ព្រុចសែល៖ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃច័ន្ទបានព្រមាន អំពី“ ឥទ្ធិពលដូមីណូ” នៃវិបត្តិសេដ្ឋកិច្ចដែលបង្កឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកស្រី បានប្រាប់កិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីបំណុលអន្តរជាតិ និងសាច់ប្រាក់ងាយស្រួលថា “យើងប្រថុយនឹងវិបត្តិជំងឺរាតត្បាត បិទបាំងវិបត្តិមួយចំនួនទៀត ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍” ។ នៅក្នុងនោះដែរលោកស្រី...
បរទេស ៖ អគ្គមេបញ្ជាការ អ៊ុយក្រែន លោក Ruslan Khomchak បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី កំពុងតែបង្កើន កងកម្លាំងប្រដាប់អាវុធ នៅជិតព្រំដែនអ៊ុយក្រែន ជាការគម្រាមកំហែង ដល់សន្តិសុខប្រទេស និងបានចោទទីក្រុងមូស្គូ ពីបទប្រើប្រាស់គោល នយោបាយដ៏គឃ្លើន ចំពោះទីក្រុងកៀវ ។ នៅក្នុងការថ្លែង ទៅកាន់រដ្ឋសភា លោក...
បរទេស ៖ ប្រទេសកូរ៉េខាងជើង បានខ្នះខ្នែងខ្លាំងឡើង នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្នុងដំណើរប្រកួតប្រជែង អាវុធអន្តរកូរ៉េមួយ ដែលបាននាំទៅការរីកសុះសាយ នៃមីស៊ីលវាយប្រហារ ក្នុងចម្ងាយខ្លី នៅលើឧបទ្វីប កូរ៉េ និងបានធ្វើឲ្យទីក្រុងព្យុងយ៉ាង ខិតចូលទៅកាន់តែជិតការ ដាក់ពង្រាយប្រើប្រាស់ អាវុធនុយក្លេអ៊ែ យុទ្ធសាស្ត្រ ។ ការប្រឹងប្រែងជាច្រើនឆ្នាំ របស់កូរ៉េខាងជើង អភិវឌ្ឍផលិតមីស៊ីលមានសមត្ថភាព អាចគេចពីការតាមចាប់សញ្ញា...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានស្នើសុំការដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដូចជាវិបត្ដិជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Guterres បានលើកឡើងថា“ កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការងាររួមរបស់យើង នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅក្នុងការប្រជុំជាក់ស្តែងមួយ។ លោកបានលើកឡើងថា ដើម្បីបញ្ចប់ជំងឺរាតត្បាតគ្រប់ទីកន្លែងវាចាំបាច់ត្រូវមានផែនការចាក់វ៉ាក់សាំងសកល ហើយសហរដ្ឋអាមេរិក អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងនេះ។ ...
អាមេរិក ៖ អង្គការអវកាសណាសា បានធ្វើការសាកល្បងដំបូង របស់ខ្លួនសម្រាប់យានអវកាស Orion មុនបំពេញបេសកកម្ម លើកដំបូងទៅកាន់ភពព្រះច័ន្ទ របស់ Artemis នាពេលខាងមុខនេះទីក្រុង Hampton រដ្ឋ Virginiaនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ម៉ាស៊ីនថតបានចាប់យកយន្ត ដូចមួក១១ហ្វីតដែលធ្លាក់ចូលទៅក្នុងអាងស្តុកទឹក ដ៏ធំមួយនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងចុះចតរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Langley នៅទីក្រុង Hampton...
