆ្នោត។ គេដាក់ឈ្មោះថា“ ពីតុរបស់លោកដូណាល់ត្រាំ ” វេទិកានេះមានលក្ខណៈប្រហាក់ប្រហែល នឹង Twitter ដែលនៅក្បែរហ្វេសប៊ុក បានហាមឃាត់លោក ត្រាំ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសអេហ្ស៊ីបបានឈានទៅដល់ ការចុះកុងត្រាទិញយកយន្តហោះចម្បាំងប្រភេទ Rafale ដែលផលិតនៅក្នុងប្រទេសបារាំងចំនួន ៣០គ្រឿង។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយកងកម្លាំងយោធា នៃប្រទេសអេហ្ស៊ីបបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនេះនឹងធ្វើឡើង តាមរយៈលក្ខខណ្ឌហិរញ្ញវត្ថុ ជាកំចីរយៈពេលវែងរយៈពេល១០ឆ្នាំហើយ កិច្ចព្រមព្រៀងត្រូវបានគេដឹងថា បានធ្វើឡើងដោយមេបញ្ជាការ យោធាអេហ្ស៊ីប និងក្រុមហ៊ុនផលិតរបស់បារាំង Dassault Aviation។ រំលឹកដែរថា...
ប្រវត្តិសាស្ត្រ: នាថ្ងៃទី២ ខែឧសភា កាលពីក្នុងឆ្នាំ២០១១ អូសាម៉ាប៊ិនឡាដេន ដែលជាមេក្លោងនៅពីក្រោយ ការវាយប្រហារភេវរកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិកត្រូវបានសម្លាប់ ដោយកងកម្លាំងពិសេសសហរដ្ឋអាមេរិក នៅក្នុងអំឡុងការវាយឆ្មក់លើកន្លែង លាក់ខ្លួនមួយនៅប្រទេសប៉ាគីស្ថាន។ មេដឹកនាំអាល់កៃដា ដែលមានអាយុ៥៤ឆ្នាំ ដ៏ល្បីល្បាញដែលជាបណ្តាញភេរវករ នៃក្រុមជ្រុលនិយមឥស្លាមបានក្លាយជា គោលដៅនៃការប្រមាញ់អន្ដរជាតិ ជិតមួយទសវត្សរ៍។ ប្រតិបត្តិការវាយឆ្មក់ បានចាប់ផ្ដើមនៅវេលាម៉ោង ១ព្រឹកម៉ោងក្នុងស្រុក...
តោអាស៊ីចំនួន៨ក្បាល នៅសួនសត្វឥណ្ឌាឈ្មោះ Nehru Zoological Park បានឆ្លងកូវីដ១៩ នេះបើតាមការអោយដឹង ពីរដ្ឋាភិបាលកាលពីថ្ងៃអង្គារ។ អាជ្ញាធរសួន បានចែករំលែកសំណាកជាមួយមន្ទីរពិសោធន៍ស្រាវជ្រាវរបស់រដ្ឋកាលពីថ្ងៃ២៤មីនា បន្ទាប់ពីសត្វតោទាំងនេះបង្ហាញសញ្ញាមានបញ្ហាដកដង្ហើម យ៉ាងណាតែមិនមានភស្តុតាងបង្ហាញថា សត្វទាំងនេះអាចចម្លងវីរុសមកកាន់មនុស្សទេ។ លទ្ធផលធ្វើតេស្តិ៍នេះកើតឡើងចំពេលឥណ្ឌាមានអ្នកឆ្លងគរទឹកគរដី។ ឥណ្ឌាត្រូវបានរាយការណ៍ថាឆ្លងកូវីដ១៩មួយថ្ងៃៗជាង៣សែននាក់អស់ពេល១៣ថ្ងៃជាប់គ្នា ហើយពេលនេះចំនួនអ្នកឆ្លងសរុបកើនហួស២០លាននាក់ ជាចំនួនឆ្លងច្រើនបំផុតលំដាប់តី២បន្ទាប់ពីសហរដ្ឋអាម៉េរិក៕ ប្រភព៖ Sabay
ទីបំផុត Man City អាចទំលាក់ PSG ចេញពីពានរង្វាន់ Champion League បានយ់ាងជោគជ័យហើយ ក្នុងលទ្ធផលសរុប ៤ទល់នឹង១ ទាំងការប្រកួត ២លើក។ ទើបនឹងលើកពាន Carabao Cup ខណៈដែលពានរង្វាន់កំពូលអង់គ្លេស Premier League ក៏កាន់តែខិត ជិតទៅនឹងការប្រកាសជាផ្លូវការ ហើយផងដែរដូចនេះមានន័យថា...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅពេលថ្មីៗនេះថា នាវាចម្បាំងទ័ពជើងទឹកអេស្ប៉ាញ ESPS Cristobal Colon នឹងដឹកនាំសមយុទ្ធអន្តរប្រតិបត្តិការពហុជាតិ នៅក្បែរតំបន់ឆ្នេរព័រទុយហ្គាល់។ សមយុទ្ធមានរយៈពេល ២សប្ដាហ៍ ឈ្មោះ Formidable Shield 2021 នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភា ក្រោមការណែនាំរបស់កងនាវាលេខ៦ របស់សហរដ្ឋអាមេរិក ហើយនឹងធ្វើឡើងដោយ...
កាលីហ្វញ៉ា៖ ចៅក្រមសហរដ្ឋអាមេរិក បានដាក់សម្ពាធដល់នាយកប្រតិបត្តិ នៃក្រុមហ៊ុនបង្កើតហ្គេម Epic “Fortnite”ពីរបៀបការផ្លាស់ប្តូរ ជាមូលដ្ឋានដែលក្រុមហ៊ុន ផលិតហ្គេមស្នើសុំឲ្យលោកស្រីបង្ខំនៅលើ App Store របស់Apple Inc នឹងជះឥទ្ធិពលដល់ជីវភាពរស់នៅ របស់អ្នកអភិវឌ្ឍន៍រាប់លាននាក់ នៃការបង្កើតកម្មវិធីសម្រាប់ឧបករណ៍ Apple យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ចៅក្រម Yvonne Gonzalez Rogers...