អ៊ីស្លាម៉ាបាដ៖ លោកប្រធានាធិបតីបានឲ្យដឹងថា លោកបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយដូស ប៉ុន្តែអង្គបដិប្រាណបានចាប់ផ្តើម អភិវឌ្ឍបន្ទាប់ពីការចាក់លើកទី២ ដែលនៅសល់ក្នុងមួយសប្តាហ៍ ហើយក៏ត្រូវបានធ្វើតេស្ដរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះប្រទេសប៉ាគីស្ថាន កំពុងប្រឈមនឹងរលកវីរុសទី៣ ហើយអត្រាវិជ្ជមានរបស់ជាតិកាលពីថ្ងៃច័ន្ទ ត្រូវបានកត់ត្រាជាង ១១ ភាគរយខណៈអត្រាភាពវិជ្ជមានរបស់បុគ្គលនៅតាមបណ្តាស្រុកមួយចំនួន ត្រូវបានកត់ត្រាខ្ពស់ជាង ២០ ភាគរយ ។ រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានករណីវិជ្ជមានជាង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសកាលពី ថ្ងៃចន្ទថា ក្រុមយុវវ័យអាមេរិកាំងប្រមាណ៩០ភាគរយ នឹងទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នៅក្នុងរយៈពេល៣សប្តាហ៍ ។ គាត់បានប្រាប់ឲ្យដឹងនៅឯសេតវិមានថា ទន្ទឹមនឹងនេះដែរ ក្រុមយុវវ័យអាមេរិកាំងប្រមាណ៩០ភាគរយ នឹងអាចទទួលបាន ការចាក់វ៉ាក់សាំង នៅថ្ងៃទី១៩ ខែមេសាហើយនៅសល់ប្រមាណ១០ភាគរយ...
បរទេស៖ប្រតិបត្តិការនៅចុងសប្ដាហ៍មួយ ដែលចូលរួមដោយក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងយោធាឥណ្ឌា តាមសេចក្តីរាយការណ៍ រួមមានការចូលរួមពីសំណាក់យន្តហោះចម្បាំងឥណ្ឌា ដែលផលិតដោយរុស្ស៊ីផងដែរ។ សហសមយុទ្ធដែនសមុទ្ររយៈពេលពីរថ្ងៃ នៅមហាសមុទ្រឥណ្ឌានោះមានការចូលរួមដោយនាវាផ្ទុកយន្តហោះអាមេរិក USS Theodore Roosevelt និងនាវាអមដំណើររបស់វាចំនួន៣គ្រឿង កងដែនអាកាសរបស់នាវាផ្ទុកយន្តហោះទ័ពជើងទឹក នាវាចម្បាំងទ័ពជើងទឹកឥណ្ឌា Shivalik និងយន្តហោះចារកម្ម P-8។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព៧ត៌មាន UPI នៅថ្ងៃទី៣០ ខែមីនា...
បរទេស ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ការកសាងផ្ទះល្វែងថ្មី ចំនួន១០.០០០ខ្នង កំពុងតែដំណើរការ នៅក្នុងរដ្ឋធានី របស់ប្រទេសកូរ៉េខាងជើង ហើយយោធាបានចូលរួមក្នុង កិច្ចប្រឹងប្រែងកសាងនោះ ។ កាសែតគណបក្ស ពលករកូរ៉េ Rodong Sinmun បានរាយការណ៍នៅថ្ងៃចន្ទថា ទីតាំងសាងសង់នោះ គឺជាទីតាំងពន្លឿនរបស់ទីក្រុងព្យុងយ៉ាងថ្មី ជាពាក្យដែលជាញឹកញាប់ ត្រូវបានគេប្រើប្រាស់...
អង់គ្លេល ៖ មនុស្សដែលមានជំងឺគ្រុនក្តៅ អាចស្ថិតនៅក្នុងពេលវេលា ដ៏អាក្រក់មួយ នាពេលអនាគត ព្រោះការសិក្សាថ្មីមួយ បានបង្ហាញថា ការផ្លាស់ប្តូរអាកាសធាតុ អាចធ្វើឲ្យអាឡែរហ្សីស្បែកកាន់ តែអាក្រក់ដល់ ៦០ ភាគរយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកវិទ្យាសាស្ត្រមក ពីសាកលវិទ្យាល័យ Worcester បានបង្កើតគំរូស្ថិតិថ្មី ដើម្បីព្យាករណ៍ពីការផ្លាស់ប្តូរភាពធ្ងន់ធ្ងរ នៃលម្អងនៅពេលសីតុណ្ហភាពខ្យល់ និងភ្លៀងធ្លាក់។...